ប្រសិនបើអ្នកជំទាស់នឹងសេចក្តីសម្រេចចុងក្រោយរបស់មន្ត្រីសវនាការ ជំហានបន្ទាប់គឺការពិចារណាឡើងវិញ តុលាការជាន់ខ្ពស់ ឬទាំងពីរ។
ការពិចារណាឡើងវិញ
បន្ទាប់ពីអ្នកទទួលបានសេចក្តីសម្រេចលើសវនាការ អ្នក ឬមជ្ឈមណ្ឌលប្រចាំតំបន់របស់អ្នកអាចស្នើសុំ “ការពិចារណាឡើងវិញ” បាន។ ការពិចារណាឡើងវិញ គឺជាមធ្យោបាយមួយក្នុងការកែប្រែកំហុសកិច្ចការការិយាល័យ ឬកំហុសនៃអង្គហេតុ ឬច្បាប់នៅក្នុងសេចក្តីសម្រេចលើសវនាការ ឬសំណើក្នុងការដកសិទ្ធិមន្ត្រីសវនាការដែលបានសម្រេចមិនត្រឹមត្រូវ។ ទាំងនោះគ្រាន់តែជារឿងដែលការសម្រេចចិត្តឡើងវិញអាចដោះស្រាយបានប៉ុណ្ណោះ។ អ្នកត្រូវតែស្នើសុំការពិចារណាឡើងវិញក្នុងរយៈពេល 15 ថ្ងៃ បន្ទាប់ពីទទួលបានសេចក្តីសម្រេចលើសវនាការ។ សេចក្តីសម្រេច
អនុញ្ញាត ឬបដិសេធសំណើសុំការពិចារណាឡើងវិញរបស់អ្នកនឹងត្រូវបានធ្វើឡើងក្នុងរយៈពេល 15 ថ្ងៃ។[1] § 4713(a)-(d)
ប្រសិនបើសំណើរបស់អ្នកសុំការពិចារណាឡើងវិញមិនសម្រេចជោគជ័យទេ អ្នកនៅតែអាចបន្តដាក់ពាក្យប្តឹងឧទ្ធរណ៍បាននៅតុលាការកំពូល។ អ្នកមិនចាំបាច់ត្រូវស្នើសុំការពិចារណាឡើងវិញមុនពេលដាក់ពាក្យប្តឹងឧទ្ធរណ៍នៅតុលាការកំពូលនោះទេ។[2] § 4712.5(a)(1)
តុលាការកំពូល
បន្ទាប់ពីអ្នកទទួលបានសេចក្តីសម្រេចលើសវនាការ អ្នកអាចដាក់ពាក្យបណ្តឹងឧទ្ធរណ៍នៅតុលាការជាន់ខ្ពស់បាន។ បណ្តឹងឧទ្ធរណ៍របស់អ្នកមានឈ្មោះថាញត្តិសុំដីកាជំទាស់ផ្នែករដ្ឋបាល ឬដីកាបង្គាប់។ [3]ក្រមនីតិវិធីរដ្ឋប្បវេណីរដ្ឋកាលីហ្វ័រញ៉ា § 1094.5 មជ្ឈមណ្ឌលប្រចាំតំបន់ក៏អាចនឹងប្តឹងឧទ្ធរណ៍ជំទាស់សេចក្តីសម្រេចបានដែរ លើកលែងតែវាពាក់ព័ន្ធដល់សិទ្ធិក្រោមការលះបង់សិទ្ធិ Medi-Cal។
អ្នកនឹងមានពេលរហូតដល់ 180 ថ្ងៃ បន្ទាប់ពីអ្នកទទួលបានសេចក្ដីសម្រេចលើសវនាការ ដើម្បីដាក់ពាក្យប្តឹងឧទ្ធរណ៍នៅតុលាការកំពូលប្រចាំខោនធីរបស់អ្នក។ ដើម្បីធ្វើបែបនេះបាន អ្នកត្រូវតែ “ដាក់” ឯកសារបណ្តឹងឧទ្ធរណ៍នៅតុលាការកំពូលប្រចាំខោនធីរបស់អ្នក។ ការឡើងតុលាការមានលក្ខណៈស្មុគស្មាញ។ មានជំហាន និងវាក្យសព្ទផ្នែកច្បាប់ពិបាកៗជាច្រើន។ អ្នកប្រហែលជានឹងត្រូវការមេធាវី។
