Menu Close

(6.30) តើ​អ្នកផ្តល់​ការថែទាំពេលថ្ងៃ​​​ត្រូវតែ​​ធ្វើ​ការ​កែ​សម្រួលឱ្យ​សម​ស្រប​ដើម្បី​ផ្តល់​ការ​ថែទាំ​ដល់​កុមារ​ដោយ​ពិការភាព​ផ្នែក​ការ​លូត​លាស់​ទេ?

(6.30) តើ​អ្នកផ្តល់​ការថែទាំពេលថ្ងៃ​​​ត្រូវតែ​​ធ្វើ​ការ​កែ​សម្រួលឱ្យ​សម​ស្រប​ដើម្បី​ផ្តល់​ការ​ថែទាំ​ដល់​កុមារ​ដោយ​ពិការភាព​ផ្នែក​ការ​លូត​លាស់​ទេ?

កុមារ​គួរ​តែ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្ម​វិធី​ថែទាំពេលថ្ងៃរបស់ហគមន៍​នៅពេល​គ្រប់ពេលដែលអាច​ធ្វើបាន។ ច្បាប់​ស្តីពី​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ពិការភាព​ (ADA) ចែង​ថា អ្នក​ផ្តល់​ការ​ថែទាំ​ពេលថ្ងៃ​មិន​អាច​រើស​អើង​ចំពោះ​កុមារ​មាន​ពិការភាព​បាន​ទេ។ ពួក​គេ​ត្រូវ​តែ​ធ្វើ​ការ “ការកែ​សម្រួល​សម​ស្រប” (កែប្រែ) ទៅដល់កម្ម​វិធី ដូច​ជា​ជំនួយ​និង​សេវាបន្ថែម ដើម្បី​ឱ្យ​កុមារ​មាន​ពិការភាព​អាច​ចូល​រួម​បាន។​ ប៉ុន្តែ ប្រ​សិន​បើ​ការ​កែ​ប្រែ​ ឬ​សេវាបន្ថែម​ដែល​អ្នក​ត្រូវ​ការ​បង្កើត​ឡើង​នូវ “ការលំបាកដែលមិនអាច​ធ្វើបាន” ឬ បង្ករឱ្យ “មាន​ការ​កែ​ប្រែ​ទាំងស្រុង​នៅក្នុង​កម្ម​វិធី​” នោះ កម្ម​វិធី​មិន​ត្រូវ​ផ្តល់​សេវាបន្ថែមឡើយ។ [1]មាត្រា​ 42 U.S. ក្រមសហរដ្ឋ​អាមេរិក​ 12182(b)(2)(A)(ii) និង​ (iii).

នៅ​ក្នុង​ករណីនោះ អ្នក​អាច​ទទួល​បាន​ជំនួយ​បន្ថែម​​ដែល​អ្នក​ត្រូវការ​ពី​មជ្ឈ​មណ្ឌលថ្នាក់​តំបន់។ ឧទាហរណ៍ ប្រ​សិន​បើ​កម្ម​វិធី​ថែទាំ​ពេលថ្ងៃ​ចែងថា កូនរបស់អ្នក​ត្រូវ​មាន​អ្នក​ជំនួយ​មួយ​ទល់មួយ ហើយ​ដែល​នោះ​នឹង​ប្តូរ​ទាំង​ស្រុង​ដល់​កម្ម​វិធី​នោះ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​គួរ​បង់ថ្លៃ​សម្រាប់​ជំនួយ​នោះ។​ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ក៏​អាច​ផ្តល់​ឱវាទនិង​ការ​បណ្តុះ​បណ្តាល​ដល់​បុគ្គលិក​ផ្តល់សេវាថែទាំពេលថ្ងៃបាន​ដែរ។​

យក​លិខិត​ដែល​ទទួល​បាន​ពី​កម្ម​វិធី​ដែល​ពន្យល់​ពី​ការគាំ​ពារ​ដល់​តម្រូវការ​កូន​របស់អ្នក​នូវ​ការ​ថែទាំ​ពេល​ថ្ងៃ។ ឬ សុំ​ឱ្យ​សមាជិក​បុគ្គលិក​ផ្តល់សេវាមើល​ថែពេលថ្ងៃ​​ទៅ​ចូល​រួមក្នុង​ IPP ជា​មួយ​អ្នក។ ​ធ្វើ​បែបនេះ IPP អាច​ត្រូវ​បាន​សរសេរ​ចូល​នូវ​តម្រូវការកូន​របស់អ្នក​សម្រាប់​ការ​គាំ​ពារ​បន្ថែម​​​ក្នុង​នាម​ការ​មើល​ថែពេល​ថ្ងៃ​ និង​តួនាទី​របស់​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់។

ប្រ​សិន​បើ​អ្នក​មាន​បញ្ហា​ទទួល​បាន​ជំនួយ​ដែល​អ្នក​ត្រូវការ សូមទូរសព្ទ​មក​កាន់ Disability Rights California។ អ្នក​ក៏​អាច​ទូរសព្ទ​ទៅ​កាន់​ Child Care Law Center តាមលេខ (415) 558-8005 បាន​ដែរ។

References
1 មាត្រា​ 42 U.S. ក្រមសហរដ្ឋ​អាមេរិក​ 12182(b)(2)(A)(ii) និង​ (iii).