បោះពុម្ពជំពូកទី 10 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 06/09/2023
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 06/09/2023
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://rula.disabilityrightsca.org/km/
ជំពូក 10៖ បណ្តឹងជំទាស់ និង បណ្តឹង៖ ការមិនយល់ស្របជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការរីកលូតលាស់ ឬ អ្នកផ្តល់សេវាកម្ម
(10.1) តើអ្វីទៅជាដំណើរការប្តឹងជំទាស់និងបន្ទាត់ពេលរបស់ខ្ញុំដើម្បីប្តឹងជំទាស់?
ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងការសម្រេចចិត្តរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការីកលូតលាស់ទេនោះ អ្នកអាចសុំឱ្យពួកគេប្តូរវាបាន។ ករណីនេះត្រូវបានគេហៅថាជាបណ្តឹងជំទាស់។ [[§§ 4710.5(a), 4710. សេចក្តីយោងទាំងអស់នៅក្នុងសៀវភៅណែនាំ គឺផ្អែកទៅលើច្បាប់ Lanterman Act លើកលែងមានចែងដាច់ដោយឡែក។ និម្មិតសញ្ញា § មានន័យថា “បទបញ្ញតិ្ត”]] មានកាលបរិច្ឆេទកំណត់សម្រាប់គ្រប់ជំហាននីមួយៗនៃដំណើរការបណ្តឹងជំទាស់។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ប្រាប់អ្នកថា គេនឹងបញ្ឈប់ ឬ ផ្លាស់ប្តូរសេវាកម្មដែលអ្នកកំពុងតែទទួលបាននោះ អ្នកមានរយៈពេល 10 ថ្ងៃ ដើម្បីប្តឹងជំទាស់ប្រសិនបើអ្នកត្រូវការសេវាកម្មឱ្យបន្តរហូតដល់ពេលបណ្តឹងជំទាស់របស់អ្នកត្រូវបានសម្រេច។ [[§ 4710.5(a).]]
ប្រសិនបើអ្នករង់ចាំច្រើនជាង 10 ថ្ងៃ អ្នកនៅតែអាចដាក់បណ្តឹងជំទាស់បាន និងទទួលបានសវនាការមួយដោយយុត្តិធម៌។ ប៉ុន្តែ សេវាកម្មនឹងត្រូវបញ្ឈប់ ឬ ផ្លាស់ប្តូរក្នុងអំឡុងបណ្តឹងជំទាស់របស់អ្នក។ អ្នកត្រូវប្តឹងជំទាស់ក្នុងរយៈពេល 30 ថ្ងៃ [[§ 4710.5(a)។ ]] ដើម្បីទទួលបានសវនាការ។
សូមចុច ទីនេះ សម្រាប់ទម្រង់បែបបទ “សំណើសុំសវនាការដោយយុត្តិធម៌” ពីគេហទំព័រ DDS ។ [[អ្នកអាចស្វែងរកទម្រង់បែបបទ DDS ទាំងអស់បាននៅលើគេហទំព័ររបស់វា៖ https://www.dds.ca.gov/transparency/dds-forms/. នេះរួមទាំងទម្រង់បែបបទសវនា និងបណ្តឹងជំទាស់។ នៅពេលអ្នកស្ថិតនៅលើទំព័រទម្រង់បែបបទ សូមប្រើប្រអប់ស្វែងរកដើម្បីវាយបញ្ចូលពាក្យ “យុត្តិធម៌” ពេលនោះមានទម្រង់បែបបទចំនួន 3 បង្ហាញឡើង – សំណើសុំសវនាការដោយយុត្តិធម៌, សេចក្តីជូនដំណឹងពីដំណោះស្រាយ និងការជូនដំណឹងត្រូវឆ្លើយតប។ ឯកសារទាំងនេះក៏មានជាភាសាអេស្ប៉ាញផងដែរ។]]
អ្នកអាចប្តឹងជំទាស់បានប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកនិយាយថា៖
- អ្នកមិនមានពិការភាពផ្នែកការលូតលាស់ និងមិនមានសិទ្ធិទទួលបានសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់ (“ករណីមានសិទ្ធិទទួលបាន”)
- អ្នកមានសិទ្ធិទទួលបាន និងលែងមានសិទ្ធិទទួលបានសេវាកម្ម (“ករណីលុបចោល”)
- វាចង់កាត់បន្ថយ ឬ បញ្ឈប់សេវាកម្មនៅក្នុងផែនការ IPP របស់អ្នក
- វាមិនអនុញ្ញាតឱ្យអ្នកទទួលបានសេវាកម្មដែលអ្នកត្រូវការ
ដើម្បីប្តឹងជំទាស់បាន អ្នកត្រូវអនុវត្តទៅតាមវិធានជាក់លាក់ដូចខាងក្រោម។ ជំពូកនេះនិយាយអំពីបណ្តឹងជំទាស់ចំពោះមជ្ឈមណ្ឌលថ្នាក់តំបន់។ វិធានសម្រាប់ដាក់បណ្តឹងជំទាស់ចំពោះមជ្ឈមណ្ឌលផ្នែកការលូតលាស់មានលក្ខណៈដូចគ្នា។ មានមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់តែមួយគត់នៅសល់ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ វាមានឈ្មោះថា មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ Porterville។ មានទីតាំងមួយកន្លែងទៀតដែលចាត់ចែងដោយរដ្ឋ ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ដែរ មានឈ្មោះថា Canyon Springs។
(10.2) អ្វីទៅដែលមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវធ្វើដើម្បីប្តូរសេវាកម្មរបស់ខ្ញុំ?
ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នក ចង់ផ្លាស់ប្តូរសេវាកម្មរបស់អ្នក វាប្រាកដជាដោយសារតែ៖
- បានរៀបចំការប្រជុំ IPP និងឈានទៅដល់ការឯកភាពគ្នាជាមួយអ្នកអំពីការផ្លាស់ប្តូរ ឬ
- ផ្តល់ដល់អ្នកនូវសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ។
មជ្ឈមណ្ឌលថ្នាក់តំបន់មួយចំនួនទូរសព្ទមករកអ្នក ហើយចាត់ទុកវាជាការប្រជុំ IPP ដើម្បីប្តូរសេវាកម្ម IPP របស់អ្នក។ អ្នកមិនចាំបាច់យល់ស្របទៅគ្រប់អ្វីៗទាំងអស់តាមទូរសព្ទទេ។ អ្នកអាចទទូចឱ្យទទួលបានការផ្លាស់ប្តូរធ្វើឡើងជាលាយលក្ខណ៍អក្សរ ឬ ការប្រជុំ IPP ផ្ទាល់ជាផ្លូវការបាន។ នៅឯកិច្ចប្រជុំ IPP សូមសួរពីមូលហេតុដែលវាចង់ផ្លាស់ប្តូរសេវាកម្មរបស់អ្នក។ ប្រសិនបើអ្នកមិនយល់ព្រមទេ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្ញើព័ត៌មានដល់អ្នកពីរបៀបដែលអ្នកអាចប្តឹងជំទាស់បាន។
(10.3) នៅពេលណាដែលមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់នូវការជូនដំណឹងដល់អ្នក?
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ដល់អ្នកនូវការជូនដំណឹងជាលាយលក្ខណ៍អក្សរប្រសិនបើ៖
- អ្នកស្នើសុំសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់ ហើយពួកគេនិយាយថាអ្នកមិនមានពិការភាពផ្នែកការលូតលាស់ និងមិនមានសិទ្ធិទទួលបានសេវាកម្មទេនោះ។ [[§ 4710(e).]]
- អ្នកកំពុងតែទទួលបានសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់ ហើយពួកគេសម្រេចថាអ្នកលែងមានសិទ្ធិទទួលបានសេវាកម្មតទៅទៀតហើយ។ [[§ 4710(a)(2).]]
- មជ្ឈមណ្ឌលថ្នាក់តំបន់និយាយថា វានឹងមិនផ្តល់សេវាកម្មឱ្យអ្នកតាមការស្នើសុំទេ [[§ 4710(b).]] (អ្នកមានរយៈពេលចំនួន 5 ថ្ងៃនៃថ្ងៃធ្វើការ ដើម្បីផ្ញើឱ្យអ្នកនូវសេចក្តីជូនជំណឹងតាមប្រអប់ដែលត្រូវបញ្ជាក់ពីអ្នកទទួល) [[§ 4710(b)។]]
- មជ្ឈមណ្ឌលថ្នាក់តំបន់ចង់បញ្ឈប់ ឬ ផ្លាស់ប្តូរសេវាកម្មនៅក្នុងផែនការ IPP ហើយអ្នកមិនយល់ស្របតាមទេ [[§ 4710(a)(1).]] មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ដល់អ្នកនូវការជូនដំណឹងយ៉ាងហោចណាស់ក្នុងរយៈពេល 30 ថ្ងៃ មុនពេលដែលពួកគេប្តូរសេវាកម្មរបស់អ្នកនៅក្នុងកម្មវិធី IPP របស់អ្នក។ [[§ 4710(a)(1)មើលករណីលើកលែងចំពោះការជូនដំណឹងពីលក្ខខណ្ឌតម្រូវខាងក្រោមសម្រាប់ការលើកលែងនានានៅក្នុងវិធាននេះ។]]
- មជ្ឈមណ្ឌលថ្នាក់តំបន់និយាយថា ខ្លួនមិនមានប្រាក់ដើម្បីផ្តល់សេវាកម្មឱ្យអ្នកទេ។ [[§ 4710(c).]]
- អ្នកមិនយល់ស្របទៅលើផែនការ IPP របស់អ្នកទាំងមូល ឬ ដោយអន្លឺឡើយ។ [[§ 4646(h).]]
វាខុសទៅនឹងច្បាប់ដែលមជ្ឈមណ្ឌលថ្នាក់តំបន់បដិសេធ ឬ ផ្លាស់ប្តូរសេវាកម្មដោយពុំផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នក។ សុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ផ្ញើការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នក។ អ្នកអាចប្តឹងជំទាស់បានសូម្បីតែមជ្ឈមណ្ឌលថ្នាក់តំបន់បដិសេធមិនផ្ញើការជូនដំណឹងឱ្យអ្នកក៏ដោយ។ សូមមើលសំណួរទាំងឡាយស្តីពីការប្តឹងជំទាស់ដោយពុំមានការជូនដំណឹង ឬ បណ្តឹងជំទាស់យឺតយ៉ាវ។អ្នកក៏អាចដាក់ពាក្យបណ្តឹង (ហៅថាបណ្តឹងតាមបទបញ្ញត្តិ 4731) ជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់បានផងដែរ។ [[ការដាក់ពាក្យបណ្តឹងឱ្យបានទាន់ពេលមានសារៈសំខាន់ជាង។ ដាក់បណ្តឹងតាមបទបញ្ញត្តិ 4731 ជាមួយនឹងសវនាការបណ្តឹងជំទាស់ដោយយុត្តិធម៌របស់អ្នក ប្រសិនបើអ្នកមានពេលវេលាគ្រប់គ្រាន់។]] សូមមើលបទបញ្ញត្តិស្តីពីបណ្តឹងលេខ 4731។ ប្រសិនបើអ្នករស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ការរីកលូតលាស់ សូមជូនដំណឹងទៅកាន់នាយកមជ្ឈមណ្ឌល។ [[§ 4731(b).]]
សូមមើល ឯកសារបន្ថែម O សម្រាប់គំរូបណ្តឹងលេខ 4731។
សូមចុច ទីនេះ សម្រាប់ទម្រង់ “ការជូនដំណឹងពីសកម្មភាពដែលស្នើឡើង” ។ [[អ្នកអាចឃើញ និងព្រីនចេញបាននូវទម្រង់ DDS អនឡាញនៅលើ៖ https://www.dds.ca.gov/transparency/dds-forms/]]
(10.4) ខ្ញុំមានពេលវេលាមានកម្រិតស្តីពីសេវាកម្មផែនការ IPP របស់ខ្ញុំ។ តើខ្ញុំអាចនៅតែប្តឹងជំទាស់បានទេនៅពេលវាចប់?
បាទ/ចា។ សេវាកម្មទាំងអស់នៅក្នុងផែនាការ IPP គួរតែត្រូវពិនិត្យឡើងវិញពីពេលមួយទៅពេលមួយ។ [[§ 4646.5(a)(6).]] អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកត្រូវតែពិនិត្យឡើងវិញទៅលើតម្រូវការសេវាកម្មរបស់អ្នកទៅតាមពេលវេលាកំណត់តាមកាលវិភាគ។ នេះមិនមែនមានន័យថាសេវាកម្មរបស់អ្នក “ផុតកាលបរិច្ឆេទកំណត់”នោះទេ។ មជ្ឈមណ្ឌលថ្នាក់តំបន់មួយចំនួនកម្រិតទៅលើពេលវេលានៅក្នុងកម្មវិធី IPP របស់អ្នក ហើយបញ្ឍប់សេវាកម្មនៅចំថ្ងៃនោះដោយពុំមានការជូនដំណឹង។ ករណីនេះរំលោភទៅលើសិទ្ធិរបស់អ្នកដែលត្រូវជូនដំណឹងនិងប្តឹងជំទាស់។
មជ្ឈមណ្ឌលថ្នាក់តំបន់មួយចំនួនកំណត់ពេលវេលាលើសេវាកម្មនៅក្នុងទម្រង់ដែលមានឈ្មោះថា “ការអនុញ្ញាតដល់ការទិញសេវាកម្ម។” នេះជាឯកសារផ្ទៃក្នុង។ វាពុំមានសិទ្ធិគ្រប់គ្រងទៅលើសេវាកម្មដែលអ្នកមានសិទ្ធិទទួលបាននោះទេ។
សូមកុំយល់ស្របទៅលើពេលវេលាកំណត់នៅក្នុងកម្មវិធី IPP របស់អ្នក។ ប្រសិនបើមានកាលបរិច្ឆេទផុតកំណត់នៅក្នុងកម្មវិធី IPP របស់អ្នក ដែលមិនត្រូវបានផ្តល់ដំណឹងនោះ។ មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចបញ្ឈប់ ឬ ប្តូរសេវាកម្មដោយពុំផ្តល់ដំណឹងពីសកម្មភាពត្រូវធ្វើ ដែលប្រាប់អ្នកអំពីសិទ្ធិរបស់អ្នកត្រូវប្តឹងជំទាស់នោះទេ។ [[ចៅក្រមនីតិរដ្ឋបាលម្នាក់និយាយថា “មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចបញ្ជៀសលក្ខខណ្ឌតម្រូវដែល ‘សេវាកម្មដែលកំពុងផ្តល់ឱ្យស្របទៅតាមផែនការកម្មវិធីជាលក្ខណៈបុគ្គលរបស់អ្នកដែលទទួលបាននោះ នឹងត្រូវបន្តក្នុងអំឡុងពេលនៃនីតិវិធីបណ្តឹងជំទាស់។’ ការពិតដែលកម្មវិធី IPP បង្ហាញពីរយៈពេលមានកម្រិតក្នុងអំឡុងពេលដែលមជ្ឈមណ្ឌលថ្នាក់តំបន់បានយល់ព្រមផ្តល់សេវាកម្មមិនផ្លាស់ប្តូរ ‘ត្រូវបានផ្តល់ស្របទៅនឹង…[] ផែនការកម្មវិធីជាលក្ខណៈបុគ្គលរបស់អ្នកទទួលបាន។’ ការកំណត់ដែលស្តែងឡើងអាចនាំទៅដល់ការពិនិត្យឡើងវិញជាទៀងទាត់ ឬ ទាន់ពេល ថាតើអ្នកប្រើប្រាស់មានសិទ្ធិទទួលបានការបន្តសេវាកម្មដែរឬទេ ប៉ុន្តែវាមិនអាចមិនផ្តល់សុពលភាពលក្ខខណ្ឌតម្រូវជំនួយដែលនៅកំពុងរង់ចាំការទូទាត់បានទេ។ នៅពេលអ្នកប្រើប្រាស់ប្តឹងជំទាស់ទៅនឹងការកាត់ ឬ ការផ្លាស់ប្តូរសេវាកម្ម លក្ខខណ្ឌតម្រូវរង់ចាំការទូទាត់តម្រូវឱ្យអ្នកប្រើប្រាស់បន្តទទួលបានសេវាកម្មដែលកំពុងរង់ចាំដំណោះស្រាយទៅលើបញ្ហា។” សូមមើលករណី OAH Case លេខ៖ N-2005090555, ទំព័រទី 8។ ការសម្រេចរបស់សវនាការនីតិរដ្ឋបាលអាចមានលក្ខណៈជាការសម្រុះសម្រួល បើទោះបីជាចៅក្រមផ្សេងទៀតមិនត្រូវអនុវត្តតាមការសម្រេចទាំងនោះក៏ដោយ។]]
អ្នកត្រូវតែមានការប្រជុំកម្មវិធី IPP មួយនៅមុនពេលដែលកម្មវិធី IPP បច្ចុប្បន្នរបស់អ្នកផុតកាលបរិច្ឆេទ ដើម្បីពិភាក្សាទៅលើសេវារបស់អ្នក។ ការប្រជុំកម្មវិធី IPP ត្រូវធ្វើឡើងឱ្យបានឆាប់គ្រប់គ្រាន់ ដើម្បីឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់អាចផ្ញើសេចក្តីជូនដំណឹងយ៉ាងហោចណាស់ក្នុងរយៈពេល 30 ថ្ងៃមុននឹងវាចង់កែប្រែសេវាកម្ម។ [[§ 4710.]]
តាមដានទៅលើកម្មវិធី IPP និងសេវាកម្មរបស់អ្នក។ សុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់រៀបចំការប្រជុំដើម្បីពិភាក្សាពីសេវាកម្មដែលអ្នកនៅតែត្រូវការនៅក្នុងកម្មវិធី IPP។ ប្រសិនបើអ្នកមិនអាចឯកភាពនៅក្នុងកិច្ចប្រជុំ IPP បានទេ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់ការជូនដំណឹងដល់អ្នកជាលាយលក្ខណ៍អក្សរ។ ក្រោយពីអ្នកទទួលបានការជូនដំណឹងហើយ អ្នកមានពេល 10 ថ្ងៃ ដើម្បីសុំប្តឹងជំទាស់ក្នុងករណីដែលអ្នកចង់រក្សាទុកសេវាកម្មដែលអ្នកកំពុងទទួលបានរហូតដល់បណ្តឹងឧទ្ធរណ៍ត្រូវបានបញ្ចប់។ [[§ 4715.]]
