Menu Close

(6.11) តើឪពុក​ម្តាយ​ដែល​មាន​ពិការភាព​ផ្នែក​ការ​លូតលាស់​អាចទទួល​បាន​សេវាកម្ម​ពី​មជ្ឈមណ្ឌល​ថ្នាក់​តំបន់ ដើម្បី​ជួយ​ដល់ពួក​គេ​ឱ្យ​មើល​ថែ​​កូនៗរបស់ពួក​គេ​បានទេ។​

(6.11) តើឪពុក​ម្តាយ​ដែល​មាន​ពិការភាព​ផ្នែក​ការ​លូតលាស់​អាចទទួល​បាន​សេវាកម្ម​ពី​មជ្ឈមណ្ឌល​ថ្នាក់​តំបន់ ដើម្បី​ជួយ​ដល់ពួក​គេ​ឱ្យ​មើល​ថែ​​កូនៗរបស់ពួក​គេ​បានទេ។​

ប្រ​សិន​បើ​ (ឪពុក​ម្តាយ ឬ អ្នក​អាណា​ព្យាបាល) មាន​ពិការភាព​ផ្នែក​ការ​លូតលាស់ អ្នក​អាច​ទទួល​ការបណ្តុះ​បណ្តាល​ជំនាញ​ចិញ្ចឹម​កូន​ពី​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់បាន​​។ អ្នក​អាច​ទទួល​បាន​សេវាកម្ម​ដែល​អា​ចជួយ​ដល់​អ្នក​ឱ្យ​មើល​ថែ​កូនៗ​របស់​អ្នក​នៅក្នុង ​ផ្ទះ​របស់អ្នកបាន។ [1]ផ្នែក​ 4687. ប្រ​សិន​បើ​កុមារ​ក៏​មាន IPP ឬ IFSPនោះ IPP របស់ អ្នកនឹង​ត្រូវ​បាន​ញែក​​ចេញ​ពី IPP កូនរបស់អ្នក។​​ ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ IPP របស់អ្នក និង​ IPP កូនរបស់អ្នក ឬ IFSP ធ្វើការរួមគ្នា។​ ផែនការទាំង​នោះ​​មិន​ចាំបាច់ត្រូវ​  សរ​សេរ​ជា​លាយលក្ខណ៍​អក្សរនៅពេល​ជា​មួយ​គ្នា ឬ តាម​របៀប​ដូចគ្នា​នោះ​ទេ។​ ឱពុក​ម្តាយ​គួរ​សរសេរ​ IPP របស់គេ​ដាច់ដោយឡែក​ពី​ IPP របស់កូន​គេ​ ឬ IFSP​កូនរបស់គេ ។ ធ្វើបែបនេះ អ្នកសម្របសម្រួល​សេវាកូនរបស់អ្នក អាច​ផ្តោត​ទៅ​លើ​តម្រូវការការកូន​របស់អ្នក​ឯករាជ្យ​ពី​អ្នក​និង​តម្រូវការរបស់អ្នក។​ សូមយកមកជាមួយ​ច្បាប់​នៃ IPP ឬ IFSP កូន​របស់អ្នក​​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ IPP របស់អ្នក​។ នេះនឹង​ជួយ​អ្នក​ធ្វើ​ឱ្យ​ច្បាស់​ពី​សេវាកម្ម​របស់​អ្នក​​ដំណើរការរួម​គ្នា។​

អ្នក​ក៏​អាច​ទទួល​បាន​ជំនួយ​ពី​ទី​ភ្នាក់​ងារ​ជំនាញ​ចិញ្ចឹមកូន​ដូច​ជា​ទីភ្នាក់​ងារ​ Through the Looking Glass (តាមរយៈ​កញ្ចក់​វ៉ែនតា)។ ភ្នាក់ងារតាមរយៈ​កញ្ចក់​វ៉ែនតា ជា​អង្គ​ការ​ជាតិ​ដែល​ជួយ​គាំ​ពារ​ដល់​ឪពុក​ម្តាយ​មាន​ពិការភាព​។ ពួក​គេ​អាច​ផ្តល់​ដល់​អ្នក​នូវ​គំនិត​នានា​អំពី​អ្វី​ដែល​អ្នក​ត្រូវការ។ គេហទំព័ររបស់ពួក​គេគឺ​ www.lookingglass.org/ ឬ ទូរសព្ទ​ទៅលេខ (800) 6442666។

References
1 ផ្នែក​ 4687.