Menu Close

(6.4) តើ​ដំណើរការផែនការ​កម្ម​វិធីជា7លក្ខណៈ​បុគ្គល (IPP) ពាក់ព័ន្ធ​ដល់​ក្រុម​គ្រួសារ​យ៉ាង​ដូច​ម្តេច?

(6.4) តើ​ដំណើរការផែនការ​កម្ម​វិធីជា7លក្ខណៈ​បុគ្គល (IPP) ពាក់ព័ន្ធ​ដល់​ក្រុម​គ្រួសារ​យ៉ាង​ដូច​ម្តេច?

IPP របស់កូន​អ្នក​គួរ​រួម​បញ្ចូល​នូវ “សមាសភាព​ផែនការ​គ្រួសារ” ដែល​និយាយ​អំពី​សេវាកម្មនិង​ការ​គាំ​ពារ​ទាំង​ឡាយ​ដែល​កូន​របស់​អ្នក​ត្រូវ​ការ​ដើម្បី​ស្នាក់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹ​ងក្រុមគ្រួសារបាន។ [1]ផ្នែក​ 4685(c)(2). កូនរបស់អ្នក​អាច​ទទួល​បាន​តែ​សេវាកម្ម​ទាំង​ឡាយណា​​ដែល​មាន​កំណត់​នៅ​ក្នុង IPP របស់ពួកគេ​ប៉ុណ្ណោះ​។ អ្នក​​អាច​ស្នើ​សុំ​ការ​ប្រ​ជុំ IPP សម្រាប់​កូន​របស់អ្នក​នៅ​ពេល​ណា​មួយ​ក៏​បាន ហើយ​ការ​ ប្រ​ជុំ​ត្រូវ​តែ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល 30ថ្ងៃ នៃ​ការ​ស្នើសុំ​របស់​អ្នក។​ អ្នក​អាច​ទទួល​បាន​ការ​ប្រ​ជុំ IPP ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ​ប្រ​សិន​បើ​សុខ​ភាព​​ ឬ​សុវត្ថិភាព ឬ​ការ​ដាក់​នៅក្នុង​ផ្ទះ​របស់​អ្នក​ទទួល​រង​នូវការ​គំ​រាម​កំ​ហែង។ [2]ផ្នែក​ 4646.5(b). ករណី​នេះ​ពេល​ខ្លះ​ត្រូវ​បាន​ហៅ​ថា “ការប្រជុំ IPP បន្ទាន់។”

គោល​ដៅ IPP ត្រូវ​បាន​បង្កើត​ដោយ​ការ​ពិនិត្យ​មើល​ភាព​ខ្លាំង​ ការ​ពេញ​ចិត្ត និង​តម្រូ​វ​ការ​របស់​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​មូល និង​ត្រូវ​ដាក់​បញ្ចូល​នូវ​ព័ត៌​មាន​ដែល​បាន​ពី​អ្នក។ [3]ផ្នែក​ 4646.5(a)(1). IPP ត្រូវតែ​មាន​វត្ថុបំណង​ដែលមានពេលវេលា កំណត់​ និង​អាច​វាស់វែង​បាន​​ ក្រោម​គោលដៅនីមួយ​ៗ។ គោលដៅ​និង​វត្ថុ​បំណង​ទាំង​នេះ​ គួរ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​កូន​របស់​អ្នក​មាន​ឱកាស​ជា​ផ្នែក​មួយ​នៃ​ជីវិត​សហគមន៍។​ [4]ផ្នែក​ 4646.5(a)(2). IPP ត្រូវ​តែ​អនុវត្ត​ទៅ​តាម​​លក្ខ​ខណ្ឌ​តម្រូវ​នៃ​ផ្នែក​ 4685 នៃ​ច្បាប់ Lanterman ដែល​កំណត់​អាទិភាព​ទៅ​លើ​ការ​រស់​នៅ​របស់​កុមារ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់គេ។ [5]ផ្នែក​ 4646.5(a)(3). IPP ត្រូវ​មាន​កាលវិភាគ​សេវាកម្ម​​ដែល​ត្រូវ​ផ្តល់ ពេល​វេលា​ដែល​សេវា​ត្រូវ​ចាប់ផ្តើម និង​អ្នក​ដែល​នឹង​ផ្តល់​សេវា​ទាំង​​នោះ។ [6]ផ្នែក​ 4646.5(a)(5).

