Menu Close

(10.22) តើការសម្រុះ​សម្រួល​ជា​អ្វី​?

(10.22) តើការសម្រុះ​សម្រួល​ជា​អ្វី​?

អ្នកអាចស្នើសុំកិច្ចប្រជុំក្រៅផ្លូវការ ការសម្រុះសម្រួល ឬសវនាការដោយ​យុត្តិ​ធ​ម៌ ឬដំណើរការបណ្តឹងឧទ្ធរណ៍ណា​មួយ​នៅ​ក្នុងសំណើសុំបណ្តឹងឧទ្ធរណ៍​របស់​អ្នក។[1]§ 4710.5 (b) ប្រសិនបើអ្នកជ្រើសរើសដំណើរការបណ្តឹងឧទ្ធរណ៍ទាំងបី ការ​​សម្រុះសម្រួលគឺជាជំហានបន្ទាប់ក្រោយពីកិច្ចប្រជុំក្រៅផ្លូវការ ប្រសិន​បើ​អ្នកជំទាស់នឹងការសម្រេចចិត្ត​ប្រជុំក្រៅ​ផ្លូវការរបស់មជ្ឈមណ្ឌលប្រចាំតំបន់។ អ្នកអាចស្នើសុំការសម្រុះសម្រួល ឬឡើងសវនាការដោយផ្ទាល់បាន។ប្រសិន​បើ​រឿង​នោះកើតឡើង អ្នកនឹងមានសវនាការ 50 ថ្ងៃបន្ទាប់ពី DDS ទទួ​លបានសំណើសុំប្ដឹងឧទ្ធរណ៍របស់អ្នក។ [2]§ 4712 (a)(1).

គ្រប់គ្នា​គួរ​តែ​ពិចារណា​ទៅលើការសម្រុះសម្រួល​។ ការសម្រុះ​សម្រួល​​គឺ​ជាគំនិត​​​ល្អ​ពី​ព្រោះ​វា​ផ្តល់​ជូនដល់​អ្នក ​និង​មជ្ឈ​មណ្ឌល​​ប្រ​ចាំ​​តំបន់​​នូវ​ឱកាសមួយ​ទៀត​​ក្នុង​ការ​សម្រេចឱ្យ​​​បាន​នូវ​ការ​ព្រមព្រៀងមួយ​​។​ ប្រសិន​បើ​អ្នក​គិត​ថា​ ពុំ​មាន​សង្ឃឹម​ថា​នឹង​មាន​ការ​ព្រមព្រៀង​គ្នាណាមួយ​​ទេ​នោះ​ អ្នក​អាច​បដិសេធបាន។ នេះ​ហៅថា​ការ​សម្រេច​​មិន​ធ្វើ​ការ​​សម្រុះ​​សម្រួល​។​ ប៉ុន្តែ​ មាន​មនុស្ស​ជា​ច្រើន​ដែល​គិត​ថា​ គ្មាន​សង្ឃឹម​​នឹងមាន​​​​​ការ​ព្រមព្រៀង​គ្នា​ ដែល​សម្រេច​ឡើង​តាម​​ការ​សម្រុះសម្រួល​នោះ​ទេ។​

អ្នកនាំសម្រុះសម្រួល​គឺ​ជា​មនុស្ស​ឯករាជ្យ អ្នក​មាន​វិជ្ជាជីវៈ​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពីការិយាល័យ​សវនាការ​រដ្ឋបាល​​ (OAH)។​ ពួក​គេ​ជួប​ជា​មួយ​អ្នក និង​តំ​ណាង​របស់​មជ្ឈ​មណ្ឌលប្រចាំ​តំ​បន់​។​ ប្រ​សិន​បើ​អ្នក និង​មជ្ឈ​មណ្ឌល​ប្រចាំតំ​បន់​ឯកភាព​គ្នា​រក​ការសម្រុះ​សម្រួល វា​ត្រូវ​តែ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល 30 ថ្ងៃ ក្រោយ​ពី DDS ​ទទួល​បាន​សំណើ​សុំប្តឹង​ឧទ្ធរ​ណ៍​របស់​អ្នក។[3]§ 4711.5(b)(1). ប្រសិន​បើ​អ្នក​ជ្រើស​យក​ការសម្រុះ​សម្រួល … Continue reading

