មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែគោរពទៅតាមភាសាដែលជាតម្រូវការរបស់កូនអ្នកនិងក្រុមគ្រួសារ។ [1]ផ្នែក 4502.1(b). ការទំនាក់ទំនងល្អចាំបាច់ណាស់។ ប្រសិនបើ (ឪពុកម្តាយ ឬអ្នកអាណាព្យាបាល) មិននិយាយ ឬ យល់ភាសាអង់គ្លេសទេ ឬ មានភាពងាយស្រួលក្នុងការនិយាយភាសាផ្សេងនោះ សូមប្រាប់ដល់មជ្ឈមណ្ឌលថ្នាក់តំបន់នៅក្នុងជំនួបចាប់ផ្តើមដំបូង។
ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសា សូមប្រាប់ដល់មជ្ឈមណ្ឌលថ្នាក់តំបន់ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ អ្នកអាចមានអ្នកបកប្រែភាសានៅក្នុងរាល់ការប្រជុំទាំងអស់ រួមទាំងការប្រជុំចាប់ផ្តើមដំបូងរបស់កូនអ្នកនិងការហៅតាមទូរសព្ទផង ដែរ។ [2]ផ្នែក 4646(i)(1). អ្នកក៏អាចនាំមិត្តភក្តិ ឬ សាមាជិកក្រុមគ្រួសារដែលនិយាយភាសាអង់គ្លេសមកជួយអ្នកនិងកូនរបស់អ្នកបានផងដែរ។ ប៉ុន្តែមជ្ឍមណ្ឌលថ្នាក់តំបន់មិនអាចបង្ខំឲ្យអ្នកយកនរណាម្នាក់មកឲ្យជួលធ្វើជាអ្នកបកប្រែបានទេ។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែដើម្បីប្តឹងជំទាស់ទៅនឹងការសម្រេចចិត្តរបស់មជ្ឈមណ្ឌលថ្នាក់តំបន់នោះ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែជួលនិងបង់ថ្លៃអ្នកបកប្រែនៅក្នុងកិច្ចប្រជុំផ្លូវការដើម្បីព្យាយាមដោះស្រាយទំនាស់។ [3]ផ្នែក 4710.8(c).
អ្នកក៏អាចមានសិទ្ធិសុំឱ្យបកប្រែ IPP (និងឯកសារផ្សេងៗទៀត) របស់កូនអ្នកបាន ដែរ។ [4]ផ្នែក 4646(i)(2). ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់នឹងមិនបកប្រែឯកសារ កូនរបស់អ្នក ឬ ផ្តល់អ្នកបកប្រែភាសាដល់អ្នកទេ សូមទូរសព្ទទៅកាន់ Disability Rights California។