Menu Close

(6.36) តើឪពុកម្តាយ​ចាំបាច់ត្រូវ​បង់ថ្លៃ​សម្រាប់​សេវា​របស់មជ្ឈមណ្ឌល​ក្នុង​តំបន់ដែរឬទេ​?

(6.36) តើឪពុកម្តាយ​ចាំបាច់ត្រូវ​បង់ថ្លៃ​សម្រាប់​សេវា​របស់មជ្ឈមណ្ឌល​ក្នុង​តំបន់ដែរឬទេ​?

បាទ/ចាស។ ទាំងនេះ​គឺជា​ថ្លៃ​ចំណាយ​ដែល​ឪពុកម្តាយ​អាច​ចាំបាច់ត្រូវ​ទូទាត់​៖

1. ​​ ថ្លៃ​ឈ្នួល​ចិញ្ចឹម​បីបាច់​​ប្រចាំខែ​

ឪពុកម្ដាយដែលមានកូនអាយុក្រោម 18 ឆ្នាំ ដែលទទួលការថែទាំ​នៅក្រៅផ្ទះ 24 ម៉ោងក្នុងមួយថ្ងៃ អាចត្រូវបង់ប្រាក់ទូទាត់ថ្លៃឈ្នួលមួយចំនួនសម្រាប់ការថែទាំនោះ​ ដោយផ្អែកទៅលើប្រាក់ចំណូល​របស់ពួកគេ។ ថ្លៃ​ឈ្នួល​នោះ​គឺ​ផ្អែកលើ​ថ្លៃ​ចំណាយ​បច្ចុប្បន្ន​នៃ​ការថែទាំសម្រាប់​កុមារនៅផ្ទះ​ ដោយប្រើប្រាស់​ព័ត៌មាន​របស់​រដ្ឋាភិបាល​សហព័ន្ធ​ ដែល​បាន​តម្រូវ​សម្រាប់អតិផរណា​។​ [1]ផ្នែក​ 4784(e). មជ្ឈមណ្ឌលប្រចាំតំបន់ នឹងពិចារណាទៅលើអ្វីដែលគ្រួសារនោះ​បានបង់ទូទាត់សម្រាប់សោហ៊ុយ​ចំណាយ​ផ្នែក​វេជ្ជសាស្រ្តនិងសោហ៊ុយចំណាយ​ផ្សេងៗទៀត ដូចជាបរិមាណសោហ៊ុយចំណាយលើការធ្វើដំណើរ​មកសួ​រសុខទុក្ខ​អ្នក​ជាដើម។ សូមមើល ក្រមស្ដីពីបទប្ប​ញ្ញ​ត្តិ​រដ្ឋកាលីហ្វ័រញ៉ា មាត្រា 17 ផ្នែក​ 50201-50241 ផងដែរ។ អង្គការ Disability Rights California ជឿជាក់ថាមិនគួរមានថ្លៃឈ្នួលចិញ្ចឹមបីបាច់នោះទេ​នៅពេលដែលកុមារគឺជាអ្នកទទួលជំនួយគាំទ្រពី Medi-Cal និងកំពុងរស់នៅក្នុងមណ្ឌលថែទាំដែលត្រូវផ្ដល់​មូលនិធិដោយ​ Medi-Cal ដូចជាមណ្ឌលថែទាំវេជ្ជសាស្រ្ត មណ្ឌលថែទាំកម្រិតមធ្យមសម្រាប់បុគ្គលទាំងឡាយ ដែលមានពិការភាពផ្នែក​លូត​លាស់ មជ្ឈមណ្ឌលសម្រាប់ការលូតលាស់ ឬមណ្ឌលថែទាំ​នៅក្នុង​សហគមន៍​ដែលត្រូវបានផ្ដល់មូលនិធិនៅក្រោមកម្មវិធីអនុគ្រោះ HCBS Waiver។ នេះគឺដោយសារ ច្បាប់ Medicaid រប​ស់រដ្ឋនិងសហព័ន្ធ​ តម្រូវថា ការបង់ប្រាក់ទូទាត់ ​ត្រូវធ្វើឡើង​ដោយកម្មវិធី Medicaid ពោលគឺ Medi-Cal in California ​នឹង​ត្រូវចាត់ទុកថាជាការបង់ទូទាត់​ពេញលេញ។ (ក្រម​​ស្តីពីស្ថាប័ននិងសុខុមាលភាពនៃរដ្ឋកាលីហ្វ័រញ៉ា​ ផ្នែក 14019.3(d); មាត្រា 42 ក្រមរបស់សហព័ន្ធ។ បញ្ញតិ្តសហព័ន្ធ ផ្នែក​ទី​ 447.15។) ថ្លៃឈ្នួលចិញ្ចឹមបីបាច់សម្រា​ប់កុមារដែលចាំបាច់ត្រូវរស់នៅក្រៅផ្ទះរបស់គ្រួសារ ដើម្បីទទួលបាន​ប្រយោជន៍ពីការអប់រំរបស់ពួកគេ អាចនឹងត្រូវចាត់ទុកថាខុសច្បាប់។

