កុមារគួរតែត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីថែទាំពេលថ្ងៃរបស់ហគមន៍នៅគ្រប់ពេលដែលអាចធ្វើបាន។ ច្បាប់ស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាព (ADA) ចែងថា អ្នកផ្តល់ការថែទាំពេលថ្ងៃមិនអាចរើសអើងចំពោះកុមារមានពិការភាពបានទេ។ ពួកគេត្រូវតែធ្វើការ “ការកែសម្រួលសមស្រប” (កែប្រែ) ទៅដល់កម្មវិធី ដូចជាជំនួយនិងសេវាបន្ថែម ដើម្បីឲ្យកុមារមានពិការភាពអាចចូលរួមបាន។ ប៉ុន្តែ ប្រសិនបើការកែប្រែ ឬសេវាបន្ថែមដែលអ្នកត្រូវការបង្កើតឡើងនូវ “ការលំបាកដែលមិនអាចធ្វើបាន” ឬ បង្កឲ្យ “មានការកែប្រែទាំងស្រុងនៅក្នុងកម្មវិធី” នោះ កម្មវិធីមិនត្រូវផ្តល់សេវាបន្ថែមឡើយ។ [1]មាត្រា 42 U.S. ក្រមសហរដ្ឋអាមេរិក 12182(b)(2)(A)(ii) និង (iii).
នៅក្នុងករណីនោះ អ្នកអាចទទួលបានជំនួយបន្ថែមដែលអ្នកត្រូវការពីមជ្ឈមណ្ឌលថ្នាក់តំបន់។ ឧទាហរណ៍ ប្រសិនបើកម្មវិធីថែទាំពេលថ្ងៃចែងថា កូនរបស់អ្នកត្រូវមានអ្នកជំនួយមួយទល់មួយ ហើយដែលនោះនឹងប្តូរទាំងស្រុងដល់កម្មវិធីនោះ មជ្ឈមណ្ឌលថ្នាក់តំបន់គួរបង់ថ្លៃសម្រាប់ជំនួយនោះ។ មជ្ឈមណ្ឌលថ្នាក់តំបន់ក៏អាចផ្តល់ឱវាទនិងការបណ្តុះបណ្តាលដល់បុគ្គលិកផ្តល់សេវាថែទាំពេលថ្ងៃបានដែរ។
យកលិខិតដែលទទួលបានពីកម្មវិធីដែលពន្យល់ពីការគាំពារដល់តម្រូវការកូនរបស់អ្នកនូវការថែទាំពេលថ្ងៃ។ ឬ សុំឲ្យសមាជិកបុគ្គលិកផ្តល់សេវាមើលថែពេលថ្ងៃទៅចូលរួមក្នុង IPP ជាមួយអ្នក។ ធ្វើបែបនេះ IPP អាចត្រូវបានសរសេរចូលនូវតម្រូវការកូនរបស់អ្នកសម្រាប់ការគាំពារបន្ថែមក្នុងនាមការមើលថែពេលថ្ងៃ និងតួនាទីរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ ប្រសិនបើអ្នកមានបញ្ហាទទួលបានជំនួយដែលអ្នកត្រូវការ សូមទូរស័ព្ទមកកាន់ Disability Rights California។ អ្នកក៏អាចទូរស័ព្ទទៅកាន់ Child Care Law Center តាមលេខ (415) 558- 8005 បានដែរ។
↑1 | មាត្រា 42 U.S. ក្រមសហរដ្ឋអាមេរិក 12182(b)(2)(A)(ii) និង (iii). |
---|