បោះពុម្ពជំពូកទី 6 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 06/06/2023
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 06/06/2023
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://rula.disabilityrightsca.org/km/
ជំពូក 6៖ រក្សាឱ្យនៅជុំក្រុមគ្រួសារ៖ សេវាកម្ម និងការគាំពារសម្រាប់កុមារ
(6.1) តើច្បាប់ Lanterman ចែងយ៉ាងដូចម្តេចអំពីសេវាកម្មទាំងឡាយដែលជួយដល់កុមាររស់នៅតាមផ្ទះជាមួយនឹងក្រុមគ្រួសាររបស់គេ?
ច្បាប់ Lanterman ចែងថា ការជួយដល់កុមារអាយុក្រោម 18 ឆ្នាំ ដែលស្នាក់នៅក្នុងផ្ទះជាមួយនឹងក្រុមគ្រួសាររបស់គេគឺជាអាទិភាពខ្ពស់។ ច្បាប់ Lanterman ទទួលស្គាល់ថា កុមារអាយុក្រោម 18ឆ្នាំភាគច្រើនមានឱកាសច្រើនសម្រាប់ការលូតលាស់ផ្នែកអប់រំនិងសង្គម ប្រសិនបើពួកគេរស់នៅជាមួយនឹងក្រុមគ្រួសាររបស់គេ។ ច្បាប់ចែងថា វាមានសារៈសំខាន់ណាស់ត្រូវអភិវឌ្ឍនិងពង្រីកសេវាកម្មសម្រាប់ក្រុមគ្រួសារ ដែលមានកុមារមានពិការភាពផ្នែកការលូតលាស់។ [[ផ្នែក 4685(a).]]
ច្បាប់ចែងថា មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវប្រើប្រាស់ “មធ្យោបាយប្រកបដោយការច្នៃប្រឌិតនិងនវានុវត្តន៍” ដើម្បីបំពេញទៅតាមតម្រូវការរបស់គ្រួសារ ដើម្បីឱ្យកុមារអាចរស់នៅតាមផ្ទះបាន។ [[ផ្នែក 4685(c)(2) និង 4648(a)(2) និង (10).]] ច្បាប់នេះក៏ចែង ផងដែរថា ចាំបាច់ត្រូវគោរពនិងគាំទ្រដល់ការសម្រេចចិត្តរបស់គ្រួសារ។ [[ផ្នែក 4685(b)(1).]]
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវពិចារណាគ្រប់មធ្យោបាយដែលអាចធ្វើបាន ដើម្បីជួយដល់ក្រុមគ្រួសារដើម្បីរក្សាទុកកូនរបស់គេនៅផ្ទះបាន ប្រសិនបើនៅផ្ទះមានលក្ខណៈ ប្រសើរបំផុតសម្រាប់កុមារ មុននឹងពិចារណាទៅលើជម្រើសដែលនឹងឱ្យកុមារចាកចេញពីផ្ទះក្រុមគ្រួសារ។ [[ផ្នែក 4685(c)(2).]] ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់រក ឃើញថា ការដាក់ឲ្យស្ថិតនៅក្រៅផ្ទះកំពុងត្រូវបានគ្រួសារធ្វើការពិចារណា មជ្ឈមណ្ឌលត្រូវតែជួបជាមួយគ្រួសាររបស់កុមារភ្លាមៗ ដើម្បីស្វែងយល់ថាតើត្រូវឲ្យគ្រួសារបន្តជួបជុំគ្នាដូចម្តេច។ [[ផ្នែក 4685(c)(2). ]]
(6.2) តើមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវធ្វើអ្វីដើម្បីបំពេញទៅតាមតម្រូវការរបស់កុមារដែលមានពិការភាពផ្នែកការលូតលាស់និងក្រុមគ្រួសាររបស់ពួកគេ?
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវមានលក្ខណៈបត់បែន ច្នៃប្រឌិត និងប្រកបដោយនវានុវត្តន៍ នៅក្នុងការបំពេញទៅតាមតម្រូវការជាក់លាក់របស់កុមារនិងក្រុមគ្រួសារ។ ប្រសិនបើកុមារកំពុងតែទទួលបានសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់ មជ្ឈមណ្ឌលថ្នាក់តំបន់ ត្រូវតែពិចារណាពីតម្រូវការជាលក្ខណៈបុគ្គលរបស់កុមារ។ នេះមានន័យថាមជ្ឈមណ្ឌល ថ្នាក់តំបន់៖
- មិនត្រូវធ្វើអ្វីតាមរូបភាពណាមួយ
- ដែលខុសពីអ្វីដែលធ្លាប់ធ្វើកន្លងមក ឬ តាមអ្វីដែលមជ្ឈមណ្ឌលថ្នាក់តំបន់ធ្លាប់ធ្វើកន្លងមកនោះទេ
- អាចបង្កើតវិធីសាស្ត្រថ្មីនិងខុសប្លែក ដើម្បីផ្តល់ជូនសេវា។ [[ផ្នែក 4651, 4685(c) (2), និង 4648(a)(2) និង (e)(3).]]
មជ្ឈមណ្ឌលថ្នាក់តំបន់គួរធ្វើការជាមួយនឹងក្រុមគ្រួសារដើម្បីស្វែងរកដំណោះស្រាយ ដែលមានផលសម្រាប់ពួកគេ។ ឧទាហរណ៍ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចស្វែងរកអ្នកផ្គត់ផ្គង់ដើម្បីផ្តល់សេវាសម្រាកតាមផ្ទះសម្រាប់កុមារបាន ប៉ុន្តែអ្នក (គ្រួសារ ឬ អាណាព្យាបាល) ស្វែងរកនរណាម្នាក់បាន មជ្ឈមណ្ឌលថ្នាក់តំបន់អាចមានលក្ខណៈបត់បែន និងជួលបុគ្គលរូបនោះ។ ប៉ុន្តែ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់ តំបន់អាចបំពេញបានទៅតាមតម្រូវការរបស់អ្នកជាមួយនឹងអ្នកផ្គត់ផ្គង់ដែលមជ្ឈមណ្ឌលថ្នាក់តំបន់មានពីមុនមក ពេលនោះប្រហែលជាអ្នកមិនអាចទទួលយកបុគ្គលជាក់លាក់ណាម្នាក់ដើម្បីផ្តល់សេវាកម្មនោះបានទេ។
(6.3) តើខ្ញុំស្នើសុំសេវាកម្មថ្មី ឬការផ្លាស់ប្តូរសេវាកម្មសម្រាប់កូនរបស់ខ្ញុំបានតាមរបៀបណា?
