សម្រាប់កុមារអាយុក្រោមបីឆ្នាំ ច្បាប់សហព័ន្ធ (ច្បាប់អប់រំសម្រាប់បុគ្គលមានពិការភាព ឬ IDEA) ផ្តល់នូវសេវាកម្មអន្តរាគមន៍បឋម។ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ទាំងនេះត្រូវបានហៅថា សេវាចាប់ផ្តើមដំបូង (Early Start)។ [1]មាត្រា 20 ក្រមសហរដ្ឋអាមេរិក ចាប់ផ្តើមនៅផ្នែក 1431. រដ្ឋកាលីហ្វ័រញ៉ាបានជ្រើសរើសមជ្ឈមណ្ឌលថ្នាក់តំបន់ធ្វើជាអ្នកសម្របសម្រួលបឋម និងជាអ្នកផ្តល់នូវសេវាកម្មទាំងនេះ។ [2]ក្រមរដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ា ចាប់ផ្តើមនៅផ្នែក 95000. ជំនួសឲ្យ IPP សេវាកម្មសម្រាប់កុមារអាយុក្រោមបីឆ្នាំ ត្រូវបានផ្តល់ក្រោមផែនការសេវាកម្មគ្រួសារជាលក្ខណៈបុគ្គល (IFSP)។ កុមារដែលទទួលបានសេវាអន្តរាគមន៍បឋមក៏អាចទទួលបានសេវាកម្មតាមច្បាប់ Lanterman បានផងដែរ ប្រសិនបើពួកគេមានពិការភាពផ្នែកការលូតលាស់នោះ។ ប៉ុន្តែ សេវាកម្មសម្រាប់កុមារភាគច្រើន សម្រាប់កុមារអាយុក្រោមបីឆ្នាំត្រូវបានផ្តល់តាមរយៈ IFSP។ សម្រាប់ព័ត៌មានបន្ថែមស្តីពីពិការភាពផ្នែកការលូតលាស់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់នោះ សូមមើលជំពូក 2។
នៅពេលដែលពួកគេចូលអាយុបីឆ្នាំ កុមារទាំងឡាយដែលមានសិទ្ធិទទួលបានការអប់រំពិសេស ក៏អាចទទួលបានសេវាអប់រំពិសេសពីមណ្ឌលសិក្សាធិការក្នុងមូលដ្ឋានរបស់គេផងដែរ។ នៅពេលមានអាយុពីរឆ្នាំកន្លះ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែរៀបចំផែនការសម្រាប់ការផ្ទេរកូនរបស់អ្នកទៅកាន់។ [3]ក្រមអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56426.(a) និង (b) និងមាត្រា 17 … Continue reading ប្រសិនបើកុមារមានពិការភាពផ្នែកការលូតលាស់ ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់នៅអាយុបីឆ្នាំនោះ មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងបន្តផ្តល់សេវាកម្មរហូតដល់ត្រីមាសសិក្សាបន្ទាប់ចាប់ផ្តើម ប្រសិនបើគេចូលអាយុបីឆ្នាំនៅពេលដែលសាលាមិនបានចាប់ផ្តើមនោះ។ [4]មាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 52112(f). ប្រសិនបើ អ្នកមានកូនអាយុក្រោមបីឆ្នាំ សូមអានសិទ្ធិទទួលបានការអប់រំពិសេសនិងការទទួលខុសត្រូវ (SERR) ជំពូក 12 សម្រាប់ព័ត៌មានស្តីពីសេវាកម្មអន្តរាគមន៍បឋម។ សម្រាប់ព័ត៌មានពីរបៀបដែលកុមារអាយុលើសពីបីឆ្នាំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេស សូមមើល ជំពូក 3 នៃ SERR។
↑1 | មាត្រា 20 ក្រមសហរដ្ឋអាមេរិក ចាប់ផ្តើមនៅផ្នែក 1431. |
---|---|
↑2 | ក្រមរដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ា ចាប់ផ្តើមនៅផ្នែក 95000. |
↑3 | ក្រមអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56426.(a) និង (b) និងមាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 52112. |
↑4 | មាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 52112(f). |