ប្រសិនបើអ្នកឯកភាពបញ្ចប់សេវាកម្ម មជ្ឈមណ្ឌលថ្នាក់តំបន់មិនត្រូវផ្តល់ការជូនដំណឹងដល់អ្នកជាលាយលក្ខណ៍អក្សរទេ។
(10.5) អ្វីទៅជា “ការជូនដំណឹងជាលាយលក្ខណ៍អក្សរ?”
សម្រាប់ការជូនដំណឹងត្រូវអនុវត្តន៍ (NOA) មានលក្ខណៈពេញលេញ ឯកសារនោះត្រូវប្រាប់អ្នកឲ្យបានដឹងអំពីអ្វីដែលមជ្ឈមណ្ឌលក្នុងតំបន់មានគម្រោងធ្វើ និងមានច្បាប់អ្វីខ្លះដែលអនុញ្ញាតឲ្យពួកគេធ្វើបែបនោះបាន។ ករណីនេះជួយដល់អ្នកឱ្យសម្រេចថាតើអ្នកគួរតែប្តឹងឧទ្ធរណ៍ដែរឬទេ ហើយវាជួយដល់អ្នករៀបចំសម្រាប់សវនាការរបស់អ្នក។ ការជូនដំណឹងរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែច្បាស់ និងជាភាសាដែលអ្នកអាចយល់បាន។
ការជូនដំណឹងត្រូវតែលើកឡើងពី៖
- អ្វីដែលមជ្ឈមណ្ឌលក្នុងតំបន់នឹងធ្វើ។
- មូលហេតុដែលពួកគេធ្វើវា។
- ពេលវេលាដែលពួកគេនឹងធ្វើវា។
- ច្បាប់ វិធាន ឬគោលនយោបាយដែលអនុញ្ញាតឲ្យពួកគេធ្វើវា។
- របៀបនិងទីកន្លែងដើម្បីប្តឹងជំទាស់។
- កាលបរិច្ឆេទផុតកំណត់សម្រាប់ការដាក់បណ្តឹងជំទាស់។
- ព័ត៌មានអំពីអ្វីដែលកើតមាននៅក្នុងដំណើរការបណ្តឹងជំទាស់។
- របៀបពិនិត្យឡើងវិញទៅលើកំណត់ត្រាមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នក ដើម្បីជួយរៀបចំករណីរបស់អ្នក និង
- ទីកន្លែងដើម្បីទទួលបានជំនួយការតស៊ូមតិ។
(10.6) តើត្រូវធ្វើដូចម្តេចប្រសិនបើមានអ្វីមិនត្រឹមត្រូវជាមួយនឹងការជូនដំណឹង?
បញ្ហាលើការជូនដំណឹងគឺជារឿងធម្មតា។ ពេលខ្លះមជ្ឈមណ្ឌលថ្នាក់តំបន់ប្រាប់ដល់អ្នកថា ពួកគេបានសម្រេចចិត្តផ្តាស់ប្តូរសេវាកម្មហើយ ប៉ុន្តែមិនបានផ្ញើការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នកទេ។ ពេលខ្លះ ការជូនដំណឹងជាលាយលក្ខណ៍អក្សរដែលពួកគេផ្ញើមកនោះមិនមានលក្ខណៈពេញលេញទេ។
នេះជាឧទាហរណ៍មួយនៃលិខិតជូនដំណឹងមិនមានលក្ខណៈពេញលេញ៖
“អ្នកត្រូវបានកំណត់ថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មជ្ឈមណ្ឌលថ្នាក់តំបន់ពីព្រោះតែអ្នកមិនមានពិការភាពផ្នែកការលូតលាស់ដូចអ្វីដែលត្រូវបានកំណត់នៅក្នុងក្រមសុខមាលភាពនិងស្ថាប័នតាមបញ្ញត្តិ 4512(a) ទេ។”
លិខិតជូនដំណឹងនេះមិនផ្តល់ព័ត៌មានដែលអ្នកត្រូវការទេ។ វាមិនប្រាប់ឱ្យអ្នកបានដឹងពីអ្វីដែលកំណត់ដោយច្បាប់ទេ។ មនុស្សភាគច្រើនមិនដឹងថា ក្រមសុខមាលភាពនិងស្ថាប័នតាមបញ្ញត្តិ 4512(a) ចែងយ៉ាងដូចម្តេចនោះទេ។ វាមិនប្រាប់ពីមូលហេតុដែលថាអ្នកមិនមានពិការភាពផ្នែកការលូតលាស់ទេ។ វាមិនប្រាប់ពីអ្វីដែលមជ្ឈមណ្ឌលថ្នាក់តំបន់ប្រើដើម្បីធ្វើសេចក្តីសម្រេចចិត្តរបស់ខ្លួននោះទេ។
បើទោះបីលិខិតជូនដំណឹងរបស់អ្នកមិនពេញលេញក៏ដោយ សូមស្នើសុំការប្តឹង ជំទាស់ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ធ្វើបែបនេះការពារដល់សិទ្ធិរបស់អ្នកដើម្បីប្តឹងជំទាស់ ហើយអាចនឹងអនុញ្ញាតឱ្យអ្នកអាចបន្តសេវារបស់អ្នកក្នុងអំឡុងបណ្តឹងជំទាស់របស់អ្នកបាន។ នៅពេលអ្នកប្តឹងជំទាស់ អ្នកអាចលើកឡើងថាអ្នកមិនទទួលបាន “ការជូនដំណឹងមានលក្ខណៈពេញលេញទេ។” អ្នកក៏អាចដាក់បណ្តឹងទៅតាមបញ្ញត្តិបណ្តឹងលេខ 4731 បានផងដែរ។ ស្នើសុំការប្តឹងជំទាស់របស់អ្នកភ្លាម ដើម្បីឱ្យអ្នកនៅបន្តទទួលបានសេវារបស់អ្នក។ បន្ទាប់មក អ្នកអាចដាក់បណ្តឹងបាន។
សូមមើលបញ្ញត្តិ បណ្តឹងលេខ 4731 និង ឯកសារបន្ថែម O សម្រាប់បណ្តឹងលេខ 4731។
(10.7) តើខ្ញុំអាចប្តឹងជំទាស់ដោយពុំមានលិខិតជូនដំណឹង ឬ ការប្តឹងជំទាស់យឺតបានទេ?
បាទ/ចាស។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់បដិសេធផ្តល់សេវា ឬ ប្តូរសេវារបស់អ្នកដោយមិនបានផ្តល់ដំណឹងនោះ អ្នកអាចប្តឹងជំទាស់បាន។ អ្នកមិនត្រូវការលិខិតជូនដំណឹងដើម្បីប្តឹងជំទាស់ទេ។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនផ្តល់លិខិតជូនដំណឹងដល់អ្នកទេ នោះបណ្តឹងជំទាស់របស់អ្នកមិនអាចចាត់ជាបណ្តឹងយឺតបានទេ។
សូមស្នើសុំការប្តឹងជំទាស់ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ធ្វើបែបនេះការពារដល់សិទ្ធិរបស់អ្នកដើម្បីប្តឹងជំទាស់ ហើយអ្នកអាចនឹងមានសិទ្ធិបន្តទទួលបានសេវារបស់អ្នកក្នុងអំឡុងបណ្តឹងជំទាស់បាន។ លិខិតរបស់អ្នកគួរបង្ហាញថា អ្នកមិនបានទទួល “លិខិតជូនដំណឹងមានលក្ខណៈពេញលេញទេ។”
សូមមើល ឯកសារបន្ថែម N សម្រាប់ពេលវេលាកំណត់សម្រាប់បណ្តឹងជំទាស់។
ស្នើសុំការប្តឹងជំទាស់របស់អ្នកភ្លាម ដើម្បីឱ្យអ្នកនៅបន្តទទួលបានសេវារបស់អ្នក (ក្នុងករណីដែលវាជាសេវាដែលអ្នកកំពុងទទួលបានរួចហើយ)។ ក្រោយមក អ្នកអាចដាក់បណ្តឹងបាន (មានឈ្មោះថា បណ្តឹងតាមបញ្ញត្តិ 4731) អំពីបញ្ហានានាពាក់ព័ន្ធនឹងលិខិតជូនដំណឹង។ សូមមើល បណ្តឹងបញ្ញត្តិ 4731 ។
(10.8) តើលិខិតជូនដំណឹងត្រូវតែធ្វើឡើងជាភាសាដែលខ្ញុំយល់បានទេ?
បាទ/ចាស។ លិខិតជូនដំណឹងរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ទាំងអស់ ត្រូវតែធ្វើឡើងជាភាសាដែលអ្នក (ឬ តំណាងស្របច្បាប់របស់អ្នក) អាចយល់បាន។ [[§ 4701(n).]] ឧទាហរណ៍ ប្រសិនបើអ្នកនិយាយបានតែភាសាអេស្ប៉ាញនោះ លិខិតជូនដំណឹងត្រូវតែធ្វើឡើងជាភាសាអេស្ប៉ាញ។
ប្រសិនបើអ្នកមិនចេះអានភាសាអង់គ្លេសបានល្អទេ សូមផ្ញើលិខិតមួយច្បាប់ទៅអ្នកសម្របសម្រួលសេវារបស់អ្នក ដោយបញ្ជាក់ថាអ្នកត្រូវការលិខិតជូនដំណឹងនោះធ្វើឡើងជាភាសាទីមួយរបស់អ្នក។ អ្នកអាចនឹងសរសេរលិខិតជាភាសារបស់អ្នកផ្ទាល់បាន។ ស្នើសុំឱ្យអ្នកសម្របសម្រួលសេវារបស់អ្នកដាក់លិខិតចូលទៅក្នុងសំណុំឯកសារមជ្ឍមណ្ឌលថ្នាក់តំបន់របស់អ្នក។
(10.9) តើនាយកដ្ឋានសេវាអភិវឌ្ឍន៍ការលូតលាស់ (DDS) មានទម្រង់បែបបទជាភាសាផ្សេងទេ?
DDS មានទម្រង់បែបបទទាំងនេះជាភាសាផ្សេងៗ៖
ប័ណ្ណព័ត៌មានពីដំណើរការសវនាការយុត្តិធម៌ — ប័ណ្ណព័ត៌មាននេះ ប្រាប់អ្នកពីសិទ្ធិក្នុងការប្តឹងជំទាស់បស់អ្នក និងពន្យល់ពីនីតិវិធីសវនាការយុត្តិធម៌។
លិខិតជូនដំណឹងត្រូវឆ្លើយតប DS 1803 — មជ្ឈមណ្ឌលថ្នាក់តំបន់នឹងបំពេញទម្រង់បែបបទនេះ ដើម្បីប្រាប់អ្នកពីចំណាត់ការដែលចង់ធ្វើដែលប៉ះពាល់ដល់សេវារបស់អ្នក។ វាប្រាប់អ្នកអំពីសិទ្ធិប្តឹងជំទាស់របស់អ្នក។ វាក៏រាយពីព័ត៌មានទំនាក់ទំនងសម្រាប់ OCRA, State Council on Developmental Disabilities (SCDD), and Disability Rights ផងដែរ។
លិខិតជូនដំណឹងពីដំណោះស្រាយ DS 1804 — ប្រើទម្រង់បែបបទនេះ ប្រសិនបើអ្នកដោះស្រាយបញ្ហាទាំងឡាយរបស់អ្នក និងមិនត្រូវការសវនាការទេនោះ។
សំណើសុំសវនាការ DS 1805 — ប្រើទម្រង់បែបបទនេះនៅពេលអ្នកត្រូវការឱ្យមានការប្រជុំក្រៅផ្លូវការ ការសម្រុះសម្រួល ឬ សវនាការយុត្តិធម៌មួយ។
អ្នកអាចស្វែងរកទម្រង់បែបបទទាំងនេះបាននៅលើគេហទំព័រ DDS៖ https://www.dds.ca.gov/transparency/dds-forms/.
(10.10) តើធ្វើដូចម្តេចប្រសិនបើខ្ញុំទទួលបានលិខិតជូនដំណឹងឱ្យឆ្លើយតប ដែលមិនមែនជាភាសារបស់ខ្ញុំ?
ស្នើសុំបណ្តឹងជំទាស់ភ្លាមៗដើម្បីការពារសិទ្ធិរបស់អ្នក។ ប្រសិនបើមិនបានប្តឹងជំទាស់ទាន់ពេលពីព្រោះអ្នកមិនយល់ពីលិខិតជូនដំណឹងនោះ សូមទូរសព្ទទៅកាន់អ្នកសម្របសម្រួលសេវារបស់អ្នកភ្លាម។ ស្នើសុំលិខិតជាលាយលក្ខណ៍អក្សរជាភាសាដែលអ្នកអាចយល់បាន។ កាលបរិច្ឆេទផុតកំណត់មិនចាប់ផ្តើមរហូតដល់អ្នកទទួលបានលិខិតជូនដំណឹងជាភាសាដែលអ្នកយល់បាន។ [[Disability Rights California មិនដឹងពីករណីបណ្តឹងតុលាការណាមួយដែលពិភាក្សាពីផលប៉ះពាល់នៃលិខិតជូនដំណឹងមិនមានលក្ខណៈពេញលេញនៅពេលដែលអ្នកអាចប្តឹងជំទាស់បានក្រោមច្បាប់ Lanterman Act នោះទេ។ ប៉ុន្តែបញ្ហានេះត្រូវលើកមកដោះស្រាយនៅក្នុងប្រព័ន្ធរដ្ឋបាលដទៃផ្សេងទៀត៖ Morales v. McMahon (1990) 223 Cal.App.3d 184 (លិខិតជូនដំណឹងមានលក្ខណៈពេញលេញនៅមុនពេលបណ្តឹងជំទាស់ចាប់ផ្តើមដំណើរការ) និង Reynolds v. Workmen’s Comp។ បណ្តឹងជំទាស់ Appeals Bd. (1974) 12 Cal.3d 726 (រយៈពេលកំណត់ដោយច្បាប់ចាប់ផ្តើមគិតហូតដល់លិខិតជូនដំណឹងតម្រូវដោយច្បាប់ត្រូវបានផ្តល់ឱ្យ)។ សូមមើលផងដែរនូវឯកសារ 99-12-01A ចេញពីកំណត់ហេតុផ្នែកសវនាការរដ្ឋ (State Hearings Division Notes) ពីការិយាល័យបណ្តុះបណ្តាល (Training Bureau) ទាក់ទងទៅនឹងលទ្ធផលនៃការផ្ញើលិខិតជូនដំណឹងជាភាសាអង់គ្លេសទៅកាន់អ្នកដែលមិនចេះអានវា www.dss.cahwnet.gov/shd/ViewNotesb_1649.htm.]]
ប្រសិនបើអ្នកទទួលបានលិខិតជូនដំណឹងដែលប្រើភាសាដែលអ្នកមើលមិនយល់ អ្នកអាចដាក់បណ្តឹងបាន ដែលមានឈ្មោះបណ្តឹងបញ្ញត្តិ 4731។
សូមមើល បណ្តឹងបញ្ញត្តិ 4731 និង ឯកសារបន្ថែម O សម្រាប់បណ្តឹង 4731 ។
(10.11) តើមានករណីដែលមជ្ឈមណ្ឌលថ្នាក់តំបន់មិនត្រូវផ្តល់សេចក្តីជូនដំណឹងទេ?
ពិតជាមាន មានករណីលើកលែងមួយចំពោះលក្ខខណ្ឌតម្រូវឱ្យមានលិខិតជូនដំណឹងសម្រាប់សុខភាពនិងសុវត្ថិភាព។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ចាំបាច់ត្រូវផ្លាស់ប្តុរសេវា ដើម្បីការពារសុខភាពនិងសុវត្ថិភាពរបស់អ្នកនោះ ពួកគេមិនចាំបាច់ត្រូវប្រាប់អ្នកជាមុននោះទេ។ មជ្ឈមណ្ឌលថ្នាក់តំបន់មានរយៈពេល 10 ថ្ងៃ ដើម្បីផ្តល់ការជូនដំណឹងដល់អ្នក ក្រោយពីពួកគេធ្វើការផ្លាស់ប្តូរ។ [[§ 4710(f).]] កាលបរិច្ឆេទផុតកំណត់សម្រាប់អ្នកដើម្បីប្តឹងជំទាស់ចាប់ផ្តើមនៅពេលដែលអ្នកទទួលបានការជូនដំណឹង មិនមែននៅពេលដែលសេវារបស់អ្នកផ្លាស់ប្តូរនោះទេ។
នៅក្នុងករណីផ្សេងទៀត មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់ការជូនដំណឹងដល់អ្នកចំនួន 30 ថ្ងៃ មុនពេលវាប្តូរ ឬ បញ្ឈប់សេវារបស់អ្នក។
(10.12) តើរយៈពេលកំណត់យូរប៉ុណ្ណាដែលខ្ញុំត្រូវដាក់បណ្តឹងជំទាស់ដើម្បីឱ្យបានសវនាការយុត្តិធម៌មួយ?