នៅចុងបញ្ចប់កិច្ចប្រជុំ​ IPP មជ្ឈមណ្ឌល​ក្នុងតំបន់​ត្រូវតែ​ផ្តល់បញ្ជីរាយនាម​នៃ​សេវាក​ម្ម​និង​ការគាំទ្រ​ទៅ​ឲ្យអ្នក​ដែលអ្នកទាំង​សងខាង​បាន​យល់ស្រប​ក្នុង​កិច្ច​ប្រជុំនោះ​។ [7]ផ្នែក​ 4646(f). បញ្ជីរាយនាមនេះ​ត្រូវតែ​រៀបរាប់​ពី​៖ 

  • ពេលវេលា​ដែលអ្នក​​អាចនឹង​ចាប់ផ្តើម
  • តើ​អ្នក​នឹង​ទទួលបានសេវាញឹក​ប៉ុណ្ណា​ ហើយតើ​​សេវា​នោះ​នឹង​មានរយៈពេល យូរប៉ុណ្ណា​ និង​
  • អ្នកផ្តល់សេវា​ (ប្រសិនដឹង​)។ 

អ្នកអាច​នឹងចាំបាច់ត្រូវ​ចុះ​ហត្ថលេខា​លើបញ្ជី​សេវានិងការគាំទ្រ​ដែលបាន​ព្រមព្រៀង​ មុនពេល​សេវា​និង​ការគាំទ្រ​ចាប់​ផ្តើម​។ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​នឹង​ចាំ​បាច់​ត្រូវ​ផ្តល់​ដ​ល់អ្នក​នូវ​ការ​សម្រេច​ចិត្ត​មួយ​ទៀត​ជា​លាយលក្ខណ៍​អក្សរ និង​តាមប្រព័ន្ធអេឡិចត្រូនិ​ក​​។ បញ្ជី​រាយនាម​ត្រូវ​តែសរសេរ​​​ជាភាសា​កំណើតរបស់អ្នក​ផងដែរ​។ ប្រសិនបើអ្នក​មិនយល់ស្រប​ជាមួយនឹង​សេវានានា​នៅកិច្ច​ប្រជុំ IPP នោះទេ អ្នកអាច ​ពន្យារការទទួលសេវា​និង​ការគាំទ្រនោះរហូតដល់​អ្នក​យល់ស្រប​។​ មជ្ឈមណ្ឌល​ក្នុង តំបន់​ត្រូវតែ​រៀ​ប​ចំ​​កិច្ច​ប្រជុំ​ IPP ផ្សេងទៀត​ក្នុង​រយៈ​ពេល​ 15ថ្ងៃ​ (ឬនៅក្រោយ រយៈពេលនោះ ប្រសិន​បើ​​អ្នក​ចង់បាន​) ដើម្បី​សម្រេចនូវកិច្ច​ព្រមព្រៀង​ចុងក្រោយ​។ នៅពេលនោះ​មជ្ឈម​ណ្ឌ​លក្នុងតំបន់​ចាំបាច់ត្រូវ​ផ្តល់ឲ្យអ្នក​នូវ​បញ្ជី​រាយ​នាម​ការគាំទ្រ​និង​សេវាកម្ម​ជា​ភាសាកំណើតរបស់អ្នក​។ [8]4646(g).