សេវាកម្មនិងការគាំពាររបស់មជ្ឈមណ្ឌលថ្នាក់តំបន់ ត្រូវបានសម្រេចដោយដំណើរការផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP)។ ប្រសិនបើកូនរបស់អ្នកត្រូវការការគាំពារនិងសេវាកម្មបន្ថែម ឬផ្សេងទៀត ដើម្បីរស់នៅក្នុងផ្ទះនោះ កូនរបស់អ្នកត្រូវការ IPP ថ្មី។ ដើម្បីផ្លាស់ប្តូរ IPP កូនរបស់អ្នក សូមស្នើសុំការប្រជុំ IPP និងប្រាប់ ដល់មជ្ឈមណ្ឌលថ្នាក់តំបន់ថាកូនរបស់អ្នកត្រូវការការគាំពារបន្ថែមទៀត។ នៅពេលដែលមជ្ឈមណ្ឌលថ្នាក់តំបន់ដឹងថា ក្រុមគ្រួសាររបស់អ្នកត្រូវការសេវាកម្មបន្ថែមដើម្បីរក្សាកុមារឱ្យរស់នៅក្នុងផ្ទះបាននោះ វាត្រូវតែជួបជាមួយអ្នកដើម្បីពិភាក្សាពីស្ថានភាព។ ប្រាប់ដល់អ្នកសម្របសម្រួលសេវាអំពីបញ្ហារបស់អ្នក និងអ្វីដែលអ្នកត្រូវការដើម្បីទទួលបានឱ្យកូនរបស់អ្នកស្នាក់នៅក្នុងផ្ទះបាន។ [[ផ្នែក 4685(c)(2).]]
(6.4) តើដំណើរការផែនការកម្មវិធីជា7លក្ខណៈបុគ្គល (IPP) ពាក់ព័ន្ធដល់ក្រុមគ្រួសារយ៉ាងដូចម្តេច?
IPP របស់កូនអ្នកគួររួមបញ្ចូលនូវ “សមាសភាពផែនការគ្រួសារ” ដែលនិយាយអំពីសេវាកម្មនិងការគាំពារទាំងឡាយដែលកូនរបស់អ្នកត្រូវការដើម្បីស្នាក់នៅក្នុងផ្ទះជាមួយនឹងក្រុមគ្រួសារបាន។ [[ផ្នែក 4685(c)(2).]] កូនរបស់អ្នកអាចទទួលបានតែសេវាកម្មទាំងឡាយណាដែលមានកំណត់នៅក្នុង IPP របស់ពួកគេប៉ុណ្ណោះ។ អ្នកអាចស្នើសុំការប្រជុំ IPP សម្រាប់កូនរបស់អ្នកនៅពេលណាមួយក៏បាន ហើយការ ប្រជុំត្រូវតែធ្វើឡើងក្នុងរយៈពេល 30ថ្ងៃ នៃការស្នើសុំរបស់អ្នក។ អ្នកអាចទទួលបានការប្រជុំ IPP ក្នុងរយៈពេលប្រាំពីរថ្ងៃប្រសិនបើសុខភាព ឬសុវត្ថិភាព ឬការដាក់នៅក្នុងផ្ទះរបស់អ្នកទទួលរងនូវការគំរាមកំហែង។ [[ផ្នែក 4646.5(b).]] ករណីនេះពេលខ្លះត្រូវបានហៅថា “ការប្រជុំ IPP បន្ទាន់។”
គោលដៅ IPP ត្រូវបានបង្កើតដោយការពិនិត្យមើលភាពខ្លាំង ការពេញចិត្ត និងតម្រូវការរបស់ក្រុមគ្រួសាររបស់អ្នកទាំងមូល និងត្រូវដាក់បញ្ចូលនូវព័ត៌មានដែលបានពីអ្នក។ [[ផ្នែក 4646.5(a)(1).]] IPP ត្រូវតែមានវត្ថុបំណងដែលមានពេលវេលា កំណត់ និងអាចវាស់វែងបាន ក្រោមគោលដៅនីមួយៗ។ គោលដៅនិងវត្ថុបំណងទាំងនេះ គួរតែធ្វើឱ្យប្រាកដថាកូនរបស់អ្នកមានឱកាសជាផ្នែកមួយនៃជីវិតសហគមន៍។ [[ផ្នែក 4646.5(a)(2).]] IPP ត្រូវតែអនុវត្តទៅតាមលក្ខខណ្ឌតម្រូវនៃផ្នែក 4685 នៃច្បាប់ Lanterman ដែលកំណត់អាទិភាពទៅលើការរស់នៅរបស់កុមារជាមួយនឹងក្រុមគ្រួសាររបស់គេ។ [[ផ្នែក 4646.5(a)(3).]] IPP ត្រូវមានកាលវិភាគសេវាកម្មដែលត្រូវផ្តល់ ពេលវេលាដែលសេវាត្រូវចាប់ផ្តើម និងអ្នកដែលនឹងផ្តល់សេវាទាំងនោះ។ [[ផ្នែក 4646.5(a)(5).]]
នៅចុងបញ្ចប់កិច្ចប្រជុំ IPP មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែផ្តល់បញ្ជីរាយនាមនៃសេវាកម្មនិងការគាំទ្រទៅឲ្យអ្នកដែលអ្នកទាំងសងខាងបានយល់ស្របក្នុងកិច្ចប្រជុំនោះ។ [[ផ្នែក 4646(f).]] បញ្ជីរាយនាមនេះត្រូវតែរៀបរាប់ពី៖
- ពេលវេលាដែលអ្នកអាចនឹងចាប់ផ្តើម
- តើអ្នកនឹងទទួលបានសេវាញឹកប៉ុណ្ណា ហើយតើសេវានោះនឹងមានរយៈពេល យូរប៉ុណ្ណា និង
- អ្នកផ្តល់សេវា (ប្រសិនដឹង)។
អ្នកអាចនឹងចាំបាច់ត្រូវចុះហត្ថលេខាលើបញ្ជីសេវានិងការគាំទ្រដែលបានព្រមព្រៀង មុនពេលសេវានិងការគាំទ្រចាប់ផ្តើម។ មជ្ឈមណ្ឌលថ្នាក់តំបន់នឹងចាំបាច់ត្រូវផ្តល់ដល់អ្នកនូវការសម្រេចចិត្តមួយទៀតជាលាយលក្ខណ៍អក្សរ និងតាមប្រព័ន្ធអេឡិចត្រូនិក។ បញ្ជីរាយនាមត្រូវតែសរសេរជាភាសាកំណើតរបស់អ្នកផងដែរ។ ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងសេវានានានៅកិច្ចប្រជុំ IPP នោះទេ អ្នកអាច ពន្យារការទទួលសេវានិងការគាំទ្រនោះរហូតដល់អ្នកយល់ស្រប។ មជ្ឈមណ្ឌលក្នុង តំបន់ត្រូវតែរៀបចំកិច្ចប្រជុំ IPP ផ្សេងទៀតក្នុងរយៈពេល 15ថ្ងៃ (ឬនៅក្រោយ រយៈពេលនោះ ប្រសិនបើអ្នកចង់បាន) ដើម្បីសម្រេចនូវកិច្ចព្រមព្រៀងចុងក្រោយ។ នៅពេលនោះមជ្ឈមណ្ឌលក្នុងតំបន់ចាំបាច់ត្រូវផ្តល់ឲ្យអ្នកនូវបញ្ជីរាយនាមការគាំទ្រនិងសេវាកម្មជាភាសាកំណើតរបស់អ្នក។ [[4646(g).]]
