Menu Close

(10.33) តើ​មាន​អ្វី​កើត​ឡើង​ក្រោយ​សវនាការ​?​

(10.33) តើ​មាន​អ្វី​កើត​ឡើង​ក្រោយ​សវនាការ​?​

ក្រោយសវនាការរបស់អ្នក ចៅក្រមដែលជួនកាលហៅថាមន្ត្រីសវនាការ មាន​ពេល 10 ថ្ងៃនៃថ្ងៃធ្វើការដើម្បី​សរសេរ​សេចក្តី​សម្រេច។ អ្នក​ត្រូវ​តែ​ទទួល​បាន​ការ​សម្រេច​មិន​លើស​ពី 80 ថ្ងៃ​ ក្រោយ​ពី​អ្នក​​បាន​ប្តឹង​ឧទ្ធរណ៍​។
[1]§ 4712.5(a).​ លុះត្រាតែកាលបរិច្ឆេទផុតកំណត់ត្រូវបានពន្យារពេល ប្រសិនបើអ្នក​ស្នើសុំ​ពេ​ល​វេលាបន្ថែម​ក្នុង​អំឡុង​​ពេល​ដំណើរការប្ដឹងឧទ្ធរណ៍ នេះហៅម្យ៉ាងទៀតថា “ការលើកវារកាល”។ 

សេចក្តីសម្រេចរបស់​មន្ត្រីសវនាការ​ត្រូវតែ​៖

  • ​ធ្វើ​ឡើង​ជាលាយលក្ខណ៍​អក្សរដែលងាយយល់ និង​ប្រើភាសា​រស់នៅ​ប្រ​ចាំ​ថ្ងៃ​
  • រួមបញ្ចូលសេចក្ដីសង្ខេបនៃអង្គហេតុ
  • ដាក់​ឈ្មោះ​ភ័ស្តុតាង​ដែល​មន្ត្រី​សវនាការបាន​ប្រើ​ដើម្បី​ធ្វើ​សេចក្តី​សម្រេច [2]§ 4712.5(b).
  • រួម​បញ្ចូល​នូវ​​សេចក្តី​សម្រេច​មួយ​​ចំពោះរាល់ចំណុចវិវាទ ​ឬសំណួរ​​នៅ​ក្នុង​សំណើសុំ​សវនាការ​ និងបាន​បង្ហាញ​នៅ​​ក្នុង​អំ​ឡុង​ពេលសវនាការ​
  • លើកឡើង​អំពី​ច្បាប់ បទប្បញ្ញត្តិ​ និង​គោលនយោបាយ​ដែល​គាំ​ទ្រ​ដល់​សេចក្តី​សម្រេច​របស់មន្ត្រីសវនាការ​។​

នាយក​ DDS អាចនឹង​ពិនិត្យ​ឡើង​វិញ​លើការសម្រេចមួយចំនួនលើសវនាការ​ និង​សម្រេច​ធ្វើការផ្លាស់ប្តូរ​ចំពោះ​ការ​សម្រេច​មុនពេល​សម្រេចជាស្ថាពរ​។ សេចក្តីសម្រេចរបស់​នាយក​ត្រូវបានធ្វើឡើង​ក្នុងរយៈពេល​ 90 ថ្ងៃ​ បន្ទាប់​ពីកា​ល​បរិច្ឆេទបណ្តឹងឧទ្ធរណ៍​របស់អ្នក​ដែលត្រូវបានទទួល។

សេចក្តីសម្រេចលើសវនាការ​នឹង​ធ្វើឡើង​ជា​ភាសា​ដែលអ្នក​ចង់បាន​។ អ្នកក៏នឹង​ទទួលបានច្បាប់ចម្លង​មួយច្បាប់​ជា​ភាសា​អង់គ្លេស​ផងដែរ។

References
1 § 4712.5(a).
2 § 4712.5(b).