ការសម្រាកលំហែអនុញ្ញាតឲ្យក្រុមគ្រួសារមានការសម្រាកពីការមើលថែទាំផ្ទាល់ និងជួយគាំពារដល់បុគ្គលមានពិការភាពផ្នែកការលូតលាស់។ មជ្ឈមណ្ឌលថ្នាក់តំបន់បង់ថ្លៃឲ្យបុគ្គលិកផ្តល់សេវាសម្រាកលំហែដែលត្រូវនៅជាមួយអ្នកដែលមានពិការភាពផ្នែកការលូតលាស់ ដើម្បីឲ្យសមាជិកគ្រួសារអាចមានពេលសម្រាក។ [1]ផ្នែក 4690.2. “សមាជិកគ្រួសារ” គឺជាបុគ្គលដែលរស់នៅជាមួយនឹងបុគ្គលមានពិការភាពផ្នែកការលូតលាស់ និងអ្នកដែលទទួលខុសត្រូវសម្រាប់ការថែទាំ និងការគ្រប់គ្រងផ្ទាល់ 24 ម៉ោង។ [2]មាត្រា 17 Cal. ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា. ផ្នែក 54302(a)(29). ការសម្រាកលំហែមិនមែនមិនមានការចំណាយនោះទេ ពួកគេត្រូវស្ថិតនៅក្នុងកម្មវិធីចូលរួមចំណាយរៀបរាប់ខាងលើ។
នៅពេលអ្នកផ្តល់សេវាសម្រាកលំហែមកផ្តល់ការថែទាំដល់កូនរបស់អ្នក អ្នកអាចចាកចេញពីផ្ទះ ចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ ឬ គេងថ្ងៃបាន។ អ្នកមិនចាំបាច់ត្រូវចាកចេញពីផ្ទះទេ ប៉ុន្តែចាំបាច់សម្រាកពីការមើលថែទាំកូនរបស់អ្នក។
ប្រសិនបើអ្នកឈឺ ជាប់វិស្សមកាល ឬអ្នកត្រូវការធ្វើដំណើរដើម្បីបំពេញការងារ ពេលនោះមជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់ថ្លៃសម្រាប់ការថែទាំក្រៅផ្ទះសម្រាប់រយៈពេលខ្លីសម្រាប់កូនរបស់អ្នកបាន។ [3]ផ្នែក 4212(b).