អ្នកអាចស្នើសុំកិច្ចប្រជុំក្រៅផ្លូវការ ការសម្រុះសម្រួល ឬសវនាការដោយយុត្តិធម៌ ឬដំណើរការបណ្តឹងឧទ្ធរណ៍ណាមួយនៅក្នុងសំណើសុំបណ្តឹងឧទ្ធរណ៍របស់អ្នក។[1]§ 4710.5 (b) ប្រសិនបើអ្នកជ្រើសរើសដំណើរការបណ្តឹងឧទ្ធរណ៍ទាំងបី ការសម្រុះសម្រួលគឺជាជំហានបន្ទាប់ក្រោយពីកិច្ចប្រជុំក្រៅផ្លូវការ ប្រសិនបើអ្នកជំទាស់នឹងការសម្រេចចិត្តប្រជុំក្រៅផ្លូវការរបស់មជ្ឈមណ្ឌលប្រចាំតំបន់។ អ្នកអាចស្នើសុំការសម្រុះសម្រួល ឬឡើងសវនាការដោយផ្ទាល់បាន។ប្រសិនបើរឿងនោះកើតឡើង អ្នកនឹងមានសវនាការ 50 ថ្ងៃបន្ទាប់ពី DDS ទទួលបានសំណើសុំប្ដឹងឧទ្ធរណ៍របស់អ្នក។ [2]§ 4712 (a)(1).
គ្រប់គ្នាគួរតែពិចារណាទៅលើការសម្រុះសម្រួល។ ការសម្រុះសម្រួលគឺជាគំនិតល្អពីព្រោះវាផ្តល់ជូនដល់អ្នក និងមជ្ឈមណ្ឌលប្រចាំតំបន់នូវឱកាសមួយទៀតក្នុងការសម្រេចឱ្យបាននូវការព្រមព្រៀងមួយ។ ប្រសិនបើអ្នកគិតថា ពុំមានសង្ឃឹមថានឹងមានការព្រមព្រៀងគ្នាណាមួយទេនោះ អ្នកអាចបដិសេធបាន។ នេះហៅថាការសម្រេចមិនធ្វើការសម្រុះសម្រួល។ ប៉ុន្តែ មានមនុស្សជាច្រើនដែលគិតថា គ្មានសង្ឃឹមនឹងមានការព្រមព្រៀងគ្នា ដែលសម្រេចឡើងតាមការសម្រុះសម្រួលនោះទេ។
អ្នកនាំសម្រុះសម្រួលគឺជាមនុស្សឯករាជ្យ អ្នកមានវិជ្ជាជីវៈដែលទទួលបានការបណ្តុះបណ្តាលពីការិយាល័យសវនាការរដ្ឋបាល (OAH)។ ពួកគេជួបជាមួយអ្នក និងតំណាងរបស់មជ្ឈមណ្ឌលប្រចាំតំបន់។ ប្រសិនបើអ្នក និងមជ្ឈមណ្ឌលប្រចាំតំបន់ឯកភាពគ្នារកការសម្រុះសម្រួល វាត្រូវតែធ្វើឡើងក្នុងរយៈពេល 30 ថ្ងៃ ក្រោយពី DDS ទទួលបានសំណើសុំប្តឹងឧទ្ធរណ៍របស់អ្នក។[3]§ 4711.5(b)(1). ប្រសិនបើអ្នកជ្រើសយកការសម្រុះសម្រួល … Continue reading
អ្នកនាំសម្រុះសម្រួលត្រូវបានទទួលការបណ្តុះបណ្តាលឱ្យជួយដល់អ្នកពិនិត្យទៅលើដំណោះស្រាយថ្មី ឬដំណោះស្រាយខុសពីមុនទៅនឹងបញ្ហា។ ពួកគេអង្គុយជជែកជាមួយអ្នក និងមជ្ឈមណ្ឌលប្រចាំតំបន់ ព្យាយាមស្វែងរកដំណោះស្រាយទៅលើការមិនឯកភាពរបស់អ្នក។ ជួនកាលអ្នកនាំសម្រុះសម្រួលជួបជាមួយអ្នក និងមជ្ឈមណ្ឌលប្រចាំតំបន់ដាច់ដោយឡែកពីគ្នា ហើយក៏ជួបជាមួយអ្នកទាំងពីរួមគ្នាផងដែរ។ អ្នកនាំសម្រុះសម្រួលមិនធ្វើសេចក្តីសម្រេចទេ។ ពួកគេមិនអាចបង្ខំឱ្យអ្នកធ្វើអ្វីមួយបានទេ។
ជម្លោះជាច្រើនត្រូវបានដោះស្រាយតាមការសម្រុះសម្រួល។ នៅពេលអ្នកទៅរកការសម្រុះសម្រួល សូមត្រៀមខ្លួន។ សូមឱ្យយល់ពីឯកសារនានានៅក្នុងសំណុំរឿងរបស់អ្នក។ ដឹងពីអ្វីដែលសាក្សីរបស់អ្នកអាចនឹងឆ្លើយនៅក្នុងសវនាការរបស់អ្នក។ ធ្វើដូច្នេះ វាកាន់តែមានភាពងាយស្រួលដល់ការសម្រេចទៅលើការព្រមព្រៀងដែលអ្នកអាចនឹងចង់ធ្វើឡើងតាមការសម្រុះសម្រួល។ បើទោះបីជាការសម្រុះសម្រួលនេះពុំជោគជ័យក៏ដោយ ក៏អ្នកនឹងត្រូវមានព័ត៌មានបន្ថែមអំពីសំណុំរឿងរបស់មជ្ឈមណ្ឌលប្រចាំតំបន់ដែលអាចជួយអ្នកឱ្យរៀបចំខ្លួនសម្រាប់សវនាការដោយយុត្តិធម៌មួយរបស់អ្នកបានផងដែរ។
