Menu Close

(6.1) តើ​ច្បាប់​ Lanterman ចែង​យ៉ាង​ដូច​ម្តេច​អំពី​សេវាកម្ម​ទាំង​ឡាយ​ដែល​ជួយ​ដល់​កុមារ​រស់​នៅ​តាម​ផ្ទះ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​គេ​?

(6.1) តើ​ច្បាប់​ Lanterman ចែង​យ៉ាង​ដូច​ម្តេច​អំពី​សេវាកម្ម​ទាំង​ឡាយ​ដែល​ជួយ​ដល់​កុមារ​រស់​នៅ​តាម​ផ្ទះ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​គេ​?

ច្បាប់ Lanterman ចែង​ថា​​ ការ​ជួយ​ដល់កុមារ​អាយុ​ក្រោម 18 ឆ្នាំ ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​គេ​​គឺ​ជា​អាទិភាព​ខ្ពស់។ ច្បាប់ Lanterman ទទួល​ស្គាល់ថា កុមារ​អាយុក្រោម 18 ឆ្នាំ​ភាគ​ច្រើន​មាន​ឱកាស​ច្រើន​សម្រាប់​ការ​លូត​លាស់​​ផ្នែក​អប់រំ​និង​សង្គម ប្រ​សិន​បើ​ពួក​គេ​រស់នៅ​ជាមួយនឹងគ្រួ​សារ​របស់ពួកគេ។ ច្បាប់​ចែង​ថា វា​មាន​សារៈ​សំខាន់​ណាស់​ដែលត្រូវ​អភិវឌ្ឍ​និង​ពង្រីក​សេវាកម្ម​សម្រាប់​ក្រុម​គ្រួសារ​ដែល​មាន​កុមារ​មាន​ពិការភាព​ផ្នែក​ការ​លូត​លាស់។​ [1]ផ្នែក​ 4685(a).

ច្បាប់​ចែង​ថា មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​ប្រើ​ប្រាស់ “មធ្យោបាយ​ប្រ​កប​ដោយ​ការ​ច្នៃ​ប្រ​ឌិត​និង​នវានុវត្តន៍” ដើម្បី​បំពេញ​ទៅ​តាម​តម្រូវ​ការ​របស់​គ្រួសារ ដើម្បីឲ្យ​កុមារ​អាច​រស់​នៅ​តាមផ្ទះ​បាន។​ [2]ផ្នែក​ 4685(c)(2) និង​ 4648(a)(2) និង​ (10). ច្បាប់​នេះ​ក៏​ចែ​ង​​​ផងដែរ​ថា​ ចាំបាច់​ត្រូវ​គោរព​និង​គាំទ្រ​ដល់​ការសម្រេចចិត្ត​របស់គ្រួសារ​។ [3]ផ្នែក​ 4685​(b)(1).

មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​ពិចារណា​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើ​បាន​ ដើម្បី​ជួយ​​ដល់​ក្រុម​គ្រួសារ​ដើម្បី​រក្សា​ទុក​កូន​របស់​គេ​នៅផ្ទះបាន ប្រ​សិន​បើ​នៅ​ផ្ទះ​​មាន​លក្ខណៈ​ប្រ​សើរ​បំផុត​សម្រាប់​កុមារ មុន​នឹង​ពិចារណា​ទៅ​លើ​ជម្រើស​ដែល​​នឹងឲ្យ​កុមារ​ចាក​ចេញ​ពីផ្ទះ​ក្រុម​គ្រួសារ។ [4]ផ្នែក 4685(c)(2). ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់​រក​ឃើញថា ការ​ដាក់ឲ្យស្ថិតនៅក្រៅ​ផ្ទះ​កំពុងត្រូវ​បានគ្រួសារ​ធ្វើការពិចារណា​ មជ្ឈ​មណ្ឌ​ល​ត្រូវ​តែ​ជួប​ជាមួយ​គ្រួសារ​របស់កុមារ​ភ្លាម​ៗ​ ដើម្បីស្វែងយល់​ថាតើត្រូវ​ឲ្យ​គ្រួសារ​បន្ត​ជួបជុំគ្នា​ដូចម្តេច។ ​[5]ផ្នែក​ 4685(c)(2).

References
1 ផ្នែក​ 4685(a).
2 ផ្នែក​ 4685(c)(2) និង​ 4648(a)(2) និង​ (10).
3 ផ្នែក​ 4685​(b)(1).
4 ផ្នែក 4685(c)(2).
5 ផ្នែក​ 4685(c)(2).