នៅពេលអ្នកទទួលបានលិខិតជូនដំណឹងត្រូវឆ្លើយតប (NOA) អ្នកចាំបាច់ត្រូវសម្រេចថាតើអ្នកនឹងដាក់ពាក្បប្តឹងជំទាស់ឬក៏មិនដាក់។ អ្នកមានរយៈពេលតែ 30 ថ្ងៃប៉ុណ្ណោះ ដើម្បីស្នើសុំសវនាការយុត្តិធម៌មួយ។ រយៈពេល 30 ថ្ងៃចាប់ផ្តើមពីកាលបរិច្ឆេទដែលអ្នកទទួលបានការជូនដំណឹងត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរ ដែលអ្នកមិនយល់ស្រប។ ប្រសិនបើអ្នកទទួលបានសេវាកម្មរួចទៅហើយនោះ ហើយអ្នកចង់បន្តសេវាកម្មរបស់អ្នក អ្នកមានពេលតែ 10 ថ្ងៃប៉ុណ្ណោះ។ [[§ 4715.]] អ្នកត្រូវតែធ្វើសំណើសុំ (ជាលាយលក្ខណ៍អក្សរ) នូវការប្តឹងជំទាស់ក្នុងរយៈពេល 10 ថ្ងៃសម្រាប់សេវាកម្មរបស់អ្នកដើម្បីរក្សាទុកវាឱ្យនៅដដែល។ នេះហៅថា ការរង់ចាំជំនួយបង់ប្រាក់។
ប្រសិនបើអ្នកខកខានមិនដាក់បណ្តឹងតាមរយៈពេលកំណត់ 30 ថ្ងៃ ដោយសារអ្នកពុំទទួលបានលិខិតជូនដំណឹងមានលក្ខណៈពេញលេញ ឬពុំទទួលបានការជូនដំណឹងទាល់តែសោះនោះ អ្នកគប្បីស្នើសុំសវនាការយុត្តិធម៌មួយភ្លាមៗ។ ធ្វើបែបនេះជួយការពារដល់សិទ្ធិរបស់អ្នកដើម្បីប្តឹងជំទាស់ និងសិទ្ធិបន្តទទួលបានសេវារបស់អ្នកក្នុងអំឡុងបណ្តឹងជំទាស់បាន។ បណ្តឹងជំទាស់របស់អ្នកគួរលើកឡើងថា អ្នកមិនបានទទួល “លិខិតជូនដំណឹងមានលក្ខណៈពេញលេញទេ។” ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់បដិសេធ កាត់ ឬ លុបសេវារបស់អ្នកដោយមិនបានផ្តល់ដំណឹងនោះ អ្នកនៅតែអាចប្តឹងជំទាស់បាន។ អ្នកមិនត្រូវការលិខិតជូនដំណឹងដើម្បីប្តឹងជំទាស់ទេ។ អ្នកក៏អាចដាក់បណ្តឹងបញ្ញត្តិ 4731 បានផងដែរ។
(10.13) តើសិទ្ធិដើម្បីទទួលបានជំនួយបង់ប្រាក់នៅរង់ចាំនោះមានអ្វីខ្លះ?
អ្នកមានសិទ្ធិបន្តសេវាដែលមជ្ឈមណ្ឌលថ្នាក់តំបន់ចង់ផ្លាស់ប្តូរបានក្នុងខណៈដែលអ្នករង់ចាំបណ្តឹងជំទាស់របស់អ្នក។ នេះជាសិទ្ធិមួយសំខាន់ខ្លាំងណាស់ដែលគេហៅថា “ជំនួយបង់ប្រាក់កំពុងរង់ចាំ។" ប៉ុន្តែ អ្នកត្រូវតែស្នើសុំបណ្តឹងជំទាស់របស់អ្នកក្នុងរយៈពេល 10 ថ្ងៃ នៃការទទួលបានលិខិតជូនដំណឹង។ ((§ 4715.)) ប្រសិនបើអ្នករង់ចាំលើសពី 10 ថ្ងៃ អ្នកនឹងមិនទទួលបានសេវាដែលកំពុងទទួលបានបច្ចុប្បន្នក្នុងអំឡុងពេលបណ្តឹងជំទាស់របស់អ្នកទេ។
សូមមើលឆាតដែលមានបញ្ជាក់ពីពេលវេលាកំណត់សម្រាប់ការប្តឹងជំទាស់នៅក្នុង ឯកសារបន្ថែម N។
(10.14) តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីដាក់បណ្តឹងសុំសវនាការ (បណ្តឹងជំទាស់)?
នៅពេលមជ្ឈមណ្ឌលថ្នាក់តំបន់ផ្ញើឱ្យអ្នកនូវលិខិតជូនដំណឹងត្រូវឆ្លើយតបរបស់ខ្លួននោះ ពួកគេក៏ត្រូវផ្តល់ដល់អ្នកនូវទម្រង់បែបបទបណ្តឹងជំទាស់ផងដែរ។ [[§ 4710.5(b).]] ប្រសិនបើអ្នកស្នើសុំបណ្តឹងជំទាស់ដោយទៅផ្ទាល់នោះ បុគ្គលដែលអ្នកស្នើសុំត្រូវតែផ្តល់ដល់អ្នកនូវទម្រប់បែបបទប្តឹងជំទាស់។ បុគ្គលរូបនោះត្រូវតែសួរអ្នកថាតើអ្នកត្រូវការជំនួយក្នុងការបំពេញទម្រប់បែបបទដែរឬទេ។ ប្រសិនបើអ្នកត្រូវការ ពួកគេត្រូវតែជួយដល់អ្នក។ [[§ 4710.5(c).]]
វាជាទោសឧក្រឹដ្ឋចំពោះបុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់ដែលបដិសេធផ្តល់ទម្រង់បែបបទប្តឹងជំទាស់ដល់អ្នក ឬ បដិសេធមិនជួយបំពេញទម្រង់បែបបទដល់អ្នក។ [[§ 4710.5(c).]] ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរទេនោះ អ្នកនៅតែអាចប្តឹងជំទាស់បានដោយប្រើទម្រង់បែបបទ “សំណើសុំសវនាការដោយយុត្តិធម៌”។ អ្នកអាចសរសេរនៅលើទម្រង់បែបបទស្នើសុំសវនាការដោយយុត្តិធម៌ថា មជ្ឈមណ្ឌលថ្នាក់តំបន់បានបដិសេធផ្តល់ដល់អ្នកនូវទម្រង់បែបបទ ឬជំនួយដល់អ្នកបាន។
សម្រាប់ទម្រង់បែបបទ សំណើសុំសវនាការដោយយុត្តិធម៌, សូមចុច ទីនេះ។វាក៏មានផ្តល់ជូនជាភាសាអេស្ប៉ាញផងដែរ។
(10.15) តើខ្ញុំអាចទទួលបានជំនួយដើម្បីប្តឹងជំទាស់តាមរបៀបណា?
សូមទូរសព្ទទៅកាន់ Office of Clients’ Rights Advocacy (OCRA), State Council on Developmental Disabilities (SCDD), ឬ Disability Rights California ដើម្បីទទួលបានជំនួយ។ ព័ត៌មានទាំងនេះមានរាយនៅលើលិខិតជូនដំណឹងរបស់អ្នកដែលចេញពីមជ្ឈមណ្ឌលថ្នាក់តំបន់។
ប្រសិនបើអ្នក ឬ នរណាម្នាក់ផ្សេងគិតថា សិទ្ធិ ឬ ផលប្រយោជន៍របស់អ្នកនឹងមិនត្រូវបានការពារក្នុងអំឡុងបណ្តឹងជំទាស់របស់អ្នកទេនោះ សូមប្រាប់ដល់បុគ្គលិក OCRA Clients’ Rights Advocate and SCDD របស់អ្នក។ SCDD អាចចាត់តាំងឱ្យនរណាម្នាក់ជួយដល់អ្នកនៅក្នុងរឿងបណ្តឹងជំទាស់បាន។ តំណាងស្របច្បាប់របស់អ្នក និងមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែទទួលបានមួយច្បាប់នៃលិខិតចាត់តាំងនោះ។ [[§ 4705(e).]]
សូមមើល ជំពូក 5 សម្រាប់ព័ត៌មានបន្ថែមពី SCDD។
(10.16) តើ OCRA’s Clients’ Rights Advocate អាចជួយដល់អ្នកបានដោយរបៀបណា?
មាន Clients’ Rights Advocate (CRA) សម្រាប់អតិថិជនគ្រប់មជ្ឈមណ្ឌលថ្នាក់តំបន់ទាំងអស់។ ប៉ុន្តែ CRAs មិនធ្វើការឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ទេ បើទោះបីជាការិយាល័យរបស់ពួកគេនៅទីនោះក៏ដោយ។ [[§ 4433.]]
Office of Clients’ Rights Advocacy (OCRA) មានការិយាល័យនៅទូទាំងរដ្ឋ ដែលចាត់ចែងដំណើរការដោយ Disability Rights California, តាមរយៈកិច្ចសន្យាជាមួយនឹង California Department of Developmental Services (DDS)។ OCRA ជួល Clients’ Rights Advocate (CRA) ដើម្បីឱ្យជួយដល់អតិថិជនគ្រប់មជ្ឈមណ្ឌលថ្នាក់តំបន់ទាំងអស់។
ការងាររបស់ CRA គឺត្រូវជួយការពារសិទ្ធិស្របច្បាប់របស់អ្នក សិទ្ធិរបស់អ្នកត្រូវទទួលបានសេវាកម្ម និងសិទ្ធិជាមនុស្សរបស់អ្នក។ នេះរួមបញ្ចូលទាំងជួយដល់អ្នកនៅក្នុងបណ្តឹងជំទាស់ទៅនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ និងទីភ្នាក់ងារផ្សេងទៀត។ [[See § 4433(d)(1)។ សូមមើលផងដែរ Cal. Code Regs., tit. 17, § 50540, ដែលអនុញ្ញាតឱ្យអ្នក ឬ តំណាងរបស់អ្នកដាក់បណ្តឹងជាមួយនឹង Clients’ Rights Advocate (CRA) ប្រសិនបើអ្នកជឿថា សិទ្ធិណាមួយរបស់អ្នកត្រូវបានបំពារបំពាន ព្យួរក្នុងបំណងដាក់ទោស ឬ បដិសេធដោយមិនសមស្របនោះ។ CRA ត្រូវស៊ើបអង្កេតពីបណ្តឹងរបស់អ្នកក្នុងរយៈពេល 10 ថ្ងៃនៃថ្ងៃធ្វើការក្រោយទទួលបានបណ្តឹង ហើយផ្ញើមកឱ្យអ្នកនូវសំណើដំណោះស្រាយជាលាយលក្ខណ៍អក្សរមួយ។ ប្រសិនបើអ្នកមិនពេញចិត្តជាមួយនឹងសំណើដំណោះស្រាយរបស់ CRA ទេនោះ សូមជូនដំណឹងដល់ CRA ឱ្យបានដឹង។ ក្នុងរយៈពេល 5 ថ្ងៃនៃថ្ងៃធ្វើការ CRA ត្រូវតែផ្ទេរអ្នកទៅកាន់នាយកមន្ទីរពេទ្យរដ្ឋ ឬ មជ្ឈមណ្ឌលថ្នាក់តំបន់ទៅតាមផ្នែកនៃសេវាកម្មដែលអ្នកត្រូវការ។ ប្រសិនបើនាយកមន្ទីរពេទ្យរដ្ឋ ឬ មជ្ឈមណ្ឌលថ្នាក់តំបន់់មិនដោះស្រាយបណ្តឹងរបស់អ្នកបានទៅតាមការពេញចិត្តរបស់អ្នកក្នុងរយៈពេល 10 ថ្ងៃនៃថ្ងៃធ្វើការទេនោះ នាយកនោះត្រូវផ្ទេរអ្នកទៅកាន់មន្រ្តីទទួលបន្ទុកសិទ្ធិអតិថិជនរបស់ Department of Developmental Services សម្រាប់ការសម្រេចចិត្តផ្នែករដ្ឋបាលជាចុងក្រោយ។]] ប៉ុន្តែ CRAs អាចទទួលយកករណីក្នុងចំនួនមួយមានកំណត់តែប៉ុណ្ណោះ។ មុនពេលពួកគេសម្រេចទទួលយកករណីរបស់អ្នក CRA មើលទៅលើ៖
- ថាតើអ្នកអាចតំណាងបានដោយខ្លួនឯងទេ
- ថាតើអ្នកមានធនធានអ្វីផ្សេងដែលអាចរកបានទេ
- ថាតើអ្នកមានករណីដែលរឹងមាំទេ និង
- ថាតើ CRA ទំនេរទេ។
បើទោះបីជា CRA មិនអាចទទួលយកករណីរបស់អ្នកបានក៏ពិតមែន តែពួកគេនៅតែអាចផ្តល់ជំនួយផ្សេងទៀតដល់អ្នកបាន។ ពួកគេអាចពិភាក្សាជាមួយអ្នកអំពីករណីរបស់អ្នក ផ្តល់ដំបូន្មាន និងផ្តល់ប្រភេទជំនួយផ្សេងទៀត។
(10.17) តើខ្ញុំអាចទទួលបានជំនួយដើម្បីប្តឹងជំទាស់បានទេ ប្រសិនបើខ្ញុំកំពុងស្ថិតនៅក្នុង Porterville Developmental Center ឬ Canyon Springs Community Facility?
Porterville Developmental Center និង Canyon Springs Community Facility ជាស្ថាប័នចាត់ចែងដំណើរការដោយរដ្ឋ។ មាន Clients’ Rights Advocate (CRA) ទាំងនៅឯ Porterville Developmental Center និង Canyon Springs។ ក៏មានផងដែរអ្នកសម្របសម្រួលសេវាតស៊ូមតិស្ម័គ្រចិត្ត( Volunteer Advocacy Services Coordinator) ម្នាក់នៅតាមស្ថាប័ននីមួយផងដែរ។ អ្នកសម្របសម្រួលសេវាតស៊ូមតិស្ម័គ្រចិត្តនិងអ្នកស្ម័គ្រចិត្តទាំងឡាយអាចជួយដល់អ្នកនៅឯកិច្ចប្រជុំ IPP និងនៅពេលដែលអ្នកអាចនឹងប្តូរត្រឡប់មករស់នៅក្នុងសហគមន៍វិញ។ ប្រសិនបើអ្នកមិនមានតំណាងទេ State Council on Developmental Disabilities (SCDD) អាចចាត់តាំងតំណាងម្នាក់ឱ្យអ្នកបាន។
CRAs នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់មិនមែនជានិយោជិតរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ទេ។ ពួកគេក៏ខុសពី CRAs នៅតាម Office of Clients’ Rights Advocacy (OCRA) ដែរ។ រដ្ឋចុះកិច្ចសន្យាជាមួយនឹង SCDD ដើម្បីផ្តល់សេវាតស៊ូមតិសិទ្ធិរបស់អតិថិជនទៅដល់អ្នកទាំងឡាយដែលរស់នៅក្នុង Porterville Developmental Center និង Canyon Springs។
CRAs ក៏អាចពិនិត្យទៅលើការរំលោភបំពាន និងបដិសេធទៅលើសិទ្ធិមនុស្សដែលមានការសង្ស័យ។ CRAs ទាំងនេះត្រូវប្រាកដពីច្បាប់ដែលកំពុងត្រូវអនុវត្តនៅតាមទីតាំងទាំងឡាយដែលមានច្បាប់អនុញ្ញាត។ [[§ 4433(d)(2).]]
(10.18) ប្រសិនបើនៅក្នុងកម្មវិធី Self-Determination Program (SDP), តើខ្ញុំមានសិទ្ធិប្តឹងជំទាស់ដូចគ្នាទេ?
បាទ/ចាស។ កម្មវិធីកំណត់ដោយខ្លួនឯង (SDP) គឺជារបៀបមួយដែលអ្នកទទួលបានសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់។ វាមានលក្ខណៈខុសប្លែកជាងប្រព័ន្ធទូទៅ ឬ “ប្រព័ន្ធ” ដែលមានពីមុនមក។ ជាមួយនឹង SDP អ្នកទទួលបានថវិកា និងអាចទិញសេវាកម្មដោយខ្លួនឯង ដោយពុំមានប្រើប្រាស់អ្នកផ្តល់សេវារបស់មជ្ឈមណ្ឌលថ្នាក់តំបន់ទេ ប្រសិនបើអ្នកមិនត្រូវការវា។ ប៉ុន្តែ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវបានចូលរួមរៀបចំកំណត់ចំនួនថវិការបស់អ្នក។ បន្ថែមលើនេះ អ្នកនៅតែមាន ផែនការជាលក្ខណៈបុគ្គល (IPP) ជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់។ ដូច្នេះ វាអាចនឹងមានការមិនឯកភាពគ្នា។ អ្នកអាចនឹងមិនយល់ស្របជាមួយនឹងថវិការបស់អ្នក។ អ្នកអាចនឹងមិនយល់ស្របទៅនឹងអ្វីមួយដែលមាននៅក្នុងដំណើរការ IPP។ អ្នកមានសិទ្ធិប្តឹងជំទាស់ដូចគ្នាទៅនឹងអ្វីដែលបានរៀបរាប់នៅក្នុងជំពូកនេះ ប្រសិនបើអ្នកស្ថិតនៅក្នុងកម្មវិធី SDP។ សូមមើល ជំពូក 3 សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី SDP។
(10.19) តើខ្ញុំមានសិទ្ធិអ្វីខ្លះដែលខ្ញុំមានក្នុងអំឡុងដំណើរការ បណ្តឹងជំទាស់?
អ្នកមានសិទ្ធិ៖
- សូមចូលរួមឱ្យបានគ្រប់កិច្ចប្រជុំទាំងអស់ ដែលជាផ្នែកនៃបណ្តឹងជំទាស់។
- សូមផ្តល់ភ័ស្តុតាងទាំងផ្ទាល់មាត់និងលាយលក្ខណ៍អក្សរ។
- មានសាក្សីផ្តល់សក្ខីកម្មសម្រាប់អ្នក។
- ការចោទសួរសាក្សីរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ដែលផ្តល់សក្ខីកម្ម។
- សូមនិយាយការពារខ្លួនអ្នកនៅសវនាការ។
- សូមឱ្យមានអ្នកជួយតស៊ូមតិ មេធាវី ឬ នរណាម្នាក់ផ្សេងដែលតំណាងឱ្យអ្នក។
- សូមមើលសំណុំឯកសាររបស់មជ្ឈមណ្ឌលថ្នាក់តំបន់អំពីអ្នកនិងករណីរបស់អ្នក។
- សូមឱ្យមានអ្នកបកប្រែភាសា។ [[§ 4701(f)(1)-(5).]]
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ដល់អ្នកនូវការពន្យល់ជាលាយលក្ខណ៍អក្សរពីសិទ្ធិរបស់អ្នក។ ពួកគេក៏គួរតែផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរដល់អ្នកអំពីកន្លែងដែលទៅសុំជំនួយផ្នែកតស៊ូមតិ ដូចជាពីអ្នកតស៊ូមតិផ្នែកសិទ្ធិរបស់អ្នក, SCDD, និង Disability Rights California។ [[§ 4701(g).]]
