ប្រសិនបើមជ្ឈមណ្ឌលនឹងមិនផ្តល់ដល់អ្នកនូវចំនួនម៉ោងដែលអ្នកត្រូវការទេ អ្នកអាចប្តឹងជំទាស់ទៅនឹងការសម្រេចចិត្តរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ ប្រើកញ្ចប់ សវនាការសម្រាប់ការសម្រាកលំហែ ដើម្បីជួយអ្នកឲ្យធ្វើការរៀបចំ។ អ្នកត្រូវតែបង្ហាញទៅដល់ចៅក្រមពីមូលហេតុដែលអ្នកត្រូវការការសម្រាកលំហែបន្ថែម។
នៅពេលអ្នកដាក់បណ្តឹងជំទាស់ ចូរត្រៀមភ័ស្តុតាងដែលបង្ហាញថាអ្នកត្រូវការការសម្រាកលំហែបន្ថែម។ អ្នកត្រូវការភ័ស្តុតាងនៃ៖
- ប្រភេទនៃការថែទាំដែលកូនរបស់អ្នកត្រូវការ
- ភាពញឹកញាប់ដែលនរណាម្នាក់ត្រូវស្ថិតនៅជាមួយកូនអ្នក និង
- ក្នុងសប្តាហ៍ទូទៅមួយនៃការថែទាំនិងគ្រប់គ្រងកូនរបស់អ្នកមានលក្ខណៈ ដូចម្តេច។
អ្នកនិងសមាជិកក្រុមគ្រួសារផ្សេងទៀតដែលមើលថែកូនរបស់អ្នកគួរតែទៅចូលរួមសវនាការនិងរៀបរាប់ជូនចៅក្រមពីការថែទាំនិងការគ្រប់គ្រងផ្ទាល់ដែលកូនរបស់អ្នកត្រូវការ។ រៀបរាប់ពីចំនួនតម្រូវការក្នុងមួយសប្តាហ៍ៗដែលកូនរបស់អ្នកត្រូវការប្រភេទនៃការយកចិត្តទុកដាក់នោះ។ រៀបរាប់ពីអ្វីដែលសាលា ការងារ ឬ កាតព្វកិច្ចនិងសកម្មភាពចាំបាច់ផ្សេងទៀត ដែលអ្នកត្រូវផ្តល់ពេលសម្រាប់សប្តាហ៍នីមួយៗ។ ប្រសិនបើពេលដែលត្រូវការដើម្បីមើលថែកូនរបស់អ្នក ថែមទាំងពេលដែលអ្នកត្រូវការសម្រាប់កាតព្វកិច្ចនិងសកម្មភាពផ្សេងៗរបស់អ្នក បន្សល់ពេលទុកតិចតួច ឬ ក៏គ្មានពេលសម្រាប់សម្រាកលំហែផ្ទាល់ខ្លួននោះ វាពិបាកបន្តធ្វើការងារទៅបានណាស់។ វាអាចគំរាមកំហែងដល់សមត្ថភាពរបស់អ្នកដើម្បីរក្សាកូនរបស់អ្នកឱ្យស្នាក់នៅក្នុងផ្ទះ។ នៅក្នុងស្ថានភាពនេះ ការសម្រាកលំហែបន្ថែម ប្រហែលជាត្រូវការដើម្បីសម្រេចគោលដៅដ៏សំខាន់នេះនៃច្បាប់ Lanterman។ ប្រសិនបើសមាជិកម្នាក់ឬច្រើននាក់នៃគ្រួសារមិនអាចចូលរួមសវនាការបានទេ ពួកគេគួរតែសរសេរសេចក្តីថ្លែងជូនដល់ចៅក្រមនិងបញ្ជាក់ថាពួកគេត្រូវនិយាយការពិតនិងត្រឹមត្រូវដែលត្រូវប្រឈមនឹងទោសទណ្ឌនៃការភូតភរតុលាការនិងច្បាប់រដ្ឋកាលីហ្វ័រញ៉ា។