ច្បាប់ស្ដី​ពីកា​រអប់រំពិសេសរបស់សហព័ន្ធ ចែងថា “ប្រសិនបើការដាក់បញ្ចូលទៅក្នុងកម្មវិធី​លំនៅដ្ឋាន​សាធារណៈ​ឬឯកជន មានភាពចាំបាច់សម្រាប់ការផ្ដល់ការអប់រំពិសេស និងសេវា​ពាក់ព័ន្ធ​នានាដល់​កុមារដែលមាន​ពិការភាព កម្មវិធីនោះ ដោយរួមទាំងការថែទាំមិនមែនវេជ្ជសាស្រ្ត និងបន្ទប់ស្នាក់នៅនិងអាហារ មិនត្រូវជា​បន្ទុក​ចំណាយរបស់ឪពុកម្ដាយរបស់កុមារនោះឡើយ។” (មាត្រា 34 ក្រមរបស់សហព័ន្ធ។ បញ្ញតិ្តសហព័ន្ធ ផ្នែក​ទី​ 300.104។) ប្រសិនបើការដាក់កុមារនៅក្នុងកន្លែងស្នាក់នៅ គឺចាំបាច់សម្រាប់គោលបំណងអប់រំ វាត្រូវតែ​ផ្ដល់​ជូន​ដោយ​ឥត​គិតថ្លៃចំពោះឪពុកម្ដាយ។]]

ប្រសិនបើអ្នកមិនយល់ស្របជាមួយថ្លៃឈ្នួលចិញ្ចឹមបីបាច់នេះ​ អ្នកអាច​ធ្វើការប្ដឹងឧទ្ធរណ៍បាន។ នីតិវិធីប្ដឹងឧទ្ធរណ៍សម្រាប់​ថ្លៃឈ្នួលចិញ្ចឹមបីបាច់ គឺខុសប្លែក​ពី​នីតិវិធីប្ដឹងឧទ្ធរណ៍សម្រាប់​សេវានានា​ដែល​អនុលោម​តាមច្បាប់ Lanterman។ បណ្ដឹងឧទ្ធរ​ណ៍ត្រូវដាក់ក្នុងរយៈពេល 30ថ្ងៃក្រោយពេលទទួលលិខិតបញ្ជាក់​ថ្លៃឈ្នួលចិញ្ចឹមបីបាច់ ជាលាយលក្ខណ៍​អក្សរ​ទៅកាន់នាយក​នៃនាយកដ្ឋាន​សេវាសម្រាប់ការរីកលូតលាស់ ដោយមានហេតុផលសម្រាប់ធ្វើការប្ដឹង​ឧទ្ធរណ៍​។ ប្រធាន​នាយកដ្ឋាននោះ នឹងចេញសេចក្ដីសម្រេចជាលាយលក្ខណ៍អក្សរមួយ​ក្នុងរយៈពេល 30ថ្ងៃ ក្រោយពេល​ទទួល​​បានទិន្នន័យហិរញ្ញវត្ថុចាំបាច់​ទាំងអស់។ [2]ផ្នែក​ 4784(h).

