Menu Close

(10.41) តើផ្នែក​បណ្តឹង​លេខ 4731 Complaint ជាអ្វី?

(10.41) តើផ្នែក​បណ្តឹង​លេខ 4731 Complaint ជាអ្វី?

“បណ្តឹងលេខ 4731 Complaint” ជា​មធ្យោបាយ​ស្រប​ច្បាប់​ដើម្បី​ដាក់​បណ្តឹង​ប្រសិន​បើ​សិទ្ធិ​របស់អ្នក​ត្រូវ​បាន​រំលោភ​បំពាន ឬ បដិសេធនោះ។ អ្នក ឬ នរណាម្នាក់​តំណា​ង​ឱ្យ​អ្នក អាច​ដាក់​បណ្តឹង​តាម​​បណ្តឹងផ្នែក 4731 Complaint ប្រសិនបើ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​មិន​ព្រមអនុវត្ត​ទៅ​តាមការសម្រេច​របស់ ALJ ឬ មិន​ធានាដល់​ការ​ទទួល​បាន​សេវាដូម​មាន​នៅក្នុង​កម្មវិធី IPP របស់អ្នក​ទេនោះ។ អ្នក​អាច​ដាក់​បណ្តឹង​តាម​បទបញ្ញត្តិ 4731 ប្រឆាំង​នឹង​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់ មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍ការលូតលាស់ ឬ អ្នក​ផ្តល់សេវាបាន​ ប្រ​សិនបើ​ពួក​គេ​បាន​រំលោភ​បំពាន​ទៅលើ​សិទ្ធិ​ណា​មួយ​របស់អ្នក​នោះ។​

ពាក្យបណ្តឹងតាមបទប្បញ្ញត្តិ 4731 គឺខុសពីបណ្តឹង​សវនាការ​យុត្តិធម៌។ អ្នកមិនអាចដាក់ពាក្យបណ្តឹងដើម្បីដោះស្រាយការខ្វែងគំនិតគ្នាអំពីចំនួនទឹក​ប្រាក់​នៃ​​សេវាកម្មដែលអ្នកទទួលបាន ឬក៏ប្រភេទនៃកិច្ចគាំពារក្នុងផែន​ការ​កម្មវិធីបុគ្គល IPP របស់អ្នក​បាន​ទេ​។ ពាក្យបណ្តឹងតាមបទប្បញ្ញត្តិ 4731 ត្រូវបានប្រើតែក្នុងករណីដែល​មជ្ឈ​មណ្ឌលក្នុងតំបន់ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការ​លូត​លាស់​ ឬអ្នកផ្តល់សេវា​កម្មរំ​លោភ​បំពានច្បាប់ ឬបទប្បញ្ញត្តិណាមួយតែ​ប៉ុណ្ណោះ។ ឧទាហរណ៍ មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​រំលោភបំពាន​លើ​ច្បាប់​ប្រ​សិន៖

  • ពួក​គេ​មិន​ផ្តល់សេវា​ដែលមាននៅក្នុង​កម្មវិធី IPP របស់អ្នក
  • ពួកគេ​មិន​ធ្វើ​ទៅ​តាម​អ្វី​ដែល​សម្រេច​ដោយ ALJ ឬ​
  • ពួក​គេ​រំលោភ​បំពាន​លើ​សិទ្ធិ​ណា​មួយ​របស់អ្នក​

អ្នកអាចដាក់ពាក្យបណ្តឹងតាមបទប្បញ្ញត្តិ 4731 ប្រឆាំង​នឹង​មជ្ឈ​មណ្ឌល​ថ្នាក់​​តំបន់ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់​ ឬ​ក៏​អ្នក​ផ្តល់​សេវា​កម្ម​ (ដូចជា​កន្លែងថែទាំក្នុងសហគមន៍ កម្មវិធីពេលថ្ងៃ ឬសេវាកម្មដឹក​ជញ្ជូន​ដែល​មជ្ឈមណ្ឌលក្នុងតំបន់ជួល)។

ដើម្បីដាក់ពាក្យបណ្តឹង សូមសរសេរទៅកាន់នាយកមជ្ឈមណ្ឌល​ក្នុង​តំបន់។ ប្រាប់ទៅដល់​មជ្ឈ​មណ្ឌលថ្នាក់​តំបន់​ ប្រសិនបើ​អ្នក​នឹង​ដាក់ពាក្យ​បណ្តឹង​អំពីមជ្ឈ​មណ្ឌល​ថ្នាក់តំបន់ ឬ អ្នក​ផ្តល់សេវា ឬ ទាំង​ពីរ​តែម្តង។ អ្នក​អាច​ស្វែងរកឈ្មោះ និង​អាសយដ្ឋាន​សម្រាប់​នាយក​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​នីមួយៗ​បានតាម៖​ https://www.dds.ca.gov/rc/listings/

ដើម្បី​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​នឹង Porterville Developmental Center ឬ Canyon Springs សូមសរសេរ​ទៅ​នាយក។​ នេះ​ជា​ព័ត៌​មាន​អំពី Porterville៖​ https://www.dds.ca.gov/services/state-facilities/porterville-dc/

នេះជាព័ត៌​មាន​អំពី​ Canyon Springs៖ https://www.dds.ca.gov/services/state-facilities/canyon-springs/ បណ្តឹង​របស់អ្នក​អាច​មាន​លក្ខណៈ​ជា​ការជូនដំណឹង​ដ៏​សាមញ្ញ​មួយ​ទៅ​កាន់​​នាយក​។​​ អ្នកអាច​ប្រើ​ គាំទ្រ​ O ជា​គោលបាន។​ ឬ អ្នក​អាច​ស្នើសុំ​អ្នក​ជួយ ឬ មេធាវី ឱ្យ​ផ្ញើ​លិខិ​ត​ទៅ​កាន់ពួក​គេ​ក៏​បាន​ដែរ។​