គោលបំណងនៃសេវាសម្រាកលំហែនេះ គឺដើម្បី៖
- ជួយដល់ក្រុមគ្រួសាររក្សាកូននៅផ្ទះ
- ផ្តល់ការថែទាំនិងការគ្រប់គ្រងដោយសុវត្ថិភាពនៅក្នុងពេលអវត្តមានរបស់សមាជិកក្រុមគ្រួសារ
- ផ្តល់ឱ្យគ្រួសារបានសម្រាកពីការទទួលខុសត្រូវដ៏តឹងតែងជាប់ជាប្រចាំនៃការថែទាំ
- ផ្តោតទៅលើតម្រូវការជាមូលដ្ឋានរបស់កុមារ និងសកម្មភាពទាំងឡាយដែល ផ្តល់ជាប្រក្រតីដោយសមាជិកក្រុមគ្រួសារក្នុងអំឡុងម៉ោងទាំងនោះ។ [1]ផ្នែក 4690.2(a).
ចំនួនម៉ោងនៃការសម្រាកលំហែដែលអ្នកនឹងត្រូវការអាស្រ័យទៅលើស្ថានភាពក្រុមគ្រួសាររបស់អ្នក។ អ្នកអាចនឹងត្រូវការច្រើនម៉ោងបន្ថែមប្រសិនបើចាំបាច់ ដើម្បីជួយដល់កុមារឱ្យបន្តរស់នៅក្នុងផ្ទះ។
↑1 | ផ្នែក 4690.2(a). |
---|