(10.20) តើមានសិទ្ធិអ្វីខ្លះដែលខ្ញុំមានដើម្បីមើលសំណុំឯកសាររបស់ខ្ញុំនៅមជ្ឈមណ្ឌលថ្នាក់តំបន់?
ប្រសិនបើអ្នកសុំមើលសំណុំឯកសាររបស់អ្នក មជ្ឈមណ្ឌលថ្នាក់តំបន់មានរយៈពេល 3 ថ្ងៃនៃថ្ងៃធ្វើការ ដើម្បីឱ្យពួកគេបង្ហាញដល់អ្នក។ [[§§ 4726, 4728. ច្បាប់ចែងថា អ្នកមានសិទ្ធិទទួលបានការចូលមើលសំណុំឯកសាររបស់អ្នកនៅមុនពេលប្រជុំក្រៅផ្លូវការដោយស្ម័គ្រចិត្ត។ សូមមើល § 4710.7(d).]] អ្នកមានសិទ្ធិដើម្បីមើលសំណុំឯកសារទាំងអស់ដែលអ្នកមាននៅក្នុងមជ្ឈមណ្ឌលថ្នាក់តំបន់ រួមទាំងសំណុំឯកសារទាំងឡាយពីទីភ្នាក់ងារ ឬ មនុស្សខាងក្រៅ។ [[“សំណុំឯកសារ” មានន័យថា ចំណែកព័ត៌មានដែលទីភ្នាក់ងារសេវាកម្មមាន ដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងបុគ្គលដែលមាន ឬ ជឿថាមានពិការភាពផ្នែកការលូតលាស់។ វារាប់បញ្ចូលនូវព័ត៌មានសរសេរដោយដៃ ឯកសារបោះពុម្ព កាសែតសម្លេង ហ្វីម ម៉ៃក្រូហ្វីម ឬ ព័ត៌មានដទៃផ្សេងទៀត។ § 4725(b)។ Disability Rights California ជឿថា អ្នកគួរតែអាចចូលមើលឯកសារទាំងនេះបាន ប្រសិនបើអ្នកស្នើសុំចូលមើលសំណុំឯកសារនានាស្ថិតក្រោមបញ្ញត្តិ § 4514 ហើយប្រសិនបើអ្នកព្យាយាមសម្រេចថាតើអ្នកចង់ស្នើសុំសវនាការដោយយុត្តិធម៌មួយ។]] ប្រសិនបើអ្នកសុំជំនួយ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវជួយអ្នកឱ្យយល់ពីសំណុំឯកសារទាំងឡាយរបស់អ្នក។ [[§ 4728.]]
វាជារឿងសំខាន់ដែលអ្នកត្រូវពិនិត្យឡើងវិញទៅលើសំណុំឯកសាររបស់អ្នក ហើយស្នើសុំគ្រប់ច្បាប់នៃសំណុំឯកសារនានាដែលអ្នកត្រូវការមុនពេលសវនាការរបស់អ្នក។
(10.21) តើអ្វីទៅជាជំហាននៃដំណើរការប្តឹងជំទាស់?
- ស្នើសុំសវនការមួយ – អ្នកអាចស្នើសុំសវនាការមួយដោយផ្ទាល់ តាមទូរសព្ទ ឬ ជាលាយលក្ខណ៍អក្សរ។
- ការឆ្លើយតបរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ – មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្ញើដល់អ្នកនូវការជូនដំណឹងដែលទទួលស្គាល់ពីសំណើសុំសវនាការរបស់អ្នក។ [[§§ 4710.6(a)-(c).]] ប្រសិនបើអ្នកមិនទទួលបានការជូនដំណឹងពីមជ្ឈមណ្ឌលថ្នាក់តំបន់ទេ ពួកគេត្រូវតែផ្ញើឱ្យអ្នកនូវការជូនដំណឹងមួយដែលមានព័ត៌មានទាំងអស់តម្រូវតាមលក្ខខណ្ឌ “ការជូនដំណឹងដែលមានលក្ខណៈពេញលេញ។” [[§§ 4710.6(a)-(c).]]
- ទម្រង់បែបបទស្នើសុំសវនាការដោយយុត្តិធម៌ – នៅពេលអ្នកប្រាប់ទៅដល់មជ្ឈមណ្ឌលថ្នាក់តំបន់ថាអ្នកចង់បានសវនាការមួយដោយយុត្តិធម៌នោះ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ដល់អ្នកនូវទម្រង់បែបបទសំណើសុំសវនាការដោយយុត្តិធម៌។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការបំពេញទម្រង់បែបបទ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែជួយដល់អ្នក។ [[§ 4710.5(b) & (c).]]
- កិច្ចប្រជុំក្រៅផ្លូវការ – ប្រសិនបើអ្នកចង់ទទួលបានការប្រជុំក្រៅផ្លូវការមួយ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែរៀបចំការប្រជុំនេះដល់អ្នក។ អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែឯកភាពគ្នាទៅលើពេលវេលាសម្រាប់ការប្រជុំ។ [[§ 4710.6(a).]] មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្ញើឱ្យអ្នកនូវការជូនដំណឹងជាលាយលក្ខណ៍អក្សរដើម្បីបញ្ជាក់ពីកាលបរិច្ឆេទ ម៉ោង និងទីកន្លែងនៃការប្រជុំក្រៅផ្លូវការរបស់អ្នក។ ការជូនដំណឹងក៏ត្រូវបញ្ជាក់ថាអ្នកអាចបដិសេធបានទៅលើការប្រជុំក្រៅផ្លូវការ។ [[§ 4710.6(b)។]]
- ការសម្រុះសម្រួល – ការសម្រុះសម្រួលគឺនៅពេលដែលបុគ្គលឯករាជ្យ ម្នាក់ដែលមានការបណ្តុះបណ្តាលសមស្រប (“អ្នកសម្របសម្រួល”) ជួយដល់អ្នកឱ្យទទួលបានការឯកភាពមួយដែលមានយុត្តិធម៌ និងសមស្របសម្រាប់អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់។ យើងសូមផ្តល់អនុសាសន៍ឱ្យប្រើការសម្រុះសម្រួល។ ទាំងអ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់អាចសម្រេចមិនធ្វើការសម្រុះសម្រួលបាន។ ប្រសិនបើអ្នកស្នើសុំឱ្យមានការសម្រុះសម្រួលជាលាយលក្ខណ៍អក្សរ មជ្ឈមណ្ឌលថ្នាក់តំបន់មានរយៈពេល 5 ថ្ងៃនៃថ្ងៃធ្វើការ ដើម្បីសម្រេចថាតើពួកគេចង់បានការសម្រុះសម្រួលទេ។ [[§ 4711.5(a).]] បើទោះបីជាអ្នកជ្រើសរើសមិនប្រើការសម្រុះសម្រួលក៏ដោយ ក៏អ្នកនៅតែមានសិទ្ធិទទួលបានសនវនាការមួយដោយយុត្តិបានដែរ។ វាជាជម្រើសរបស់អ្នក។ [[§ 4710.9(b).]]
- សវនាការដោយយុត្តិធម៌ – អ្នកមានសិទ្ធិទទួលបានសវនាការមួយនៅចំពោះមុខចៅក្រម ដោយមិនលើសពី 50 ថ្ងៃ ក្រោយពីមជ្ឈមណ្ឌលថ្នាក់តំបន់ទទួលបានសំណើសុំសវនាការរបស់អ្នក។ [[§ 4712(a).]] ចៅក្រមមានឈ្មោះថា ចៅក្រមផ្នែកនីតិរដ្ឋបាល (ALJ)។ ប្រសិនបើអ្នក ឬ មជ្ឈមណ្ឌលថ្នាក់តំបន់សួរ និងមានហេតុផលល្អ ចៅក្រម ALJ អាចនឹងអនុញ្ញាតឱ្យមានសវនាការតាមក្រោយ។ (សូមមើល សំណួរលេខ 26។)
- សេចក្តីសម្រេចនៅក្នុងសវនាដោយយុត្តិធម៌ – ចៅក្រមត្រូវតែផ្តល់ការសម្រេចចិត្តមួយដោយមិនលើសពីរយៈពេល 10ថ្ងៃនៃថ្ងៃធ្វើការក្រោយពីបញ្ចប់សវនាការរបស់អ្នក។ ករណីនេះមិនអាចលើសពី 80ថ្ងៃឡើយក្រោយពីអ្នកស្នើសុំសវនាការ។ [[§ 4712.5(a).]] ប្រសិនបើសវនាការស្តីអំពីសិទ្ធិ ឬ សេវាកម្មក្រោមកម្មវិធី Medi-Cal លើកលែងសម្រាប់សេវាតាមផ្ទះនិងតាមសហគមន៍ (“DD Waiver”) នោះ Department of Health Services ពិនិត្យឡើងវិញទៅលើការសម្រេច។ ពួកគេទទួលយកការសម្រេចរបស់ចៅក្រម ឬ ធ្វើការសម្រេចថ្មី។ ពួកគេត្រូវសម្រេចមិនឱ្យលើសពី 90 ថ្ងៃក្រោយពីអ្នកស្នើសុំសវនាការ។ [[§ 4712.5(c).]] សូមមើលជំពូក 11 សម្រាប់ព័ត៌មានបន្ថែមអំពី DD Waiver។
- ប្តឹងជំទាស់ការសម្រេចរបស់សវនាការដោយយុត្តិធម៌ – ប្រសិនបើអ្នកមិនយល់ស្របទៅតាមការសម្រេចរបស់សវនាការទេ អ្នកមានរយៈពេល 90 ថ្ងៃ ដើម្បីដាក់បណ្តឹងជំទាស់ ទៅកាន់តុលាការកំពូលទៀត។ [[§ 4712.5(a)។]]
(10.22) តើអ្វីទៅជាការប្រជុំក្រៅផ្លូវការ?
ការប្រជុំក្រៅផ្លូវការ ជាការប្រជុំរវាងអ្នកនិងនាយករដ្ឋបាលមជ្ឈមណ្ឌលថ្នាក់តំបន់។ នៅពេលអ្នកដាក់ទម្រង់បែបបទស្នើសុំសវនាការយុត្តិធម៌ អ្នកអាចស្នើសុំកិច្ចប្រជុំក្រៅផ្លូវការមួយ និង/ឬការសម្រុះសម្រួលមួយនៅមុនពេលសវនាការបាន។ ប្រសិនបើអ្នកមានកិច្ចប្រជុំក្រៅផ្លូវការណាមួយ មជ្ឈមណ្ឌលថ្នាក់តំបន់ ត្រូវផ្តល់កិច្ចប្រជុំនេះក្នុងរយៈពេល 10 ថ្ងៃ បន្ទាប់ពីទទួលបានសំណើសុំសវនាការយុត្តិធម៌របស់អ្នក លើកលែងតែអ្នកឯកភាពទៅលើកាលបរិច្ឆេទផ្សេងទៀត។ កិច្ចប្រជុំក្រៅផ្លូវការ គឺជាជំហានដំបូងនៅក្នុងដំណើរការសវនាការ។ អ្នកពុំចាំបាច់ត្រូវមានកិច្ចប្រជុំក្រៅផ្លូវការទេ ប្រសិនបើអ្នកមិនត្រូវការវាទេនោះ។ អ្នកតំណាងរបស់អ្នកអាចមានវត្តមាននៅនោះ ប្រសិនបើអ្នកមាន។ [[§ 4710.7.]]
នេះគឺជាឱកាសរបស់អ្នកដើម្បីជួបគ្នាជាមួយមជ្ឈមណ្ឌលក្នុងតំបន់ និងដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យផ្តល់ដល់អ្នកនូវសេវាដែលអ្នកត្រូវការ។ បើទោះបីជាអ្នកមិនឯកភាពក៏ដោយ អ្នកនៅតែអាចយល់ពីខាងមជ្ឈមណ្ឌលថ្នាក់តំបន់ និងព្យាយាមឯកភាពទៅលើចំណុចមួយចំនួន។
ក្រោយការប្រជុំ មជ្ឈមណ្ឌលថ្នាក់តំបន់មានរយៈពេល 5 ថ្ងៃនៃថ្ងៃធ្វើការ ដើម្បីផ្ញើឱ្យអ្នកនូវការសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ។ [[§ 4710.7(b).]] សេចក្តីសម្រេចត្រូវរាយរាល់បញ្ហាទាំងអស់នៅក្នុងបណ្តឹងជំទាស់ និងសម្រេចទៅលើបញ្ហានីមួយៗ។ វាក៏ត្រូវតែនិយាយពីអង្គហេតុ ច្បាប់ បទបញ្ញត្តិ និងគោលនយោបាយនានា ដែលមជ្ឈមណ្ឌលថ្នាក់តំបន់ប្រើដើម្បីធ្វើសេចក្តីសម្រេចចិត្តរបស់ខ្លួន។
ប្រសិនបើអ្នកឯកភាពជាមួយនឹងការសម្រេចក្រៅផ្លូវការ អ្នកអាចបដិសេធសំណើសុំសវនាការរបស់អ្នកបាន។ អនុវត្តបែបនេះដោយបំពេញទម្រង់បែបបទ “ការជូនដំណឹងអំពីការលុបចោលបណ្តឹង” ដែលមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ជូន ដែលអាចស្វែងរកបានផងដែរនៅលើ៖ https://www.dds.ca.gov/wp-content/uploads/2019/05/DS1804.pdf
សេចក្តីសម្រេចនឹងចូលជាធរមាននៅក្នុងរយៈពេល 10 ថ្ងៃ បន្ទាប់ពីមជ្ឈមណ្ឌលថ្នាក់តំបន់ទទួលបានទម្រង់បែបបទ “ការជូនដំណឹងអំពីការលុបចោលបណ្តឹង” របស់អ្នក [[§ 4710.9(a).]]។ ប្រសិនបើអ្នកមិនឯកភាពជាមួយនឹងសេចក្តីសម្រេចក្រៅផ្លូវការទេ អ្នកនៅតែអាចទៅរកការសម្រុះសម្រួលបានប្រសិនបើអ្នក និងមជ្ឈមណ្ឌលថ្នាក់តំបន់បានឯកភាពគ្នា។ អ្នកក៏នៅតែអាចទៅរកសវនាការដោយយុត្តិធម៌បាន។ [[§ 4710.9(b).]]
(10.23) តើអ្វីទៅជាសិទ្ធិរបស់ខ្ញុំដើម្បីទទួលបានអ្នកបកប្រែភាសានៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ?
កិច្ចប្រជុំក្រៅផ្លូវការត្រូវធ្វើឡើងជាភាសាអង់គ្លេស។ ប្រសិនបើអ្នកមិនចេះនិយាយភាសាអង់គ្លេសទេ មជ្ឈមណ្ឌលថ្នាក់ត្រូវតែផ្តល់ និងបង់ថ្លៃអ្នកបកប្រែភាសាឱ្យអ្នក។ [[§ 4710.8(c).]]
ពួកគេក៏ត្រូវតែផ្តល់ដល់អ្នកផងដែរនូវអ្នកបកប្រែភាសាប្រសិនបើមាននរណាម្នាក់ទៅចូលរួមកិច្ចប្រជុំក្រៅផ្លូវការជាមួយអ្នក (ដូចជាឧពុកម្តាយ ឬ អ្នកអាណាព្យាបាល) ដែលមិនចេះនិយាយភាសាអង់គ្លេស។ អ្នកបកប្រែភាសាត្រូវតែអាចបកប្រែភាសាបានល្អ និងស្របទៅតាមអ្នកដែលត្រូវការអ្នកបកប្រែភាសាចង់បសន និងនិយកមជ្ឈមណ្ឌលថ្នាក់តំបន់។
(10.24) តើការសម្រុះសម្រួលជាអ្វី?