អ្នកនាំសម្រុះ​សម្រួល​ត្រូវ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​​ឱ្យ​ជួយ​ដល់​អ្នក​ពិនិត្យ​ទៅ​លើ​ដំណោះ​ស្រាយ​ថ្មី ឬដំណោះស្រាយ​ខុស​ពីមុន​ទៅនឹងបញ្ហា។​ ពួក​គេ​អង្គុយ​ជជែក​ជា​មួយ​អ្នក និង​មជ្ឈ​មណ្ឌលប្រចាំ​តំ​បន់​ ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​​ទៅលើ​ការ​មិន​ឯកភាព​របស់​អ្នក។​ ជួន​កាល​អ្នកនាំសម្រុះ​សម្រួល​ជួប​ជា​មួយ​អ្នក និង​មជ្ឈ​មណ្ឌល​ប្រចាំតំ​បន់​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​ក៏ជួប​ជា​មួយ​អ្នក​ទាំង​ពី​រួម​គ្នា​ផង​ដែរ។​ អ្នកនាំសម្រុះសម្រួល​មិន​ធ្វើ​សេចក្តី​សម្រេចទេ។​ ពួក​គេ​មិន​អាច​បង្ខំ​ឱ្យ​អ្នក​ធ្វើ​អ្វី​មួយ​បាន​ទេ។​

ជម្លោះជា​ច្រើន​ត្រូវ​បាន​ដោះ​ស្រាយ​តាម​ការសម្រុះ​សម្រួល។ នៅពេល​អ្នក​ទៅ​រក​ការសម្រុះ​សម្រួល សូម​ត្រៀម​ខ្លួន។​ សូម​ឱ្យ​យល់​ពី​ឯកសារនានា​នៅ​ក្នុងសំណុំរឿង​របស់អ្នក។​ ដឹង​ពី​អ្វី​ដែល​សាក្សី​របស់​អ្នក​អាច​នឹង​ឆ្លើយ​នៅ​ក្នុង​សវនាការ​​របស់​អ្នក។​ ធ្វើ​ដូច្នេះ វាកាន់តែ​​មាន​ភាព​ងាយ​ស្រួល​ដល់​ការ​សម្រេច​ទៅលើ​ការ​ព្រម​ព្រៀង​ដែល​អ្នក​អាច​នឹង​ចង់​ធ្វើ​ឡើង​តាម​ការសម្រុះ​សម្រួល។​ បើ​ទោះ​បី​ជា​​ការសម្រុះសម្រួល​នេះ​ពុំ​ជោគ​ជ័យ​​ក៏​ដោយ​ ក៏​អ្នក​នឹង​ត្រូវ​មាន​ព័ត៌​មាន​បន្ថែម​អំពីសំណុំរឿង​របស់​មជ្ឈ​មណ្ឌលប្រចាំតំបន់​​ដែលអាច​ជួយ​អ្នក​ឱ្យ​រៀប​ចំ​ខ្លួន​សម្រាប់​សវនាការ​ដោយ​យុត្តិធម៌​មួយ​របស់​អ្នក​បាន​​ផង​ដែរ​។​

ប្រសិនបើអ្នក និងមជ្ឈមណ្ឌលប្រចាំតំបន់អាចឈានដល់ការព្រមព្រៀង​មួយ​ក្នុ​ងការសម្រុះសម្រួល អ្នកសម្រុះ​សម្រួល​ត្រូវតែរៀបចំឯកសារ “ការជូន​ដំណឹ​ង​អំពីដំណោះស្រាយ” ប្រសិនបើអ្នក និងមជ្ឈមណ្ឌលប្រចាំតំបន់ឯក​ភាព​​គ្នា​លើ​បញ្ហាទាំងអស់ ឬបញ្ហាខ្លះ។  អ្នកនាំសម្រុះសម្រួលត្រូវតែផ្ញើច្បាប់ចម្លងនៃសេចក្តីជូន​ដំណឹងអំពីដំណោះ​ស្រាយ​ទៅការិយាល័យរដ្ឋសវនាការរដ្ឋបាល (OAH)។ សេចក្តីសម្រេចតាម​ការសម្រុះ​សម្រួល​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​រយៈ​ពេល​ 10 ថ្ងៃ​ បន្ទាប់​ពី​ OAH ​ទទួល​បាន​ទម្រង់​បែបបទ “​ជូនដំណឹង​អំពី​ដំណោះ​ស្រាយ​ដែល​មាន​ចុះ​ហត្ថលេខារបស់​អ្នក​។”[4]§ 4711.7(a). ចុចទីនេះសម្រាប់ទម្រង់​បែបបទ​ជូនដំណឹង​អំពី​ដំណោះ​ស្រាយ។​