នៅក្នុងបណ្តឹងឧទ្ធរណ៍របស់អ្នក អ្នកអាចស្នើសុំឱ្យតុលាការកំពូលចេញសេចក្តីបង្គាប់ទៅកាន់ទីភ្នាក់ងាររដ្ឋ ដូចជា DDS ដើម្បីឱ្យទាត់ចោលសេចក្តីសម្រេចរបស់វា ឬ ចាត់វិធានការផ្សេងទៀត។ សូមទាក់ទងមេធាវីដើម្បីសុំជំនួយ។ Disability Rights California អាចនឹងមានសមត្ថភាពជួយដល់អ្នក ឬធ្វើសំណើនានាបាន។
នៅពេលអ្នកប្តឹងឧទ្ធរណ៍ជំទាស់នឹងការសម្រេចរបស់មន្ត្រីសវនាការដែលមិនអនុគ្រោះដល់អ្នកទៅកាន់តុលាការកំពូល នោះតុលាការនឹងមើលតែទៅលើសំណុំឯកសារចេញពីសវនាការតែរបស់អ្នកប៉ុណ្ណោះ។ [4] … Continue reading មូលហេតុនេះហើយបានជាវាសំខាន់ត្រូវទទួលបានគ្រប់ព័ត៌មានទាំងអស់បញ្ចូលទៅក្នុងសំណុំឯកសារសវនាការ។ ជាធម្មតា អ្នកមិនអាចផ្តល់ដល់តុលាការនូវព័ត៌មានថ្មីបានទេ។ [5] … Continue reading តុលាការនឹងពិចារណាតែទៅលើបញ្ហាពីរ៖
- ថាតើការកាត់ក្តី ឬសវនាការមានលក្ខណៈយុត្តិធម៌ឬអត់ និង
- ថាតើមាន “ការរំលោភទៅលើឆន្ទានុសិទ្ធិតាមបុរេវិនិច្ឆ័យ” ទេ។ [6]Calif. Code Proc. § 1094.5(b). ករណីនេះអាចមានន័យថា មន្ត្រីសវនាការបានប្រើស្តង់ដាច្បាប់ខុសដើម្បីធ្វើសេចក្តីសម្រេច។ វាក៏អាចមានន័យដែរថា មន្ត្រីសវនាការបានធ្វើសេចក្តីសម្រេចដែលមិនផ្អែកទៅលើការរកឃើញ ឬការរកឃើញក្លែងក្លាយដែលមិនត្រូវទៅតាមភ័ស្តុតាង។
ប្រសិនបើការសម្រេចរបស់មន្ត្រីសវនាការមិនសម្រេចទៅតាមការចង់បានរបស់អ្នក ពីព្រោះតែអ្នកមិនមានភ័ស្តុតាងគ្រប់គ្រាន់នោះ អ្នកមិនអាចបញ្ចូលភ័ស្តុតាងថ្មីនៅក្នុងតុលាការទេ។
ប្រសិនបើការសម្រេចរបស់មន្ត្រីសវនាការមិនសម្រេចទៅតាមការចង់បានរបស់អ្នក ពីព្រោះតែអ្នកមិនមានភ័ស្តុតាងគ្រប់គ្រាន់នោះ អ្នកមិនអាចបញ្ចូលភ័ស្តុតាងថ្មីនៅក្នុងតុលាការទេ។
↑1 | § 4713(a)-(d) |
---|---|
↑2 | § 4712.5(a)(1) |
↑3 | ក្រមនីតិវិធីរដ្ឋប្បវេណីរដ្ឋកាលីហ្វ័រញ៉ា § 1094.5 |
↑4 | ដើម្បីស្នើសុំឱ្យតុលាការកំពូលពិនិត្យឡើងវិញទៅលើសវនាការរបស់អ្នក អ្នកត្រូវបំពេញញត្តិសុំដីកាជំទាស់ផ្នែករដ្ឋបាលតាមក្រម Calif. Code Civ. Proc. § 1094.5. |
↑5 | “ក្នុងករណីដែលតុលាការរកឃើញថាមានភ័ស្តុតាងពាក់ព័ន្ធតាមការអនុវត្តការប្រុងប្រយ័ត្នសមហេតុផលនោះ មិនអាចត្រូវបានបង្កើត ឬដែលត្រូវដកចេញដោយមិនសមស្របនៅក្នុងសវនាការ” នោះតុលាការអាចនឹងអនុញ្ញាតឱ្យដាក់ភ័ស្តុតាងនោះបញ្ចូលបាន។ Calif. Code Civ. Proc. § 1094.5(f). |
↑6 | Calif. Code Proc. § 1094.5(b). |