ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងការសម្រេចចិត្តរបស់មជ្ឈមណ្ឌលប្រចាំតំបន់ទេនោះ អ្នកអាចសុំឱ្យពួកគេប្តូរវាបាន។ នេះហៅថា ការប្តឹងឧទ្ធរណ៍។ [1]§§ 4710.5(a), 4710. សេចក្តីយោងទាំងអស់នៅក្នុងសៀវភៅណែនាំ … Continue reading មានកាលបរិច្ឆេទកំណត់សម្រាប់គ្រប់ជំហាននីមួយៗនៃដំណើរការប្ដឹងឧទ្ធរណ៍។ ប្រសិនបើមជ្ឈមណ្ឌលប្រចាំតំបន់ប្រាប់អ្នកថា គេនឹងបញ្ឈប់ ឬ ផ្លាស់ប្តូរសេវាកម្មដែលអ្នកកំពុងតែទទួលបាននោះ អ្នកមានរយៈពេល 30 ថ្ងៃ ដើម្បីប្តឹងឧទ្ធរណ៍ប្រសិនបើអ្នកចង់ឲ្យសេវាកម្មបន្តរហូតដល់ពេលបណ្តឹងឧទ្ធរណ៍របស់អ្នកត្រូវបានសម្រេច។ [2]§ 4710.5(a). នេះហៅថា “ការរង់ចាំជំនួយដែលបានបង់ប្រាក់រួច”។
ប្រសិនបើអ្នករង់ចាំលើសពី 30 ថ្ងៃ អ្នកនៅតែអាចដាក់បណ្តឹងឧទ្ធរណ៍ និងទទួលបានសវនាការដោយយុត្តិធម៌ ប៉ុន្តែសេវាកម្មនឹងឈប់ដោយផ្អែកលើកាលបរិច្ឆេទនៅលើសេចក្តីជូនដំណឹងអំពីចំណាត់ការ។ អ្នកត្រូវប្តឹងឧទ្ធរណ៍ក្នុងរយៈ
ពេល 60 ថ្ងៃ [3]§ 4710.5(a)។ ដើម្បីទទួលបានកិច្ចប្រជុំក្រៅផ្លូវការ ការសម្រុះសម្រួល ឬសវនាការ។
ចុចទីនេះ ដើម្បីដាក់ “សំណើប្ដឹងឧទ្ធរណ៍ Lanterman” តាមអនឡាញ និងសុំព័ត៌មានមានប្រយោជន៍ផ្សេងទៀតនៅលើគេហទំព័រ DDS។[4]អ្នកអាចរកឃើញទម្រង់បែបបទទាំងអស់របស់ DDS នៅលើគេហទំព័រនេះ៖ … Continue reading
អ្នកអាចប្តឹងឧទ្ធរណ៍បាន ប្រសិនបើមជ្ឈមណ្ឌលប្រចាំតំបន់របស់អ្នកនិយាយថា៖
- អ្នកមិនមានពិការភាពផ្នែកការលូតលាស់ និងមិនមានសិទ្ធិទទួលបានសេវាកម្មពីមជ្ឈមណ្ឌលប្រចាំតំបន់ (“សំណុំរឿងសិទ្ធិទទួលបាន”)
- អ្នកមានសិទ្ធិទទួលបាន និងលែងមានសិទ្ធិទទួលបានសេវាកម្ម (“សំណុំរឿងលុបចោល”)
- វាចង់កាត់បន្ថយ ឬបញ្ឈប់សេវាកម្មនៅក្នុងផែនការ IPP របស់អ្នក
- វាមិនអនុញ្ញាតឱ្យអ្នកទទួលបានសេវាកម្មដែលអ្នកត្រូវការនោះទេ
ដើម្បីប្តឹងឧទ្ធរណ៍ អ្នកត្រូវអនុវត្តទៅតាមវិធានជាក់លាក់ដូចខាងក្រោម។ ជំពូកនេះនិយាយអំពីបណ្តឹងឧទ្ធរណ៍ចំពោះមជ្ឈមណ្ឌលប្រចាំតំបន់។ វិធានសម្រាប់បណ្តឹងឧទ្ធរណ៍សម្រាប់អ្នកដែលរស់នៅក្នុងមជ្ឈមណ្ឌលដែលដំណើរការដោយក្រសួងសេវាផ្នែកលូតលាស់ គឺដូចគ្នា។ មានតែមជ្ឈមណ្ឌលមួយចំនួនប៉ុណ្ណោះក្នុងចំណោមមជ្ឈមណ្ឌលទាំងនេះដែលស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ មានមជ្ឈមណ្ឌលផ្នែកលូតលាស់ Porterville មជ្ឈមណ្ឌលសហគមន៍ Canyon Springs, North STAR, Central STAR, និង South STAR។
↑1 | §§ 4710.5(a), 4710. សេចក្តីយោងទាំងអស់នៅក្នុងសៀវភៅណែនាំ គឺផ្អែកទៅលើច្បាប់ Lanterman លើកលែងមានចែងដាច់ដោយឡែក។ និម្មិតសញ្ញា § មានន័យថា “បទបញ្ញតិ្ត” |
---|---|
↑2 | § 4710.5(a). |
↑3 | § 4710.5(a)។ |
↑4 | អ្នកអាចរកឃើញទម្រង់បែបបទទាំងអស់របស់ DDS នៅលើគេហទំព័រនេះ៖ https://www.dds.ca.gov/transparency/dds-forms/។ នេះរួមមានទាំងទម្រង់បែបបទសវនាការ និងបណ្តឹងឧទ្ធរណ៍។ នៅពេលអ្នកស្ថិតនៅលើទំព័រទម្រង់បែបបទ សូមប្រើប្រអប់ស្វែងរកដើម្បីវាយបញ្ចូលពាក្យ “យុត្តិធម៌” ពេលនោះមានទម្រង់បែបបទចំនួន 3 បង្ហាញឡើង – សំណើសុំសវនាការដោយយុត្តិធម៌ សេចក្តីជូនដំណឹងពីដំណោះស្រាយ និងការជូនដំណឹងអំពីបណ្ដឹងដែលត្រូវបានស្នើ។ ឯកសារទាំងនេះក៏មានជាភាសាអេស្ប៉ាញផងដែរ។ |