Menu Close

(6.6) តើ​សេវាកម្ម​គាំ​ពារ​តាម​ផ្ទះ​ដំណើរការ​ជា​ធន​ធាន​ទូទៅ​បាន​យ៉ាង​ដូច​ម្តេច?​

(6.6) តើ​សេវាកម្ម​គាំ​ពារ​តាម​ផ្ទះ​ដំណើរការ​ជា​ធន​ធាន​ទូទៅ​បាន​យ៉ាង​ដូច​ម្តេច?​

សេវាគាំពារតាមផ្ទះ (IHSS) ជា​សេវាកម្ម​ទូទៅ។ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​មិន​អាច​បង់​ថ្លៃ​​សម្រាប់​សេវាកម្ម​ដែល​ជូន​តាម​ IHSS ទេ នៅពេល​ដែល​កូន​របស់​អ្នក​បំ​ពេញ​បាន​ទៅ​តាម​លក្ខ​ខណ្ឌ​តម្រូវ ប៉ុន្តែ​អ្នក​មិន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​នោះ។​ នាយកប្រតិបត្តិ​មជ្ឈ​មណ្ឌលថ្នាក់​តំ​បន់​ ប្រ​ហែល​ជាអាច​ធ្វើ​ករណីលើក​លែង​ចំពោះ​ច្បាប់ និង​បង់​ថ្លៃ​សេវាកម្ម​បាន បើទោះ​បី​ជា​អ្នក​មិន​បាន​ដាក់​ពាក្យ​ស្នើសុំ​ស​ម្រាប់សេវា IHSS ក៏ដោ​យ​ ក្នុង​ករណី​ដែល​មាន​ “ស្ថានភាព​ជាក់លាក់” ហើយ​វា​ត្រូវ​បាន​រៀប​ចំ​ជា​ឯកសារ​នៅ​ក្នុ​ង IPP កូន​របស់អ្នក។​ [1]ផ្នែក​ 4689.05. មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាច​បង់​ថ្លៃ​សម្រាប់​សេវាកម្ម​គាំពារ​​នៅ​ចន្លោះ​ពេល​ដែល​អ្នក​ដាក់​ពាក្យ​ស្នើ​សុំសេវា IHSS និង​ពេល​ដែ​ល​​វា​ត្រូវ​បាន​អនុម័ត​នោះ​។​ នេះ​គឺ​ដោយ​សារតែ រហូត​មក​ទល់នឹង​សេវាកម្ម IHSS ត្រូវ​បា​ន​អនុម័ត​និង​ចាប់ផ្តើម ពួក​គេ​មិន​មែន​ជា​ប្រ​ភព​ធនធានដែល​មាន​ផ្តល់​ជូន​ដើម្បី​បំ​ពេ​ញ​​​ទៅ​តាម​តម្រូវ​ការ​របស់​អ្នក​ទេ។ អត្រា​ដែល​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​បង់​ថ្លៃ​សេវា​ទាំង​នេះ​មិនអាច​លើស​ពី​អត្រា​ប្រាក់​ម៉ោង IHSS សម្រាប់​ខោន​ធី​របស់​អ្នក​បានទេ។​ បន្ថែ​ម​​លើ​នេះ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​មិន​អាច​ទិញ​សេវាគាំ​ពារ​ការរស់នៅ​ដែល​ដូច​គ្នា ឬ ប្រ​ហាក់​ប្រ​ហែល​​គ្នា​ទៅនឹង IHSS ទៅ​ជំនួសឲ្យ IHSS បាន​នោះ​ទេ។​

References
1 ផ្នែក​ 4689.05.