Menu Close

(6.2) តើ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ត្រូវ​ធ្វើ​អ្វី​ដើម្បី​បំពេញ​ទៅ​តាម​តម្រូវ​ការ​របស់​កុមារ​ដែល​មាន​ពិការភាព​​ផ្នែក​ការ​លូត​លាស់​និង​ក្រុម​គ្រួសារ​របស់ពួក​គេ?

(6.2) តើ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ត្រូវ​ធ្វើ​អ្វី​ដើម្បី​បំពេញ​ទៅ​តាម​តម្រូវ​ការ​របស់​កុមារ​ដែល​មាន​ពិការភាព​​ផ្នែក​ការ​លូត​លាស់​និង​ក្រុម​គ្រួសារ​របស់ពួក​គេ?

មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​មាន​លក្ខណៈ​បទ​បែន ច្នៃ​​ប្រ​ឌិត និង​ប្រ​កប​ដោយ​នវានុវ​ត្ត​ន៍​នៅ​ក្នុង​ការ​​បំពេញ​ទៅ​តាម​តម្រូវ​ការ​ជាក់លាក់​របស់​កុមារ​និង​ក្រុម​គ្រួសារ។ ប្រ​សិន​បើ​កុមារ​កំពុង​តែ​ទទួល​បាន​សេវាកម្ម​ពី​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់ មជ្ឈមណ្ឌលថ្នាក់​តំ​ប​ន់​​​ត្រូវ​តែ​ពិចារណា​ពី​តម្រូវ​ការ​ជា​លក្ខណៈបុគ្គល​របស់​កុមារ។ នេះ​មាន​ន័យ​ថា​មជ្ឈ​មណ្ឌ​ល​ថ្នាក់​តំ​បន់៖

  • មិន​ត្រូវ​ធ្វើ​អ្វី​តាម​រូបភាព​ណា​មួយ​
  • ដែល​​ខុស​ពី​អ្វី​ដែល​ធ្លាប់​ធ្វើ​កន្លង​មក ឬ តាម​អ្វី​ដែល​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​ធ្លាប់​​ធ្វើ​កន្លង​មក​នោះ​ទេ
  • អាចបង្កើត​វិធីសាស្ត្រ​ថ្មី​និង​ខុសប្លែក​ ដើម្បី​ផ្តល់​ជូនសេវា​។ [1]ផ្នែក​ 4651, 4685(c)(2), និង​ 4648(a)(2) និង​ (e)(3).

មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​គួរ​ធ្វើ​ការ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រា​យ​​ដែល​មាន​ផល​សម្រាប់ពួក​គេ។​ ឧទាហរណ៍ ប្រ​សិន​បើ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​មិន​អាច​​ស្វែ​ង​រក​អ្នក​ផ្គត់​ផ្គង់​​ដើម្បី​ផ្តល់​សេវាសម្រាកតាមផ្ទះ​សម្រាប់កុមារ​បាន ប៉ុន្តែ​អ្នក (គ្រួសារ ឬ អាណាព្យាបាល) ស្វែង​រក​នរណា​ម្នាក់បាន មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាច​មាន​លក្ខណៈ​បទ​បែន និង​ជួល​បុគ្គល​រូប​នោះ។ ប៉ុន្តែ ប្រ​សិន​បើ​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​អាច​បំពេញ​បាន​ទៅ​តាម​តម្រូវការ​របស់​អ្នក​ជា​មួយ​នឹង​អ្នក​ផ្គត់ផ្គង់​ដែល​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​មាន​ពី​មុន​មក ពេលនោះ​ប្រ​ហែល​ជា​អ្នក​មិន​អាច​ទទួល​យក​បុគ្គ​ល​​ជាក់​លាក់​ណា​ម្នាក់​ដើម្បី​ផ្តល់​សេវាកម្ម​នោះ​ទេបានទេ។

References
1 ផ្នែក​ 4651, 4685(c)(2), និង​ 4648(a)(2) និង​ (e)(3).