ប្រសិនបើអ្នកមិនគិតថា IPP ដែលត្រូវបានស្នើឡើងដោយមជ្ឈមណ្ឌលថ្នាក់តំបន់នឹងអាចជួយដល់កូនរបស់អ្នកឱ្យនៅក្នុងផ្ទះបានទេនោះ អ្នកអាចសុំឱ្យមានសវនាការ។ [[ផ្នែក 4685(c)(4).]] សម្រាប់ព័ត៌មានបន្ថែមអំពីការធ្វើសវនាការ សូមមើល ជំពូក 10។ ក្រោយពេលអ្នកចុះហត្ថលេខាលើ IPP របស់កូនអ្នក មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែប្រាកដថាកូនរបស់អ្នកទទួលបានរាល់សេវាកម្មទាំងអស់នៅក្នុង IPP។ [[ផ្នែក 4646(f), សូមមើលផងដែរ សមាគមសម្រាប់ពលរដ្ឋដែលមានការលូតលាស់យឺតនៃរដ្ឋកាលីហ្វ័ញ៉ា ទល់នឹង នាយកដ្ឋានសេវាផ្នែកលូតលាស់ (1985) 38 Cal.3d 385, 390.]] ប្រសិនចាំបាច់ត្រូវធ្វើឲ្យប្រាកដថាគ្មានចន្លោះខ្វះខាតណាមួយនៅក្នុងសេវាកម្ម នាយកដ្ឋានសេវាផ្នែកលូតលាស់អាចនឹងចាំបាច់ត្រូវផ្តល់សេវាកម្ម។ [[ផ្នែក 4648(g).]] ប្រសិនបើកុមារត្រូវការសេវាកម្មឯកទេស មជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់ថ្លៃឱ្យទៅអ្នកផ្តល់សេវាខាងក្រៅបាន (ត្រូវបានគេហៅថា “អ្នកផ្គត់ផ្គង់”)។ ពួកគេអាចបង់ថ្លៃឱ្យអ្នកផ្គត់ផ្គង់ដោយផ្ទាល់ ឬ ផ្តល់សក្ខីបត្រសំណៅទឹកប្រាក់ដល់អ្នកដើម្បីបង់ទៅឱ្យអ្នកផ្គត់ផ្គង់។ [[ផ្នែក 4648(a)(3)-(5).]] មុនពេលបង់ប្រាក់ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវធ្វើឱ្យប្រាកដថា ពុំមានប្រភពមូលនិធិផ្សេងទៀតដែលទទួលខុសត្រូវសម្រាប់ការបំពេញនូវតម្រូវការរបស់កុមារនិងក្រុមគ្រួសារឡើយ។ ប្រភពផ្សេងទាំងនេះត្រូវបានគេហៅថា “សេវាទូទៅ” និង “ការគាំពារតាមលក្ខណៈ ធម្មជាតិ។” [[ផ្នែក 4646.5(a)(5) និង 4659.]]
(6.5) តើអ្វីទៅជាសេវាកម្មទូទៅ?
សេវាកម្មទូទៅជាសេវាដែលទីភ្នាក់ងារសាធារណៈជាអ្នកទទួលបន្ទុកផ្តល់ដល់សាធារណជននិងដោយប្រើទឹកប្រាក់បានពីសាធារណៈ។ [[ផ្នែក 4644(b).]] ផ្នែកមួយទៀតនៃច្បាប់ Lanterman បន្ថែមធានារ៉ាប់រងឯកជននិងគម្រោងធានាការថែទាំសុខភាពដែលត្រូវបានគ្រប់គ្រងចូលទៅក្នុងបញ្ជីសេវាកម្មទូទៅ។ [[ផ្នែក 4659(c).]] ច្បាប់ចែងថា អតិថិជនមជ្ឈមណ្ឌលក្នុងតំបន់ត្រូវប្រើសេវាកម្មទូទៅនៅមុនការប្រើប្រាស់ទឹកប្រាក់របស់ខ្លួនដើម្បីទិញសេវាកម្មដូចគ្នានេះ។ [[ផ្នែក 4648(a)(8) និង 4659.]]
ឧទាហរណ៍នៃសេវាកម្មទូទៅជាមណ្ឌលសិក្សាធិការ Medi-Cal សេវាគាំពារតាម គេហដ្ឋាន (IHSS) តាមរយៈខោនធី និងសេវាកម្មកុមាររដ្ឋកាលីហ្វ័រញ៉ា (CCS)។ ប្រសិនបើកូនរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាកម្មទូទៅ ប៉ុន្តែអ្នកជ្រើសរើសមិនដាក់ពាក្យសុំសេវាកម្មទាំងនោះទេ មជ្ឈមណ្ឌលថ្នាក់ តំបន់ក៏មិនអាចទិញសេវាកម្មដែលទីភ្នាក់ងារទាំងនេះនឹងផ្តល់ដល់កូនអ្នកបានដែរ។ [[ផ្នែក 4659(c). ]] ប្រសិនបើកូន ឬ ក្រុមគ្រួសាររបស់អ្នកមិនបំពេញបានទៅតាមលក្ខខណ្ឌតម្រូវសម្រាប់សេវាកម្មទូទៅខាងលើ ពេលនោះមជ្ឈមណ្ឌលថ្នាក់តំបន់អាចទិញសេវាកម្មទាំងនេះបាន។
នៅក្នុងកិច្ចប្រជុំ IPP កូនរបស់អ្នក សូមសុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ជួយអ្នកតស៊ូមតិ សម្រាប់សេវាកម្មទូទៅទាំងឡាយ។ ធ្វើបែបនេះ អ្នកនឹងមិនមែនជាមនុស្សតែម្នាក់ដែលត្រូវទទួលខុសត្រូវសម្រាប់ការស្នើសុំឱ្យបានសេវាកម្មទាំងនោះទេ។ ប្រសិនបើអ្នកមិនស្នើសុំទេ មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវជួយអ្នកដើម្បីឱ្យទទួលបានសេវាកម្មទូទៅទាំងនេះ។ [[ផ្នែក 4659(d)(2).]] ប្រសិនបើអ្នកមានបញ្ហាក្នុងការទទួលបាន សេវាកម្មទាំងឡាយ សូមសុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ជួយតស៊ូមតិសម្រាប់កូនអ្នកជាមួយនឹងទីភ្នាក់ងារសាធារណៈ ក្រុមហ៊ុនធានារ៉ាប់រង ឬ គម្រោងថែទាំសុខភាពដែលត្រូវបានគ្រប់គ្រង។ [[ផ្នែក 4648(b).]] សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដើម្បីឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ជួយតស៊ូមតិសម្រាប់អ្នក សូមមើល ជំពូក 10។
(6.6) តើសេវាកម្មគាំពារតាមផ្ទះដំណើរការជាធនធានទូទៅបានយ៉ាងដូចម្តេច?
