Menu Close

(10.42) តើមានអ្វីកើតឡើង​ក្រោយ​ពី​ខ្ញុំ​ដាក់​បណ្តឹង​តាម​បញ្ញត្តិ 4731 របស់ខ្ញុំ?

(10.42) តើមានអ្វីកើតឡើង​ក្រោយ​ពី​ខ្ញុំ​ដាក់​បណ្តឹង​តាម​បញ្ញត្តិ 4731 របស់ខ្ញុំ?

ក្រោយ​ពីអ្នក​ដាក់​បណ្តឹង​តាមបញ្ញត្តិ 4731 នាយក​មជ្ឈមណ្ឌល​ថ្នាក់​តំបន់ (មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍ការលូតលាស់) ត្រូវ​តែស៊ើបអង្កេត និង​ផ្ញើ​ឱ្យ​អ្នក​នូវ​សំណើជាលាយលក្ខណ៍​អក្សរ​ដើម្បី​ដោះស្រាបបណ្តឹង។ នាយក​ត្រូវ​ធ្វើសំណើនេះ​ក្នុង​រយៈ​ពេល 20 ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ ក្រោយពីទទួល​បាន​បណ្តឹង​របស់អ្នក។ [1]§ 4731(b).

ប្រសិនបើអ្នក​មិន​យល់ស្រប​តាម​សំណើរបស់​នាយកទេ សូមសរសេរលិខិត​ទៅ​កាន់​នាយក Department of Developmental Services (DDS) ក្នុង​រយៈ​ពេល 15 ថ្ងៃ​នៃថ្ងៃ​ធ្វើការ​​​​​​​​​​​​​​​ ក្រោយ​ពីទទួល​បាន​សំណើពី​នាយក​មជ្ឈមណ្ឌល​ថ្នាក់តំបន់។ [2]§ 473​1​(c). ប្រសិនបើ​អ្នក​មិន​ផ្ទេរ​បណ្តឹង​របស់អ្នក​ទៅកាន់​ DDS ទេនោះ សំណើរបស់​នាយកមជ្ឈ​មណ្ឌល​ថ្នាក់តំបន់​នឹង​ចូល​ជា​ធរមានក្នុង​រយៈ​ពេល​ 20 ថ្ងៃ​បន្ទាប់​ពី​អ្នក​ទទួល​បាន​វា។ [3]§ 4731(c).

ប្រសិន​បើ​អ្នក​សរសេរលិខិតទៅកាន់ DDS, នាយក​របស់ DDS ត្រូវ​ផ្ញើ​ឱ្យ​អ្នក​នូវ​សេចក្តីសម្រេច​ក្នុង​រយៈ​ពេល​ 45 ថ្ងៃប្រតិទិន។

References
1 § 4731(b).
2 § 473​1​(c).
3 § 4731(c).