Menu Close

(6.24) តើ​សមាជិកក្រុមគ្រួសារ​ក្លាយ​ជា​អ្នក​ផ្គត់​ផ្គង់​សមាជិក​ក្រុម​គ្រួសារ​​នៃ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​សម្រាប់សេវាសម្រាកលំហែយ៉ាង​ដូច​ម្តេច?​

(6.24) តើ​សមាជិកក្រុមគ្រួសារ​ក្លាយ​ជា​អ្នក​ផ្គត់​ផ្គង់​សមាជិក​ក្រុម​គ្រួសារ​​នៃ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​សម្រាប់សេវាសម្រាកលំហែយ៉ាង​ដូច​ម្តេច?​

ដើម្បី​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​សមាជិកគ្រួសារបាន អ្នក​ត្រូវ៖

  • ជា​សមាជិក​របស់ក្រុម​គ្រួសារ​
  • មិន​មែន​ជា​អ្នក​ផ្តល់​ដោយ​ផ្ទាល់​នៃ​សេវាសម្រាកលំហែដោយ​ខ្លួន​ឯងទេ
  • ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា បុគ្គលិកផ្តល់សេវាសម្រាប់​ការសម្រាកលំហែ​ដែល​អ្នក​ជួល​មាន​អាយុ 18ឆ្នាំ លើក​លែង​តែ​​ពួក​គេ​បច្ចុប្បន្ន​មិន​កំពុង​ផ្តល់​ការ​សម្រាកលំហែ ហើយ​កំពុង​ស្ថិត​ក្នុង​រយៈ​ពេល 90ថ្ងៃ​​មុនចូលដល់​អាយុ 18ឆ្នាំ។
  • ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា បុគ្គលិកផ្តល់ការ​សម្រាកលំហែ​ដែល​អ្នក​ជួល​មាន​ជំនាញ ការ​បណ្តុះ​បណ្តាល ឬ ការ​អប់រំ​ចាំបាច់​ដើម្បី​ផ្តល់ការ​សម្រាកលំហែ​ដល់​កូន​របស់ អ្នក ដឹង​ពីតម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់កូនអ្នក និង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​នៅក្នុង​ការគាំពារ​ពិសេស​ណា​មួយ​ជា​ចាំបាច់ [1]មាត្រា​ 17 ក្រម​បទ​បញ្ញត្តិ​កាលីហ្វ័រញ៉ា​ ផ្នែក​ 54355(g)(4).
  • បញ្ចប់កិច្ច​ព្រមព្រៀង​អ្នកផ្តល់សេវា​កម្ម​តាមលំនៅដ្ឋាន​និង​សហគមន៍​ [2]មាត្រា​ 17 ក្រម​បទបញ្ញត្តិ​រដ្ឋ​កាលីហ្វ័រញ៉ា​​ ផ្នែក​ 54310(g).
  • ប្រើ​ប្រាស់ទម្រង់បែបបទ​ចេញ​វិក្កយបត្រ​ទូទាត់​សេវា​សម្រាកលំហែ​ DS 1811 ដើម្បី​ប្រគល់​សំណើ​សុំ​ការទូទាត់​សង។ ​[3]មាត្រា​ 17 ក្រម​បទ​បញ្ញត្តិ​កាលីហ្វ័រញ៉ា​ ផ្នែក​ 54355(b)(4). អ្នក​ (ក្នុងនាម​ជា​អ្នក​ផ្គត់​ផ្គង់សេវា​ដល់សមាជិក​គ្រួសារ​) និង​​បុគ្គលិក​ផ្នែក​សម្រាកលំហែ ត្រូវ​ចុះ​ហត្ថលេខាលើ​ទម្រង់​បែបបទ​​នោះ​។
  • រក្សា​ទុកកំណត់​ត្រា​ រួម​ទាំង៖
    • កាលបរិច្ឆេទ និង​ម៉ោង​នៃ​សេវាផ្តល់ការសម្រាកលំហែ (ម៉ោង​ចាប់ផ្តើម និង​ម៉ោង​បញ្ចប់)
    • អាសយដ្ឋាន​ដែល​ជាទីកន្លែង​សេវាកម្ម​ត្រូវបានផ្តល់ និង​
    • ថ្ងៃ​ខែឆ្នាំកំណើត​ លេខរបបសន្តិសុខសង្គម​ [4]ប្រសិន​បើ​បុគ្គលិក​នោះ​មិនមាន​​​លេខ​សន្តិសុខសង្គមទេ … Continue reading ​​អាសយ​ដ្ឋាន​និង​លេខទូរសព្ទ​នៃ​បុគ្គលិក​ផ្នែក​សម្រាកលំហែ​ [5]មាត្រា​ 17 ក្រម​បទបញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា​ ​ផ្នែក​50604(d)(3)(D)&(E). (មានផងដែរ​នៅលើ​ទម្រង់បែបបទចេញ​វិក្កយបត្រ​ DS 1811)។
  • រក្សា​ទុកកំណត់​ត្រា​នៃ​សេវា​សម្រាកលំហែ​សម្រាប់រយៈពេល​ប្រាំឆ្នាំ​។ [6]មាត្រា​ 17 ក្រមបទ​បញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា​ ផ្នែក​ 54355(b)(3). មជ្ឈមណ្ឌលថ្នាក់​តំ​បន់អាច​ធ្វើសវនកម្ម​អ្នកលក់សេវា​​ដល់សមាជិក​គ្រួសារ​។​ ប្រ​សិន​បើ​អ្នក​មិន​ទាន់​មាន​កំណត់ត្រា​តាម​ការ​តម្រូវទេ អ្នក​ប្រ​ហេល​ជា​អាច​ត្រូវ​បង់​ថ្លៃ​សង​ទៅ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់វិញ។​

References
1 មាត្រា​ 17 ក្រម​បទ​បញ្ញត្តិ​កាលីហ្វ័រញ៉ា​ ផ្នែក​ 54355(g)(4).
2 មាត្រា​ 17 ក្រម​បទបញ្ញត្តិ​រដ្ឋ​កាលីហ្វ័រញ៉ា​​ ផ្នែក​ 54310(g).
3 មាត្រា​ 17 ក្រម​បទ​បញ្ញត្តិ​កាលីហ្វ័រញ៉ា​ ផ្នែក​ 54355(b)(4).
4 ប្រសិន​បើ​បុគ្គលិក​នោះ​មិនមាន​​​លេខ​សន្តិសុខសង្គមទេ អ្នក​ផ្គត់ផ្គង់​អាច​ទទួល​យក​មួយ​ច្បាប់គ្រប់ ​ឯកសារ​ទាំង​ឡាយ​ណា​ដែល​​រដ្ឋា​ភិបាល​សហព័ន្ធ​​ទទួល​យក​ដើម្បី​បញ្ជាក់ពី​អត្តសញ្ញាណ និង​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់ការ​បំពេញការងារ។ អ្នកផ្គត់ផ្គង់​ជាសមាជិកគ្រួសារ​ត្រូវ​តែ​ធៀប​ទៅ​នឹង​ច្បាប់ដើម។​ ហើយបុគ្គលិក​ត្រូវតែ​ប្រកាស​ក្រោមទោសនៃ​ការ​ស្បថ​បំពាន​​​ថា សេចក្តីចម្លង​នោះត្រឹមត្រូវ​និង​ពិតប្រាកដ​។
5 មាត្រា​ 17 ក្រម​បទបញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា​ ​ផ្នែក​50604(d)(3)(D)&(E).
6 មាត្រា​ 17 ក្រមបទ​បញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា​ ផ្នែក​ 54355(b)(3).