សេវាគាំពារតាមផ្ទះ (IHSS) ជាសេវាកម្មទូទៅ។ មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចបង់ថ្លៃសម្រាប់សេវាកម្មដែលជូនតាម IHSS ទេ នៅពេលដែលកូនរបស់អ្នកបំពេញបានទៅតាមលក្ខខណ្ឌតម្រូវ ប៉ុន្តែអ្នកមិនបានដាក់ពាក្យស្នើសុំនោះ។ នាយកប្រតិបត្តិ មជ្ឈមណ្ឌលថ្នាក់តំបន់ ប្រហែលជាអាចធ្វើករណីលើកលែងចំពោះច្បាប់ និងបង់ថ្លៃសេវាកម្មបានបើទោះបីជាអ្នកមិនបានដាក់ពាក្យស្នើសុំសម្រាប់សេវា IHSS ក៏ដោយ ក្នុងករណីដែលមាន “ស្ថានភាពជាក់លាក់” ហើយវាត្រូវបានរៀបចំជាឯកសារនៅ ក្នុង IPP កូនរបស់អ្នក។ [[ផ្នែក 4689.05.]] មជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់ថ្លៃសម្រាប់ សេវាកម្មគាំពារនៅចន្លោះពេលដែលអ្នកដាក់ពាក្យស្នើសុំសេវា IHSS និងពេលដែល វាត្រូវបានអនុម័តនោះ។ នេះគឺដោយសារតែ រហូតមកទល់នឹងសេវាកម្ម IHSS ត្រូវបានអនុម័តនិងចាប់ផ្តើមនោះ ពួកគេមិនមែនជាប្រភពដែលមានផ្តល់ជូនដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នកទេ។ អត្រាដែលមជ្ឈមណ្ឌលថ្នាក់តំបន់បង់ថ្លៃសេវាទាំងនេះមិនអាចលើសពីអត្រាប្រាក់ម៉ោង IHSS សម្រាប់ខោនធីរបស់អ្នកបានទេ។ បន្ថែមលើនេះ មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចទិញសេវាគាំពារការរស់នៅដែលដូចគ្នា ឬ ប្រហាក់ប្រហែលគ្នាទៅនឹង IHSS ទៅជំនួសឱ្យ IHSS បាននោះទេ។
(6.7) តើការគាំពារតាមលក្ខណៈធម្មជាតិដំណើរការជាធនធានទូទៅបានយ៉ាងដូចម្តេច?
ការគាំពារតាមលក្ខណៈជាតិ គឺជាអ្នកទាំងឡាយ ដូចជាសមាជិកក្រុមគ្រួសារ មិត្តភក្តិ និស្សិត មិត្តរួមការងារ និងទំនាក់ទំនងសហគមន៍ផ្សេងទៀតដែលមានស្រាប់នៅក្នុងជីវិតរបស់កុមារ ដែលអាចជួយដល់ពួកគេឱ្យបំពេញបានទៅតាមគោលដៅ IPP។ [[ផ្នែក 4512(e) និង 4646.5(a)(5).]] ការគាំទ្រលក្ខណៈធម្មជាតិសម្រាប់កុមារ ធម្មតាជាឪពុកម្តាយនិងគ្រួសារដែលអាចជួយពួកគេបាន។ សេវាគាំពារតាមគ្រួសារដែលមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ជូនជាសេវាត្រូវបានកំណត់ថាទទួលស្គាល់និងកសាងទៅលើការគាំពារតាមលក្ខណៈធម្មជាតិដែលកុមារមាននៅក្នុងជីវិតរបស់គេ។ [[ផ្នែក 4685(b)(3).]] ដើម្បីពង្រីកទៅលើសេវាកម្មដែលមាន មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងប្រើប្រាស់ការគាំពារតាមលក្ខណៈធម្មជាតិបាន។ នៅក្នុងការអភិវឌ្ឍ IPP របស់ កុមារ អ្នកសម្របសម្រួលមជ្ឈមណ្ឌលថ្នាក់តំបន់នឹងសាកល្បងទៅលើការគាំពារតាមលក្ខណៈធម្មជាតិរបស់កុមារ ដែលអាចមានសមត្ថភាពនិងមានឆន្ទៈផ្តល់នូវ សេវាកម្មមួយចំនួនក្នុង IPP។ មជ្ឈមណ្ឌលថ្នាក់តំបន់ទំនងជាគិតគូរឲ្យឪពុកម្តាយកុមារផ្តល់សេវាកម្មនិងការគាំពារតាមធម្មជាតិ ដូចគ្នាទៅនឹងឪពុកម្តាយទាំងនោះដែលផ្តល់ដល់កុមារអាយុស្រករគ្នាដែលពុំមានពិការភាពដែរ។ [[ផ្នែក 4646.4(a)(4).]]
(6.8) តើមជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់ថ្លៃសម្រាប់សេវាវេជ្ជសាស្រ្ត ឬទន្តសាស្រ្តបានទេ?
ច្បាប់ Lanterman ចែងថាមជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់ថ្លៃសម្រាប់សេវាកម្មទាំងនេះបាន សម្រាប់កុមារទាំងឡាយដែលលើសអាយុតែក្នុងករណីមួយចំនួនតូចប៉ុណ្ណោះ៖
- អ្នកព្យាយាមដើម្បីទទួលបានសេវាកម្មពី Medi-Cal ឬ ធានារ៉ាប់រង ពួកគេបានបដិសេធក្នុងការផ្តល់សេវាកម្ម ហើយអ្នកមិនទំនងជាទទួលបានជោគជ័យក្នុងការប្តឹងជំទាស់ទេ
- អ្នកព្យាយាមដើម្បីទទួលបាន Medi-Cal ឬ ធានារ៉ាប់រងដើម្បីធានាដល់ពួកគេ ហើយ Medi-Cal ឬធានារ៉ាប់រងមិនទាន់បានបដិសេធពួកគេនៅឡើយ
- ប្រសិនបើ Medi-Cal ឬ ធានារ៉ាប់រងបានបដិសេធ ហើយអ្នកបានប្តឹងជំទាស់ មជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់ថ្លៃសេវាកម្មក្នុងអំឡុងដំណើរការប្តឹងជំទាស់បាន។
- អ្នកបានដាក់ពាក្យសុំ Medi-Cal ឬ ការធានាពីធានារ៉ាប់រង ប៉ុន្តែការធានាមិនទាន់បានចាប់ផ្តើមនៅឡើយទេ។ [[ផ្នែក 4659(d)(1).]]
(6.9) ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់នឹងបង់ថ្លៃសេវាកម្មនោះ តើវាតែងតែត្រូវប្រើអ្នកផ្តល់សេវាដែលមានថ្លៃទាបជាងគេមែនទេ?
នៅពេលជ្រើសរើសអ្នកផ្តល់សេវា ច្បាប់ Lanterman ចែងថា ក្រុមការងារ IPP ត្រូវពិចារណា៖
- សមត្ថភាពរបស់អ្នកផ្តល់សេវា ដើម្បីផ្តល់សេវាកម្មឱ្យមានគុណភាពនិងបំពេញបានទៅតាមវត្ថុបំណងក្នុង IPP និង
- ថ្លៃនៃការផ្តល់សេវាកម្ម ឬ ការគាំពារនៃគុណភាពប្រហាក់ប្រហែលគ្នាដោយអ្នកផ្តល់ផ្សេងគ្នា។ [[ផ្នែក 4648(a)(6).]]
