បន្ទាប់ពីសវនាការរបស់អ្នកបញ្ចប់ ALJ មានពេល 10 ថ្ងៃដើម្បីសរសេរសេចក្តីសម្រេច។ អ្នកត្រូវតែទទួលបានការសម្រេចមិនលើសពី 80 ថ្ងៃក្រោយពីអ្នកបានប្តឹងជំទាស់។ [1]§ 4712.5(a). សេចក្តីសម្រេចរបស់ ALJ ត្រូវតែ៖
- ធ្វើឡើងជាលាយលក្ខណ៍អក្សរដែលងាយយល់ និងប្រើភាសារស់នៅប្រចាំថ្ងៃ
- រួមបញ្ចូលនូវខ្លឹមសារសង្ខេបនៃអង្គហេតុ។
- ដាក់ឈ្មោះភ័ស្តុតាងដែល ALJ បានប្រើដើម្បីធ្វើសេចក្តីសម្រេច [2]§ 4712.5(b).
- រួមបញ្ចូលនូវសេចក្តីសម្រេចមួយចំពោះករណី ឬសំណួរនីមួយៗនៅក្នុងសំណើសុំសវនាការ និងបានបង្ហាញនៅក្នុងអំឡុងសវនាការ
- លើកឡើងអំពីច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយដែលគាំទ្រដល់សេចក្តីសម្រេចរបស់ ALJ។