នៅពេលជ្រើសរើសអ្នកផ្តល់សេវា ច្បាប់ Lanterman ចែងថា ក្រុមការងារ IPP ត្រូវពិចារណា៖
- សមត្ថភាពរបស់អ្នកផ្តល់សេវា ដើម្បីផ្តល់សេវាកម្មឱ្យមានគុណភាពនិងបំពេញបានទៅតាមវត្ថុបំណងក្នុង IPP និង
- ថ្លៃនៃការផ្តល់សេវាកម្ម ឬ ការគាំពារនៃគុណភាពប្រហាក់ប្រហែលគ្នាដោយអ្នកផ្តល់ផ្សេងគ្នា។ [1]ផ្នែក 4648(a)(6).
ច្បាប់ចែងថា មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវប្រើសេវាកម្មអ្នកផ្តល់ដែលមានតម្លៃទាបជាងគេ ជាមួយនឹងថ្លៃការធ្វើដំណើរ ដែលអាចបំពេញបានទៅតាមតម្រូវការក្នុង IPP របស់កុមារ។ ទោះជាយ៉ាងណា អ្នកផ្តល់ដែលមានតម្លៃទាបជាងគេ ត្រូវតែមានសមត្ថភាពបំពេញទៅបានតាមតម្រូវការជាក់លាក់ទាំងឡាយដែលត្រូវបានពិពណ៌នា នៅក្នុង IPP។ ប៉ុន្តែ ប្រសិនបើមានអ្នកផ្តល់ណាដែលមានតម្លៃទាបជាងគេមែន ក៏កូន របស់អ្នកនឹងមិនត្រូវប្តូរទៅកាន់អ្នកផ្តល់នោះទេ ប្រសិនបើវានឹងបង្កឱ្យមានការរឹតត្បិតច្រើនជាងមុន ឬ ស្ថិតក្នុងបរិបទដែលត្រូវធ្វើសមាហរ័ណកម្មតិចជាងមុន នោះ។ [2]ផ្នែក 4648(a)(6)(D). អ្នកផ្តល់សេវាដែលទទួលបានប្រាក់ពីសហព័ន្ធដើម្បីផ្តល់សេវាកម្មនោះ អាចនឹងមានតម្លៃទាបជាងអ្នកផ្តល់សេវាដែលមិនទទួលបានប្រាក់ពីសហព័ន្ធ។ មជ្ឈមណ្ឌលថ្នាក់តំបន់ក៏ត្រូវពិចារណាករណីនេះដែរនៅពេលធ្វើការជ្រើសរើសអ្នកផ្តល់សេវា។ [3]ផ្នែក 4648(a)(6)(D).
ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់កូនរបស់អ្នក ចង់ប្តូរទៅកាន់អ្នកផ្តល់សេវាដែលមានតម្លៃទាបនោះ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវរៀបចំកិច្ចប្រជុំ IPP ហើយ អ្នកឯកភាព ជាមួយនឹងការផ្លាស់ប្តូរ ឬ ផ្តល់ដល់អ្នកនូវការជូនដំណឹងជាលាយលក្ខអក្សរពីការផ្លាស់ប្តូរដែលបានស្នើឡើង។ [4]ផ្នែក 4646.4(h). ប្រសិនបើពួកគេចង់កាត់បន្ថយ បញ្ឈប់ ឬផ្លាស់ប្តូរសេវានៅក្នុងផែនការ IPP របស់កូនអ្នក ពួកគេត្រូវតែផ្តល់ដំណឹងក្នុងរយៈពេល 30ថ្ងៃជាមុនសិន។ [5]ផ្នែក 4710(a).
ទីបំផុត មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចទិញការព្យាបាលដែលមានលក្ខណៈជាការ ដកពិសោធន៍ ឬ ឧបករណ៍ដែលមិនត្រូវបានបញ្ជាក់ពីប្រសិទ្ធភាពទាំងផ្នែកព្យាបាល ឬវិទ្យាសាស្រ្ត ឬសុវត្ថិភាព ឬ ដែលហានិភ័យនិងបញ្ហាមិនទាន់ត្រូវបានដឹងនៅឡើយ នោះទេ។ ការព្យាបាលដែលមានលក្ខណៈជាការពិសោធន៍ ឬ សេវា ព្យាបាលដោយចលនាដូចជា ការព្យាបាលដកពិសោធន៍ផ្នែកវេជ្ជសាស្រ្ត ឬ អាហារូបត្ថម្ភ នៅពេលប្រើផលិតផលសម្រាប់គោលបំណងមិនមែនជាការអនុវត្តរបស់គ្រូពេទ្យឯកទេស ទូទៅទេនោះ។ [6]ផ្នែក 4648(a)(16).