សេវាកម្មទូទៅជាសេវាដែលទីភ្នាក់ងារសាធារណៈជាអ្នកទទួលបន្ទុកផ្តល់ដល់សាធារណជននិងដោយប្រើទឹកប្រាក់បានពីសាធារណៈ។ [1]ផ្នែក 4644(b). ផ្នែកមួយទៀតនៃច្បាប់ Lanterman បន្ថែមធានារ៉ាប់រងឯកជននិងគម្រោងធានាការថែទាំសុខភាពដែលត្រូវបានគ្រប់គ្រងចូលទៅក្នុងបញ្ជីសេវាកម្មទូទៅ។ [2]ផ្នែក 4659(c). ច្បាប់ចែងថា អតិថិជនមជ្ឈមណ្ឌលក្នុងតំបន់ត្រូវប្រើសេវាកម្មទូទៅនៅមុនការប្រើប្រាស់ទឹកប្រាក់របស់ខ្លួនដើម្បីទិញសេវាកម្មដូចគ្នានេះ។ [3]ផ្នែក 4648(a)(8) និង 4659.
ឧទាហរណ៍នៃសេវាកម្មទូទៅជាមណ្ឌលសិក្សាធិការ Medi-Cal សេវាគាំពារតាម គេហដ្ឋាន (IHSS) តាមរយៈខោនធី និងសេវាកម្មកុមាររដ្ឋកាលីហ្វ័រញ៉ា (CCS)។ ប្រសិនបើកូនរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាកម្មទូទៅ ប៉ុន្តែអ្នកជ្រើសរើសមិនដាក់ពាក្យសុំសេវាកម្មទាំងនោះទេ មជ្ឈមណ្ឌលថ្នាក់ តំបន់ក៏មិនអាចទិញសេវាកម្មដែលទីភ្នាក់ងារទាំងនេះនឹងផ្តល់ដល់កូនអ្នកបានដែរ។ [4]ផ្នែក 4659(c). ប្រសិនបើកូន ឬ ក្រុមគ្រួសាររបស់អ្នកមិនបំពេញបានទៅតាមលក្ខខណ្ឌតម្រូវសម្រាប់សេវាកម្មទូទៅខាងលើ ពេលនោះមជ្ឈមណ្ឌលថ្នាក់តំបន់អាចទិញសេវាកម្មទាំងនេះបាន។
នៅក្នុងកិច្ចប្រជុំ IPP កូនរបស់អ្នក សូមសុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ជួយអ្នកតស៊ូមតិ សម្រាប់សេវាកម្មទូទៅទាំងឡាយ។ ធ្វើបែបនេះ អ្នកនឹងមិនមែនជាមនុស្សតែម្នាក់ដែលត្រូវទទួលខុសត្រូវសម្រាប់ការស្នើសុំឱ្យបានសេវាកម្មទាំងនោះទេ។ ប្រសិនបើអ្នកមិនស្នើសុំទេ មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវជួយអ្នកដើម្បីឱ្យទទួលបានសេវាកម្មទូទៅទាំងនេះ។ [5]ផ្នែក 4659(d)(2). ប្រសិនបើអ្នកមានបញ្ហាក្នុងការទទួលបាន សេវាកម្មទាំងឡាយ សូមសុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ជួយតស៊ូមតិសម្រាប់កូនអ្នកជាមួយនឹងទីភ្នាក់ងារសាធារណៈ ក្រុមហ៊ុនធានារ៉ាប់រង ឬ គម្រោងថែទាំសុខភាពដែលត្រូវបានគ្រប់គ្រង។ [6]ផ្នែក 4648(b). សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដើម្បីឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ជួយតស៊ូមតិសម្រាប់អ្នក សូមមើល ជំពូក 10។