Menu Close

(10.10) តើធ្វើ​ដូចម្តេច​ប្រសិនបើខ្ញុំទទួល​បាន​លិខិតជូនដំណឹង​ឱ្យ​ឆ្លើយ​តប​​ ដែល​មិនមែន​ជាភាសារបស់ខ្ញុំ?​

(10.10) តើធ្វើ​ដូចម្តេច​ប្រសិនបើខ្ញុំទទួល​បាន​លិខិតជូនដំណឹង​ឱ្យ​ឆ្លើយ​តប​​ ដែល​មិនមែន​ជាភាសារបស់ខ្ញុំ?​

ស្នើ​សុំ​បណ្តឹងជំ​ទាស់​​ភ្លាមៗ​ដើម្បី​ការពារ​សិទ្ធិ​របស់អ្នក។​ ប្រសិន​បើ​មិន​បាន​ប្តឹង​ជំទា​ស់​​ទាន់ពេលពី​ព្រោះ​អ្នក​មិន​យល់​ពី​លិខិត​ជូន​​ដំណឹងនោះ សូមទូរសព្ទ​ទៅកាន់​អ្នក​សម្រប​សម្រួល​សេវា​របស់​អ្នក​ភ្លាម។​ ស្នើសុំលិខិត​ជាលាយលក្ខណ៍​អក្សរ​ជាភាសា​ដែល​អ្នក​អាច​យល់​បាន​។​ កាលបរិច្ឆេទផុត​កំណត់​មិន​ចាប់ផ្តើម​រហូត​ដល់​អ្នក​ទទួល​បាន​លិខិត​ជូន​ដំណឹង​ជាភាសា​ដែល​អ្នក​យល់បាន។ [1]Disability Rights … Continue reading

ប្រសិនបើ​អ្នក​ទទួល​បាន​លិខិត​ជូន​ដំណឹង​ដែល​ប្រើ​ភាសា​ដែល​អ្នកមើល​​មិន​យល់ អ្នក​អាច​ដាក់​បណ្តឹង​បាន ដែល​មាន​ឈ្មោះ​​បណ្តឹង​បញ្ញត្តិ 4731។​

​សូមមើល​ បណ្តឹងបញ្ញត្តិ 4731  និង ឯកសារបន្ថែម O សម្រាប់បណ្តឹង 4731 ។

References
1 Disability Rights California​ មិនដឹងពីករណី​​បណ្តឹង​តុលាការណា​មួយ​ដែល​ពិភាក្សាពី​ផល​ប៉ះ​ពាល់នៃ​លិខិត​ជូន​ដំណឹង​មិន​មាន​លក្ខ​ណៈ​ពេញ​លេញនៅ​ពេល​ដែល​អ្នក​អាច​ប្តឹង​ជំ​ទាស់​បាន​ក្រោម​ច្បាប់ ​Lanterman Act នោះទេ។​ ប៉ុន្តែ​បញ្ហានេះ​ត្រូវ​លើក​មក​ដោះ​ស្រាយ​នៅក្នុង​ប្រព័​ន្ធ​​រដ្ឋបាល​ដទៃ​ផ្សេង​ទៀត៖ Morales v. McMahon (1990) 223 Cal.App.3d 184 (លិខិតជូនដំណឹង​មាន​លក្ខណៈ​ពេញ​លេញ​នៅ​មុន​ពេល​បណ្តឹង​ជំ​ទាស់​ចាប់​ផ្តើម​ដំណើរការ) និង Reynolds v. Workmen’s Comp។ បណ្តឹង​ជំ​ទាស់ Appeals Bd. (1974) 12 Cal.3d 726 (រយៈពេល​កំណត់​ដោយ​ច្បាប់​ចាប់ផ្តើមគិត​ហូតដល់​លិខិត​ជូន​ដំណឹង​តម្រូវ​ដោយ​ច្បាប់​ត្រូវ​បាន​ផ្តល់​ឱ្យ​)។ សូមមើល​ផង​ដែរ​នូវ​ឯកសារ​ 99-12-01A ចេញពីកំណត់​ហេតុ​ផ្នែក​សវនាការរដ្ឋ​ (State Hearings Division Notes) ពីការិយាល័យបណ្តុះ​បណ្តាល​ (Training Bureau) ទាក់​ទងទៅនឹង​​លទ្ធផល​នៃការ​ផ្ញើ​លិខិត​ជូន​ដំណឹង​ជា​ភាសាអង់​គ្លេស​ទៅ​កាន់​អ្នកដែល​មិន​ចេះ​អាន​វា www.dss.cahwnet.gov/shd/ViewNotesb_1649.htm.