ការសម្រុះសម្រួលជាជំហានបន្ទាប់នៅក្នុងដំណើរការបណ្តឹងជំទាស់ ប្រសិនបើអ្នកមិនឯកភាពទៅតាមការសម្រេចក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ទេនោះ។ ប៉ុន្តែ គូភាគីទាំងពីរត្រូវតែឯកភាពគ្នាចំពោះការទៅរកការសម្រុះសម្រួល។ [[§ 4707.]] អ្នក ឬ មជ្ឈមណ្ឌលថ្នាក់តំបន់អាចនិយាយបានថា អ្នកមិនចង់បានការសម្រុះសម្រួលទេ។ ប្រសិនបើមានករណីនេះមែន អ្នកនឹងទទួលបានសវនាការ។ [[§§ 4710.9(b); 4711.5(b).]] មជ្ឈមណ្ឌលថ្នាក់មានរយៈពេល 5 ថ្ងៃនៃថ្ងៃធ្វើការក្រោយពីវាទទួលបានបណ្តឺងជំទាស់ជាលាយលក្ខណ៍អក្សរចែងថា ឯកភាព ឬ បដិសេធទៅលើការសម្រុះសម្រួលនោះ។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ បដិសេធការសម្រុះសម្រួលនេះ ពួកគេនឹងត្រូវរាយការណ៍ប្រាប់អ្នកឲ្យបានដឹងភ្លាមៗ។ មជ្ឈមណ្ឌលថ្នាក់តំបន់ភាគច្រើនបដិសេធចំពោះការសម្រុះសម្រួល។ ប្រសិនបើអ្នកស្នើសុំការសម្រុះសម្រួលបញ្ហា ហើយមជ្ឈមណ្ឌលថ្នាក់តំបន់បានបដិសេធ នោះជំហានបន្ទាប់ គឺត្រូវអនុវត្តសវនាការយុត្តិធម៌មួយ។
គ្រប់គ្នាគួរតែពិចារណាទៅលើការសម្រុះសម្រួល។ ការសម្រុះសម្រួលគឺជាគំនិតល្អពីព្រោះវាផ្តល់ជូនដល់អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់នូវឱកាសមួយទៀតក្នុងការសម្រេចឱ្យបាននូវការព្រមព្រៀងមួយ។ ប្រសិនបើអ្នកគិតថា ពុំមានសង្ឃឹមថានឹងមានការព្រមព្រៀងគ្នាណាមួយទេនោះ អ្នកអាចបដិសេធបាន។ នេះហៅថាការសម្រេចមិនធ្វើការសម្រុះសម្រួល។ ប៉ុន្តែ មានមនុស្សជាច្រើនដែលគិតថា គ្មានសង្ឃឹមនឹងមានការព្រមព្រៀងគ្នា ដែលសម្រេចឡើងតាមការសម្រុះសម្រួលនោះទេ។
អ្នកសម្រុះសម្រួលគឺជាមនុស្សឯករាជ្យ អ្នកមានវិជ្ជាជីវៈដែលទទួលបានការបណ្តុះបណ្តាលពីការិយាល័យសវនាការរដ្ឋបាល (OAH)។ ពួកគេជួបជាមួយអ្នក និង តំណាងរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ ប្រសិនបើអ្នក និងមជ្ឈមណ្ឌលថ្នាក់តំបន់ឯកភាពគ្នារកការសម្រុះសម្រួល វាត្រូវតែធ្វើឡើងក្នុងរយៈពេល 30 ថ្ងៃ ក្រោយពីមជ្ឈមណ្ឌលថ្នាក់តំបន់ទទួលបានបានសំណើសុំប្តឹងជំទាស់របស់អ្នក។ [[§ 4711.5(c)(2)។ ប្រសិនបើអ្នកជ្រើសយកការសម្រុះសម្រួល អ្នកអាចនឹងត្រូវឯកភាពគ្នាពន្យារកាលបរិច្ឆេទកំណត់សម្រាប់សវនាការ និងការសម្រេចរបស់សវនាការ។]]
អ្នកសម្រុះសម្រួលត្រូវបានទទួលការបណ្តុះបណ្តាលឱ្យជួយដល់អ្នកពិនិត្យទៅលើដំណោះស្រាយថ្មី ឬ ខុសពីមុនទៅនឹងបញ្ហា។ ពួកគេអង្គុយជជែកជាមួយអ្នក និងមជ្ឈមណ្ឌលថ្នាក់តំបន់ ព្យាយាមស្វែងរកដំណោះស្រាយទៅលើការមិនឯកភាពរបស់អ្នក។ ជួនកាលអ្នកសម្រុះសម្រួលជួបជាមួយអ្នក និងមជ្ឈមណ្ឌលថ្នាក់តំបន់ដាច់ដោយឡែកពីគ្នា ហើយក៏ជួបជាមួយអ្នកទាំងពីរួមគ្នាផងដែរ។ អ្នកសម្រុះសម្រួលមិនធ្វើសេចក្តីសម្រេចទេ។ ពួកគេមិនអាចបង្ខំឱ្យអ្នកធ្វើអ្វីមួយបានទេ។
ជម្លោះជាច្រើនត្រូវបានដោះស្រាយតាមការសម្រុះសម្រួល។ នៅពេលអ្នកទៅរកការសម្រុះសម្រួល សូមត្រៀមខ្លួន។ សូមឱ្យយល់ពីឯកសារនានានៅក្នុងករណីបណ្តឹងរបស់អ្នក។ ដឹងពីអ្វីដែលសាក្សីរបស់អ្នកអាចនឹងឆ្លើយនៅក្នុងសវនាការរបស់អ្នក។ ធ្វើដូច្នេះ វាមានភាពងាយស្រួលដល់ការសម្រេចទៅលើការព្រមព្រៀងដែលអ្នកអាចនឹងចង់ធ្វើឡើងតាមការសម្រុះសម្រួល។ បើទោះបីជាការសម្រុះសម្រួលនេះពុំជោគជ័យក៏ដោយ ក៏អ្នកនឹងត្រូវមានព័ត៌មានបន្ថែមអំពីករណីរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ដែលអាចជួយអ្នកឱ្យរៀបចំខ្លួនសម្រាប់សវនាការដោយយុត្តិធម៌មួយរបស់អ្នកបានផងដែរ។
ប្រសិនបើអ្នក និងមជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចឈានដល់ការឯកភាពគ្នាតាមការសម្រុះសម្រួលទេ អ្នកគួរតែបដិសេធ (ដក) សំណើសុំសវនាការរបស់អ្នកចេញ។ សូមស្នើសុំទម្រង់បែបបទ “ការជូនដំណឹងពីដំណោះស្រាយ” ពីមជ្ឈមណ្ឌលថ្នាក់តំបន់។ សេចក្តីសម្រេចតាមការសម្រុះសម្រួលនឹងចូលជាធរមាននៅក្នុងរយៈពេល 10 ថ្ងៃ បន្ទាប់ពីមជ្ឈមណ្ឌលថ្នាក់តំបន់ទទួលបានទម្រង់បែបបទ “ការជូនដំណឹងអំពីដំណោះសម្រាយ” របស់អ្នក។ [[§ 4711.7(a).]] សូមចុច ទីនេះ ដើម្បីទាញយកទម្រង់បែបបទជូនដំណឹងពីដំណោះស្រាយ។
ប្រសិនបើអ្នកមិនឈានទៅសម្រេចការព្រមព្រៀងគ្នាតាមការសម្រុះសម្រួលទេនោះ សម្បទាននានាធ្វើឡើងដើម្បីដោះស្រាយនឹងរក្សាទុកជាការសម្ងាត់ទាំងអស់។ សម្បទានទាំងឡាយមិនអាចត្រូវបានប្រើដោយអ្នក ឬ មជ្ឈមណ្ឌលថ្នាក់តំបន់នៅពេលក្រោយនៅក្នុងសវនាការដោយយុត្តិធម៌បានទេ។
ជំហានបន្ទាប់គឺជាសវនាការដោយចៅក្រមនីតិរដ្ឋបាល (ALJ). [[§§ 4710.9(b); 4711.7(b).]] ALJ ជួនកាលមានឈ្មោះថា មន្រ្តីសវនាការ។ DDS ធ្វើកិច្ចសន្យាជាមួយនឹង ការិយាល័យសវនាការរដ្ឋបាល (OAH) រដ្ឋ ដើម្បីបើកសវនាការ។ OAH ជួល ALJs ដែលកាន់សវនាការរបស់អ្នក។
ប្រសិនបើអ្នក ឬមជ្ឈមណ្ឌលថ្នាក់តំបន់បដិសេធទៅលើការសម្រុះសម្រួល ត្រូវប្រាកដថាអ្នកបានត្រៀមខ្លួនជាស្រេចសម្រាប់សវនាការយុត្តិធម៌របស់អ្នក។ សវនាដោយការយុត្តិធម៌របស់អ្នក អាចនឹងត្រូវរៀបចំឡើងមុន ប្រសិនបើអ្នកទៅរកការសម្រុះសម្រួលនោះ។ ប្រសិនបើអ្នកត្រូវការពេលវេលាបន្ថែមទៀតដើម្បីរៀបចំសវនាការនោះ អ្នកអាចស្នើសុំការលើកវារកាលបាន។ ការលើកវារកាលជាប្រភេទមួយនៃញត្តិ ដែលត្រូវតែអនុម័តដោយ OAH។
(10.25) តើញត្តិជាអ្វី?
ញត្តិ គឺជាសំណើសុំឲ្យចៅក្រមធ្វើសេចក្តីសម្រេចអ្វីមួយនៅមុនសវនាការដោយយុត្តិធម៌។ ឧទាហរណ៍មួយនៃញត្តិនោះ គឺញត្តិស្នើសុំបង់ប្រាក់ជំនួយដែលកំពុងរង់ចាំ ពីព្រោះតែមជ្ឈមណ្ឌលថ្នាក់តំបន់មិនបន្តផ្តល់សេវាកម្ម។ ឧទាហរណ៍ផ្សេងទៀតមានដូចជាញត្តិស្នើសុំផ្អាក/បន្តកាលបរិច្ឆេទបើកសវនាការ និងញត្តិអំពីដីកាកោះ។ អ្នកអាចដាក់ញត្តិបាន។ មជ្ឈមណ្ឌលក្នុងតំបន់ ក៏អាចដាក់ញត្តិបានផងដែរ។
មជ្ឈមណ្ឌលក្នុងតំបន់ បានដាក់ញត្តិដើម្បីបញ្ចប់ករណីនេះ។ ញត្តិបដិសេធដែលស្នើសុំឱ្យចៅក្រមមិនអនុញ្ញាតឱ្យមានសវនាការពីព្រោះអ្នកមិនមានសិទ្ធិក្នុងការទទួលបានសវនាការដោយយុត្តិធម៌នោះទេ។ ប្រភេទនៃញត្តិនេះ គឺកម្រនឹងកើតមានណាស់។ វាក៏មិនត្រូវទៅនឹងច្បាប់ផងដែរ ដែលចែងថាអ្នកជាធម្មតាមានសិទ្ធិទទួលបានសវនាការដោយយុត្តិធម៌នោះ។ ករណីលើកលែងកើតឡើងនៅពេលដែលពុំមាន “បញ្ហាចោទលើការពិត។” ករណីនេះអាចដោយសារតែច្បាប់ចែងថាគ្មានជនណាម្នាក់មានសិទ្ធិស្របច្បាប់ទទួលបានសេវាបន្តទៅទៀត បើទោះបីជាគេមានតម្រូវការវាប៉ុណ្ណាក៏ដោយ។
(10.26) តើធ្វើដូចម្តេចប្រសិនបើខ្ញុំចាំបាច់ត្រូវលើកពេល (បន្ត) សវនាការរបស់ខ្ញុំ?
អ្នក ឬ មជ្ឈមណ្ឌលថ្នាក់តំបន់អាចសុំឱ្យការិយាល័យសវនាការរដ្ឋបាល (OAH) លើកពេលសវនាការទៅពេលក្រោយបាន។ ដំណើរការនេះមានឈ្មោះថា ការស្នើសុំ “ការលើកវារកាល។” [[§ 4712.]] អ្នកត្រូវមាន “មូលហេតុត្រឹមត្រូវ” សម្រាប់ឲ្យ OAH ផ្តល់ការអនុញ្ញាតចំពោះសំណើសុំរបស់អ្នក។ “មូលហេតុត្រឹមត្រូវ” មានន័យថាមូលហេតុល្អណាមួយ។
អ្នកអាចសុំលើកពេលសវនាការទៅពេលក្រោយបានប្រសិនបើ៖
- សាច់ញាតិជិត (ដូចជាប្តី/ប្រពន្ធ ឧពុកម្តាយ កូន ។ល។) ស្លាប់។ ឬ ប្រសិនបើតំណាងស្របច្បាប់របស់អ្នក អ្នកអាណាព្យាបាលស្របច្បាប់ ឬ អ្នករក្សាស្លាប់បាត់បង់ជីវិត។ [[§ 4712(a)(1).]]
- អ្នកមានជំងឺ ឬ តំណាងស្របច្បាប់របស់អ្នកមានជំងឺ។ [[§ 4712(a)(2).]]
- មានករណីសង្រ្គោះបន្ទាន់។ ឧទាហរណ៍៖ ប្រសិនបើតំណាងរបស់អ្នកត្រូវឡើងតុលាការ ឬ មានកាលវិភាគជាន់គ្នាហួសពីអ្វីដែលគេអាចគ្រប់គ្រងបាន។ [[§ 4712(a)(3).]]
- ភ័ស្តុតាង ឬ សាក្សីរបស់អ្នកមិនទំនេរ ហើយមិនមានសាក្សី ឬ ភ័ស្តុតាង នឹងប៉ះពាល់ធ្ងន់ធ្ងរដល់ករណីរបស់អ្នក។ [[§ 4712(a)(4).]]
ដើម្បីពន្យារកាលបរិច្ឆេទសវនាការរបស់អ្នក អ្នកត្រូវដាក់ “ញត្តិស្នើសុំបន្តសវនាការ និងការបដិសេធពេលវេលាសវនាការ”។ នេះគឺជាតំណាភ្ជាប់ទៅកាន់ទម្រង់បែបបទញត្តិនេះ៖ https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Services/Page-Content/General-Jurisdiction-Services-List-Folder/How-do-I-request-a-Continuance.
ទម្រង់បែបបទ មានចន្លោះទំនេរដែលអ្នកចាំបាច់ពន្យល់ពីមូលហេតុដែលអ្នកត្រូវការដើម្បីលើកពេលសវនាការដោយយុត្តិធម៌ទៅពេលក្រោយ។ អ្នកអាចនឹងភ្ជាប់ឯកសារណាមួយដែលគាំទ្រដល់តម្រូវការរបស់អ្នកសម្រាប់ការសុំលើកពេលសវនាការទៅពេលក្រោយ។
ទម្រង់បែបបទ ប្រាប់អ្នកឲ្យហៅតំណាងពីមជ្ឈមណ្ឌលក្នុងតំបន់ និងសាកសួរថាតើគាត់នឹងឯកភាពបន្តសវនាការយុត្តិធម៌ដែរឬទេ។ នៅក្នុងចម្លោះដែលមានផ្តល់ជូននៅលើទម្រង់បែបបទនេះ សូមសរសេរឈ្មោះ និងលេខទូរសព្ទរបស់បុគ្គលនៅមជ្ឈមណ្ឌលក្នុងតំបន់ដែលអ្នកជជែកជាមួយ។ សរសេរលើទម្រង់បែបបទថាតើបុគ្គលនោះបានយល់ព្រម ឬជំទាស់ទៅនឹងការបន្តក្តីនេះដែរឬទេ។
អ្នកនិងអ្នកតំណាងរបស់អ្នក គប្បីចុះហត្ថលេខាលើផ្នែកដែលមានចំណងជើងថា “ការបដិសេធចំពោះពេលវេលាដែលកំណត់ដោយច្បាប់សម្រាប់សវនាការយុត្តិធម៌ និងសេចក្តីសម្រេចក្រោមច្បាប់ Lanterman Act”។ ដើម្បីផ្តល់ការលើកវារកាលបាន អ្នកត្រូវតែយល់ព្រម “បដិសេធ” លើកាលបរិច្ឆេទផុតកំណត់សវនាការ។ នេះមានន័យថា អ្នកយល់ព្រមឱ្យសវនាការដោយយុត្តិធម៌នឹងធ្វើឡើងនៅពេលយូរជាង 50 ថ្ងៃក្រោយពីមជ្ឈមណ្ឌលថ្នាក់តំបន់ទទួលបានសំណើរបស់អ្នក។
សូមផ្ញើទម្រង់បែបបទនៃការបន្តក្តីដែលបានបំពេញរួចទៅកាន់ OAH។ OAH ពុំទទួលយកឯកសារតាមទូរសារនោះទេ។ អ្នកអាចផ្ញើឯកសារតាមប្រៃសណីយ៍ទៅកាន់ OAH ឬទូរសព្ទទៅកាន់ OAH ដើមសួរនាំពីរបៀបផ្ញើឯកសារតាមប្រព័ន្ធអេឡិចត្រូនិកបាន។ អ្នកក៏អាចស្វែងរកព័ត៌មានអំពីរបៀបផ្ញើឯកសារតាមប្រព័ន្ធអេឡិចត្រូនិកនៅលើគេហទំព័ររបស់ OAH បានផងដែរ៖ https://www.dgs.ca.gov/OAH/Services/Page-Content/Office-of-Administrative-Hearings-Services-List-Folder/File-or-Upload-OAH-Case-Documents.
ប្រសិនបើអ្នកពុំមានពេលគ្រប់គ្រាន់ដើម្បីផ្ញើញត្តិជាលាយលក្ខណ៍អក្សរដើម្បីសុំការលើកវារកាល សូមទូរសព្ទទៅកាន់ OAH និងស្នើសុំការលើកសវនាការទៅពេលក្រោយតាមទូរសព្ទបាន។ បន្ទាប់ពីអ្នកប្តូរទៅបន្តសវនាការដោយយុត្តិធម៌នោះ អ្នកអាចមើលនៅលើគេហទំព័រ OAH ដើម្បីឱ្យដឹងថាតើញត្តិនោះទទួលបានការអនុញ្ញាតហើយឬនៅ។ អ្នកនឹងចាំបាច់បញ្ចូលលេខសំណុំឯកសារ OAH របស់អ្នក ដើម្បីស្វែងរកនៅលើគេហទំព័រនេះ៖https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Resources/Page-Content/General-Jurisdiction-Resources-List-Folder/Continuance-Ruling-Search
(10.27) តើខ្ញុំអាចលុបសវនាចោលបានយ៉ាងដូចម្តេច?
ប្រសិនបើសំណើសុំបន្ត/ពន្យារសវនាការរបស់អ្នកត្រូវបានបដិសេធ ឬអ្នកមិនបានត្រៀមខ្លួនសមស្របសម្រាប់ចូលរួមក្នុងសវនាការយុត្តិធម៌ទេនោះ អ្នកអាចស្នើសុំដកខ្លួនពីសវនាការបាន “ដោយគ្មានផលប៉ះពាល់” អ្វីឡើយ។ នេះមានន័យថា អ្នកដកខ្លួនពីសវនាការយុត្តិធម៌នេះ វានឹងមិនប៉ះពាល់ដល់សិទ្ធិរបស់អ្នកក្នុងការប្តឹងឧទ្ធរណ៍ចំពោះបញ្ហានេះនៅពេលក្រោយឡើយ។ វាអាចជាការល្អក្នុងការដកពាក្យបណ្តឹងដោយគ្មានផលប៉ះពាល់ ជាជាងការចូលរួមក្នុងសវនាការដោយពុំបានត្រៀមខ្លួន។ OAH តម្រូវឲ្យអ្នកបំពេញទម្រង់បែបបទជូនដំណឹងអំពីដំណោះស្រាយ។ នេះគឺជាតំណាភ្ជាប់ទៅកាន់ទម្រង់បែបបទនេះ៖ https://www.dds.ca.gov/wp-content/uploads/2019/05/DS1804.pdf.
(10.28) តើធ្វើដូចម្តេចប្រសិនបើខ្ញុំសម្រេចឱ្យមានសវនាការ?
