Menu Close

(6.16) តើ​មានវិធាន​ពិសេសៗ​ ​លក្ខខណ្ឌ​តម្រូ​វ​សម្រាប់​សេវា​នៃ​មជ្ឈមណ្ឌល​ក្នុងតំបន់ជាក់​លាក់​មួយចំនួន​?

(6.16) តើ​មានវិធាន​ពិសេសៗ​ ​លក្ខខណ្ឌ​តម្រូ​វ​សម្រាប់​សេវា​នៃ​មជ្ឈមណ្ឌល​ក្នុងតំបន់ជាក់​លាក់​មួយចំនួន​?

ឪពុក​ម្តាយ​គួ​រដឹង​ពី​ផ្នែក​ទាំង​ឡាយ​នៃ​ច្បាប់ Lanterman អំពី​សេវាកម្ម​នានា​ដែល​កុមារ​មាន​ពិការភាព​​ច្រើន​មាន​តម្រូវការ។

សេវាធ្វើដំណើរ​

សម្រាប់កុមារមិន​ទាន់គ្រប់អាយុ​ដែល​កំពុង​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​របស់គេ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​នឹង​បង់ថ្លៃ​សម្រាប់ការ​ធ្វើដំណើរ​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​របស់គេ​មិន​អាច​ផ្តល់​ការ​ធ្វើ​ដំណើរបាន។​ ប្រ​សិន​បើ​អ្នក​ត្រូវ​ការ​ឱ្យ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​បង់ថ្លៃ​ការ​ធ្វើដំណើរ សូម​ផ្តល់​ព័ត៌​មាន​ជា​លាយ​លក្ខណ៍​អក្សរ ដូចជា​លិខិត​ខ្លី មួយ​ច្បាប់ ទៅដល់​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ដោយ​ធ្វើការ​ពន្យល់ពី​មូលហេតុ។ [1]ផ្នែក​ 4648.35(d).

ខោទឹកនោម​

មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាច​នឹង​បង់​ថ្លៃ​សម្រាប់​ខោ​ទឹក​នោម​កុមារ​ដែល​មាន​ពិការភាព​ផ្នែក​ការ​លូត​លាស់​អាយុ​បី​ឆ្នាំ​និង​ច្រើន​ជាង​នេះ​។ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាច​នឹង​បង់​ថ្លៃ​ខោ​ទឹក​នោម​សម្រាប់​កុមារ​អាយុ​ក្រោម​បី​ឆ្នាំ ប្រ​សិន​បើ​ក្រុម​គ្រួសារ​អាច​បង្ហាញ ​ថា​វា​ចាំបាច់​សម្រាប់កុមារ​ត្រូវ​បន្ត​រស់នៅក្នង​ផ្ទះ។ [2]ផ្នែក​ 4685(c)(7).

សេវា​ផ្នែក​អាកប្បកិរិយា​ និង​ ABA

សេវា​ផ្នែកអាកប្បកិរិយា​ ឬ​ ABA (ការវិភាគអាកប្បកិរិយា​អនុវត្ត​) ជួន​កាលត្រូវបាន ​ផ្តល់​មូលនិធិ​ដោយ​មជ្ឈមណ្ឌល​ក្នុង​តំបន់​។ ច្បាប់តម្រូវ​ឲ្យ​អ្នកប្រើប្រាស់​ Medi-Cal ការធានារ៉ាប់រង​ឯកជន​ និង​ការផ្តល់មូលនិធិសាលារៀន​សម្រាប់​សេវា​ផ្នែកអាកប្បកិរិយា​ មុនពេល​មជ្ឈមណ្ឌល​ក្នុងតំបន់​​ធ្វើការទូទាត់​។ ពិភាក្សា​ជា​មួយអ្នក​សម្របសម្រួល​សេវា​អំពី​របៀប​ក្នុងការ​ទទួលបាន​សេវា​ផ្នែកអាកប្បកិរិយា​សម្រាប់​កូន​អ្នក​ពី Medi-Cal ការធានារ៉ាប់រង​ឯកជន និង​សាលារៀន ឬ​មជ្ឈមណ្ឌលក្នុង​តំបន់​។​សូមមើលផងដែរលើ​ឯកសារ​បោះពុម្ពផ្សាយ​នៃ​អង្គការ​សិទ្ធិ​ជនពិការរដ្ឋកាលីហ្វ័រញ៉ា​ មានចំណងជើង​ការទទួលបានការព្យាបាល​​ ABA​

References
1 ផ្នែក​ 4648.35(d).
2 ផ្នែក​ 4685(c)(7).