Menu Close

(6.17) តើមជ្ឈមណ្ឌល​ក្នុងតំបន់​ធ្វើការទូទាត់សម្រាប់​សេវា​បោះជំរំ​​និងសេវា​កែកម្សាន្ត​ដែរឬទេ​? ចុះ​ចំណែកសេវាអប់រំ​និងការព្យាបាល​ក្រៅវេជ្ជសាស្រ្ត​?

(6.17) តើមជ្ឈមណ្ឌល​ក្នុងតំបន់​ធ្វើការទូទាត់សម្រាប់​សេវា​បោះជំរំ​​និងសេវា​កែកម្សាន្ត​ដែរឬទេ​? ចុះ​ចំណែកសេវាអប់រំ​និងការព្យាបាល​ក្រៅវេជ្ជសាស្រ្ត​?

​បាទ/ចាស។ មកត្រឹម​ខែ​កក្កដា ឆ្នាំ​2021 មជ្ឈមណ្ឌល​ក្នុង​តំបន់​អាច​បង់ប្រាក់​សម្រាប់​ សេវា​បោះជំរំ​ សេវា​កម្ម​កម្សាន្ត សេវា​អប់រំ​ និង​ការព្យាបាលក្រៅវេជ្ជសាស្ត្រ​។ សេវាទាំងនេះ​ត្រូវបាន​ “ព្យួរ​” ពីមុនមក​នៅក្នុង​ឆ្នាំ​2009 មានន័យ​ថា​មជ្ឈមណ្ឌល​ក្នុងតំបន់​មិនអាច​បង់ប្រាក់​សម្រាប់​សេវាទាំងនោះបាន​ទេ​។ ប៉ុន្តែ​ ការ​ព្យួរនោះ​​ត្រូវ បាន​ដកចេញហើយ​។ សេវា​បោះជំរំ​អាច​រួមបញ្ចូល​នូវ​ការ​បោះជំរំពេលថ្ងៃ​ ការបោះ​ជំរំពេលយប់​ និង​ការធ្វើដំណើរពាក់ព័ន្ធ​។ សេវា​កម្សាន្ត​សង្គម​ ឧទាហរណ៍​មានដូចជា​ ការ ហែលទឹក​ និង​ការជិះ​សេះ​ជាដើម​។ សេវាអប់រំ​គឺ​សម្រាប់​កុមារ​អាយុ​ 3ឆ្នាំ​ដល់​ 17ឆ្នាំ​។ ការព្យាបាលក្រៅវេជ្ជសាស្ត្រ​ អាច​រួម​មាន​សកម្មភាព​កម្សាន្ត​ដែលផ្តល់ឱកាស​ដល់ជនពិការចូលរួម សិល្បៈ របាំ​ និងតន្ត្រី​។​ ដើម្បី​ស្នើសុំ​ឲ្យមជ្ឈមណ្ឌលក្នុង​តំបន់ ផ្តល់​មូល​និធិ​ដល់សេវា​ណាមួយក្នុង​ចំណោម​សេវាទាំងនេះ​ សុំឲ្យ​មាន​កិច្ច​ប្រជុំ​ IPP ដើម្បីពិភាក្សា​អំពីតម្រូវការ​និង​គោលដៅ​។