Menu Close

(6.32) តើ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ត្រូវ​បាន​ចូលរួម​ក្នុង​ការផ្លាស់ ប្តូរ​របស់​សិស្ស​ដែល​ទទួល​​ការ​អប់​រំពិសេស​ពី​​សាលា ​ទៅជីវិត​ក្រោយ​សាលាទេ?​

(6.32) តើ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ត្រូវ​បាន​ចូលរួម​ក្នុង​ការផ្លាស់ ប្តូរ​របស់​សិស្ស​ដែល​ទទួល​​ការ​អប់​រំពិសេស​ពី​​សាលា ​ទៅជីវិត​ក្រោយ​សាលាទេ?​

មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​ធ្វើ​ការ​ជាមួយ​នឹង​កុមារ​និង​ក្រុម​គ្រួសារ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ផ្លាស់ប្តូរ​ដោយ​រលូន​មួយ​ចេញ​ពី​ប្រព័ន្ធ​សាលាធារណៈ។​ តម្រូវការរបស់អ្នកនិង​កូន​របស់អ្នក​​ ដើម្បី​សម្រេច​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ទាប់​ និង​អ្វី​ដែល​ IPP ត្រូវការ​ដើម្បី​ដាក់​បញ្ចូល​ឱ្យ​ឈាន​ទៅ​ដល់​​គោល​ដៅ​ជីវិត​មនុស្ស​ពេញវ័យ​របស់​កូន​អ្នក​បាន។​ ប៉ុន្តែ សិស្ស​អាយុ 18-22​ឆ្នាំ ដែល​មិន​បាន​ទទួល​សញ្ញាបត្រធម្មតា ឬ វិញ្ញាបនបត្រ​បញ្ចប់ការសិក្សា​ពី​មណ្ឌល​សិក្សាធិការទេ អាច​នឹង​នៅ​តែ​ត្រូវ​ការ​ប្រើ​ប្រាស់​សេវា​អប់រំពិសេស។​ ពី​ព្រោះ​មណ្ឌល​សិក្សា​ធិការ​នៅ​តែ​​ជា​ប្រភព​ទូទៅ​សម្រាប់​ការ​ផ្លាស់ ប្តូរ​សេវាកម្ម​សម្រាប់​សិស្ស​ដែល​មាន​វ័យ​ចំណាស់​ទាំង​នេះ ច្បាប់​ចែងថា​មណ្ឌល​សិក្សា​ធិការ​មិន​អាច​បង់ថ្លៃ​សម្រាប់​សេវាកម្ម​ជាក់លាក់​ទាំងឡាយ​បាន​ទេ លើកលែងតែ​សេវាកម្ម​ទាំង​នោះ​ត្រូវ​បាន​ផ្តល់​ដោយ​មណ្ឌល​សិក្សាធិការ​​ជា​សេវាកម្ម​ជំនួស​មិន​សម​ស្រប។ សេវាកម្ម​ទាំង​នេះ​រួម​មាន៖

  • កម្មវិធី​ពេល​ថ្ងៃ​​
  • ការ​អប់រំ​វិជ្ជាជីវៈ​​
  • សេវាបំពេញ​ការងារ​
  • កម្មវិធី​​ការរស់​នៅដោយ​​​ឯករាជ្យ ឬ
  • ការ​បណ្តុះ​បណ្តាល​ចល័តភាព​​ និង​សេវា​ដឹកជញ្ជូន​​​​ដែល​ពាក់ព័ន្ធ​។ [1]ផ្នែក​ 4648.55.

សូម​អាន ជំពូក​ 9 ​ដើម្បី​រៀន​បន្ថែម​ពី​ដំណើរការ​ផ្លាស់ប្តូរ និង​របៀប​ដើម្បី​ទទួល​បាន​សេវាកម្ម​ដែល​មាន​រាយ​ដូច​ខាង​លើ​​សម្រាប់អ្នក​ដែល​មាន​អាយុ 18-22ឆ្នាំ​។

References
1 ផ្នែក​ 4648.55.