ក្រោយសវនាការរបស់អ្នក ចៅក្រមដែលជួនកាលហៅថាមន្ត្រីសវនាការ មានពេល 10 ថ្ងៃនៃថ្ងៃធ្វើការដើម្បីសរសេរសេចក្តីសម្រេច។ អ្នកត្រូវតែទទួលបានការសម្រេចមិនលើសពី 80 ថ្ងៃ ក្រោយពីអ្នកបានប្តឹងឧទ្ធរណ៍។
[1]§ 4712.5(a). លុះត្រាតែកាលបរិច្ឆេទផុតកំណត់ត្រូវបានពន្យារពេល ប្រសិនបើអ្នកស្នើសុំពេលវេលាបន្ថែមក្នុងអំឡុងពេលដំណើរការប្ដឹងឧទ្ធរណ៍ នេះហៅម្យ៉ាងទៀតថា “ការលើកវារកាល”។
សេចក្តីសម្រេចរបស់មន្ត្រីសវនាការត្រូវតែ៖
- ធ្វើឡើងជាលាយលក្ខណ៍អក្សរដែលងាយយល់ និងប្រើភាសារស់នៅប្រចាំថ្ងៃ
- រួមបញ្ចូលសេចក្ដីសង្ខេបនៃអង្គហេតុ
- ដាក់ឈ្មោះភ័ស្តុតាងដែលមន្ត្រីសវនាការបានប្រើដើម្បីធ្វើសេចក្តីសម្រេច [2]§ 4712.5(b).
- រួមបញ្ចូលនូវសេចក្តីសម្រេចមួយចំពោះរាល់ចំណុចវិវាទ ឬសំណួរនៅក្នុងសំណើសុំសវនាការ និងបានបង្ហាញនៅក្នុងអំឡុងពេលសវនាការ
- លើកឡើងអំពីច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយដែលគាំទ្រដល់សេចក្តីសម្រេចរបស់មន្ត្រីសវនាការ។
នាយក DDS អាចនឹងពិនិត្យឡើងវិញលើការសម្រេចមួយចំនួនលើសវនាការ និងសម្រេចធ្វើការផ្លាស់ប្តូរចំពោះការសម្រេចមុនពេលសម្រេចជាស្ថាពរ។ សេចក្តីសម្រេចរបស់នាយកត្រូវបានធ្វើឡើងក្នុងរយៈពេល 90 ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទបណ្តឹងឧទ្ធរណ៍របស់អ្នកដែលត្រូវបានទទួល។
សេចក្តីសម្រេចលើសវនាការនឹងធ្វើឡើងជាភាសាដែលអ្នកចង់បាន។ អ្នកក៏នឹងទទួលបានច្បាប់ចម្លងមួយច្បាប់ជាភាសាអង់គ្លេសផងដែរ។