Menu Close

(6.38) តើ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់អាច​​ផ្តល់​នូវ​សេវា​សង្គ្រោះ​បន្ទាន់ និង​អន្តរាគមន៍​ពេលមាន​វិបត្តិបាន​ទេ?​

(6.38) តើ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់អាច​​ផ្តល់​នូវ​សេវា​សង្គ្រោះ​បន្ទាន់ និង​អន្តរាគមន៍​ពេលមាន​វិបត្តិបាន​ទេ?​

ច្បាប់ Lanterman ចែងថា មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាច​ផ្តល់​សេវាសង្គ្រោះ​បន្ទាន់​និង​អន្តរាគមន៍​ពេល​មាន​វិបត្តិ​ដើម្បី​ជួយ​ដល់​បុគ្គលដែល​ស្នាក់នៅ​ក្នុង​ផ្ទះ​ជា​មួយ​ក្រុម​គ្រួសារ​បាន។ សេវាកម្ម​ទាំង​នេះ​​រួម​មាន សេវាសុខភាពផ្លូវចិត្ត និង​ការសម្រួល​ឥរិយា​បទ​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ក្រុម​គ្រួសារ។ ប្រ​សិន​បើ​សេវាកម្ម​មិន​ទទួល​បាន​ជោគ​ជ័​យ​ទេ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវផ្តល់​នូវ​ការ​ស្នាក់នៅ​បន្ទាន់​នៅក្នុង​​សហគមន៍​របស់​បុគ្គលនោះ។​ ប្រ​សិន​​បើបុគ្គលនោះ​ត្រូវ​ប្តូរ​ទៅ​សហគមន៍​ផ្សេង មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​ព្យាយាម​ប្តូរគេ​ត្រឡប់​មក​ផ្ទះ​របស់គេ​វិញ​ដោយ​ផ្តល់​នូវ​ការ​គាំ​ពារ​ទាំង​ឡាយ​ដែល​គេ​ត្រូវ​ការឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន។ [1]ផ្នែក​ 4648(a)(10).

មាន​ផ្ទះ​សម្រាប់កុមារមានវិបត្តិមួយ​ចំនួន​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ដែល​ផ្តល់​នូវ​ការគាំពារ​ផ្នែកឥរិយាបទធ្ងន់ធ្ងរ។ ផ្ទះទាំងនេះ​ជួយ​ដល់កុមារ​គ្រប់គ្រង​ឥរិយាបទ​របស់គេ ដើម្បីឲ្យ​គេ​អាច​ត្រ​ឡប់ទៅ​ផ្ទះវិញ​បាន។ គម្រោង​អភិវឌ្ឍន៍​ធនធានថ្នាក់តំបន់ (RRDPs) ជា​ធម្ម​តា​ណែនាំ​កុមារបន្ត​ទៅ​កាន់ផ្ទះ​ទាំងនេះ។

ប្រ​សិន​បើ​កុមារ​មាន​ពិការភាព​ផ្នែក​សតិបញ្ញា ហើយ​ទទួល​បាន​នូវ​ Medi-Cal ពេញ​លេ​ញ កូន​របស់អ្នក​ក៏​អាច​​ទទួល​បាន​នូវ​សេវាកម្ម​ព្យាល​ឥរិយាបទ​ (TBS) ដែរ។​ TBS ជាសេវាកម្ម​មួយ​ទល់មួយ​ ដែលជួយ​ដល់អ្នក​និង​កូន​របស់អ្នកឲ្យ​រៀន​នូវ​របៀប​ថ្មី​ដើម្បី​គ្រប់គ្រង​បញ្ហា​ឥរិយាបទរបស់ខ្លួន និង​បង្កើន​នូវ​ឥរិយាបទ​ដែល​អនុញ្ញាតឲ្យ​កូន​របស់អ្នក​សម្រេច​ជោគ​ជ័យ​បាន។​

References
1 ផ្នែក​ 4648(a)(10).