ជំហានចុងក្រោយនៅក្នុងដំណើរការបណ្តឹងជំទាស់ គឺជាសវនាការយុត្តិធម៌។ សវនាការធ្វើឡើងក្នុងរយៈពេល 50 ថ្ងៃ ក្រោយសំណើសុំសវនាការយុត្តិធម៌របស់អ្នក លើកលែងតែអ្នក ឬមជ្ឈមណ្ឌលក្នុងតំបន់ស្នើសុំលើកពេល (ពន្យារពេល) សម្រាប់មូលហេតុត្រឹមត្រូវណាមួយ។ ប្រសិនបើអ្នកព្យាយាមប្រើការសម្រុះសម្រួល សវនាការរបស់អ្នកអាចនឹងធ្វើឡើងនៅពេលក្រោយ។ អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់ ត្រូវផ្ញើឱ្យគ្នាទៅវិញទៅមកនូវភ័ស្តុតាងរបស់អ្នក និងបញ្ជីសាក្សី ក្នុងរយៈពេល 5 ថ្ងៃប្រតិទិនមុនពេលសវនាការយុត្តិធម៌របស់អ្នក។ សវនាការយុត្តិធម៌ គឺត្រូវធ្វើឡើងនៅចំពោះមុខចៅក្រមច្បាប់រដ្ឋបាល (ALJ) ម្នាក់មកពីការិយាល័យសវនាការរដ្ឋបាល (OAH)។ នៅក្នុងសវនាការយុត្តិធម៌ មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវបង្ហាញករណីរបស់ខ្លួនជាមុន។ ALJ នឹងចេញសេចក្តីសម្រេចជាលាយលក្ខណ៍ក្នុងរវាង 10 ថ្ងៃបន្ទាប់ពីសវនាការយុត្តិធម៌នោះ។
(10.29) តើខ្ញុំទៅស្នើសុំសវនាការយុត្តិធម៌នៅឯណា?
សវនាការរបស់អ្នកគួរតែធ្វើឡើងទៅតាមពេលវេលា និងទីកន្លែងដែលងាយស្រួលដល់អ្នក។ អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែឯកភាពទៅលើទីតាំងសម្រាប់សវនាការយុត្តិធម៌របស់អ្នក។ [[§ 4712(e).]] សវនាការភាគច្រើន ត្រូវបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលថ្នាក់តំបន់។ អ្នកអាចស្នើសុំឱ្យមានសវនាការនៅឯការិយាល័យសវនាការរដ្ឋបាល [[OAH មានការិយាល័យជាច្រើននៅ Sacramento, Oakland, downtown Los Angeles, និង San Diego។ OAH ក៏មានការិយាល័យអប់រំពិសេសនៅ Van Nuys និង Irvine ផងដែរ។ អ្នកខ្លះដែលបានពាក់ព័ន្ធនឹងបណ្តឹងជំទាស់ចែងថា ការប្រើប្រាស់ ការិយាល័យ OAH មានអារម្មណ៍ “អព្យាក្រឹត្យ” ជាងប្រើប្រាស់ការិយាល័យមជ្ឈមណ្ឌលថ្នាក់តំបន់។]] ឬ កន្លែងផ្សេងមួយចំនួនទៀត។ [[ប្រសិនបើអ្នកត្រូវការវេជ្ជបណ្ឌិតដើម្បីផ្តល់សក្ខីកម្មនៅសវនាការ ប៉ុន្តែមិនអាចមានលទ្ធភាពបង់ថ្លៃឱ្យគាត់បាន ឬ វេជ្ជបណ្ឌិតរបស់អ្នកមិនចាកចេញពីអ្នកជំងឺរបស់គាត់បានទេនោះ សូមគិតអំពីការកំណត់កាលវិភាគសវនាការនៅកន្លែងដែលវេជ្ជបណ្ឌិតស្ថិតនៅ – ដោយមានការអនុញ្ញាតពីវេជ្ជបណ្ឌិតច្បាស់លាស់ – ដើម្បីឱ្យវេជ្ជបណ្ឌិតរបស់អ្នកអាចមកចូលរួមផ្តល់សក្ខីកម្មបានក្នុងចន្លោះពេលដែលគាត់ក៏អាចមើលអ្នកជំងឺបានផងដែរ។]]
(10.30) តើខ្ញុំផ្លាស់ប្តូរបញ្ជីសាក្សីនិងឯកសារ (ភ័ស្តុតាង) ជាមួយមជ្ឈមណ្ឌលថ្នាក់តំបន់ដោយរបៀបណា?
ភ័ស្តុតាងរួមមានសក្ខីកម្មរបស់សាក្សីនិងឯកសារដែលគាំទ្រដល់ករណីរបស់អ្នក។ សាក្សីទាំងឡាយជាមនុស្ស (រួមទាំងខ្លួនអ្នក) និងឯកសារនានាបោះពុម្ពជាក្រដាស។ យ៉ាងហោចណាស់ 5 ថ្ងៃប្រតិទិនមុនសវនាការយុត្តិធម៌ អ្នកនិងមជ្ឈមណ្ឌលក្នុងតំបន់ត្រូវធ្វើការផ្លាស់ប្តូរបញ្ជីសាក្សី និងសំណៅថតចម្លងឯកសារនានា ដែលអ្នកចង់ប្រើប្រាស់នៅក្នុងសវនាការ។ [[§ 4712(d).]] នោះមានន័យថា ទាំងអ្នកនិងមជ្ឈមណ្ឌលក្នុងតំបន់ គួរតែមាននៅក្នុងដៃនូវឯកសារ និងបញ្ជីសាក្សីរបស់គ្នាទៅវិញទៅមកក្នុងរយៈពេល 5 ថ្ងៃមុនពេលសវនាការ។ បញ្ជីសាក្សីត្រូវតែខ្លី រៀបរាប់ពីអ្វីដែលសាក្សីម្នាក់ៗនឹងផ្តល់សក្ខីកម្ម។ ចៅក្រមអាចនឹងមិនអនុញ្ញាតឱ្យអ្នកបង្ហាញសាក្សីនិងឯកសារទេប្រសិនបើអ្នកមិនប្រាប់ដល់មជ្ឈមណ្ឌលថ្នាក់តំបន់អំពីពួកគេ 5 ថ្ងៃមុនសវនាការ។
ដើម្បីឱ្យសាក្សីដែលនឹងមិនយល់ព្រមធ្វើសក្ខីកម្មចូលរួម អ្នកត្រូវតែធ្វើដីកាកោះដល់ពួកគេ។ ដីកាកោះសាក្សី គឺជាដីកាស្របច្បាប់ដែលបង្ខំពួកគេឲ្យចូលរួមក្នុងសវនាការយុត្តិធម៌ដើម្បីផ្តល់សក្ខីកម្ម។ កោះហៅសាក្សី និងស្នើសុំឲ្យសាក្សីធ្វើសក្ខីកម្មភ្លាមៗនៅពេលដែលអ្នកទទួលបានកាលបរិច្ឆេទសវនាការ ដើម្បីឲ្យពួកគេអាចមានវត្តមានចូលរួមបាន។ ទម្រង់បែបបទសវនាការ រួមមានទម្រង់បែបបទដីកាកោះសាក្សីនៅទីនេះ៖ https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Forms/Page-Content/DDS-Forms
(10.31) តើខ្ញុំជ្រើសរើសឯកសារនិងសាក្សីសម្រាប់សវនាការរបស់ខ្ញុំដោយរបៀបណា?
ជាដំបូង ពិនិត្យឡើងវិញទៅលើសំណុំឯកសារមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នក និងឯកសារផ្សេងទៀតដែលអ្នកមាន។ យកច្បាប់ថតចម្លងគ្រប់ឯកសារទាំងអស់៖
- ដែលគាំទ្រដល់ករណីរបស់អ្នក។
- ដែលគាំទ្រដល់តម្រូវការ និងព័ត៌មានពីសវតារបស់អ្នក។
- ដែលគាំទ្រដល់ជំហររបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ ពួកគេនឹងជួយគិតដល់របៀបឆ្លើយតប។
- ពីកន្លែងទាំងឡាយផ្សេងទៀតក្រៅតែពីសំណុំឯកសារមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នក ដែលនឹងជួយដល់ករណីរបស់អ្នក (ឧទាហរណ៍៖ ឯកសារពាក់ព័ន្ធផ្នែកវេជ្ជសាស្រ្ត សាលា ឬ ឯកសារសន្តិសុខសង្គម)។ [[សម្រាប់ជាឧទាហរណ៍ ភ័ស្តុតាងបានពីវេជ្ជបណ្ឌិត គ្រូពេទ្យរូបសាស្រ្ត និងគ្រូពេទ្យព្យាបាលស្តារនីតិសម្បទា គ្រូពេទ្យប្រសាទ សំណុំឯកសារវេជ្ជសាស្រ្ត ឯកសារនានាបានពីរដ្ឋបាលសន្តិសុខសង្គម ឯកសារអប់រំពិសេសបានពីសាលា ។ល។]]
គិតពីអ្វីដែលជាទឡ្ហីករណ៍នានា ដែលមជ្ឈមណ្ឌលថ្នាក់តំបន់នឹងលើកឡើង។ តើអ្នកនឹងត្រូវឆ្លើយតបតាមរបៀបណា? មើលទៅលើការសម្រេចនានានៅក្នុងសវនាការផ្សេងដែលមានបញ្ហាប្រហាក់ប្រហែល។ អ្នកអាចស្វែងរកវានៅលើអនឡាញតាម https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Resources/DDS-Decisions
(10.32) តើខ្ញុំអាចកោះហៅសាក្សីបានដោយរបៀបណា?
ហៅទូរសព្ទទៅកាន់ការិយាល័យសវនាការរដ្ឋបាល (OAH) និងស្នើសុំដីកាកោះសាក្សី (អានថា “sub-PEE-NA”)។ [[អ្នកអាចមើលឃើញពីប្រតិទិនសវនាការ OAH បាន ដែលត្រូវបានចេញសេចក្តីសម្រេចរបស់សវនាការកន្លងមក និងទម្រង់បែបបទអនឡាញនានានៅលើ www.oah.dgs.ca.gov/default.htm. អ្នកក៏អាចព្រីនចេញនូវទម្រង់បែបបទដីកាកោះសាក្សី OAH បានផងដែរពី www.documents.dgs.ca.gov/oah/forms/oah1-subpoena.pdf.]] អ្នកគួរតែទទួលបានដីកាកោះសាក្សីសម្រាប់នរណាម្នាក់ដែលសក្ខីកម្មរបស់គេមានសារៈសំខាន់ចំពោះករណីរបស់អ្នក។ ធ្វើបែបនេះ ប្រសិនបើបុគ្គលនោះមិនអាចមកចូលរួមសវនាការបាន អ្នកមានមូលហេតុសមស្របដើម្បីស្នើសុំការលើកពេល (លើកពេលសវនាការ) ទៅពេលក្រោយបាន។ ប្រសិនបើអ្នកចង់ឱ្យបុគ្គលនោះយកមកជាមួយនូវឯកសារជាក់លាក់មកកាន់សវនាការ ស្នើសុំដីកាកោះភ្ជាប់ឯកសារពី OAH។ នៅខាងខ្នងនៃដីកាកោះសាក្សី ប្រាប់អ្នកអំពីរបៀបដែលសាក្សីត្រូវធ្វើ។ សាក្សីឯកទេស ដូចជាវេជ្ជបណ្ឌិត អាចនឹងគិតថ្លៃសម្រាប់ការផ្តល់សក្ខីកម្ម។ ប្រសិនបើពួកគេគិតថ្លៃ អ្នកជាបុគ្គលដែលត្រូវបង់ថ្លៃនោះ។ [[ប្រសិនបើវេជ្ជបណ្ឌិត ឬ អ្នកជំនាញផ្សេងទៀតមិនអាចមានលទ្ធភាពចាកចេញពីអ្នកជំងឺរបស់គាត់បាន ឬ អ្នកមិនអាចមានលទ្ធភាពបង់ថ្លៃទេនោះ អ្នកអាចស្នើសុំការអនុញ្ញតពី OAH ឱ្យសាក្សីរបស់អ្នកធ្វើសក្ខីកម្មតាមទូរសព្ទបាន។ នេះជាការអនុវត្តទូទៅនៅក្នុងសវនការយុត្តិធម៌កម្មវិធី Medi-Cal គ្រប់គ្រងដោយផ្នែកសវនាការយុត្តិធម៌របស់នាយកដ្ឋានសេវាសង្គម (Department of Social Services’ Fair Hearing Division)។ ផ្ញើសំណើរបស់អ្នកទៅកាន់ចៅក្រមកាត់ក្តី OAH និងផ្ញើច្បាប់ថតចម្លងមួយច្បាប់ទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់។ សំណើរបស់អ្នកគួររួមបញ្ចូលនូវលេខសំណុំឯកសារករណី។ សូមទាក់ទង OAH តាមលេខ (916) 341-6990 អំពីទីកន្លែងដែលអ្នកត្រូវផ្ញើទូរសារ ឬ អ៊ីម៉ែលនូវសំណើរបស់អ្នក។ ប្រសិនបើអ្នកជួបបញ្ហាទទួលបានការឯកភាពពី OAH ដើម្បីផ្តល់សក្ខីកម្មតាមទូរសព្ទនោះ សូមទាក់ទងទៅកាន់ Disability Rights California ឬ OCRA ភ្លាមៗ។]] ទម្រង់បែបបទសវនាការ រួមមានទម្រង់បែបបទដីកាកោះសាក្សីនៅទីនេះ៖ https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Forms/Page-Content/DDS-Forms
(10.33) តើសវនការយុត្តិធម៌មានលក្ខណៈដូចម្តេច?
សវនាការយុត្តិធម៌របស់អ្នកគឺមិនមានលក្ខណៈផ្លូវការដូចគ្នាតទៅនឹងសវនាការនៅក្នុងតុលាការ។ ប៉ុន្តែ វាមានលក្ខណៈផ្លូវការជាងការប្រជុំក្រៅផ្លូវការ ឬ ការសម្រុះសម្រួល។
សវនាការត្រូវបានកត់ត្រាជាសម្លេង (សម្លេង) និងមិនមែនជាវីដេអូទេ។ ការថត សម្លេងរក្សាទុកនូវអ្វីៗដែលអ្នកគ្រប់គ្នានិយាយ។ [[§ 4712(k).]] ចៅក្រមនីតិរដ្ឋបាល (ALJ) មកពីការិយាល័យសវនាការរដ្ឋបាល (OAH) ទទួលខុសត្រូវលើសវនាការ។ ALJ ស្តាប់សាក្សីដែលឆ្លើយតបទៅនឹងសំណួរទាំងឡាយពីអ្នក និងមជ្ឈមណ្ឌលថ្នាក់តំបន់។ សាក្សីស្បថថា ពួកគេនឹងផ្តល់សក្ខីកម្មដោយស្មោះត្រង់ ដែលគេហៅថា “ស្ថិតក្រោមសម្បថ។”
នៅសវនាការយុត្តិធម៌ អ្នកមានសិទ្ធិ៖
- បង្ហាញភ័ស្តុតាងជាលាយលក្ខណ៍អក្សរ និងភាសានិយាយ។
- ហៅទូរសព្ទទៅកាន់សាក្សីសម្រាប់ខាងអ្នក។ មានសាក្សីពីរប្រភេទ។ “សាក្សីធម្មតា” ជាអ្នកដែលដឹងពីការពិតដែលជួយដល់ករណីរបស់អ្នក។ “សាក្សីជំនាញ” ដូចជាវេជ្ជបណ្ឌិត និងចិត្តវិទូរ ផ្តល់មតិយោបល់ប្រើប្រាស់ការបណ្តុះបណ្តាលជាពិសេសនិងបទពិសោធរបស់់គេ។
- មានអ្នកជួយគាំទ្រ មេធាវី ឬ អ្នកតំណាងផ្សេងទៀតនៅក្នុងសវនាការ។ ពួកគេអាចបង្ហាញពីករណីរបស់អ្នក ឬ ជួយអ្នករៀបចំករណីរបស់អ្នក។
- ស្នើសុំអ្នកបកប្រែពី OAH ប្រសិនបើអ្នក ឬ សាក្សីរបស់អ្នកមិនចេះនិយាយភាសាអង់គ្លេស។ [[§§ 4712(h); 4701(f).]]
(10.34) តើមានជំហានអ្វីខ្លះនៅក្នុងសវនាការយុត្តិធម៌?