2. ​​ សេវាថែទាំពេលថ្ងៃ​

ច្បាប់ ចែងថា ឪពុកម្ដាយត្រូវបង់ប្រាក់ក្នុងបរិមាណដូចគ្នា​សម្រាប់ការថែទាំ​ប្រចាំថ្ងៃ ដូចដែលពួក​គេ​បង់​ទូទាត់​សោហ៊ុយចំណាយ សម្រាប់កុមារដែលមិនមានពិការភាព ដូច្នោះដែរ។ មជ្ឈមណ្ឌលប្រចាំតំបន់ បង់ទូទាត់សោហ៊ុយចំណាយ​ លើសពីសោហ៊ុយ​ចំណាយ​នៃការថែទាំប្រចាំថ្ងៃធម្មតា។ ប្រសិនបើគ្រួសារមួយ អាចបង្ហាញថាពួកគេមិនមានលទ្ធភាពបង់ប្រាក់ មជ្ឈមណ្ឌលប្រចាំតំបន់អាច​នឹង​បង់​ទូទាត់​​សោហ៊ុយចំណាយនៃការថែទាំប្រចាំថ្ងៃទាំងមូល។ [3]ផ្នែក​ 4685(c)(6).

3. ​​ កម្មវិធី​ការចូលរួមចំណែក​ថ្លៃ​ចំណាយរបស់​គ្រួសារ​

ចំពោះសេវាថែទាំ​លំហែ​ ការថែទាំប្រចាំថ្ងៃ និងកម្មវិធីបោះជំរំ កម្មវិធី​រួមចំណែក​បង់ទូទាត់​សោហ៊ុយចំណាយ​របស់​គ្រួសារ នឹងត្រូវយកមក​អនុវត្ត។ កម្មវិធីនេះតម្រូវឲ្យគ្រួសារបង់ទូទាត់មួយចំណែកនៃថ្លៃ​ចំណាយ​ទាំងមូល ដោយផ្អែកលើប្រាក់ចំណូល។ [4]ផ្នែក​ 4783(c). កម្មវិធីនេះ មិនអនុវត្តចំពោះគ្រប់គ្រួសារទាំងអស់នោះឡើយ។ ជាឧទាហរណ៍ ប្រសិនបើកូនរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ដើម្បីទទួល​បានសេវាពី Medi-Cal អ្នក​មិន​ចាំ​បាច់ត្រូវបង់ទូទាត់​ចំណែក​ណាមួយ​នៃសោហ៊ុយចំណាយ​នោះឡើយ។ [5]ផ្នែក​ 4783(a)(1)(E). បើទោះបីជាកូនរបស់អ្នក មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ដើម្បីទទួល​បានសេវាពី Medi-Cal ដោយមិន​គិត​ទៅ​ដល់​​ប្រាក់ចំណូលរបស់គ្រួសារ (ដែលត្រូវគេហៅថា “ដែលត្រូវកំណត់ដោយស្ថាប័ន”) ក៏ដោយ ក៏អ្នក​មិនចាំបាច់​ត្រូវ​បង់​ទូទាត់​​ចំណែក​ណាមួយ​នៃសោហ៊ុយចំណាយ​នោះឡើយ។ 

អ្នក​គ្រាន់តែត្រូវ​បង់ប្រាក់​សម្រាប់ផ្នែកនៃ​សេវា​ថែទាំលំហែ ការថែទាំពេលថ្ងៃ​ និង​សេវា​បោះជំរំ​ ប្រសិនបើ​៖

