នៅពេលមជ្ឈមណ្ឌលប្រចាំតំបន់ផ្ញើឱ្យអ្នកនូវលិខិតជូនដំណឹងអំពីចំណាត់ការរបស់ខ្លួននោះ ពួកគេក៏ត្រូវផ្តល់ដល់អ្នកនូវទម្រង់បែបបទបណ្តឹងឧទ្ធរណ៍ផងដែរ។ [1]§ 4710.5(b). ប្រសិនបើអ្នកស្នើសុំបណ្តឹងឧទ្ធរណ៍ដោយផ្ទាល់នោះ បុគ្គលដែលអ្នកស្នើសុំត្រូវតែផ្តល់ដល់អ្នកនូវទម្រង់បែបបទប្តឹងឧទ្ធរណ៍។ បុគ្គលរូបនោះត្រូវតែសួរអ្នកថាតើអ្នកត្រូវការ
ជំនួយក្នុងការបំពេញទម្រង់បែបបទដែរឬទេ។ ប្រសិនបើអ្នកត្រូវការ ពួកគេត្រូវតែជួយដល់អ្នក។ [2]§ 4710.5(c).
វាជាទោសឧក្រឹដ្ឋចំពោះបុគ្គលិកមជ្ឈមណ្ឌលប្រចាំតំបន់ដែលបដិសេធផ្តល់ទម្រង់បែបបទប្តឹងឧទ្ធរណ៍ដល់អ្នក ឬ បដិសេធមិនជួយបំពេញទម្រង់បែបបទដល់អ្នក។ [3]§ 4710.5(c). ប្រសិនបើមជ្ឈមណ្ឌលប្រចាំតំបន់មិនផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរទេនោះ អ្នកនៅតែអាចប្តឹងឧទ្ធរណ៍បានដោយប្រើទម្រង់បែបបទ “សំណើសុំសវនាការដោយយុត្តិធម៌”។ អ្នកអាចសរសេរនៅលើទម្រង់បែបបទស្នើសុំសវនាការដោយយុត្តិធម៌ថា មជ្ឈមណ្ឌលប្រចាំ
តំបន់បានបដិសេធផ្តល់ដល់អ្នកនូវទម្រង់បែបបទ ឬជំនួយដល់អ្នក។
សម្រាប់ទម្រង់បែបបទស្នើសុំបណ្តឹងឧទ្ធរណ៍តាមច្បាប់ Lanterman សូមចុច https://www.dds.ca.gov/wp-content/uploads/2024/05/DS_1821_2024.pdf។
វាក៏មានផ្តល់ជូនជាភាសាអេស្ប៉ាញ និងភាសាផ្សេងផងដែរ។