- បង្ហាញពីឯកសារ ឬ ភ័ស្តុតាង – ចៅក្រមនីតិរដ្ឋបាល (ALJ) នឹងបង្ហាញពីឯកសារទាំងឡាយដែលអ្នកបានផ្លាស់ប្តូរជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ទៅជាភ័ស្តុតាង។ អ្នកអាចសុំការអនុញ្ញាតពី ALJ ដើម្បីដាក់បន្ថែមភ័ស្តុតាង ឬ សាក្សីដែលមិនបានផ្ញើទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់ទាន់ពេល។ [[ដើម្បីកាត់បន្ថយទឡ្ហីករណ៍នៃបុរេវិនិច្ឆ័យរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ចេញពីឯកសារ ឬ សាក្សីគួរឱ្យភ្ញាក់ផ្អើល ផ្តល់ដល់មជ្ឈមណ្ឌលថ្នាក់តំបន់នូវឯកសារ និងឈ្មោះនៃសាក្សីជាមួយនឹងសេចក្តីថ្លែងអំពីផ្នែកនៃសក្ខីកម្មឱ្យបានឆាប់តាមតែអាចធ្វើបាននៅមុនសវនាការ។ ALJ ទំនងជាអាចអនុញ្ញាតឱ្យអ្នកដើម្បីបង្ហាញឯកសារដែលអ្នកបានផ្តល់ 4 ថ្ងៃ មុនពេលសវនាការជាជាងឯកសារមជ្ឈមណ្ឌលថ្នាក់តំបន់ជាដំបូងដែលបានរៀននៅសវនាការ។]] ALJ អាចនិយាយយល់ស្រប ឬ បដិសេធបាន។ [[§ 4712(d).]] យកមកជាមួយច្បាប់ថតចម្លងចំនួន 3 ច្បាប់នៃឯកសាររបស់អ្នកទៅកាន់សវនាការ៖ មួយច្បាប់សម្រាប់ ALJ (ភ័ស្តុតាង) មួយច្បាប់បង្ហាញទៅដល់សាក្សី និងមួយច្បាប់សម្រាប់ខ្លួនអ្នក។
- សេចក្តីថ្លែងបើកសវនាការ – បន្ទាប់ពីឯកសារទាំងឡាយត្រូវបានបញ្ចូលជាភ័ស្តុតាង មជ្ឈមណ្ឌលថ្នាក់តំបន់អាចធ្វើសេចក្តីថ្លែងបើកសំណុំរឿង និងបន្ទាប់មកអ្នកអាចធ្វើសេចក្តីថ្លែងបើកសំណុំរឿងបាន។ ការថ្លែងបើកសំណុំរឿងរបស់អ្នក គួរតែមានលក្ខណៈរសង្ខេបខ្លីនៃករណីរបស់អ្នក។ សេចក្តីថ្លែងរបស់អ្នកលើកឡើងពីអ្វីដែលអ្នកជាការមិនយល់ស្របរបស់អ្នក និងពីអ្វីដែលអ្នកចង់ឱ្យ ALJ ចេញដីកា។
- សាក្សី – ក្រោយពីសេចក្តីថ្លែងបើកសំណុំរឿង, ALJ ស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សី។ សាក្សីរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ជាអ្នកថ្លែងមុន។ [[§ 4712(j).]] នេះជាការផ្តល់ឱកាសដល់អ្នកឱ្យស្តាប់ពួកគេពន្យល់ពីមូលហេតុដែលពួកគេបានសម្រេច។ នេះនឹងជួយអ្នកឱ្យដឹងពីរបៀបប្រើប្រាស់សាក្សីរបស់អ្នកផ្ទាល់ សក្ខីកម្ម និងភ័ស្តុតាង។ អ្នកទទួលបានឱកាសសួរសំណួរសាក្សីរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ ដំណើរការនេះ ហៅថា “ការត្រួតពិនិត្យខ្វែងគ្នា”។ បន្ទាប់មក អ្នកអាចដាក់ដំណើរការសំណុំរឿងរបស់អ្នក និងសុំសំណួរដល់សាក្សីរបស់អ្នក។ ដំណើរការនេះ ហៅថា “ការត្រួតពិនិត្យផ្ទាល់”។ មជ្ឈមណ្ឌលថ្នាក់តំបន់ក៏ទទួលបានឱកាសសួរសំណួរដល់សាក្សីរបស់អ្នក។
- សេចក្តីថ្លែបិទសំណុំរឿង – ក្រោយពីសាក្សីបញ្ចប់ផ្តល់សក្ខីកម្មហើយ, ALJ អាចអនុញ្ញាតឱ្យអ្នក និងមជ្ឈមណ្ឌលថ្នាក់តំបន់ធ្វើសេចក្តីថ្លែងបិទសំណុំរឿង។ សេចក្តីថ្លែងបិទសំណុំរឿង ផ្តល់ដល់អ្នកនូវឱកាសដើម្បីនិយាយទៅកាន់ ALJ អំពីភ័ស្តុតាងរបស់អ្នក និងរបៀបដែលវាជួយដល់សំណុំរឿងរបស់អ្នក។ អ្នកពុំចាំបាច់ត្រូវផ្តល់សេចក្តីសេចក្តីថ្លែងបិទសំណុំរឿងទេ។
- ការផ្តល់សេចក្តីសង្ខេបបិទជាលាយលក្ខណ៍អក្សរ – ក្នុងអំឡុងពេលសវនាការ, អ្នកអាចនឹងដឹងថា ALJ មិនមានព័ត៌មានទាំងអស់ដើម្បីធ្វើសេចក្តីសម្រេចពិតប្រាកដមួយ។ អ្នកអាចស្នើសុំ ALJ ឲ្យ “រក្សាទុកកំណត់ត្រាដោយបើកចំហ"។ ALJ អាច “ឯកភាព” ឬ “បដិសេធ” ចំពោះសំណើសុំនេះ។ ប្រសិនបើ ALJ យល់ព្រមរក្សាទុកកំណត់ត្រាដោយបើកចំហ អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់អាចផ្តល់ជូនដល់ ALJ នូវឯកសារនិងព័ត៌មានបន្ថែមក្រោយពេលសវនាការបាន។ អ្នកក៏អាចស្នើសុំឱ្យរក្សាទុកកំណត់ត្រាបើកចំហ ដូច្នេះអ្នកអាចដាក់សេចក្តីសង្ខេបបិទជាលាយលក្ខណ៍អក្សរ។ អ្នកសរសេរសេចក្តីសង្ខេបបិទដើម្បីក្រើនរំឭកដល់ ALJ ពីព័ត៌មាន ការពិត និងច្បាប់ចេញពីសវនាការ។ ALJ អាចឯកភាព ឬ បដិសេធ ចំពោះសំណើសុំនេះ។
(10.35) តើមានអ្វីកើតឡើងក្រោយពីសវនាការយុត្តិធម៌?
បន្ទាប់ពីសវនាការរបស់អ្នកបញ្ចប់ ALJ មានពេល 10 ថ្ងៃដើម្បីសរសេរសេចក្តីសម្រេច។ អ្នកត្រូវតែទទួលបានការសម្រេចមិនលើសពី 80 ថ្ងៃក្រោយពីអ្នកបានប្តឹងជំទាស់។ [[§ 4712.5(a).]] សេចក្តីសម្រេចរបស់ ALJ ត្រូវតែ៖
- ធ្វើឡើងជាលាយលក្ខណ៍អក្សរដែលងាយយល់ និងប្រើភាសារស់នៅប្រចាំថ្ងៃ
- រួមបញ្ចូលនូវខ្លឹមសារសង្ខេបនៃអង្គហេតុ។
- ដាក់ឈ្មោះភ័ស្តុតាងដែល ALJ បានប្រើដើម្បីធ្វើសេចក្តីសម្រេច [[§ 4712.5(b).]]
- រួមបញ្ចូលនូវសេចក្តីសម្រេចមួយចំពោះករណី ឬសំណួរនីមួយៗនៅក្នុងសំណើសុំសវនាការ និងបានបង្ហាញនៅក្នុងអំឡុងសវនាការ
- លើកឡើងអំពីច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយដែលគាំទ្រដល់សេចក្តីសម្រេចរបស់ ALJ។
(10.36) តើធ្វើដូចម្តេចប្រសិនបើការប្តឹងជំទាស់ធ្វើឡើងសម្រាប់សេវាក្រោមកម្មវិធី Medi-Cal លើកលែងសម្រាប់សេវាតាមផ្ទះនិងតាមសហគមន៍ (“DD Waiver”)?
អ្នកនឹងនៅតែទទួលបានសវនាការធ្វើឡើងនៅចំពោះមុខចៅក្រមនិតិរដ្ឋបាល (ALJ) ម្នាក់តាមរយៈការិយាល័យសវនាការនិតិរដ្ឋបាល (OAH)។ ប្រសិនបើអ្នកមិនយល់ស្របពីសេវាកម្មស្ថិតក្រោមកម្មវិធី Medi-Cal លើកលែងសម្រាប់សេវាតាមផ្ទះនិងតាមសហគមន៍, [[ALJ ក៏អាចសម្រេចតាមការចង់បានរបស់អ្នកស្ថិតក្រោមច្បាប់ Lanterman Act និងពុំមានសំណួរស្ថិតក្រោមកម្មវិធីលើកលែងសម្រាប់សេវាតាមផ្ទះនិងតាមសហគមន៍, ការសម្រេចរបស់ ALJ ជាការសម្រេចចុងក្រោយ។]] វាមានតែការសម្រេច “ដែលបានស្នើឡើង”។ ច្បាប់ Lanterman Act ចែងថា OAH ត្រូវបញ្ជូនសេចក្តីសម្រេចទៅកាន់នាយកនៃសេវាថែទាំសុខភាពដើម្បីពិនិត្យឡើងវិញទៅតាមច្បាប់ Medicaid រដ្ឋសហព័ន្ធ។ ប្រសិនបើនាយកយល់ស្របតាមការសម្រេចរបស់ ALJ វាក្លាយជា “ទទួលយកមកអនុវត្ត” ដែលមានន័យថាជាការសម្រេចចុងក្រោយ។ ពួកគេនឹងផ្ញើសេចក្តីសម្រេចចុងក្រោយនេះមួយច្បាប់ឱ្យអ្នក។ ប្រសិនបើនាយកធ្វើសេចក្តីសម្រេចថ្មី ពួកគេនឹងផ្ញើសេចក្តីសម្រេចថ្មីនេះមួយច្បាប់ទៅឱ្យអ្នក។ [[ផ្នែក 4712.5(c).]]
បើទោះបីជាច្បាប Lanterman Act ចែងថា វាគឺជានាយកនៃសេវាថែទាំសុខភាពទេដែលត្រូវពិនិត្យឡើងវិញទៅលើសេចក្តីសម្រេចក៏ដោយ ក៏ច្បាប់ Lanterman Act ចែងផងដែរថា ពួកគេត្រូវបានអនុញ្ញាតឱ្យផ្តល់សិទ្ធិអំណាចដល់មនុស្សណាម្នាក់ផ្សេងធ្វើលើការងារនេះបានដែរ។ [[Section 4712.7.]] នៅក្នុង DD Waiver ពួកគេផ្តល់សិទ្ធិអំណាចនេះត្រឡប់ទៅកាន់ការិយាល័យសវនាការរដ្ឋបាលវិញ។ [[DD Waiver, មករា 2018, ទំព័រ 235 of 295.]] ដូច្នេះ, សវនាការយុត្តិធម៌ស្ថិតក្រោម DD Waiver ត្រូវបានធ្វើឡើងដោយមន្ត្រីសវនាការឯករាជ្យបម្រើការនៅ OAH។ បន្ទាប់មក នាយករបស់ DHCS, ដែលជា State Medicaid Agency បានផ្តល់សិទ្ធិអំណាចឱ្យយកមកអនុវត្តតាមនូវការសម្រេចជាចុងក្រោយទៅដល់ “នាយករបស់ OAH។” ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងការសម្រេចរបស់ ALJ ទេ អ្នកគួរតែសុំឱ្យនាយករបស់ OAH ពិនិត្យឡើងវិញទៅលើសេចក្តីសម្រេចនោះ ដែលស្ថិតក្រោមច្បាប់ Medicaid រដ្ឋសហព័ន្ធ ហើយផ្តល់ដល់អ្នកសេចក្តីសម្រេចជាចុងក្រោយ។ ព័ត៌មានទំនាក់ទំនងរបស់នាយក OAH មាននៅទីនេះ៖ https://www.dgs.ca.gov/OAH/Contact
(10.37) តើធ្វើដូចម្តេចប្រសិនបើខ្ញុំមិនយល់ស្របតាមសវនាការសម្រេចរបស់ ALJ?
ប្រសិនបើអ្នកយល់ស្របតាមការសម្រេចជាចុងក្រោយរបស់ ALJ ជំហានបន្ទាប់គឺតុលាការ។ អ្នកនឹងត្រូវប្តឹងជំទាស់ទៅកាន់តុលាការកំពូលប្រចាំខោនធីរបស់អ្នក។ បណ្តឹងជំទាស់របស់អ្នកមានឈ្មោះថា ដីការបង្គាប់រដ្ឋបាល ឬ ដីកាបង្គាប់។ [[California Code of Civil Procedure § 1094.5.]] មជ្ឈមណ្ឌលថ្នាក់តំបន់ក៏អាចនឹងប្តឹងជំទាស់សេចក្តីសម្រេចបានដែរ លើកលែងតែវាពាក់ព័ន្ធដល់សិទ្ធិក្រោមការបដិសេធ Medi-Cal។ អ្នកត្រូវតែស្នើសុំប្តឹងជំទាស់ក្នុងរយៈពេល 90 ថ្ងៃ ក្រោយពីអ្នកទទួលបានសវនាការសម្រេចផ្នែករដ្ឋបាល។ [[§ 4712.5(a).]] ដើម្បីធ្វើបែបនេះបាន អ្នកត្រូវតែ “ដាក់” ឯកសារបណ្តឹងជំទាស់នៅតុលាការកំពូលប្រចាំខោនធីរបស់អ្នក។ ការចូលដល់តុលាការមានលក្ខណៈស្មុកស្មាញ។ មានជំហានជាច្រើន និងពាក្យបច្ចេកទេសផ្នែកច្បាប់ជាច្រើន។ អ្នកប្រហែលជាត្រូវការមេធាវី។
នៅក្នុងបណ្តឹងជំទាស់របស់អ្នក អ្នកអាចស្នើសុំឱ្យតុលាការកំពូលចេញដីកាបញ្ជាទៅកាន់ទីភ្នាក់រដ្ឋ ដូចជា DDS ដើម្បីឱ្យទាត់ចោលសេចក្តីសម្រេចរបស់វា ឬ ចាត់វិធានការផ្សេងទៀត។ សូមទាក់ទងមេធាវីដើម្បីសុំជំនួយ។ Disability Rights California អាចនឹងមានសមត្ថភាពជួយដល់អ្នក ឬ ធ្វើសំណើនានា។
នៅពេលអ្នកប្តឹងជំទាស់ទៅនឹងការសម្រេចរបស់ ALJ ទៅកាន់តុលាការកំពូលនោះ តុលាការនឹងមើលតែទៅលើសំណុំឯកសារចេញពីសវនាការតែប៉ុណ្ណោះ។ [[ដើម្បីស្នើសុំឱ្យតុលាការកំពូលពិនិត្យឡើងវិញទៅលើសវនាការ អ្នកត្រូវបំពេញញត្តិសុំដីកាជំទាស់ផ្នែករដ្ឋបាលតាមកម្រម Calif. Code Civ. Proc. § 1094.5.]] មូលហេតុនេះហើយបានជាវាសំខាន់ត្រូវទទួលបានគ្រប់ព័ត៌មានទាំងអស់បញ្ចូលទៅក្នុងសំណុំឯកសារសវនាការ។ ជាធម្មតា អ្នកមិនអាចផ្តល់ដល់តុលាការនូវព័ត៌មានថ្មីបានទេ។ [[“ក្នុងករណីដែលតុលាការរកឃើញថាមានភ័ស្តុតាងពាក់ព័ន្ធតាមការអនុវត្តការប្រុងប្រយ័ត្នសមហេតុផលនោះ មិនអាចត្រូវបានបង្កើត ឬ ដែលត្រូវដកចេញដោយមិនសមស្របនៅក្នុងសវនាការ” នោះ តុលាការអាចនឹងអនុញ្ញាតឱ្យដាក់ភ័ស្តុតាងនោះបញ្ចូលបាន។ Calif. Code Civ. Proc. § 1094.5(f).]] តុលការនឹងពិចារណាតែទៅលើបញ្ហាពីរ៖
- ថាតើការកាត់ក្តី ឬ សវនាការមានលក្ខណៈយុត្តិធម៌ឬអត់ និង
- ថាតើមាន “ការរំលោភទៅលើឆន្ទានុសិទ្ធិតាមបុរេវិនិច្ឆ័យ” ទេ។ [[Calif. Code Proc. § 1094.5(b).]] ករណីនេះអាចមានន័យថា ALJ បានប្រើស្តង់ដាច្បាប់ខុសដើម្បីធ្វើសេចក្តីសម្រេចិត្ត។ វាក៏អាចមានន័យដែរថា ALJ បានធ្វើសេចក្តីសម្រេចដែលមិនផ្អែកទៅលើការរកឃើញ ឬ ការរកឃើញក្លែងក្លាយដែលមិនត្រូវទៅតាមភ័ស្តុតាង។
ប្រសិនបើការសម្រេចរបស់ ALJ មិនសម្រេចទៅតាមការចង់បានរបស់អ្នក ពីព្រោះតែអ្នកមិនមានភ័ស្តុតាងគ្រប់គ្រាន់នោះ អ្នកមិនអាចបញ្ចូលភ័ស្តុតាងថ្មីនៅក្នុងតុលាការទេ។
(10.38) តើមានអ្វីកើតឡើងចំពោះសេវាកម្មរបស់ខ្ញុំក្នុងអំឡុងបណ្តឹងជំទាស់តុលាការកំពូល?
ប្រសិនបើ ALJ សម្រេចឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់អាចបញ្ចប់សេវាកម្មដែលអ្នកកំពុងទទួលបានក្នុងអំឡុងឧទ្ធរណ៍នោះ អ្នកនឹងបន្តទទួលបានសេវាកម្មសម្រាប់ រយៈពេល 10 ថ្ងៃក្រោយពីអ្នកទទួលបានការសម្រេចរបស់ ALJ។ [[§ 4715(a)(3).]]
ប្រសិនបើអ្នកមិនចង់ឱ្យសេវាកម្មរបស់អ្នកបញ្ចប់នៅរយៈពេល 10 ថ្ងៃក្រោយទេនោះ អ្នកត្រូវដាក់ពាក្យប្តឹងជំទាស់ និងស្នើសុំឱ្យតុលាការឱ្យ “រក្សាទុក” ក្នុងរយៈពេល 10ថ្ងៃ។ [[Proc. § 1094.5(g).]], [[§§ 4715(a)(3); 4715(c).]] តុលាការនឹងមិនផ្តល់ការរក្សាទុកសេវាឱ្យអ្នកទេ ប្រសិនបើតុលាការជឿថាវា “ផ្ទុយពីផលប្រយោជន៍សាធារណៈ” នោះ។ [[“ទោះជាយ៉ាងណា ពុំមានការរក្សាទុកសេវាកម្មនឹងត្រូវកំណត់ផ្តល់ឱ្យ ឬ បន្តទេ ប្រសិនបើតុលាការយល់ថាវាផ្ទុយទៅនឹងផលប្រយោជន៍សាធារណៈនោះ។” Calif. Code Civ. Proc. § 1094.5(g).]]
(10.39) តើខ្ញុំអាចថ្លៃឈ្នួលមេធាវីសម្រាប់ករណីបណ្តឹងរបស់ខ្ញុំនៅតុលាការកំពូលបានទេ?
ថ្លៃឈ្នួលមេធាវីជាករណីដែលតុលាការយល់ស្របថាមេធាវីគួរទទួលបានប្រាក់ឈ្នួលពីភាគីម្ខាងទៀត។ ពុំមាននរណាម្នាក់ធ្លាប់បានស្នើសុំតុលាការឱ្យផ្តល់ថ្លៃឈ្នួលមេធាវីសម្រាប់ការប្តឹងជំទាស់សវនាការរដ្ឋបាលនៅក្នុងបញ្ហាមជ្ឈមណ្ឌលថ្នាក់តំបន់ទេ។ ប៉ុន្តែមានស្ថានភាពបីផ្សេងគ្នាដែល Disability Rights California ជឿថាអ្នកមានសិទ្ធិទទួលបានប្រាក់ឈ្នួលមេធាវី៖
- ប្រសិនបើសំណុំរឿងរបស់អ្នកពាក់ព័ន្ធដល់សិទ្ធិក្រោយកម្មវិធី Medi-Cal Waiver អ្នកអាចស្នើសុំប្រាក់ឈ្នួលមេធាវីក្រោម Welf. & Inst. Code § 10962.
