- ស្នើសុំសវនាការ – អ្នកអាចស្នើសុំសវនាការតាមអនឡាញនៅលើគេហទំព័រក្រសួងសេវាផ្នែកលូតលាស់ (DDS) តាមប្រៃសណីយ៍ អ៊ីមែល ឬទូរសារ ដោយបំពេញទម្រង់បែបបទស្នើសុំបណ្តឹងឧទ្ធរណ៍តាមច្បាប់ Lanterman។
- ការឆ្លើយតបរបស់មជ្ឈមណ្ឌលប្រចាំតំបន់ – មជ្ឈមណ្ឌលប្រចាំតំបន់ត្រូវតែផ្ញើជូនអ្នកនូវលិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរជាភាសាដែលអ្នកចង់បាន ដែលទទួលស្គាល់សំណើររបស់អ្នកសុំសវនាការ។[§4710.5(a)-(c).; § 4701 (a)(7)]] ប្រសិនបើអ្នកមិនបានទទួលលិខិតជូនដំណឹងពីមជ្ឈមណ្ឌលប្រចាំតំបន់ទេ ពួកគេត្រូវតែផ្ញើជូនអ្នកនូវលិខិតជូនដំណឹងមួយដែលមានព័ត៌មានទាំងអស់ដែលត្រូវការសម្រាប់ “ការជូនដំណឹងគ្រប់គ្រាន់។”[1]§ 4710.6(a)-(c).; § 4710 (a)-(f) [ការកំណត់ពេលវេលា និងនៅពេលដែល NOAs ត្រូវបានទាមទារ]; § 4701 (a) … Continue reading
- ទម្រង់បែបបទស្នើសុំបណ្តឹងឧទ្ធរណ៍ – នៅពេលអ្នកប្រាប់មជ្ឈមណ្ឌលប្រចាំតំបន់ថាអ្នកចង់បានសវនាការដោយយុត្តិធម៌ មជ្ឈមណ្ឌលប្រចាំតំបន់ត្រូវតែផ្តល់ឱ្យអ្នកនូវទម្រង់បែបបទស្នើសុំបណ្តឹងឧទ្ធរណ៍។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការបំពេញទម្រង់បែបបទ មជ្ឈមណ្ឌលប្រចាំតំបន់ត្រូវតែជួយអ្នក។[2]§ 4710.5(b) & (c).
- កិច្ចប្រជុំក្រៅផ្លូវការ – ប្រសិនបើអ្នកចង់បានកិច្ចប្រជុំក្រៅផ្លូវការ មជ្ឈមណ្ឌលប្រចាំតំបន់ត្រូវតែរៀបចំកិច្ចប្រជុំមួយក្នុងរយៈពេល 10 ថ្ងៃគិតចាប់ពីកាលបរិច្ឆេទដែល DDS ទទួលសំណើសុំបណ្តឹងឧទ្ធរណ៍របស់អ្នកលុះត្រាតែអ្នកស្នើសុំពេលបន្ថែម។ អ្នក និងមជ្ឈមណ្ឌលប្រចាំតំបន់ត្រូវតែឯកភាពគ្នាទៅលើពេលវេលាសម្រាប់កិច្ចប្រជុំ។[3]§ 4710.6(a). មជ្ឈមណ្ឌលប្រចាំតំបន់ត្រូវតែផ្ញើជូនអ្នកនូវលិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរជាភាសាដែលអ្នកចង់បាន ដើម្បីបញ្ជាក់ពីកាលបរិច្ឆេទ ម៉ោង និងទីកន្លែងនៃកិច្ចប្រជុំក្រៅផ្លូវការរបស់អ្នក។[4]§ 4710.6(b).
