Menu Close

(10.19) តើអ្វី​ទៅ​ជា​ជំហាន​នៃ​ដំណើរការ​ប្តឹង​ឧទ្ធរណ៍​?

(10.19) តើអ្វី​ទៅ​ជា​ជំហាន​នៃ​ដំណើរការ​ប្តឹង​ឧទ្ធរណ៍​?

  1. ស្នើសុំសវនាការ – អ្នកអាចស្នើសុំសវនាការតាមអនឡាញ​នៅ​លើ​គេហទំព័រ​ក្រសួងសេវាផ្នែកលូតលាស់ (DDS) តាមប្រៃសណីយ៍ អ៊ីមែល ឬទូរ​សារ ដោយបំពេញទម្រង់បែបបទស្នើសុំបណ្តឹងឧទ្ធរណ៍តាមច្បាប់ Lanterman។
  2. ការឆ្លើយតបរបស់មជ្ឈមណ្ឌលប្រចាំតំបន់ – មជ្ឈមណ្ឌលប្រ​ចាំតំបន់ត្រូវតែផ្ញើជូនអ្នក​នូវលិខិតជូនដំណឹង​ជា​លាយលក្ខណ៍អក្សរជាភាសាដែលអ្នកចង់បាន ដែលទទួលស្គាល់សំណើររបស់អ្នក​សុំសវនា​ការ​។​[§4710.5(a)-(c).; § 4701 (a)(7)]] ប្រសិនបើអ្នកមិនបានទទួលលិខិតជូនដំណឹង​ពីមជ្ឈ​ម​ណ្ឌ​លប្រចាំតំបន់​ទេ ពួកគេ​ត្រូវតែផ្ញើជូនអ្នកនូវលិខិតជូនដំណឹង​មួយដែល​មាន​ព័ត៌មានទាំងអស់ដែលត្រូវការសម្រាប់ “ការ​ជូនដំណឹងគ្រប់គ្រាន់។”[1]§ 4710.6(a)-(c).; § 4710 (a)-(f) [ការកំណត់ពេលវេលា និងនៅពេលដែល NOAs ត្រូវបានទាមទារ]; § 4701 (a) … Continue reading
  3. ទម្រង់បែបបទស្នើសុំបណ្តឹងឧទ្ធរណ៍ – នៅពេលអ្នកប្រាប់មជ្ឈ​មណ្ឌល​ប្រចាំតំបន់ថាអ្នកចង់បានសវនាការ​ដោយយុត្តិធម៌ មជ្ឈមណ្ឌលប្រចាំ​តំបន់​ត្រូវតែផ្តល់ឱ្យអ្នកនូវទម្រង់បែបបទស្នើសុំបណ្តឹងឧទ្ធរណ៍។ ប្រសិនបើ​អ្នក​ត្រូវការជំនួយ​ក្នុង​ការ​បំពេញ​ទម្រង់​បែបបទ មជ្ឈ​មណ្ឌល​ប្រចាំ​តំប​ន់​ត្រូវ​តែ​ជួយ​អ្នក។[2]§ 4710.5(b) & (c).
  4. កិច្ចប្រជុំក្រៅផ្លូវការ – ប្រសិនបើអ្នកចង់បានកិច្ចប្រជុំក្រៅ​ផ្លូ​វ​​ការ មជ្ឈមណ្ឌលប្រចាំតំបន់ត្រូវតែរៀបចំ​កិច្ច​ប្រជុំ​មួយ​ក្នុងរយៈពេល 10 ថ្ងៃគិត​ចាប់​ពីកាលបរិច្ឆេទដែល DDS ទទួលសំណើសុំបណ្តឹងឧទ្ធរណ៍​របស់​អ្នក​លុះត្រា​តែអ្នកស្នើ​សុំពេលបន្ថែម។ អ្នក ​និង​មជ្ឈ​មណ្ឌលប្រចាំ​តំបន់​ត្រូវ​តែ​ឯកភាពគ្នា​​ទៅ​លើ​ពេលវេលា​សម្រាប់​​កិច្ច​ប្រ​ជុំ។[3]§ 4710.6(a). មជ្ឈ​មណ្ឌលប្រចាំ​តំបន់​ត្រូវ​តែ​ផ្ញើជូន​​អ្នក​នូវលិខិត​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​ជាភាសាដែលអ្នកចង់បាន ដើម្បី​បញ្ជាក់​ពី​កាលបរិច្ឆេទ ម៉ោង​ និង​ទី​កន្លែង​នៃកិច្ច​​ប្រ​ជុំ​ក្រៅផ្លូវការ​របស់អ្នក។​[4]§ 4710.6(b).
