Menu Close

(6.39) តើ​មជ្ឈ​មណ្ឌល​ថ្នាក់តំបន់​ផ្តល់​ការ​ថែទាំ​​ខ្លួន​​ប្រាណ​បាន​ទេ?​

(6.39) តើ​មជ្ឈ​មណ្ឌល​ថ្នាក់តំបន់​ផ្តល់​ការ​ថែទាំ​​ខ្លួន​​ប្រាណ​បាន​ទេ?​

ប្រ​សិន​បើ​កុមារ​ត្រូវ​ការ​ការ​ថែទាំខ្លួន​ប្រាណ​នៅក្នុង​ផ្ទះ​របស់អ្នក ហើយ​វា​អាច​ត្រូវ​បា​​ន​​​ផ្តល់​ដោយ​ Medi-Cal, Medicare, CHAMPUS [1]កម្មវិធី​វេជ្ជសាស្ត្រ … Continue reading, In-Home Supportive Services, California Children’s Services, ឬ​ធានារ៉ាប់រងនោះ, មជ្ឈមណ្ឌលថ្នាក់​តំ​បន់​មិន​អាច​បង់​ថ្លៃ​សម្រាប់ការថែទាំ​ខ្លួន​ប្រាណ​បាន​ទេ​ប្រ​សិន​បើ​អ្នក​ជ្រើស​រើស​មិន​បន្ត​ការធានានោះ។​ [2]ផ្នែក​ 4659. ក្រុម​គ្រួសារ​អាច​នឹង​ពេញចិត្ត​ទទួល​យក​ការ​ថែទាំ​ខ្លួន​​ប្រាណ​តាម​រយៈ​មជ្ឈ​មណ្ឌល​ថ្នាក់តំបន់​ ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​ប្រើ​ធន​ធាន​សាធារ​ណៈ​​ដែល​មាន​ជា​មុន​សិន។ ក្រុម​គ្រួសារ​ជា​ច្រើន​ប្រើ​ប្រាស់​រួម​គ្នា​នៃ​ធន​ធាន​ដើម្បី​បង់​ថ្លៃ​សម្រាប់​ការ​ថែ​ទាំ​ខ្លួន​ប្រាណ​កុមារ។​ ក្រុមហ៊ុន​ធានារ៉ាប់រង​ឯកជន​ភាគ​ច្រើន​មាន​អាយុកាលកំណត់​ទៅ​លើ​​សេវាកម្ម។ ការថែទាំ​ខ្លួន​ប្រាណ​អាច​​មាន​តម្លៃ​ថ្លៃ និង​ឆាប់​ដល់​អាយុកាល​ដែល​ត្រូវកំណត់។​ ប្រសិនបើកូនរបស់អ្នក

​មាន​សិទ្ធិទទួល​បាន Medi-Cal ដោយ​ផ្ទាល់ ឬ តាម​រយៈ​ការលើកលែងនោះ  Medi-Ca​l អា​ចផ្តល់​ការថែទាំ​ខ្លួន​ប្រាណ​សម្រាប់​កូន​របស់​អ្នក​ដែល​កំពុង​រស់នៅក្នុង​ផ្ទះ​ជា​មួយ​​អ្នក​បាន។

References
1 កម្មវិធី​វេជ្ជសាស្ត្រ និង​សុខភាព​ពលរដ្ឋ​សម្រាប់​សេវា​កម្ម​ដែលមានលក្ខណៈដូចគ្នា​
2 ផ្នែក​ 4659.