- ការសម្រុះសម្រួល – ការសម្រុះសម្រួលគឺនៅពេលដែលបុគ្គលឯករាជ្យម្នាក់ដែលមានការបណ្តុះបណ្តាលសមស្រប (“អ្នកសម្រុះសម្រួល”) ជួយអ្នកឱ្យទទួលបានការឯកភាពមួយដែលមានយុត្តិធម៌ និងសមស្របសម្រាប់អ្នក និងមជ្ឈមណ្ឌលប្រចាំតំបន់។ យើងសូមផ្តល់អនុសាសន៍ឱ្យប្រើការសម្រុះសម្រួល។ អ្នកអាចសម្រេចចិត្តមិននាំសម្រុះសម្រួលបាន។ ប្រសិនបើអ្នកស្នើសុំការសម្រុះសម្រួល ការសម្រុះសម្រួលត្រូវតែធ្វើឡើងក្នុងរយៈពេល 30 ថ្ងៃគិតចាប់ពីកាលបរិច្ឆេទដែល DDS ទទួលបានសំណើសុំបណ្ដឹងឧទ្ធរណ៍របស់អ្នក លុះត្រាតែអ្នកស្នើសុំពេលវេលាបន្ថែម។[5]§ 4711.5(a)-(c). បើទោះបីជាអ្នកជ្រើសរើសមិនប្រើការសម្រុះសម្រួលក៏ដោយ ក៏អ្នកនៅតែមានសិទ្ធិទទួលបានសវនាការមួយដោយយុត្តិធម៌បានដែរ។ វាជាជម្រើសរបស់អ្នក។ [6]§ 4710.9(b).
- សវនាការដោយយុត្តិធម៌ – អ្នកមានសិទ្ធិទទួលបានសវនាការមួយនៅចំពោះមុខចៅក្រម ដោយមិនលើសពី 50 ថ្ងៃ ក្រោយពី DDS ទទួលបានសំណើសុំបណ្ដឹងឧទ្ធរណ៍របស់អ្នក។[7]§ 4712(a). ចៅក្រមនេះមានឈ្មោះថា ចៅក្រមច្បាប់រដ្ឋបាល (ALJ) ឬមន្ត្រីសវនាការ។ ប្រសិនបើអ្នក ឬមជ្ឈមណ្ឌលប្រចាំតំបន់សាកសួរ និងមានហេតុផលល្អ មន្ត្រីសវនាការអាចនឹងអនុញ្ញាតឱ្យមានសវនាការនៅពេលក្រោយ។ (សូមមើលសំណួរទី 26។)
- សេចក្ដីសម្រេចលើសវនាការដោយយុត្តិធម៌ – ចៅក្រមត្រូវតែផ្តល់ការសម្រេចជាលាយលក្ខណ៍អក្សរចុងក្រោយដោយមិនលើសពីរយៈពេល 10 ថ្ងៃនៃថ្ងៃធ្វើការក្រោយពីបញ្ចប់សវនាការរបស់អ្នក។ នេះមិនអាច
លើសពី 80 ថ្ងៃបន្ទាប់ពី DDS ទទួលបានសំណើសុំបណ្តឹងឧទ្ធរណ៍របស់អ្នក លុះត្រាតែស្នើសុំពេលវេលាបន្ថែមសម្រាប់បណ្តឹងឧទ្ធរណ៍។ សេចក្តីសម្រេចត្រូវតែធ្វើឡើងជាភាសាដែលអ្នកចង់បាន។[8]§ 4712.5(a) & (c). - ប្ដឹងឧទ្ធរណ៍ជំទាស់នឹងសេចក្ដីសម្រេចលើសវនាការដោយយុត្តិធម៌ – ប្រសិនបើអ្នកមិនយល់ស្របទៅតាមការសម្រេចលើសវនាការទេ អ្នកមានរយៈពេល 15 ថ្ងៃប្រតិទិនគិតចាប់ពីកាលបរិច្ឆេទដែលអ្នកទទួលបានសេចក្ដីសម្រេចចុងក្រោយ ដើម្បីស្នើសុំការពិចារណាឡើងវិញ និងមានពេល 180 ថ្ងៃ ដើម្បីដាក់បណ្តឹងបង្គាប់ផ្នែករដ្ឋបាលសុំការពិចារណាឡើងវិញទៅកាន់តុលាការកំពូល។[9]§ 4712.5(a).
↑1 | § 4710.6(a)-(c).; § 4710 (a)-(f) [ការកំណត់ពេលវេលា និងនៅពេលដែល NOAs ត្រូវបានទាមទារ]; § 4701 (a) [និយមន័យនៃការជូនដំណឹងគ្រប់គ្រាន់ និងខ្លឹមសារនៃការជូនដំណឹង |
---|---|
↑2 | § 4710.5(b) & (c). |
↑3 | § 4710.6(a). |
↑4 | § 4710.6(b). |
↑5 | § 4711.5(a)-(c). |
↑6 | § 4710.9(b). |
↑7 | § 4712(a). |
↑8 | § 4712.5(a) & (c). |
↑9 | § 4712.5(a). |