Menu Close

(6.3) តើ​ខ្ញុំ​ស្នើ​សុំ​សេវាកម្ម​ថ្មី​ ឬ​ការ​ផ្លាស់ប្តូរសេវាកម្ម​សម្រាប់​កូន​របស់​ខ្ញុំ​បាន​តាម​របៀប​ណា?

(6.3) តើ​ខ្ញុំ​ស្នើ​សុំ​សេវាកម្ម​ថ្មី​ ឬ​ការ​ផ្លាស់ប្តូរសេវាកម្ម​សម្រាប់​កូន​របស់​ខ្ញុំ​បាន​តាម​របៀប​ណា?

សេវាកម្មនិង​ការ​គាំ​ពាររបស់មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ ត្រូវ​បាន​សម្រេច​ដោយ​ដំណើរការ​ផែនការ​កម្ម​វិធី​ជា​លក្ខណៈបុគ្គល (IPP)។ ប្រ​សិន​បើ​កូន​របស់​អ្នក​ត្រូវការ​ការ​គាំពារ​និង​សេវាកម្ម​បន្ថែម ឬ​ផ្សេងទៀត ដើម្បី​រស់​នៅ​ក្នុង​​ផ្ទះ​នោះ កូន​របស់អ្នក​ត្រូវការ IPP ថ្មី។ ដើម្បី​ផ្លាស់ប្តូរ​ IPP កូន​របស់អ្នក សូម​ស្នើ​សុំ​ការ​ប្រ​ជុំ IPP និង​ប្រាប់​ ដល់​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​ថាកូន​របស់អ្នក​ត្រូវ​ការ​ការ​គាំ​ពារ​បន្ថែមទៀត។ នៅ​​ពេ​ល​ដែល​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​ដឹង​ថា​ ក្រុម​គ្រួសារ​របស់​អ្នក​ត្រូវការ​សេវាកម្ម​បន្ថែម​ដើម្បី​រក្សា​កុមារ​ឱ្យ​រស់នៅ​ក្នុង​ផ្ទះបាន​នោះ វា​ត្រូវ​តែ​ជួប​ជា​មួយ​អ្នក​ដើម្បី​ពិភាក្សា​ពី​ស្ថាន​ភាព។ ប្រាប់ដល់អ្នក​សម្រប​សម្រួល​សេវា​អំពី​បញ្ហា​របស់​អ្នក និង​អ្វី​ដែល​អ្នក​ត្រូវការ​ដើម្បី​ទទួល​បាន​ឱ្យ​កូន​របស់​អ្នក​ស្នាក់​នៅ​ក្នុង​ផ្ទះ​បាន។​ [1]ផ្នែក​ 4685(c)(2).

References
1 ផ្នែក​ 4685(c)(2).