Menu Close

(10.1) តើអ្វី​ទៅ​ជា​ដំណើរការ​ប្តឹងឧទ្ធរណ៍ ​និងពេលវេលាកំណត់​​របស់​ខ្ញុំ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​​?

(10.1) តើអ្វី​ទៅ​ជា​ដំណើរការ​ប្តឹងឧទ្ធរណ៍ ​និងពេលវេលាកំណត់​​របស់​ខ្ញុំ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​​?

ប្រ​សិន​បើ​អ្នក​មិន​យល់​ស្រប​ជាមួយ​នឹងការ​សម្រេច​ចិត្ត​របស់​​មជ្ឈ​មណ្ឌល​ប្រចាំ​តំបន់​ទេនោះ អ្នក​អាច​សុំ​ឱ្យ​ពួក​គេ​ប្តូរ​​វា​បាន​។​ នេះហៅ​ថា​ ការប្តឹង​ឧទ្ធរណ៍​​។​ [1]§§ 4710.5(a), 4710. សេចក្តី​យោង​ទាំង​អស់​នៅ​ក្នុង​សៀវភៅ​ណែនាំ … Continue reading មានកាល​បរិច្ឆេទ​​កំណត់​សម្រាប់​គ្រប់​ជំហាន​នីមួយៗ​នៃ​ដំណើរការ​ប្ដឹងឧទ្ធរណ៍។​ ប្រសិនបើមជ្ឈមណ្ឌលប្រចាំតំបន់ប្រាប់អ្នកថា គេនឹងបញ្ឈប់ ឬ ផ្លាស់ប្តូរ​សេវា​កម្ម​ដែលអ្នកកំពុងតែទទួលបាននោះ អ្នកមានរយៈពេល 30 ថ្ងៃ ដើម្បីប្តឹង​ឧទ្ធរ​ណ៍​​ប្រសិនបើអ្នកចង់ឲ្យសេវាកម្ម​បន្តរ​ហូត​ដល់ពេលបណ្តឹងឧទ្ធរណ៍​របស់​អ្នក​ត្រូវបានសម្រេច។ [2]§ 4710.5(a). នេះ​ហៅ​ថា​ “​ការរង់ចាំ​ជំនួយ​ដែល​បាន​បង់ប្រាក់​រួច​”។​

ប្រសិនបើអ្នករង់ចាំលើសពី 30 ថ្ងៃ អ្នកនៅតែអាចដាក់បណ្តឹងឧទ្ធរណ៍ និង​ទទួ​ល​បានសវនាការដោយយុត្តិធម៌ ប៉ុន្តែ​សេវា​កម្ម​នឹង​ឈប់ដោយផ្អែកលើ​កាល​បរិច្ឆេទ​នៅលើសេចក្តីជូនដំណឹងអំពីចំណាត់ការ។ អ្នក​​​​ត្រូវ​ប្តឹងឧទ្ធរណ៍​​ក្នុងរយៈ​
ពេ​ល​​ 60 ថ្ងៃ [3]§ 4710.5(a)។ ដើម្បីទទួលបានកិច្ចប្រជុំក្រៅផ្លូវការ ការសម្រុះសម្រួល ឬសវនាការ។

ចុចទីនេះ ដើម្បីដាក់ “សំណើប្ដឹងឧទ្ធរណ៍ Lanterman” តាមអនឡាញ និងសុំព័ត៌មានមានប្រយោជន៍ផ្សេងទៀត​នៅលើ​គេហទំព័រ DDS។[4]អ្នកអាចរកឃើញ​​ទម្រង់បែបបទទាំងអស់របស់ DDS នៅលើគេហ​ទំព័រនេះ៖ … Continue reading

