Menu Close

(10.24) តើធ្វើដូច​ម្តេច​ប្រសិនបើខ្ញុំ​ចាំ​បាច់​ត្រូវ​លើក​ពេល​​ (បន្ត) សវនាការ​របស់​ខ្ញុំ?

(10.24) តើធ្វើដូច​ម្តេច​ប្រសិនបើខ្ញុំ​ចាំ​បាច់​ត្រូវ​លើក​ពេល​​ (បន្ត) សវនាការ​របស់​ខ្ញុំ?

អ្នក​ ឬមជ្ឈ​មណ្ឌល​ប្រចាំ​តំ​បន់​អាច​សុំ​ឱ្យការិយាល័យ​សវនាការ​រដ្ឋបាល​​​  (OAH) លើក​ពេល​សវនាការ​ទៅ​ពេល​ក្រោយ​បាន​។​ ដំណើរការនេះ​មាន​ឈ្មោះ​ថា ការស្នើសុំ “ការលើកវារកាល។”[1]§ 4712(a). សំណើលើកទីមួយ​​របស់អ្នក​សម្រាប់​ការលើកវារកាលនឹង​ត្រូវបានផ្តល់ជូន​ដោយ​ស្វ័យប្រវត្តិ​។ សំណើសុំ​បន្ថែម​ណាមួយ​ នឹងមិនត្រូវបាន​ផ្តល់ជូន​ដោយ​ស្វ័យ​ប្រវត្តិនោះទេ​។ អ្នក​ត្រូវ​មាន​​ “មូល​ហេតុ​ត្រឹម​ត្រូវ​” សម្រាប់ឱ្យ​ OAH ផ្តល់​ការ​អនុញ្ញាត​ចំពោះ​សំណើសុំ​របស់​អ្នក​។​ “មូល​ហេតុ​ត្រឹម​ត្រូវ​” មានន័យ​ថា​មូលហេតុ​ល្អ​ណាមួយ​។​

អ្នក​អាច​សុំ​លើក​ពេល​សវនាការ​ទៅ​ពេល​ក្រោយ​បាន​ប្រសិនបើ៖​

  • សាច់​ញាតិ​ជិត (ដូចជាសហព័ទ្ធ ឪពុកម្តាយ កូន ។ល។) ស្លាប់។​ ឬប្រសិន​បើ​​តំ​ណាង​ពេញសិទ្ធិ​របស់​អ្នក អ្នក​អាណាព្យាបាល​ស្រប​ច្បាប់ ឬអ្នក​រក្សា​ស្លាប់បាត់បង់​ជីវិត។[2]§ 4712(a)(2)(A).
  • អ្នកឈឺ ឬរងរបួស ឬអ្នកតំណាងពេញសិទ្ធិរបស់អ្នកឈឺ ឬរងរបួស។[3]§ 4712(a)(2)(B).
  • មាន​ករណី​សង្រ្គោះ​បន្ទាន់។​ ឧទាហរណ៍ ប្រ​សិន​បើអ្នក​តំណាង​របស់អ្នក​ត្រូវ​ឡើង​តុលាការ ឬមាន​កាលវិភាគ​ជាន់​​គ្នា​ហួស​ពី​អ្វី​ដែល​គេ​អាច​គ្រប់គ្រង​បាន។[4]§ 4712(a) (2)(C).
  • ភ័ស្តុតាង ឬសាក្សី​របស់អ្នក​មិន​ទំនេរ ហើយ​មិន​មាន​សាក្សី ឬភ័ស្តុតាងនឹង​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់ (បុរេវិច្ឆ័យ) ​សំណុំរឿង​របស់​អ្នក។[5]§ 4712(a) (2)(D).
  • អ្នក ឬអ្នកតំណាងពេញសិទ្ធិរបស់អ្នកស្នើសុំការសម្រុះសម្រួល។