  • កុមារមានអាយុចន្លោះពី 0 ទៅ 17ឆ្នាំ និងរស់នៅក្នុងផ្ទះ
  • កុមារមិនមានសិទ្ធិទទួលបានសេវាពី Medi-Cal
  • កុមារទទួលបានសេវាថែទាំប្រចាំថ្ងៃ សេវាថែទាំជំនួស និង/ឬសេវាបោះជំរំ និង
  • ប្រាក់ចំណូលដុលប្រចាំឆ្នាំរបស់គ្រួសារ យ៉ាងហោចណាស់ មានបរិមាណ​ច្រើនជាង “កម្រិតនៃ​ភាព​ក្រីក្រ​របស់​សហព័ន្ធ” ចំនួនបួនដង។ [6]ផ្នែក 4783(a)(1)(A)-(E) និង 4783(b)(1).

ប្រសិនបើ​គ្រួសារ​របស់អ្នក​បំពេញតាមលក្ខខណ្ឌទាំងអស់នេះ ថ្លៃ​ចំណាយ​រួម​របស់អ្នក​នឹង​ស្ថិតនៅក្នុងកម្រិត​ថ្លៃបង់បញ្ចុះ​តម្លៃ​​​នៅចន្លោះ​ 5% និង​ 80% នៃ​ថ្លៃ​ចំណាយ​។

មជ្ឈមណ្ឌលប្រចាំតំបន់ មិនអាចស្នើសុំគ្រួសាររបស់អ្នកឲ្យបង់ទូទាត់ សេវាដទៃទៀតរបស់មជ្ឈមណ្ឌលប្រចាំតំបន់​ដែលត្រូវ​បានកត់ត្រា នៅក្នុង IPP របស់អ្នកនោះឡើយ ហើយពួកគេមិនអាចបដិសេធមិនផ្ដល់​សេវា​ណាមួយ​ដែល​អ្នកត្រូវការ ​ដោយសារមូលហេតុគ្រួសាររបស់អ្នក​មិនមាន​លទ្ធភាព​បង់ប្រាក់នោះឡើយ។ 

ក្រោយពេលចុះ​ហត្ថលេខា​ IPP ដែលបានបញ្ចប់​របស់អ្នក​ អ្នកមានរយៈពេល​ 10ថ្ងៃ​ដើម្បី​ផ្តល់​ឲ្យ​មជ្ឈមណ្ឌល​ក្នុងតំបន់​នូវ​ព័ត៌មាន​អំពីប្រាក់ចំណូល​របស់អ្នក​ (ទម្រង់បែបបទ​ IRS គំរូ​ W-2, ការប្រកាសពន្ធ​ប្រាក់ចំណូល​កាលពីឆ្នាំមុន​ កន្ទុយ​ប័ណ្ណ​បើក​ប្រាក់ខែ​ ឬ​ឯកសារ​បញ្ជាក់​ចំណូល​ដែលអាច​ទទួលយកបានផ្សេងទៀត​ [7]ផ្នែក​ 4783​(g)(2).)។ បន្ទាប់មក មជ្ឈមណ្ឌលប្រចាំតំបន់ មានរយៈពេល 10ថ្ងៃដើម្បីប្រាប់អ្នកអំពី​បរិមាណទឹកប្រាក់ដែលអ្នកត្រូវបង់។ បរិមាណទឹកប្រាក់នោះ ត្រូវគេហៅថា “ការរួមចំណែកបង់ទូទាត់​សោហ៊ុយ​ចំណាយ​” របស់អ្នក។ [8]ផ្នែក​ 4783(g)(3). ប្រសិនបើអ្នកមិនផ្ដល់ព័ត៌មានអំពីប្រាក់ចំណូលពេញលេញ អ្នកត្រូវបង់ការរួមចំណែកបង់ទូទាត់​សោហ៊ុយ​ចំណាយ​ក្នុងចំនូនអតិបរមា។ [9]ផ្នែក​ 4783(g)(4). ប្រសិនបើអ្នកមានកូនលើសពីម្នាក់ដែលទទួលសេវារបស់មជ្ឈមណ្ឌលប្រចាំតំបន់ បរិមាណទឹក​ប្រាក់​ដែល​អ្នក​ត្រូវ​បង់ នឹងត្រូវកាត់បន្ថយ។ [10]ផ្នែក​ 4783(d).