ច្បាប់ចែងថា មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវប្រើសេវាកម្មអ្នកផ្តល់ដែលមានតម្លៃទាបជាងគេ ជាមួយនឹងថ្លៃការធ្វើដំណើរ ដែលអាចបំពេញបានទៅតាមតម្រូវការក្នុង IPP របស់កុមារ។ ទោះជាយ៉ាងណា អ្នកផ្តល់ដែលមានតម្លៃទាបជាងគេ ត្រូវតែមានសមត្ថភាពបំពេញទៅបានតាមតម្រូវការជាក់លាក់ទាំងឡាយដែលត្រូវបានពិពណ៌នា នៅក្នុង IPP។ ប៉ុន្តែ ប្រសិនបើមានអ្នកផ្តល់ណាដែលមានតម្លៃទាបជាងគេមែន ក៏កូន របស់អ្នកនឹងមិនត្រូវប្តូរទៅកាន់អ្នកផ្តល់នោះទេ ប្រសិនបើវានឹងបង្កឱ្យមានការរឹតត្បិតច្រើនជាងមុន ឬ ស្ថិតក្នុងបរិបទដែលត្រូវធ្វើសមាហរ័ណកម្មតិចជាងមុន នោះ។ [[ផ្នែក 4648(a)(6)(D).]] អ្នកផ្តល់សេវាដែលទទួលបានប្រាក់ពីសហព័ន្ធដើម្បីផ្តល់សេវាកម្មនោះ អាចនឹងមានតម្លៃទាបជាងអ្នកផ្តល់សេវាដែលមិនទទួលបានប្រាក់ពីសហព័ន្ធ។ មជ្ឈមណ្ឌលថ្នាក់តំបន់ក៏ត្រូវពិចារណាករណីនេះដែរនៅពេលធ្វើការជ្រើសរើសអ្នកផ្តល់សេវា។ [[ផ្នែក 4648(a)(6)(D). ]]
ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់កូនរបស់អ្នក ចង់ប្តូរទៅកាន់អ្នកផ្តល់សេវាដែលមានតម្លៃទាបនោះ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវរៀបចំកិច្ចប្រជុំ IPP ហើយ អ្នកឯកភាព ជាមួយនឹងការផ្លាស់ប្តូរ ឬ ផ្តល់ដល់អ្នកនូវការជូនដំណឹងជាលាយលក្ខអក្សរពីការផ្លាស់ប្តូរដែលបានស្នើឡើង។ [[ផ្នែក 4646.4(h).]] ប្រសិនបើពួកគេចង់កាត់បន្ថយ បញ្ឈប់ ឬផ្លាស់ប្តូរសេវានៅក្នុងផែនការ IPP របស់កូនអ្នក ពួកគេត្រូវតែផ្តល់ដំណឹងក្នុងរយៈពេល 30ថ្ងៃជាមុនសិន។ [[ផ្នែក 4710(a).]]
ទីបំផុត មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចទិញការព្យាបាលដែលមានលក្ខណៈជាការ ដកពិសោធន៍ ឬ ឧបករណ៍ដែលមិនត្រូវបានបញ្ជាក់ពីប្រសិទ្ធភាពទាំងផ្នែកព្យាបាល ឬវិទ្យាសាស្រ្ត ឬសុវត្ថិភាព ឬ ដែលហានិភ័យនិងបញ្ហាមិនទាន់ត្រូវបានដឹងនៅឡើយ នោះទេ។ ការព្យាបាលដែលមានលក្ខណៈជាការពិសោធន៍ ឬ សេវា ព្យាបាលដោយចលនាដូចជា ការព្យាបាលដកពិសោធន៍ផ្នែកវេជ្ជសាស្រ្ត ឬ អាហារូបត្ថម្ភ នៅពេលប្រើផលិតផលសម្រាប់គោលបំណងមិនមែនជាការអនុវត្តរបស់គ្រូពេទ្យឯកទេស ទូទៅទេនោះ។ [[ផ្នែក 4648(a)(16).]]
(6.10) ក្រៅពីច្បាប់ Lanterman តើមានច្បាប់ណាផ្សេងដែលតម្រូវឱ្យសេវាកម្មសម្រាប់កុមារមានពិការភាព ដែលអាចនឹងជួយដល់ពួកគេឱ្យរស់នៅតាមផ្ទះបាន?
សម្រាប់កុមារអាយុក្រោមបីឆ្នាំ ច្បាប់សហព័ន្ធ (ច្បាប់អប់រំសម្រាប់បុគ្គលមានពិការភាព ឬ IDEA) ផ្តល់នូវសេវាកម្មអន្តរាគមន៍បឋម។ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ទាំងនេះត្រូវ បានហៅថា សេវាចាប់ផ្តើមដំបូង (Early Start)។ [[មាត្រា 20 ក្រមសហរដ្ឋអាមេរិក ចាប់ផ្តើមនៅផ្នែក 1431.]] រដ្ឋកាលីហ្វ័រញ៉ាបានជ្រើសរើសមជ្ឈមណ្ឌលថ្នាក់តំបន់ធ្វើជាអ្នកសម្របសម្រួលបឋម និងជាអ្នកផ្តល់នូវសេវាកម្មទាំងនេះ។ [[ក្រមរដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ា ចាប់ផ្តើមនៅផ្នែក 95000.]] ជំនួសឱ្យ IPP សេវាកម្មសម្រាប់កុមារអាយុក្រោមបីឆ្នាំ ត្រូវបានផ្តល់ក្រោមផែនការសេវាកម្មគ្រួសារជាលក្ខណៈបុគ្គល (IFSP)។ កុមារដែលទទួលបានសេវាអន្តរាគមន៍បឋមក៏អាចទទួលបានសេវាកម្មតាមច្បាប់ Lanterman បានផងដែរ ប្រសិនបើពួកគេមានពិការភាពផ្នែកការលូតលាស់នោះ។ ប៉ុន្តែ សេវាកម្មសម្រាប់កុមារភាគច្រើន សម្រាប់ កុមារអាយុក្រោមបីឆ្នាំត្រូវបានផ្តល់តាមរយៈ IFSP។ Fសម្រាប់ព័ត៌មានបន្ថែមស្តីពីពិការភាពផ្នែកការ លូតលាស់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់នោះ សូមមើល ជំពូក 2។
នៅពេលដែលពួកគេចូលអាយុបីឆ្នាំ កុមារទាំងឡាយដែលមានសិទ្ធិទទួលបានការ អប់រំពិសេស ក៏អាចទទួលបានសេវាអប់រំពិសេសពីមណ្ឌលសិក្សាធិការក្នុងមូលដ្ឋានរបស់គេផងដែរ។ នៅពេលមានអាយុពីរឆ្នាំកន្លះ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែរៀបចំ ផែនការសម្រាប់ការផ្ទេរកូនរបស់អ្នកទៅកាន់។ [[ក្រមអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56426.(a) និង (b) និងមាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 52112.]] ប្រសិនបើកុមារមានពិការភាពផ្នែកការលូតលាស់ ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់នៅអាយុបីឆ្នាំនោះ មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងបន្តផ្តល់សេវាកម្មរហូតដល់ត្រីមាសសិក្សាបបន្ទាប់ចាប់ផ្តើម ប្រសិនបើគេចូលបីឆ្នាំនៅពេលដែលសាលាមិនបានចាប់ផ្តើមនោះ។ [[មាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 52112(f).]]