ប្រសិនបើ​អ្នក​មិន​ឈាន​ទៅ​សម្រេច​ការ​ព្រម​ព្រៀង​គ្នា​តាម​ការ​សម្រុះ​សម្រួល​ទេ​នោះ សម្បទាន​​នានា​ធ្វើ​ឡើង​​ដើម្បី​ដោះ​​ស្រាយ​នឹង​រក្សា​ទុក​ជា​ការ​សម្ងាត់​ទាំង​អស់។​ សម្បទាន​ទាំង​ឡាយ​មិន​អាច​ត្រូវ​បាន​ប្រើ​ដោយ​អ្នក ឬ មជ្ឈ​មណ្ឌល​ប្រចាំតំ​បន់​នៅ​ពេល​ក្រោយ​នៅក្នុង​សវនាការដោយ​យុត្តិធម៌​បានទេ។​

ជំហានបន្ទាប់គឺសវនាការជាមួយចៅក្រមច្បាប់រដ្ឋបាល (ALJ)។[5]§ 4711.7(b). DDS មានកិច្ចសន្យាជាមួយ OAH ដើម្បីរៀបចំសវនាការ។ OAH ជួល​ ALJs ដែល​រៀបចំសវនាការ​របស់​អ្នក។​

ប្រសិនបើអ្នកមិនឈានដល់ការព្រមព្រៀងគ្នាជាមួយមជ្ឈមណ្ឌលប្រចាំតំបន់នៅពេលសម្រុះសម្រួលទេ សូម​ប្រាកដ​ថា​អ្នកត្រៀមលក្ខណៈសម្រាប់សវនាកា​ររ​បស់អ្នក។ សវនាការ​ដោយយុត្តិធម៌​របស់​អ្នកអាចនឹងត្រូវ​កំណត់ពេល​ឆាប់ៗ​ ប្រសិន​​បើ​អ្នកមិនស្នើសុំការសម្រុះសម្រួលទេ។ ប្រសិនបើ​អ្នក​ត្រូវការ​ពេល​វេលាបន្ថែមទៀត​ដើម្បី​រៀប​ចំ​សវនាការ​នោះ អ្នក​អាច​ស្នើសុំការលើក​វារកាលបាន។​ ការលើកវារកាល​ជា​ប្រ​ភេទមួយ​នៃ​ញត្តិ ដែល​ត្រូវ​តែ​អនុម័ត​ដោយ OAH។​

ចំណុច​សំខាន់​៖​ ​ដំណើរការ​សម្រុះ​សម្រួល​​នេះនឹង​ផ្លាស់ប្តូរ​នៅថ្ងៃ​ទី​1 ខែមីនា ឆ្នាំ​2023។

ប្រសិនបើអ្នក​ និង​មជ្ឈមណ្ឌលប្រចាំតំបន់​ឈានដល់ការ​ព្រមព្រៀង​នៅ​ពេ​ល​សម្រុះ​សម្រួល​ អ្នកសម្រុះសម្រួល​​រៀបចំ​ដំណោះស្រាយ​ជាលាយលក្ខណ៍​អក្សរ​ដែល​លើកឡើង​អំពី​អ្វីដែលអ្នក​ និង​មជ្ឈមណ្ឌលប្រចាំ​តំបន់ព្រមព្រៀង​។ អ្នក ​និង​មជ្ឈមណ្ឌលប្រចាំតំបន់​ចុះ​ហត្ថលេខា​លើ​ដំណោះស្រាយ​ជាលាយលក្ខណ៍​អក្សរ​។ ដំណោះស្រាយជាលាយលក្ខណ៍​អក្សរ​ចូល​ជាធរមានក្នុងរយៈពេល​ 10 ថ្ងៃ​ បន្ទាប់​ពីអ្នក​យល់ព្រម​។

ប្រសិនបើអ្នក​ និង​មជ្ឈមណ្ឌលប្រចាំ​តំបន់​មិនឈានដល់ការយល់ព្រម​នៅ​ពេ​ល​សម្រុះ​សម្រួល​ទេ​ អ្នក​នឹង​ចាំបាច់ត្រូវ​ប្រាប់​ដល់មជ្ឈមណ្ឌលប្រចាំតំបន់​ និង​អ្នកសម្រុះ​សម្រួល​ថា អ្នក​ចង់បន្ត​ការប្ដឹងឧទ្ធរណ៍​ និង​ឡើង​សវនាការ​។

References
1 § 4710.5 (b)
2 § 4712 (a)(1).
3 § 4711.5(b)(1). ប្រសិន​បើ​អ្នក​ជ្រើស​យក​ការសម្រុះ​សម្រួល អ្នក​អាច​នឹង​ត្រូវ​ឯកភាព​គ្នា​​ពន្យា​រ​​កាលបរិច្ឆេទកំណត់​សម្រាប់​សវនាការ និង​ការសម្រេចរបស់​សវនាការ។
4 § 4711.7(a).
5 § 4711.7(b).