មាន​ករណីលើកលែង​។ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រចាំតំបន់នីមួយៗ​ អាចកែសម្រួល​បរិមាណនៃការរួមចំណែកបង់ទូទាត់​សោហ៊ុយ​ចំណាយរបស់គ្រួសារ នៅក្នុងស្ថានភាពចំនួនពីរ៖

  • នៅពេលដែលគ្រួសារកំពុងជួបប្រទះ “ការបាត់បង់​ដ៏ធំធេងដែលមិនអាចចៀសវាងបាន និងដែល​មិនត្រូវ​បាន​ធានា​រ៉ាប់រង” ដែលជាបណ្ដោះអាសន្ន​ដាក់កំហិតទៅលើលទ្ធភាព​បង់ប្រាក់​របស់ពួកគេ។ នេះ​អាច​ជា​គ្រោះធម្មជាតិ​ ឧប្បត្តិហេតុ​ របួសធ្ងន់ធ្ងរ​ចំពោះ​សមាជិកគ្រួសារ​ជិតស្និទ្ធ​ ឬ​ការចំណាយ​វេជ្ជសាស្ត្រ​ពិសេស​​។ [11]មាត្រា​ 17 ក្រមបទបញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 50265(a).
  • ពេលដែលអាចនឹងមាន “ផលប៉ះពាល់​ផ្នែកសេដ្ឋកិច្ច​ដោយផ្ទាល់” ប្រសិនបើសោហ៊ុយចំណាយមិនត្រូវកាត់បន្ថយ។ នេះ​មានន័យ​ថា ​គ្រួសាររបស់អ្នក​អាច​នឹង​មិន​ទទួលបាន​តម្រូវ​ការ​មូលដ្ឋាន​ ដូចជា​អាហារ ទីជម្រក​ សម្លៀកបំពាក់​ ឬ​ការថែទាំ​វេជ្ជសាស្ត្រ​ ប្រសិនបើ​ចាំបាច់ត្រូវ​ទូទាត់ចំនួន​ទឹកប្រាក់នោះ [12]មាត្រា​ 17 ក្រម​បទបញ្ញត្តិ​​រដ្ឋកាលីហ្វ័រញ៉ា​ ផ្នែក​ 50265(b).

អ្នកអាច​ប្តឹង​ឧទ្ធរណ៍​ទៅ​លើ​ការរួមចំណែក​ថ្លៃ​ចំណាយ​ ប្រសិនបើអ្នកជឿជាក់ថា​មជ្ឈមណ្ឌល​ក្នុង​តំបន់​កំពុង​គិត​ថ្លៃ​ពី​អ្នកលើស​ពី​តម្លៃ​មជ្ឈមណ្ឌល​គួរ​គិតថ្លៃ​ ពួកគេ​មានកំហុស​ក្នុងការគណនា​ ឬ​អ្នក​មិនយល់ស្រប​ជាមួយ​នឹង​ការ​សម្រេចអំពី​ករណី​លើកលែង​ណាមួយ​។​