  5. ការសម្រុះសម្រួល – ការ​​សម្រុះសម្រួល​គឺ​នៅ​ពេល​​ដែល​បុគ្គល​ឯករាជ្យម្នាក់​ដែលមានការបណ្តុះបណ្តាលសម​ស្រប (“អ្នកសម្រុះ​សម្រួ​ល”) ជួយ​អ្ន​ក​​ឱ្យ​ទទួល​បាន​ការឯកភាព​មួយ​ដែល​មាន​យុត្តិធម៌ និង​សម​ស្រប​សម្រាប់​​អ្នក ​និង​មជ្ឈមណ្ឌលប្រចាំ​តំ​បន់។​ យើង​សូម​ផ្តល់អនុសាសន៍​ឱ្យ​ប្រើ​ការសម្រុះសម្រួល។​ អ្នកអាច​សម្រេច​​ចិត្តមិននាំសម្រុះសម្រួលបាន។  ប្រសិនបើអ្នកស្នើសុំការសម្រុះសម្រួល ការសម្រុះ​សម្រួលត្រូវតែ​ធ្វើ​ឡើងក្នុង​រយៈ​ពេល 30 ថ្ងៃគិតចាប់ពីកាលបរិច្ឆេទដែល DDS ទទួលបានសំណើសុំបណ្ដឹង​ឧទ្ធរ​ណ៍របស់អ្នក លុះត្រាតែអ្នកស្នើសុំពេលវេលាបន្ថែម។[5]§ 4711.5(a)-(c). បើទោះបី​ជា​អ្នក​ជ្រើសរើស​មិន​ប្រើ​ការសម្រុះ​សម្រួល​​ក៏ដោយ ក៏​អ្នក​នៅ​តែ​មាន​សិទ្ធិ​​ទទួល​បាន​សវនាការ​មួយ​ដោយ​យុត្តិធម៌បានដែរ។​ វា​ជា​ជម្រើស​របស់​អ្នក​។ [6]§ 4710.9(b).
  6. សវនាការដោយយុត្តិធម៌ – អ្នក​មាន​សិទ្ធិ​ទទួល​បាន​សវនាការ​មួយ​នៅ​ចំពោះ​មុខ​ចៅក្រម ដោយ​មិន​លើស​ពី 50 ថ្ងៃ ក្រោយ​ពី DDS ​ទទួល​បាន​សំណើសុំបណ្ដឹងឧទ្ធរណ៍របស់​អ្នក។[7]§ 4712(a). ចៅ​ក្រមនេះ​មានឈ្មោះ​ថា​ ចៅក្រម​ច្បាប់​​​​​រដ្ឋបាល​ (ALJ) ឬ​មន្ត្រី​សវនាការ​​។ ប្រសិន​បើ​អ្នក ឬមជ្ឈ​មណ្ឌលប្រចាំតំបន់​សាក​សួរ និង​មាន​ហេតុផលល្អ មន្ត្រី​សវ​នាការ​​​អាចនឹង​អនុញ្ញាតឱ្យ​មាន​សវនាការ​​នៅពេលក្រោយ។​ (សូមមើលសំណួរទី 26។)
  7. សេចក្ដីសម្រេចលើសវនាការដោយយុត្តិធម៌ – ចៅក្រម​ត្រូវ​តែ​ផ្តល់​ការ​សម្រេច​ជាលាយលក្ខណ៍អក្សរចុង​ក្រោយ​​​ដោយ​មិន​លើស​ពី​រយៈ​ពេល 10 ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ក្រោយ​ពី​បញ្ចប់​សវនាការ​របស់​អ្នក។​ នេះមិន​អាច
    លើ​ស​ពី 80 ថ្ងៃបន្ទាប់ពី DDS ទទួលបានសំណើសុំបណ្តឹង​ឧទ្ធរណ៍​រប​ស់​អ្នក លុះត្រាតែស្នើសុំពេលវេលាបន្ថែម​សម្រាប់បណ្តឹងឧទ្ធរណ៍។ សេចក្តីសម្រេចត្រូវតែធ្វើឡើងជាភាសាដែលអ្នកចង់បាន។[8]§ 4712.5(a) & (c).
  8. ប្ដឹងឧទ្ធរណ៍ជំទាស់នឹង​សេចក្ដីសម្រេចលើ​សវនាការដោយ​យុត្តិធម៌ – ប្រ​សិន​បើ​អ្នក​មិន​យល់​ស្រប​ទៅតាម​ការ​សម្រេចលើសវនាការ​ទេ អ្នក​មាន​រយៈ​ពេល 15 ថ្ងៃប្រតិទិនគិតចាប់ពី​​កាលបរិច្ឆេទ​ដែលអ្នក​ទទួល​បាន​សេចក្ដីសម្រេចចុងក្រោយ​ ដើម្បីស្នើសុំការពិចារណាឡើងវិញ និងមាន​ពេ​ល 180 ថ្ងៃ ដើម្បី​ដាក់បណ្តឹង​បង្គាប់​ផ្នែករដ្ឋបាលសុំការពិចារណាឡើងវិញ​ទៅ​កាន់​​តុលាការកំពូល​។[9]§ 4712.5(a).

References
1 § 4710.6(a)-(c).; § 4710 (a)-(f) [ការកំណត់ពេលវេលា និងនៅពេលដែល NOAs ត្រូវបានទាមទារ]; § 4701 (a) [និយមន័យនៃការជូនដំណឹងគ្រប់គ្រាន់ និងខ្លឹមសារនៃការជូនដំណឹង
2 § 4710.5(b) & (c).
3 § 4710.6(a).
4 § 4710.6(b).
5 § 4711.5(a)-(c).
6 § 4710.9(b).
7 § 4712(a).
8 § 4712.5(a) & (c).
9 § 4712.5(a).