ប្រសិនបើកុមារអាយុក្រោមបីឆ្នាំ សូមអានសិទ្ធិទទួលបានការអប់រំពិសេសនិងការទទួលខុសត្រូវ (SERR) ជំពូក 12 សម្រាប់ព័ត៌មានស្តីពីសេវាកម្មអន្តរាគមន៍បឋម។ សម្រាប់ព័ត៌មានពីរបៀបដែលកុមារអាយុលើសពីបីឆ្នាំ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេស សូមមើល ជំពូក 3 នៃ SERR។
(6.11) តើឪពុកម្តាយដែលមានពិការភាពផ្នែកការលូតលាស់អាចទទួលបានសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់ ដើម្បីជួយដល់ពួកគេឱ្យមើលថែកូនៗរបស់ពួកគេបានទេ។
ប្រសិនបើ (ឪពុកម្តាយ ឬ អ្នកអាណាព្យាបាល) មានពិការភាពផ្នែកការលូតលាស់ អ្នកអាចទទួលការបណ្តុះបណ្តាលជំនាញចិញ្ចឹមកូនពីមជ្ឈមណ្ឌលថ្នាក់តំបន់បាន។ អ្នកអាចទទួលបានសេវាកម្មដែលអាចជួយដល់អ្នកឱ្យមើលថែកូនៗរបស់អ្នកនៅក្នុង ផ្ទះរបស់អ្នកបាន។ [[ផ្នែក 4687.]] ប្រសិនបើកុមារក៏មាន IPP ឬ IFSPនោះ IPP របស់ អ្នកនឹងត្រូវបានញែកចេញពី IPP កូនរបស់អ្នក។ ត្រូវធ្វើឱ្យប្រាកដថា IPP របស់អ្នក និង IPP កូនរបស់អ្នក ឬ IFSP ធ្វើការរួមគ្នា។ ផែនការទាំងនោះមិនចាំបាច់ត្រូវ សរសេរជាលាយលក្ខណ៍អក្សរនៅពេលជាមួយគ្នា ឬ តាមរបៀបដូចគ្នានោះទេ។ ឱពុកម្តាយគួរសរសេរ IPP របស់គេដាច់ដោយឡែកពី IPP របស់កូនគេ ឬ IFSPកូនរបស់គេ ។ ធ្វើបែបនេះ អ្នកសម្របសម្រួលសេវាកូនរបស់អ្នក អាចផ្តោតទៅលើតម្រូវការការកូនរបស់អ្នកឯករាជ្យពីអ្នកនិងតម្រូវការរបស់អ្នក។ សូមយកមកជាមួយច្បាប់នៃ IPP ឬ IFSP កូនរបស់អ្នកទៅចូលរួមក្នុងកិច្ចប្រជុំ IPP របស់អ្នក។ នេះនឹងជួយអ្នកធ្វើឱ្យច្បាស់ពីសេវាកម្មរបស់អ្នកដំណើរការរួមគ្នា។
អ្នកក៏អាចទទួលបានជំនួយពីទីភ្នាក់ងារជំនាញចិញ្ចឹមកូនដូចជាទីភ្នាក់ងារ Through the Looking Glass (តាមរយៈកញ្ចក់វ៉ែនតា)។ ភ្នាក់ងារតាមរយៈកញ្ចក់វ៉ែនតា ជាអង្គការជាតិដែលជួយគាំពារដល់ឪពុកម្តាយមានពិការភាព។ ពួកគេអាចផ្តល់ដល់អ្នកនូវគំនិតនានាអំពីអ្វីដែលអ្នកត្រូវការ។ គេហទំព័ររបស់ពួកគេគឺ www.lookingglass.org/ ឬ ទូរសព្ទទៅលេខ (800) 6442666។
(6.12) តើវប្បធម៌ គុណតម្លៃ និងទំនៀមទម្លាប់របស់គ្រួសារ នឹងត្រូវបានពិចារណានៅក្នុងការផ្តល់សេវាកម្មដែលជួយឱ្យក្រុមគ្រួសាររក្សាកូនៗរបស់ពួកគេដែលមានពិការភាពនៅក្នុងផ្ទះបានទេ?
សេវាគាំទ្រគ្រួសារត្រូវតែបំពេញតាមទំនោរផ្នែកវប្បធម៌ គុណតម្លៃ និងបែបផែនជីវិតរស់នៅរបស់គ្រួសារ។ [[ផ្នែក 4685(b)(4), 4502.1, និង 4646.5(a)(1).]] ប្រសិនបើ (ឪពុកម្តាយ ឬអាណាព្យាបាល) ចង់ឲ្យមជ្ឈមណ្ឌលក្នុងតំបន់គោរពចំពោះ វប្បធម៌របស់អ្នក ប្រាប់ពួកគេអំពីគុណតម្លៃនិងទំនៀមទម្លាប់វប្បធម៌របស់អ្នក។ ត្រូវតែជាក់លាក់ ដូច្នេះមជ្ឈមណ្ឌលថ្នាក់តំបន់អាចយល់ពីសារសំខាន់ចំពោះអ្នកនិងកូនរបស់អ្នក។ ផ្តល់ដល់អ្នកសម្របសម្រួលសេវាកូនរបស់អ្នកនូវព័ត៌មានដេលនឹងជួយដល់ពួកគេឱ្យពិចារណាទៅលើសវតាកូនរបស់អ្នក។ សូមលើកឡើងពីចំណុចនៅក្នុងកិច្ចប្រជុំ IPP កូនរបស់អ្នក និងសុំឱ្យដាក់បញ្ចូលនូវការពេញចិត្តជាក់លាក់ផ្នែកវប្បធម៌ទៅក្នុង IPP កូនរបស់អ្នក។
(6.13) តើធ្វើដូចម្តេចប្រសិនបើខ្ញុំមិនចេះនិយាយភាសាអង់គ្លេស ឬ អង់គ្លេសមិនមែនជាភាសាទីមួយរបស់ខ្ញុំនោះ?
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែគោរពទៅតាមភាសាដែលជាតម្រូវការរបស់កូនអ្នកនិងក្រុមគ្រួសារ។ [[ផ្នែក 4502.1(b).]] ការទំនាក់ទំនងល្អចាំបាច់ណាស់។ ប្រសិនបើ (ឪពុកម្តាយ ឬអ្នកអាណាព្យាបាល) មិននិយាយ ឬ យល់ភាសាអង់គ្លេសទេ ឬ មានភាពងាយស្រួលក្នុងការនិយាយភាសាផ្សេងនោះ សូមប្រាប់ដល់មជ្ឈមណ្ឌលថ្នាក់តំបន់នៅក្នុងជំនួបចាប់ផ្តើមដំបូង។
ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសា សូមប្រាប់ដល់មជ្ឈមណ្ឌលថ្នាក់តំបន់ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ អ្នកអាចមានអ្នកបកប្រែភាសានៅក្នុងរាល់ការប្រជុំទាំងអស់ រួមទាំងការប្រជុំចាប់ផ្តើមដំបូងរបស់កូនអ្នកនិងការហៅតាមទូរសព្ទផង ដែរ។ [[ផ្នែក 4646(i)(1).]] អ្នកក៏អាចនាំមិត្តភក្តិ ឬ សាមាជិកក្រុមគ្រួសារដែលនិយាយភាសាអង់គ្លេសមកជួយអ្នកនិងកូនរបស់អ្នកបានផងដែរ។ ប៉ុន្តែមជ្ឍមណ្ឌលថ្នាក់តំបន់មិនអាចបង្ខំឲ្យអ្នកយកនរណាម្នាក់មកឲ្យជួលធ្វើជាអ្នកបកប្រែបានទេ។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែដើម្បីប្តឹងជំទាស់ទៅនឹងការសម្រេចចិត្តរបស់មជ្ឈមណ្ឌលថ្នាក់តំបន់នោះ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែជួលនិងបង់ថ្លៃអ្នកបកប្រែនៅក្នុងកិច្ចប្រជុំផ្លូវការដើម្បីព្យាយាមដោះស្រាយទំនាស់។ [[ផ្នែក 4710.8(c).]]