ដើម្បីប្ដឹងឧទ្ធរណ៍ជំទាស់នឹងការរួមចំណែកទូទាត់ថ្លៃ​​ចំណាយ​របស់អ្នក ត្រូវផ្ញើលិខិតមួយច្បាប់ទៅកាន់នាយក​ប្រតិបត្តិ​​របស់មជ្ឈមណ្ឌល​ប្រចាំតំបន់ និងពិពណ៌នាអំពីការមិនឯកភាព​យល់ស្រប​របស់អ្នកក្នុង​រយៈពេល​ 30ថ្ងៃ​បន្ទាប់​ពី​ដឹង​អំពី​ទឹកប្រាក់ថ្លៃ​ចំណាយ​របស់អ្នក​។ [13]ផ្នែក​ 4783(k)(1). ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងការគណនាឡើងវិញរបស់​មជ្ឈមណ្ឌលប្រចាំតំបន់ អ្នកអាចប្ដឹងឧទ្ធរណ៍​ទៅកាន់នាយក​នៃនាយកដ្ឋាន​សេវាសម្រាប់ការលូតលាស់ (DDS)។ អ្នក​​​​ត្រូវ​ប្តឹង​ឧទ្ធរណ៍​ក្នុងរយៈពេល​ 15ថ្ងៃ បន្ទាប់​ពីទទួល​បាន​សេចក្តី​សម្រេច​របស់មជ្ឈមណ្ឌលប្រចាំ  តំបន់។ [14]ផ្នែក​ 4783(k)(1).

ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងសេចក្ដីសម្រេចរបស់នាយក​ប្រតិបត្តិស្ដីពីការបាត់បង់​ដ៏ធំធេង​ដែល​មិន​មានការធានារ៉ាប់រង ដែលមិនអាចចៀសវាងបាន ដែលគ្រួសាររបស់អ្នកជួបប្រទះ​ដែលធ្វើឲ្យអ្នក​មិនអាចរួម​ចំណែក​​បង់ទូទាត់​សោហ៊ុយ​ចំណាយបាន អ្នកអាច​ប្ដឹង​ឧទ្ធរណ៍ទៅកាន់ DDS។ អ្នក​​​​ត្រូវ​ប្តឹង​ឧទ្ធរណ៍​ក្នុងរយៈពេល​ 15ថ្ងៃ បន្ទាប់​ពីទទួល​បាន​សេចក្តី​សម្រេច​របស់​មជ្ឈមណ្ឌលប្រចាំតំបន់។ [15]ផ្នែក​ 4783(k)(2)&(3).

4. ​​ ថ្លៃ​សេវា​សម្រាប់​កម្មវិធី​គ្រួសារ​ប្រចាំ​ឆ្នាំ​

គ្រួសារ​របស់អ្នកនឹង​មាន​ថ្លៃ​សេវា​ប្រចាំ​ឆ្នាំ​​ ប្រសិនបើប្រាក់ចំណូល​ដុល​ដែលបានកែតម្រូវ​របស់​គ្រួសារ​ក្នុងកម្រិត​ ឬ​លើស​ពីបួនដងនៃ​កម្រិត​ភាព​ក្រីក្រ​សហព័ន្ធ ហើយកូនរបស់អ្នក​៖

  • មានសិទ្ធិទទួលបាន​សេវា​របស់មជ្ឈមណ្ឌល​ក្នុងតំបន់នៅក្រោមច្បាប់ Lanterman ឬ​ច្បាប់ស្តីពីសេវា​អន្តរាគមន៍​ដើមដំបូង​ (Early Intervention Services Act) [16]សម្រាប់កុមារ​អាយុ​ 0-2ឆ្នាំ​ … Continue reading
  • មានអាយុ​ក្រោម 18ឆ្នាំ
  • រស់នៅ​ជាមួយ​អ្នក (ឪពុកម្តាយ)
  • ទទួល​បាន​សេវា​លើសពីការវាយតម្លៃ​លើតម្រូវការ​ និង​ការសម្របសម្រួល​សេវា​
  • មិនទទួលបានសេវារបស់ Medi-Cal ឬសេវានៃកម្មវិធីអនុគ្រោះ​របស់ Medi-Cal និង
  • ទទួលបានសេវា​នានា​ក្រៅពី​សេវា​ទាំង​បី​នៅក្រោមកម្មវិធី​ការចូលរួម​ចំណែក​ទូទាត់​ថ្លៃ​ចំណាយ​សម្រាប់គ្រូសារ​ (ការសម្រាកលំហែ ការថែទាំ​ពេលថ្ងៃ​ និង​ការបោះជំរំ​)។ [17]ផ្នែក​ 4785(a), រួមទាំង​ថ្លៃ​ចំណាយ​សម្រាកលំហែ ថ្លៃថែទាំពេលថ្ងៃ … Continue reading

