សេវាសម្រាកលំហែ និងការថែទាំពេលថ្ងៃជាសេវាដាច់ដោយឡែកពីគ្នា។ ការថែទាំពេលថ្ងៃគឺគ្រាន់តែមានបំណងជួយដល់អ្នកឲ្យទៅធ្វើការ ទៅសាលា ឬ ការបណ្តុះបណ្តាលតែប៉ុណ្ណោះ។ សេវាសម្រាកលំហែត្រូវផ្តល់ដល់អ្នកនូវការសម្រាកពីការមើលថែកូនរបស់អ្នក។ ធ្វើបែបនេះអនុញ្ញាតឲ្យអ្នកមានពេលសម្រាប់ធ្វើអ្វីផ្សេងដូចជាការងារផ្ទះ ការថែទាំកូនៗផ្សេងទៀត ជួបជាមួយមិត្តភក្តិ ឬ ក្រុមគ្រួសារ សកម្មភាពលំហែកំសាន្ត ឬ ការសម្រាកតែម្តង។ សេវាសម្រាកលំហែកំពុងត្រូវបានជួយសម្រាលពីការទទួលខុសត្រូវក្នុងការថែទាំនៅពេលអ្នកកំពុងបំពេញសកម្មភាពផ្សេងក្រៅពីការងារ ឬ សាលា។
អ្នកអាចស្នើសុំទាំងសេវាសម្រាកលំហែ និងការថែទាំពេលថ្ងៃ ប្រសិនបើអ្នកត្រូវការសេវាកម្មទាំងនេះ ដើម្បីថែទាំកូនរបស់អ្នកនៅផ្ទះ។ សេវាថែទាំពេលថ្ងៃ មើលថែកូនរបស់អ្នកនៅពេលដែលអ្នកទៅធ្វើការ ទៅសាលា ឬ ចូលរួមការបណ្តុះបណ្តាល។ សេវាសម្រាកលំហែផ្តល់អ្នកនូវការសម្រាកពីការមើលថែកូនរបស់អ្នក ដើម្បីឲ្យអ្នកអាចបន្ធូរអារម្មណ៍ ទៅលេងមិត្តភក្តិ ឬ ឈប់សម្រាកបាន។
តាមពិត អ្នកអាចនឹងត្រូវការសេវាសម្រាកលំហែច្រើនជាង ប្រសិនបើអ្នកចេញពីធ្វើការ ទៅមើលថែទាំកូនរបស់អ្នក ហើយត្រឡប់មកធ្វើការវិញនោះ។ ពន្យល់ដល់មជ្ឈមណ្ឌលថ្នាក់តំបន់ពីមូលហេតុនិងពេលវេលាដែលអ្នកត្រូវការទាំងសេវាថែទាំពេលថ្ងៃ និងការសម្រាកលំហែ។ សេវាកម្មទាំងពីរអាចនឹងជួយដល់អ្នកបំពេញបានទៅតាមគោលដៅរួមរបស់ IPP នៃការឲ្យកូនរបស់អ្នកបានស្នាក់នៅក្នុងផ្ទះជាមួយអ្នក។ សេវាថែទាំពេលថ្ងៃជួយដល់អ្នកដើម្បីធ្វើការ ឬ ទៅសាលា ចំណែកឯសេវាការសម្រាកលំហែជួយដល់អ្នកឲ្យអាចមានការសម្រាកពីការទទួលខុសត្រូវនៃការមើលថែនិងគ្រប់គ្រងជាប់រហូតនោះ។ ករណីទាំងពីរ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែជួយស្វែងរកអ្នកផ្តល់សេវាដែលអាចមើលថែកូនរបស់អ្នកបានពេញលេញ។