អ្នកក៏អាចមានសិទ្ធិសុំឱ្យបកប្រែ IPP (និងឯកសារផ្សេងៗទៀត) របស់កូនអ្នកបាន ដែរ។ [[ផ្នែក 4646(i)(2).]] ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់នឹងមិនបកប្រែឯកសារ កូនរបស់អ្នក ឬ ផ្តល់អ្នកបកប្រែភាសាដល់អ្នកទេ សូមទូរសព្ទទៅកាន់ Disability Rights California។
(6.14) តើធ្វើដូចម្តេចប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនផ្តល់សេវាកម្មទាំងអស់ដែលក្រុមគ្រួសាររបស់អ្នកត្រូវការដើម្បីឱ្យកូនរបស់គេរស់នៅក្នុងផ្ទះជាមួយគេបាននោះ?
វាជាសិទ្ធិរបស់អ្នកត្រូវប្តឹងជំទាស់ទៅនឹងការសម្រេចចិត្តរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ដែលបដិសេធកូនរបស់អ្នកពីសេវាកម្មដែលគេត្រូវការ។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនឯកភាពថា កូនរបស់អ្នកត្រូវការសេវាកម្មមួយទេ វាមិនមែនមានន័យថាពួកគេកំពុងព្យាយាមធ្វើឱ្យកូនរបស់អ្នកឈឺចាប់នោះទេ។ ប្រសិនបើប្តឹងជំទាស់ មិនមែនមានន័យថាអ្នកកំពុងតែស្នើសុំលើសពីអ្វីដែលកូនរបស់អ្នកត្រូវការទេ។ វាគ្រាន់តែមានន័យថា អ្នកមិនឯកភាពជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ពីអ្វីដែលកូនរបស់អ្នកត្រូវការតែប៉ុណ្ណោះ។
នៅក្នុងការប្តឹងជំទាស់ ភាគីម្ខាងៗផ្តល់ព័ត៌មានទៅកាន់ចៅក្រមផ្នែកនីតិរដ្ឋបាលពីអ្វីដែលពួកគេជឿថាកុមារត្រូវការដើម្បីឆ្លើយតបទៅនឹងគោលដៅនៅក្នុង IPP។ ចៅក្រមធ្វើសេចក្តីសម្រេចចិត្តជាចុងក្រោយ។ ប្រសិនបើអ្នកឆ្លងកាត់បណ្តឹងជំទាស់ ចូរគ្រាន់តែប្រាប់ការពិតនៅពេលដែលអ្នកឡើងបង្ហាញពីករណីកូនរបស់អ្នក។ ចៅក្រមនឹងរកមើលការពិត សក្ខីកម្ម និងឯកសារនានា និងប្រើច្បាប់ (ភាគច្រើនច្បាប់ Lanterman) ដើម្បីសម្រេចរឿងក្តីនោះ។ បើទោះបីជាកូនរបស់អ្នកចាញ់បណ្តឹង ជំទាស់ក៏ដោយ មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចសងសឹក ដាក់ទោសកូនរបស់អ្នក ឬ យកចេញនូវសេវាកម្មរបស់កូនអ្នកដោយសារតែអ្នកបានប្តឹងជំទាស់នោះបានទេ។
សម្រាប់ព័ត៌មានបន្ថែមអំពីការប្តឹងជំទាស់ សូមមើល ជំពូក 10។
(6.15) តើសេវាគាំពារតាមគ្រួសារអ្វីខ្លះដែលមជ្ឈមណ្ឌលថ្នាក់តំបន់អាចផ្តល់ទៅជួយដល់គ្រួសារមើលថែទាំកូនរបស់គេនៅតាមផ្ទះបាន?
នេះជាសេវាកម្មនិងការគាំពារមួយចំនួនដែលកូនរបស់អ្នកអាចទទួលបាន៖
- ពេលសម្រាកសម្រាប់អ្នកមើលថែ ទាំងនៅខាងក្នុង ឬក្រៅផ្ទះ
- សេវាថែទាំពេលថ្ងៃ
- ខោទឹកនោម
- សេវាសង្គ្រោះបន្ទាន់ និងអន្តរាគមន៍ពេលមានវិបត្តិ
- ការបណ្តុះបណ្តាលពិសេសសម្រាប់ឪពុកម្តាយរបស់កុមារដែលមានពិការភាពផ្នែកការលូតលាស់ និងឪពុកម្តាយដែលមានពិការភាពផ្នែកការលូតលាស់
- ឧបករណ៍ជំនួយដូចជារទេះជនមានពិការភាព និងគ្រែមន្ទីរពេទ្យ
- ការតស៊ូមតិ (រួមទាំងការបណ្តុះបណ្តាលដើម្បីតស៊ូមតិសម្រាប់ខ្លួនឯងផងដែរ) ការសម្របសម្រួល ការជួយគ្នាក្នុងចំណោមអ្នកវ័យស្រករគ្នា និងជួយឱ្យទទួលបានរបបសន្តិសុខសង្គម សេវាអប់រំ និងអត្ថប្រយោជន៍សាធារណៈដូចជា
- សេវាកុមាររដ្ឋកាលីហ្វ័រញ៉ា (CCS)
- សេវាគាំពារតាមគេហដ្ឋាន (IHSS)
- ចំណូលបន្ថែមពីរបបសន្តិសុខ (SSI)
- Medi-Cal
- ការបណ្តុះបណ្តាលផ្នែកឥរិយាបថ និងកម្មវិធីកែសម្រួលឥរិយាបថ
- ការបោះជំរំ
- ឧបករណ៍ទំនាក់ទំនងនិងឧបករណ៍ជំនួយនិងសម្ភារផ្តត់ផ្គង់ផ្សេងទៀតដែលអ្នកត្រូវការ
- សេវាសមាហរ័ណកម្មសហគមន៍
- ការផ្តល់ប្រឹក្សា
- ការសម្របសម្រួលការគាំពារនៅជុំវិញខ្លួន
- កម្មវិធីអន្តរាគមន៍បឋម ដូចជាការជំរុញការលូតលាស់របស់ទារក
- សេវាសុខភាពផ្លូវចិត្ត
- ការបណ្តុះបណ្តាលបំណិនសង្គម
- ការថែទាំឯកទេសវេជ្ជសាស្រ្តនិងទន្តសាស្រ្ត
- ការធ្វើដំណើរដើម្បីធ្វើឱ្យប្រាកដថាអ្នកមានពិការភាពផ្នែកការលូតលាស់ទទួលបាននូវសេវាកម្មទាំងឡាយរបស់គេ។ [[ផ្នែក 4512(b).]]