ប្រសិនបើប្រាក់ចំណូលដុលដែលត្រូវបានកែសម្រួលរួច មានបរិមាណ​តិចជាង 4ដ​ងនៃកម្រិត​នៃភាពក្រីក្រ​របស់​សហព័ន្ធ នោះនឹងមិនមាន​ថ្លៃឈ្នួលនោះឡើយ។ ប្រ​សិ​ន​បើប្រាក់ចំណូលដុលដែលត្រូវបានកែសម្រួលរួច ស្ថិតនៅ​ចន្លោះពី 4 ទៅ​​​​ 8 ដង​នៃកម្រិត​​ភាពក្រីក្រ​របស់​សហព័ន្ធ ថ្លៃឈ្នួល​គឺ $150 ក្នុងមួយឆ្នាំ​។ [18]ផ្នែក​ 4785(b). 

ប្រសិ​នបើប្រាក់ចំណូលដុលដែលត្រូវបានកែសម្រួលរួច មានបរិមាណ​ច្រើនជាង 8 ដងនៃកម្រិត​ភាព​ក្រីក្រ​របស់​សហព័ន្ធ ថ្លៃឈ្នួលគឺ $200 ក្នុងមួយឆ្នាំ។

សូមចាំ​ថា៖

  1. ថ្លៃឈ្នួលទាំងនេះ គឺសម្រាប់មួយគ្រួសារ មិនថាមានអតិថិជនប៉ុន្មាននាក់ របស់មជ្ឈមណ្ឌលប្រចាំតំបន់​នៅ​ក្នុង​គ្រួសារ​​នោះក៏ដោយ។
  2. ប្រាក់ចំណូលដុលរបស់គ្រួសារដែលត្រូវបានកែសម្រួល គឺជាប្រាក់ចំណូល​ទាំងអស់ដែលបានមកពី​ឪពុកម្ដាយទាំងពីរនាក់ (ទោះបីជាពួកគេរស់នៅ​បែកពីគ្នាក៏ដោយ លើកលែងតែមានសាលក្រមតុលាការ។) វាក៏រួមបញ្ចូលចំណែកទ្រព្យសម្បត្តិរួមនៃប្រាក់ចំណូលរបស់ឪពុក​ឬម្ដាយចុងផងដែរ។
  3. ប្រសិនបើមជ្ឈមណ្ឌលប្រចាំតំបន់ មិនអាចទទួលបានព័ត៌មានអំពីប្រាក់ចំណូលរបស់ឪពុក​ឬម្ដាយដែល​កូន​មិន​រស់នៅជាមួយ ប្រាក់ចំណូល​នោះ​នឹងមិនត្រូវរួមបញ្ចូលនោះឡើយ។ [19]ផ្នែក​ 4785(j).

មជ្ឈមណ្ឌលប្រចាំតំបន់ អាចអនុញ្ញាតឲ្យមានការលើកលែងក្នុងការបង់​ថ្លៃឈ្នួលកម្មវិធីគ្រួសារ​ប្រចាំឆ្នាំ ប្រសិនបើអ្នកបង្ហាញថា៖