ប្រសិនបើអ្នក និងមជ្ឈមណ្ឌលប្រចាំតំបន់អាចឈានដល់ការព្រមព្រៀងមួយក្នុងការសម្រុះសម្រួល អ្នកសម្រុះសម្រួលត្រូវតែរៀបចំឯកសារ “ការជូនដំណឹងអំពីដំណោះស្រាយ” ប្រសិនបើអ្នក និងមជ្ឈមណ្ឌលប្រចាំតំបន់ឯកភាពគ្នាលើបញ្ហាទាំងអស់ ឬបញ្ហាខ្លះ។ អ្នកនាំសម្រុះសម្រួលត្រូវតែផ្ញើច្បាប់ចម្លងនៃសេចក្តីជូនដំណឹងអំពីដំណោះស្រាយទៅការិយាល័យរដ្ឋសវនាការរដ្ឋបាល (OAH)។ សេចក្តីសម្រេចតាមការសម្រុះសម្រួលនឹងចូលជាធរមាននៅក្នុងរយៈពេល 10 ថ្ងៃ បន្ទាប់ពី OAH ទទួលបានទម្រង់បែបបទ “ជូនដំណឹងអំពីដំណោះស្រាយដែលមានចុះហត្ថលេខារបស់អ្នក។”[4]§ 4711.7(a). ចុចទីនេះសម្រាប់ទម្រង់បែបបទជូនដំណឹងអំពីដំណោះស្រាយ។
ប្រសិនបើអ្នកមិនឈានទៅសម្រេចការព្រមព្រៀងគ្នាតាមការសម្រុះសម្រួលទេនោះ សម្បទាននានាធ្វើឡើងដើម្បីដោះស្រាយនឹងរក្សាទុកជាការសម្ងាត់ទាំងអស់។ សម្បទានទាំងឡាយមិនអាចត្រូវបានប្រើដោយអ្នក ឬ មជ្ឈមណ្ឌលប្រចាំតំបន់នៅពេលក្រោយនៅក្នុងសវនាការដោយយុត្តិធម៌បានទេ។
ជំហានបន្ទាប់គឺសវនាការជាមួយចៅក្រមច្បាប់រដ្ឋបាល (ALJ)។[5]§ 4711.7(b). DDS មានកិច្ចសន្យាជាមួយ OAH ដើម្បីរៀបចំសវនាការ។ OAH ជួល ALJs ដែលរៀបចំសវនាការរបស់អ្នក។
ប្រសិនបើអ្នកមិនឈានដល់ការព្រមព្រៀងគ្នាជាមួយមជ្ឈមណ្ឌលប្រចាំតំបន់នៅពេលសម្រុះសម្រួលទេ សូមប្រាកដថាអ្នកត្រៀមលក្ខណៈសម្រាប់សវនាការរបស់អ្នក។ សវនាការដោយយុត្តិធម៌របស់អ្នកអាចនឹងត្រូវកំណត់ពេលឆាប់ៗ ប្រសិនបើអ្នកមិនស្នើសុំការសម្រុះសម្រួលទេ។ ប្រសិនបើអ្នកត្រូវការពេលវេលាបន្ថែមទៀតដើម្បីរៀបចំសវនាការនោះ អ្នកអាចស្នើសុំការលើកវារកាលបាន។ ការលើកវារកាលជាប្រភេទមួយនៃញត្តិ ដែលត្រូវតែអនុម័តដោយ OAH។
ចំណុចសំខាន់៖ ដំណើរការសម្រុះសម្រួលនេះនឹងផ្លាស់ប្តូរនៅថ្ងៃទី1 ខែមីនា ឆ្នាំ2023។
ប្រសិនបើអ្នក និងមជ្ឈមណ្ឌលប្រចាំតំបន់ឈានដល់ការព្រមព្រៀងនៅពេលសម្រុះសម្រួល អ្នកសម្រុះសម្រួលរៀបចំដំណោះស្រាយជាលាយលក្ខណ៍អក្សរដែលលើកឡើងអំពីអ្វីដែលអ្នក និងមជ្ឈមណ្ឌលប្រចាំតំបន់ព្រមព្រៀង។ អ្នក និងមជ្ឈមណ្ឌលប្រចាំតំបន់ចុះហត្ថលេខាលើដំណោះស្រាយជាលាយលក្ខណ៍អក្សរ។ ដំណោះស្រាយជាលាយលក្ខណ៍អក្សរចូលជាធរមានក្នុងរយៈពេល 10 ថ្ងៃ បន្ទាប់ពីអ្នកយល់ព្រម។
ប្រសិនបើអ្នក និងមជ្ឈមណ្ឌលប្រចាំតំបន់មិនឈានដល់ការយល់ព្រមនៅពេលសម្រុះសម្រួលទេ អ្នកនឹងចាំបាច់ត្រូវប្រាប់ដល់មជ្ឈមណ្ឌលប្រចាំតំបន់ និងអ្នកសម្រុះសម្រួលថា អ្នកចង់បន្តការប្ដឹងឧទ្ធរណ៍ និងឡើងសវនាការ។