ប្រ​សិន​បើ​អ្នក​មិន​គិត​ថា IPP ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​នឹង​អាច​ជួយ​ដល់​កូន​របស់​អ្នក​ឱ្យ​នៅក្នុង​ផ្ទះ​បាន​ទេនោះ អ្នក​អាច​សុំ​ឱ្យ​មាន​សវនាការ។ [9]ផ្នែក​ 4685(c)(4). សម្រាប់ព័ត៌មានបន្ថែមអំពីការធ្វើសវនាការ​ សូមមើល​ ជំពូក​ 10។ ក្រោយពេលអ្នកចុះ​ហត្ថលេខា​លើ​ IPP របស់កូនអ្នក មជ្ឈមណ្ឌល​ក្នុង​តំបន់​ត្រូវ​តែ​ប្រាកដថា​​កូនរបស់អ្នក​ទទួលបាន​រាល់សេវា​កម្មទាំងអស់​នៅក្នុង​ IPP។ [10]ផ្នែក​ 464​6​(f), សូមមើលផងដែរ​ … Continue reading ប្រសិនចាំបាច់​ត្រូវធ្វើ​ឲ្យ​​ប្រាកដ​ថា​គ្មាន​ចន្លោះ​ខ្វះខាតណាមួយ​នៅក្នុង​សេវាកម្ម នាយកដ្ឋានសេវាផ្នែក​លូតលាស់​​អាចនឹងចាំបាច់ត្រូវ​ផ្តល់សេវា​កម្ម​។​ [11]ផ្នែក​ 4648​(g). ប្រ​សិន​បើ​កុមារ​ត្រូវ​ការ​សេវាកម្ម​ឯកទេស មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាច​បង់​ថ្លៃ​ឱ្យ​ទៅ​អ្នក​ផ្តល់សេវាខាងក្រៅ​បាន (ត្រូវ​បាន​គេ​ហៅថា “អ្នក​ផ្គត់​ផ្គង់”)។ ពួក​គេ​អាច​បង់​ថ្លៃ​ឱ្យ​អ្នក​ផ្គត់​ផ្គង់​ដោយ​ផ្ទាល់ ឬ ផ្តល់​សក្ខីបត្រសំណៅ​ទឹក​ប្រាក់​ដល់​អ្នកដើម្បី​បង់​ទៅ​ឱ្យ​អ្នក​ផ្គត់​ផ្គង់។ [12]ផ្នែក​ 4648(a)(3)-(5). មុន​ពេល​បង់​ប្រាក់ មជ្ឈមណ្ឌលថ្នាក់​តំ​ប​ន់​​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា ពុំ​មាន​ប្រ​ភព​មូលនិធិ​ផ្សេង​ទៀត​ដែល​ទទួល​ខុស​ត្រូវ​សម្រា​ប់​ការ​បំពេញ​នូវ​តម្រូវ​ការ​របស់​កុមារ​និង​ក្រុមគ្រួសារឡើយ។​ ប្រ​ភព​ផ្សេង​ទាំង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា “សេវាទូទៅ” និង​ “ការគាំ​ពារ​តាមលក្ខណៈ ធម្ម​ជាតិ។” [13]ផ្នែក​ 4646.5(a)(5) និង​ 4659.

References
1 ផ្នែក​ 4685(c)(2).
2 ផ្នែក​ 4646.5(b).
3 ផ្នែក​ 4646.5(a)(1).
4 ផ្នែក​ 4646.5(a)(2).
5 ផ្នែក​ 4646.5(a)(3).
6 ផ្នែក​ 4646.5(a)(5).
7 ផ្នែក​ 4646(f).
8 4646(g).
9 ផ្នែក​ 4685(c)(4).
10 ផ្នែក​ 464​6​(f), សូមមើលផងដែរ​ សមាគម​សម្រាប់​ពលរដ្ឋ​​ដែលមាន​ការលូតលាស់​យឺត​នៃ​រដ្ឋកាលីហ្វ័ញ៉ា​ ទល់នឹង​ នាយកដ្ឋាន​​​សេវា​ផ្នែកលូតលាស់​ (1985) 38 Cal.3d 385, 390​.
11 ផ្នែក​ 4648​(g).
12 ផ្នែក​ 4648(a)(3)-(5).
13 ផ្នែក​ 4646.5(a)(5) និង​ 4659.