ដើម្បី​ពន្យារ​​​កាលបរិច្ឆេទ​សវនាការ​របស់​អ្នក​ អ្នក​ត្រូវ​ដាក់​ “​ញត្តិ​ស្នើសុំ​ការ​លើក​វារ​កាល​នៃសវនាការ និង​ការ​លះបង់​​ពេលវេលា”​។​ នេះ​គឺ​ជា​តំណ​ភ្ជាប់​ទៅកាន់​ទម្រង់​បែប​បទនៃ​​ញត្តិនេះ​​​៖​ https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Forms/Page-Content/DDS-Formsទម្រង់បែបបទសំណើសុំលើកវារកាល និងការលះបង់ពេលវេលាតាមច្បាប់ Lanterman (OAH 24), ទម្រង់បែបបទសំណើសុំលើកវារកាល និងការលះបង់ពេលវេលាតាមច្បាប់ Lanterman (ជាភាសាអេស្ប៉ាញ) (OAH 24 ES), ទម្រង់បែបបទ​នេះ​មាន​ចន្លោះ​ដែល​អ្នកត្រូវពន្យល់​ពីហេតុផលដែល​អ្នកត្រូវការដើម្បីពន្យារពេលសវនាការដោយយុត្តិធម៌។ អ្នក​អាចនឹង​​ភ្ជាប់​ឯកសារ​​ណាមួយ​ដែល​គាំ​ទ្រ​ដល់​តម្រូវ​ការ​របស់​អ្នក​សម្រាប់​ការសុំលើកវារកាល​។​

ទម្រង់បែប​បទ​ប្រាប់​អ្នក​ឱ្យ​ហៅអ្នក​តំណាងមក​​ពី​​មជ្ឈ​មណ្ឌលប្រចាំ​តំបន់​​ និងសាកសួរ​​​ថាតើ​គាត់​នឹងឯកភាព​ពន្យារ​ពេល​​សវនាកា​រដោយ​​យុត្តិធម៌​​​ដែរ​ឬទេ។​ នៅ​ក្នុង​ចន្លោះដែល​មាន​ផ្តល់​ជូន​នៅ​លើ​ទម្រង់បែប​បទ​នេះ​ សូម​សរសេរ​​ឈ្មោះ​ និង​លេខ​ទូរសព្ទ​​របស់​បុគ្គល​នៅ​មជ្ឈ​មណ្ឌលប្រចាំ​តំបន់​​​ដែល​អ្នកជជែក​​ជាមួយ​។​ សរសេរ​លើ​​​ទម្រង់​បែប​បទ​​ថា​តើ​បុគ្គល​នោះ​បាន​យល់​ព្រម​ ឬ​ជំ​ទាស់​ទៅ​​​នឹង​ការ​លើកវារកាល​​នេះ​​ដែរ​ឬ​ទេ​។​

អ្នក​និង​អ្នក​តំណាង​របស់​អ្នក​គប្បី​ចុះ​ហត្ថលេខា​​លើ​ផ្នែក​ដែល​មាន​ចំណង​ជើង​ថា​ “​ការ​លះបង់ពេលវេលា​ដែល​កំណត់​ដោយ​ច្បាប់​​សម្រាប់​​សវនាកា​រដោយ​យុត្តិ​ធម៌ ​​និង​សេចក្តី​សម្រេច​ក្រោម​ច្បាប់ Lanterman”​។​ ដើម្បី​ផ្តល់​ការ​លើក​វារ​កាល​បាន​ ​អ្នក​ត្រូវ​តែ​យល់​ព្រម​​ “​បដិសេធ​”​ លើ​កាលបរិច្ឆេទផុត​កំណត់​សវនាការ​។​ នេះ​មាន​ន័យ​ថា អ្នក​យល់​ព្រម​​ឱ្យ​សវនាការ​ដោយ​យុត្តិធម៌​នឹង​ធ្វើ​ឡើង​នៅ​ពេល​លើសពី 50 ថ្ងៃ ​ក្រោយ​ពី​ OAH ​ទទួល​បាន​សំណើ​របស់​អ្នក។​