  1. អ្នកត្រូវការ​វា​ដើម្បី​រក្សាទុកកូនរបស់អ្នក​នៅផ្ទះ​។
  2. អ្នកមានហេតុការណ៍ដ៏អាក្រក់ដែលប៉ះពាល់ដល់លទ្ធភាពរបស់អ្នកក្នុងការបង់ថ្លៃឈ្នួលរបស់​អ្នក​ ដើម្បី​បំពេញ​តាម​តម្រូវការថែទាំ​និងគ្រប់គ្រងកូនរបស់អ្នក​ ឬ
  3. អ្នកមានការបាត់បង់ដ៏ធំធេង ដែលជាបណ្ដោះអាសន្ន​ដាក់កំហិតលើ​លទ្ធភាព​របស់អ្នកក្នុងការបង់ថ្លៃឈ្នួល​និងបង្កើតផលប៉ះពាល់​ផ្នែកសេដ្ឋកិច្ច​ដោយផ្ទាល់ទៅលើគ្រួសារ។ ឧទាហរណ៍​៖ គ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់​ដែលពាក់ព័ន្ធ ឬរបួសធ្ងន់ធ្ងរចំពោះសមាជិកគ្រួសារ និង​ការ​ចំណាយ​​លើការព្យាបាលដ៏ច្រើនសន្ធឹកសន្ធាប់។ [20]ផ្នែក​ 4785(f).

ការមិនបង់ថ្លៃឈ្នួល​កម្មវិធី​គ្រួសារ​​ប្រចាំឆ្នាំ មិនអាចបង្កឲ្យមាន​ការពន្យារ​ពេល​ ឬការបដិសេធ​ការផ្ដល់​សេវា​នោះឡើយ។ [21]ផ្នែក​ 4785(g). ប្រសិនបើ​ថ្លៃ​ឈ្នួល​មិនត្រូវបា​ន​ទូទាត់ទេ មជ្ឈមណ្ឌលក្នុងតំបន់​នឹង​ផ្ញើលិខិត​មួយច្បាប់​ស្នើសុំ​ទូទាត់។​ ប្រសិនបើថ្លៃឈ្នួលនៅតែមិនត្រូវបានបង់ទូទាត់ នោះ DDS អាចបន្តការទាមទារ​ការប្រមូលទឹក​ប្រាក់​។ [22]ផ្នែក​ 4785 (d) និង​ (e).

References
1 ផ្នែក​ 4784(e).
2 ផ្នែក​ 4784(h).
3 ផ្នែក​ 4685(c)(6).
4 ផ្នែក​ 4783(c).
5 ផ្នែក​ 4783(a)(1)(E).
6 ផ្នែក 4783(a)(1)(A)-(E) និង 4783(b)(1).
7 ផ្នែក​ 4783​(g)(2).
8 ផ្នែក​ 4783(g)(3).
9 ផ្នែក​ 4783(g)(4).
10 ផ្នែក​ 4783(d).
11 មាត្រា​ 17 ក្រមបទបញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 50265(a).
12 មាត្រា​ 17 ក្រម​បទបញ្ញត្តិ​​រដ្ឋកាលីហ្វ័រញ៉ា​ ផ្នែក​ 50265(b).
13 ផ្នែក​ 4783(k)(1).
14 ផ្នែក​ 4783(k)(1).
15 ផ្នែក​ 4783(k)(2)&(3).
16 សម្រាប់កុមារ​អាយុ​ 0-2ឆ្នាំ​ ថ្លៃ​សេវា​គឺ​អាស្រ័យលើ​ការឯកភាព​ដោយ​រដ្ឋាភិបាល​សហព័ន្ធ​។
17 ផ្នែក​ 4785(a), រួមទាំង​ថ្លៃ​ចំណាយ​សម្រាកលំហែ ថ្លៃថែទាំពេលថ្ងៃ ឬ​ថ្លៃ​ចំណាយលើ​ការបោះជំរំ​
18 ផ្នែក​ 4785(b).
19 ផ្នែក​ 4785(j).
20 ផ្នែក​ 4785(f).
21 ផ្នែក​ 4785(g).
22 ផ្នែក​ 4785 (d) និង​ (e).