ការគាំពារតាមលក្ខណៈជាតិ គឺជាអ្នកទាំងឡាយ ដូចជាសមាជិកក្រុមគ្រួសារ មិត្តភក្តិ និស្សិត មិត្តរួមការងារ និងទំនាក់ទំនងសហគមន៍ផ្សេងទៀតដែលមានស្រាប់នៅក្នុងជីវិតរបស់កុមារ ដែលអាចជួយដល់ពួកគេឱ្យបំពេញបានទៅតាមគោលដៅ IPP។ [1]ផ្នែក 4512(e) និង 4646.5(a)(5). ការគាំទ្រលក្ខណៈធម្មជាតិសម្រាប់កុមារ ធម្មតាជាឪពុកម្តាយនិងគ្រួសារដែលអាចជួយពួកគេបាន។ សេវាគាំពារតាមគ្រួសារដែលមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ជូនជាសេវាត្រូវបានកំណត់ថាទទួលស្គាល់និងកសាងទៅលើការគាំពារតាមលក្ខណៈធម្មជាតិដែលកុមារមាននៅក្នុងជីវិតរបស់គេ។ [2]ផ្នែក 4685(b)(3). ដើម្បីពង្រីកទៅលើសេវាកម្មដែលមាន មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងប្រើប្រាស់ការគាំពារតាមលក្ខណៈធម្មជាតិបាន។ នៅក្នុងការអភិវឌ្ឍ IPP របស់ កុមារ អ្នកសម្របសម្រួលមជ្ឈមណ្ឌលថ្នាក់តំបន់នឹងសាកល្បងទៅលើការគាំពារតាមលក្ខណៈធម្មជាតិរបស់កុមារ ដែលអាចមានសមត្ថភាពនិងមានឆន្ទៈផ្តល់នូវ សេវាកម្មមួយចំនួនក្នុង IPP។ មជ្ឈមណ្ឌលថ្នាក់តំបន់ទំនងជាគិតគូរឲ្យឪពុកម្តាយកុមារផ្តល់សេវាកម្មនិងការគាំពារតាមធម្មជាតិ ដូចគ្នាទៅនឹងឪពុកម្តាយទាំងនោះដែលផ្តល់ដល់កុមារអាយុស្រករគ្នាដែលពុំមានពិការភាពដែរ។ [3]ផ្នែក 4646.4(a)(4).