សូម​ផ្ញើ​ទម្រង់បែប​បទ​នៃ​ការលើកវារកាល​​ដែល​បាន​បំពេញ​រួច​ទៅកាន់​​ OAH។ OAH ពុំ​ទទួល​​យកឯកសារ​តាម​ទូរសារ​នោះ​ទេ​។ អ្នក​អាច​ផ្ញើ​ឯកសារ​តាម​ប្រៃសណីយ៍​ទៅកាន់​​ OAH ឬ​ទូរសព្ទ​ទៅ​កាន់​​​ OAH ដើ​ម្បី​សួរនាំ​ពី​របៀប​​​ផ្ញើឯកសារ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិកបាន​​។​ អ្នក​ក៏​អាច​ស្វែង​រក​​​ព័ត៌មានអំពី​របៀប​​ផ្ញើ​ឯកសារ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​នៅ​លើ​គេហទំព័រ​របស់​​ OAH បាន​ផង​ដែរ​៖ https://www.dgs.ca.gov/OAH/Services/Page-Content/Office-of-Administrative-Hearings-Services-List-Folder/File-or-Upload-OAH-Case-Documents

ប្រសិន​បើ​អ្នក​ពុំ​មាន​ពេល​គ្រប់គ្រាន់​​ដើម្បី​ផ្ញើ​ញត្តិ​ជា​លាយ​លក្ខណ៍​អក្សរ​​ដើម្បីសុំការលើកវារកាលទេ​ សូមទាក់​ទង​ការិយាល័យ OAH ក្នុងតំបន់របស់អ្នកនិង​ស្នើ​សុំ​ការលើកវារកាល​តាមទូរសព្ទបាន។ បន្ទាប់​ពី​​អ្នក​ប្តូរ​​​​ទៅ​បន្ត​​សវនាកា​រដោយ​​យុត្តិធម៌នោះ​​ អ្នក​អាច​មើល​​នៅ​លើ​គេហទំព័រ​ OAH ដើម្បីឱ្យ​ដឹង​ថា​តើ​ញត្តិ​នោះ​​ទទួល​បាន​ការ​អនុញ្ញាត​ហើយ​ឬនៅ​​។​ អ្នក​នឹងចាំ​បាច់ត្រូវ​​បញ្ចូល​លេខសំណុំរឿង​ OAH របស់​អ្នក ​ដើម្បី​​ស្វែង​រក​​នៅ​លើ​គេហទំព័រ​នេះ​៖​ https://www.dgs.ca.gov/OAH/Case-Types/General-Jurisdiction/Resources/Page-Content/General-Jurisdiction-Resources-List-Folder/Continuance-Ruling-Search

  • សំណើលើកវារកាលលើកទីមួយ​​របស់អ្នក​នឹង​ត្រូវបានផ្តល់ជូន​ដោយ​ស្វ័យប្រវត្តិ​។ អ្នកពុំ​ចាំ​បាច់​ត្រូវ​មាន​ហេតុ​ផលសមស្រប​​​នោះ​ទេ​។​ ប្រសិនបើអ្នកណាម្នាក់សួររកហេតុផល គ្រាន់តែពន្យល់ថាវាជាសំណើដំបូងរបស់​អ្នក។
  • សំណើសុំ​បន្ថែម​ណាមួយ​នឹងមិនត្រូវបាន​ផ្តល់ជូនដោយស្វ័យប្រវត្តិនោះទេ​។ អ្នក​ចាំបាច់ត្រូវ​មាន​ហេតុផលសមស្រប​សម្រាប់​គ្រប់សំណើទាំងអស់​បន្ទាប់​ពីសំណើលើកទីមួយ​។

References
1 § 4712(a).
2 § 4712(a)(2)(A).
3 § 4712(a)(2)(B).
4 § 4712(a) (2)(C).
5 § 4712(a) (2)(D).