- ប្រសិនបើអ្នកទាមទាររបស់អ្នកជាការទាមទារអំពីការរំលោភសិទ្ធិរដ្ឋសហព័ន្ធរបស់អ្នកដោយសារតែដំណើរការ និងការប្រព្រឹត្តិរបស់មជ្ឈមណ្ឌលថ្នាក់តំបន់តំណាងឱ្យរដ្ឋ (“តួអង្គរដ្ឋ” សម្រាប់គោលបំណងនានានៃ 42 U.S.C. § 1983) នោះ អ្នកអាចស្នើសុំថ្លៃឈ្នួលមេធាវីក្រោមក្រម 42 U.S.C. § 1988 បាន។
- ប្រសិនបើអ្នកប្តឹងទៅតុលាការដើម្បីឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ និងរដ្ឋអនុវត្តទៅតាមការសម្រេចរបស់វនាការយុត្តិធម៌នោះ អ្នកអាចស្នើសុំថ្លៃឈ្នួលមេធាវីបានក្រោមក្រម 42 U.S.C. § 1983 និង 42 U.S.C. § 1988។
(10.40) តើមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែអនុវត្តទៅតាមការសម្រេចរបស់វនាការមែនទេ?
ប្រសិនបើអ្នកឈ្នះក្នុងបណ្តឹងឧទ្ធរណ៍របស់អ្នក ហើយមជ្ឈមណ្ឌលថ្នាក់តំបន់នឹងមិនអនុវត្តទៅតាមអ្វីដែល ALJ បានបញ្ជានោះ ពួកគេកំពុងតែរំលោភសិទ្ធិរបស់អ្នក។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនធានាដល់ការទទួលបានសេវាកម្មឱ្យអ្នកដូចមាននៅក្នុងកម្មវិធី IPP ទេនោះ ពួកគេកំពុងរំលោភលើសិទ្ធិរបស់អ្នកហើយ។
មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ ត្រូវផ្តល់ដល់អ្នកនូវនិតិវិធីដាក់បណ្តឹងមួយច្បាប់ (មានឈ្មោះថា “បណ្តឹងលេខ 4731”) នៅពេលអ្នកដាក់ពាក្យទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ នៅពេលអ្នកកំពុងត្រូវបានទទួលឱ្យចូលស្នាក់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់។ នីតិវិធីបណ្តឹងត្រូវតែជាភាសាដែលអ្នកយល់បាន។ អ្នកក៏ត្រូវទទួលបានឯកសារនីតិវិធីនេះមួយច្បាប់នៅគ្រប់កិច្ចប្រជុំ IPP ។ [[§ 4731(f).]] ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់នឹងមិនធ្វើទៅតាមអ្វីដែលបង្គាប់ដោយចៅក្រមទេនោះ សូមដាក់បណ្តឹងលេខ 4731 Complaint ប្រឆាំងនឹងមជ្ឈមណ្ឌលថ្នាក់តំបន់។ សម្រាប់ព័ត៌មានបន្ថែម សូមមើលបញ្ញត្តិ
បណ្តឹងលេខ 4731។ [[មានមធ្យោបាយម្យ៉ាងទៀតដែលអ្នកអាចធ្វើឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់អនុវត្តទៅតាមការសម្រេចរបស់ ALJ បាន៖ អ្នកអាចដាក់ញត្តិស្នើសុំដីកាបង្គាប់ (ឬ ដីការបង្គាប់) ជាមួយនឹងតុលាការកំពូលប្រចាំខោនធីរបស់អ្នកបាន។ (សូមមើល California Code of Civil Procedure §1085.) នីតិវិធីនោះអនុញ្ញាតដល់អ្នកឱ្យស្នើសុំតុលាការបង្គាប់ទៅដល់នាយកមជ្ឈមណ្ឌលថ្នាក់តំបន់ និងនាយក Department of Developmental Services ឱ្យអនុវត្តទៅតាមការសម្រេចរបស់ ALJ ឬ បង្ហាញខ្លួនដោយផ្ទាល់នៅក្នុងតុលាការដើម្បីពន្យល់ពីមូលហេតុមិនព្រមអនុវត្ត។ ប្រសិនបើអ្នកដាក់បណ្តឹងតាមផ្នែកបណ្តឹងលេខ 4731 ហើយការសម្រេចនោះនៅតែមិនត្រូវបានអនុវត្តនោះ សូមទាក់ទង Disability Rights California ឬ OCRA.]]
(10.41) តើផ្នែកបណ្តឹងលេខ 4731 Complaint ជាអ្វី?
“បណ្តឹងលេខ 4731 Complaint” ជាមធ្យោបាយស្របច្បាប់ដើម្បីដាក់បណ្តឹងប្រសិនបើសិទ្ធិរបស់អ្នកត្រូវបានរំលោភបំពាន ឬ បដិសេធនោះ។ អ្នក ឬ នរណាម្នាក់តំណាងឱ្យអ្នក អាចដាក់បណ្តឹងតាមបណ្តឹងផ្នែក 4731 Complaint ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនព្រមអនុវត្តទៅតាមការសម្រេចរបស់ ALJ ឬ មិនធានាដល់ការទទួលបានសេវាដូមមាននៅក្នុងកម្មវិធី IPP របស់អ្នកទេនោះ។ អ្នកអាចដាក់បណ្តឹងតាមបទបញ្ញត្តិ 4731 ប្រឆាំងនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ ឬ អ្នកផ្តល់សេវាបាន ប្រសិនបើពួកគេបានរំលោភបំពានទៅលើសិទ្ធិណាមួយរបស់អ្នកនោះ។
ពាក្យបណ្តឹងតាមបទប្បញ្ញត្តិ 4731 គឺខុសពីបណ្តឹងសវនាការយុត្តិធម៌។ អ្នកមិនអាចដាក់ពាក្យបណ្តឹងដើម្បីដោះស្រាយការខ្វែងគំនិតគ្នាអំពីចំនួនទឹកប្រាក់នៃសេវាកម្មដែលអ្នកទទួលបាន ឬក៏ប្រភេទនៃកិច្ចគាំពារក្នុងផែនការកម្មវិធីបុគ្គល IPP របស់អ្នកបានទេ។ ពាក្យបណ្តឹងតាមបទប្បញ្ញត្តិ 4731 ត្រូវបានប្រើតែក្នុងករណីដែលមជ្ឈមណ្ឌលក្នុងតំបន់ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ ឬអ្នកផ្តល់សេវាកម្មរំលោភបំពានច្បាប់ ឬបទប្បញ្ញត្តិណាមួយតែប៉ុណ្ណោះ។ ឧទាហរណ៍ មជ្ឈមណ្ឌលថ្នាក់តំបន់រំលោភបំពានលើច្បាប់ប្រសិន៖
- ពួកគេមិនផ្តល់សេវាដែលមាននៅក្នុងកម្មវិធី IPP របស់អ្នក
- ពួកគេមិនធ្វើទៅតាមអ្វីដែលសម្រេចដោយ ALJ ឬ
- ពួកគេរំលោភបំពានលើសិទ្ធិណាមួយរបស់អ្នក
អ្នកអាចដាក់ពាក្យបណ្តឹងតាមបទប្បញ្ញត្តិ 4731 ប្រឆាំងនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ ឬក៏អ្នកផ្តល់សេវាកម្ម (ដូចជាកន្លែងថែទាំក្នុងសហគមន៍ កម្មវិធីពេលថ្ងៃ ឬសេវាកម្មដឹកជញ្ជូនដែលមជ្ឈមណ្ឌលក្នុងតំបន់ជួល)។
ដើម្បីដាក់ពាក្យបណ្តឹង សូមសរសេរទៅកាន់នាយកមជ្ឈមណ្ឌលក្នុងតំបន់។ ប្រាប់ទៅដល់មជ្ឈមណ្ឌលថ្នាក់តំបន់ ប្រសិនបើអ្នកនឹងដាក់ពាក្យបណ្តឹងអំពីមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ អ្នកផ្តល់សេវា ឬ ទាំងពីរតែម្តង។ អ្នកអាចស្វែងរកឈ្មោះ និងអាសយដ្ឋានសម្រាប់នាយកមជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗបានតាម៖ https://www.dds.ca.gov/rc/listings/
ដើម្បីដាក់ពាក្យបណ្តឹងប្រឆាំងនឹង Porterville Developmental Center ឬ Canyon Springs សូមសរសេរទៅនាយក។ នេះជាព័ត៌មានអំពី Porterville៖ https://www.dds.ca.gov/services/state-facilities/porterville-dc/
នេះជាព័ត៌មានអំពី Canyon Springs៖ https://www.dds.ca.gov/services/state-facilities/canyon-springs/ បណ្តឹងរបស់អ្នកអាចមានលក្ខណៈជាការជូនដំណឹងដ៏សាមញ្ញមួយទៅកាន់នាយក។ អ្នកអាចប្រើ គាំទ្រ O ជាគោលបាន។ ឬ អ្នកអាចស្នើសុំអ្នកជួយ ឬ មេធាវី ឱ្យផ្ញើលិខិតទៅកាន់ពួកគេក៏បានដែរ។
(10.42) តើមានអ្វីកើតឡើងក្រោយពីខ្ញុំដាក់បណ្តឹងតាមបញ្ញត្តិ 4731 របស់ខ្ញុំ?
ក្រោយពីអ្នកដាក់បណ្តឹងតាមបញ្ញត្តិ 4731 នាយកមជ្ឈមណ្ឌលថ្នាក់តំបន់ (មជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់) ត្រូវតែស៊ើបអង្កេត និងផ្ញើឱ្យអ្នកនូវសំណើជាលាយលក្ខណ៍អក្សរដើម្បីដោះស្រាបបណ្តឹង។ នាយកត្រូវធ្វើសំណើនេះក្នុងរយៈពេល 20 ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពីទទួលបានបណ្តឹងរបស់អ្នក។ [[§ 4731(b).]]
ប្រសិនបើអ្នកមិនយល់ស្របតាមសំណើរបស់នាយកទេ សូមសរសេរលិខិតទៅកាន់នាយក Department of Developmental Services (DDS) ក្នុងរយៈពេល 15 ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពីទទួលបានសំណើពីនាយកមជ្ឈមណ្ឌលថ្នាក់តំបន់។ [[§ 4731(c).]] ប្រសិនបើអ្នកមិនផ្ទេរបណ្តឹងរបស់អ្នកទៅកាន់ DDS ទេនោះ សំណើរបស់នាយកមជ្ឈមណ្ឌលថ្នាក់តំបន់នឹងចូលជាធរមានក្នុងរយៈពេល 20 ថ្ងៃបន្ទាប់ពីអ្នកទទួលបានវា។ [[§ 4731(c).]]
ប្រសិនបើអ្នកសរសេរលិខិតទៅកាន់ DDS, នាយករបស់ DDS ត្រូវផ្ញើឱ្យអ្នកនូវសេចក្តីសម្រេចក្នុងរយៈពេល 45 ថ្ងៃប្រតិទិន។
(10.43) តើខ្ញុំអាចដាក់បណ្តឹងតាមបញ្ញតិ្ត 4731 សម្រាប់មនុស្សមួយក្រុមបានទេ?
ប្រសិនបើអ្នកដាក់ពាក្យបណ្តឹងអំពីការអនុវត្តដែលត្រូវបានគេដឹងឮច្រើននោះ អ្នកអាចដាក់ពាក្យបណ្តឹងតាមបញ្ញត្តិ 4731 ជំនួសឱ្យអ្នកប្រើប្រាស់លើសពីម្នាក់ មួយក្រុម ឬ មួយថ្នាក់នៃអ្នកប្រើប្រាស់បាន។ [[§ 4731(c).]] ឧទាហរណ៍ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកមិនផ្តល់ដល់អ្នកប្រើប្រាស់សេវានូវបញ្ជីសេវាដែលបានឯកភាពគ្នាទេនោះ អ្នកអាចដាក់ពាក្យបណ្តឹងតាមបញ្ញត្តិ 4731 ជំនួសឱ្យអ្នកប្រើប្រាស់សេវាកម្មទាំងអស់នៃមជ្ឈមណ្ឌលថ្នាក់តំបន់បាន។
(10.44) តើខ្ញុំអាចទទួលបានព័ត៌មានអំពីបណ្តឹង ឬ បណ្តឹងឧទ្ធរណ៍របស់អ្នកផ្សេងបានទេ?
DDS បោះផ្សាយប្រធានបទ និង ការសម្រេចសម្រាប់បណ្តឹងតាមបញ្ញតិ្ត 4731 ទាំងអស់ដែលបានប្តឹងជារៀងរាល់ឆ្នាំ។ ប្រសិនបើអ្នកសុំព័ត៌មាននេះ DDS ត្រូវតែផ្តល់វាទៅឱ្យអ្នក។ [[§ 4731(a).]]
សម្រាប់រាល់ការប្តឹងជំទាស់ទាំងអស់ដែលបានដាក់ក្រោមបញ្ញត្តិ 4700, DDS អាចប្រាប់ដល់អ្នកបាន៖ [[§ 4731(d).]]
- ប្រសិនបើករណីត្រូវបានដោះស្រាយរួចតាមរយៈការប្រជុំក្រៅផ្លូវការ ឬ ការសម្រុះសម្រួល។
- ប្រសិនបើអ្នកប្រើប្រាស់ ឬ មជ្ឈមណ្ឌលថ្នាក់តំបន់បានបដិសេធមិនទទួលយកការប្រជុំក្រៅផ្លូវការទេនោះ។
- បញ្ហាមួយឬច្រើនពាក់ព័ន្ធទៅនឹងករណី។
- ផលកើតចេញពីករណី ប្រសិនបើមានសវនាការយុត្តិធម៌។
អ្នកក៏អាចអានសេចក្តីសម្រេចទាំងមូលបានផងដែរនៅលើគេហទំព័ររបស់ការិយាល័យសវនាការរដ្ឋបាល ដែលមាន៖ https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Resources/DDS-Decisions.
(10.45) តើធ្វើដូចម្តេចប្រសិនបើខ្ញុំមានការខ្វែងគំនិតជាមួយនឹងអ្នកផ្តល់សេវាកម្ម?
សម្រាប់ការខ្វែងគំនិតជាមួយនឹងអ្នកផ្តល់សេវាកម្ម (អ្នកផ្តល់សេវា) នោះ អ្នកមានជម្រើសក្នុងការដាក់បណ្តឹងជាច្រើន។ អ្នកផ្តល់សេវាកម្ម ដូចជាកម្មវិធីថែទាំពេលថ្ងៃ និងទីកន្លែងថែទាំង មិនអាចទទួលបានប្រាក់ពីរដ្ឋបានទេ លើកលែងតែពួកគេមាននីតិវិធីដាក់បណ្តឹងផ្ទៃក្នុងជាលាយលក្ខណ៍អក្សរ។ សុំទៅកាន់អ្នកផ្តល់សេវានូវនីតិវិធីដាក់បណ្តឹងមួយច្បាប់ដើម្បីដាក់ដាក់បណ្តឹង។
ប្រសិនបើអ្នកមានបញ្ហាជាមួយនឹងអ្នកផ្តល់សេវាដែលមានអាជ្ញាប័ណ្ណ ឬ ទីកន្លែងដែលមានអាជ្ញាប័ណ្ណនោះ សូមប្តឹងទៅកាន់ទីភ្នាក់ងារដែលមានអាជ្ញាប័ណ្ណ។ ទីភ្នាក់ងារដែលមានអាជ្ញាប័ណ្ណពិនិត្យ និងផ្តល់អាជ្ញាប័ណ្ណសល់មណ្ឌលថែទាំងសុខភាពដើម្បីធានាថាពួកគេអនុវត្តទៅតាមច្បាប់ និងបញ្ញត្តិទាំងឡាយរបស់រដ្ឋនិងសហព័ន្ធ ដើម្បីការពារដល់សុខភាព សុវត្ថិភាព និងសិទ្ធិបុគ្គលរបស់អ្នកទាំងឡាយដែលស្ថិតនៅក្នុងមណ្ឌលដែលមានអាជ្ញាប័ណ្ណ។ នាយកដ្ឋានសេវាថែទាំសុខភាពផ្តល់អាជ្ញាប័ណ្ណដល់អ្នកផ្តល់សេវាកម្ម និងមណ្ឌលថែទាំសុខភាពទាំងឡាយ។ នាយកដ្ឋានសេវាសង្គមផ្តល់អាជ្ញាប័ណ្ណដល់អ្នកផ្តល់ការថែទាំតាមសហគមន៍និងតាមផ្ទះទាំងឡាយ។ ទីភ្នាក់ងារនីមួយមាននីតិវិធីបណ្តឹងរបស់ខ្លួនផ្ទាល់។ ស្នើសុំទៅកាន់ទីភ្នាក់ងារដែលផ្តល់អាជ្ញាប័ណ្ណដល់អ្នកផ្តល់សេវារបស់អ្នកនូវនីតិវិធីបណ្តឹងមួយច្បាប់ប្រចាំតំបន់ដែលអ្នករស់នៅ។ អ្នកផ្តល់សេវាអាចប្រាប់ដល់អ្នកដែលផ្តល់អាជ្ញាប័ណ្ណទៅដល់មណ្ឌលថែទាំ។ អ្នកអាចស្នើសុំអ្នកតស៊ូមតិឱ្យជួយដាក់បណ្តឹង។
អ្នកក៏អាចដាក់បណ្តឹងតាមបញ្ញត្តិ 4731 ប្រឆាំងនឹងអ្នកផ្តល់សេវាមជ្ឈមណ្ឌលថ្នាក់តំបន់។ អ្នកដាក់បណ្តឹងទៅកាន់នាយកប្រតិបត្តិមជ្ឈមណ្ឌលថ្នាក់តំបន់។ សូមប្រាប់នាយកមជ្ឈមណ្ឌលថ្នាក់តំបន់ថាអ្នកនឹងដាក់បណ្តឹងអំពីអ្នកផ្តល់សេវា និងមូលហតុនានា។