អ្នក​អាច​ប្តឹង​ឧទ្ធរណ៍​បាន​ ប្រសិន​បើ​មជ្ឈ​មណ្ឌលប្រចាំ​តំបន់​របស់​អ្នក​និយាយ​ថា៖

  • អ្នក​មិន​មានពិការភាព​​ផ្នែក​ការ​លូតលាស់​ និង​មិន​មាន​សិទ្ធិ​ទទួល​បាន​សេវា​កម្ម​​ពី​មជ្ឈ​មណ្ឌល​ប្រចាំ​តំបន់ (“សំណុំ​រឿងសិទ្ធិ​ទទួល​បាន”)
  • អ្នក​មាន​សិទ្ធិទទួល​បាន និង​លែងមានសិទ្ធិទទួល​បាន​សេវាកម្ម (“សំណុំរឿង​លុ​បចោល”​)
  • វា​ចង់​កាត់បន្ថយ ឬបញ្ឈប់​សេវាកម្ម​នៅក្នុង​ផែនការ​ IPP របស់អ្នក
  • វា​មិន​អនុញ្ញាត​ឱ្យ​អ្នក​ទទួល​បាន​សេវាកម្ម​ដែល​អ្នក​ត្រូវការនោះទេ

ដើម្បី​ប្តឹង​ឧទ្ធរណ៍ អ្នក​ត្រូវ​អនុវត្តទៅតាម​វិធាន​ជាក់លាក់​ដូចខាងក្រោម។​ ជំពូកនេះ​និយាយ​អំពី​បណ្តឹងឧទ្ធរណ៍​​ចំពោះ​មជ្ឈមណ្ឌលប្រចាំ​តំបន់។ វិធាន​សម្រាប់​បណ្តឹង​ឧទ្ធរណ៍​សម្រាប់​អ្នកដែលរស់នៅក្នុង​មជ្ឈមណ្ឌល​ដែល​ដំណើរការ​ដោយ​ក្រសួង​​សេវាផ្នែក​លូតលាស់​ គឺ​ដូចគ្នា​។ មានតែ​មជ្ឈមណ្ឌល​មួយចំនួន​ប៉ុណ្ណោះ​ក្នុង​ចំណោម​មជ្ឈមណ្ឌល​ទាំង​នេះ​ដែលស្ថិតនៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​។ មាន​មជ្ឈមណ្ឌល​ផ្នែក​លូតលាស់​ Porterville មជ្ឈមណ្ឌល​សហគមន៍​ Canyon Springs, North STAR, Central STAR, និង​ South STAR។

References
1 §§ 4710.5(a), 4710. សេចក្តី​យោង​ទាំង​អស់​នៅ​ក្នុង​សៀវភៅ​ណែនាំ គឺ​ផ្អែក​ទៅ​លើ​ច្បាប់ Lanterman លើក​លែង​មាន​ចែង​ដាច់​ដោយ​ឡែក។​ និម្មិត​សញ្ញា § មានន័យថា “បទបញ្ញតិ្ត​”
2 § 4710.5(a).
3 § 4710.5(a)។
4 អ្នកអាចរកឃើញ​​ទម្រង់បែបបទទាំងអស់របស់ DDS នៅលើគេហ​ទំព័រនេះ៖ https://www.dds.ca.gov/transparency/dds-forms/។ នេះ​រួម​មានទាំង​ទម្រង់​បែបបទ​សវនាការ និង​បណ្តឹង​ឧទ្ធរណ៍​។ នៅពេលអ្នក​ស្ថិត​នៅ​លើ​​ទំព័រ​ទម្រង់​បែបបទ សូម​​ប្រើ​ប្រអប់ស្វែង​រកដើម្បី​វាយ​បញ្ចូល​ពាក្យ​ “យុត្តិធម៌” ពេល​នោះ​មាន​ទម្រង់បែបបទចំនួន 3 បង្ហាញ​ឡើង – សំណើសុំសវនាការដោយយុត្តិធម៌ សេចក្តីជូនដំណឹង​ពី​ដំណោះ​ស្រាយ និង​ការ​ជូនដំណឹងអំពីបណ្ដឹងដែលត្រូវបានស្នើ​។​ ឯកសារទាំង​នេះ​ក៏​មាន​ជា​ភាសា​អេស្ប៉ាញ​ផង​ដែរ។