(6.16) តើមានវិធានពិសេសៗ លក្ខខណ្ឌតម្រូវសម្រាប់សេវានៃមជ្ឈមណ្ឌលក្នុងតំបន់ជាក់លាក់មួយចំនួន?
ឪពុកម្តាយគួរដឹងពីផ្នែកទាំងឡាយនៃច្បាប់ Lanterman អំពីសេវាកម្មនានាដែលកុមារមានពិការភាពច្រើនមានតម្រូវការ។
សេវាធ្វើដំណើរ
សម្រាប់កុមារមិនទាន់គ្រប់អាយុដែលកំពុងរស់នៅជាមួយក្រុមគ្រួសាររបស់គេ មជ្ឈមណ្ឌលថ្នាក់តំបន់នឹងបង់ថ្លៃសម្រាប់ការធ្វើដំណើរនៅពេលដែលក្រុមគ្រួសាររបស់គេមិនអាចផ្តល់ការធ្វើដំណើរបាន។ ប្រសិនបើអ្នកត្រូវការឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់បង់ថ្លៃការធ្វើដំណើរ សូមផ្តល់ព័ត៌មានជាលាយលក្ខណ៍អក្សរ ដូចជាលិខិតខ្លី មួយច្បាប់ ទៅដល់មជ្ឈមណ្ឌលថ្នាក់តំបន់ដោយធ្វើការពន្យល់ពីមូលហេតុ។ [[ផ្នែក 4648.35(d).]]
ខោទឹកនោម
មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងបង់ថ្លៃសម្រាប់ខោទឹកនោមកុមារដែលមានពិការភាពផ្នែកការលូតលាស់អាយុបីឆ្នាំនិងច្រើនជាងនេះ។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងបង់ថ្លៃខោទឹកនោមសម្រាប់កុមារអាយុក្រោមបីឆ្នាំ ប្រសិនបើក្រុមគ្រួសារអាចបង្ហាញ ថាវាចាំបាច់សម្រាប់កុមារត្រូវបន្តរស់នៅក្នងផ្ទះ។ [[ផ្នែក 4685(c)(7).]]
សេវាផ្នែកអាកប្បកិរិយា និង ABA
សេវាផ្នែកអាកប្បកិរិយា ឬ ABA (ការវិភាគអាកប្បកិរិយាអនុវត្ត) ជួនកាលត្រូវបាន ផ្តល់មូលនិធិដោយមជ្ឈមណ្ឌលក្នុងតំបន់។ ច្បាប់តម្រូវឲ្យអ្នកប្រើប្រាស់ Medi-Cal ការធានារ៉ាប់រងឯកជន និងការផ្តល់មូលនិធិសាលារៀនសម្រាប់សេវាផ្នែកអាកប្បកិរិយា មុនពេលមជ្ឈមណ្ឌលក្នុងតំបន់ធ្វើការទូទាត់។ ពិភាក្សាជាមួយអ្នកសម្របសម្រួលសេវាអំពីរបៀបក្នុងការទទួលបានសេវាផ្នែកអាកប្បកិរិយាសម្រាប់កូនអ្នកពី Medi-Cal ការធានារ៉ាប់រងឯកជន និងសាលារៀន ឬមជ្ឈមណ្ឌលក្នុងតំបន់។សូមមើលផងដែរលើឯកសារបោះពុម្ពផ្សាយនៃអង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា មានចំណងជើងការទទួលបានការព្យាបាល ABA។
(6.17) តើមជ្ឈមណ្ឌលក្នុងតំបន់ធ្វើការទូទាត់សម្រាប់សេវាបោះជំរំនិងសេវាកែកម្សាន្តដែរឬទេ? ចុះចំណែកសេវាអប់រំនិងការព្យាបាលក្រៅវេជ្ជសាស្រ្ត?
បាទ/ចាស។ មកត្រឹមខែកក្កដា ឆ្នាំ2021 មជ្ឈមណ្ឌលក្នុងតំបន់អាចបង់ប្រាក់សម្រាប់ សេវាបោះជំរំ សេវាកម្មកម្សាន្ត សេវាអប់រំ និងការព្យាបាលក្រៅវេជ្ជសាស្ត្រ។ សេវាទាំងនេះត្រូវបាន “ព្យួរ” ពីមុនមកនៅក្នុងឆ្នាំ2009 មានន័យថាមជ្ឈមណ្ឌលក្នុងតំបន់មិនអាចបង់ប្រាក់សម្រាប់សេវាទាំងនោះបានទេ។ ប៉ុន្តែ ការព្យួរនោះត្រូវ បានដកចេញហើយ។ សេវាបោះជំរំអាចរួមបញ្ចូលនូវការបោះជំរំពេលថ្ងៃ ការបោះជំរំពេលយប់ និងការធ្វើដំណើរពាក់ព័ន្ធ។ សេវាកម្សាន្តសង្គម ឧទាហរណ៍មានដូចជា ការ ហែលទឹក និងការជិះសេះជាដើម។ សេវាអប់រំគឺសម្រាប់កុមារអាយុ 3ឆ្នាំដល់ 17ឆ្នាំ។ ការព្យាបាលក្រៅវេជ្ជសាស្ត្រ អាចរួមមានសកម្មភាពកម្សាន្តដែលផ្តល់ឱកាសដល់ជនពិការចូលរួម សិល្បៈ របាំ និងតន្ត្រី។ ដើម្បីស្នើសុំឲ្យមជ្ឈមណ្ឌលក្នុងតំបន់ ផ្តល់មូលនិធិដល់សេវាណាមួយក្នុងចំណោមសេវាទាំងនេះ សុំឲ្យមានកិច្ចប្រជុំ IPP ដើម្បីពិភាក្សាអំពីតម្រូវការនិងគោលដៅ។
(6.18) តើសេវាសម្រាកលំហែមានផ្តល់ដល់ក្រុមគ្រួសារ ដើម្បីជួយឱ្យពួកគេរក្សាទុកកូនៗដែលមានពិការភាពរបស់គេនៅក្នុងផ្ទះបានទេ?
ការសម្រាកលំហែអនុញ្ញាតឱ្យក្រុមគ្រួសារមានការសម្រាកពីការមើលថែទាំផ្ទាល់ និងជួយគាំពារដល់បុគ្គលមានពិការភាពផ្នែកការលូតលាស់។ មជ្ឈមណ្ឌលថ្នាក់តំបន់បង់ថ្លៃឱ្យបុគ្គលិកផ្តល់សេវាសម្រាកលំហែដែលត្រូវនៅជាមួយអ្នកដែលមានពិការភាព ផ្នែកការលូតលាស់ ដើម្បីឱ្យសមាជិកគ្រួសារអាចមានពេលសម្រាក។ [[ផ្នែក 4690.2.]] “សមាជិកគ្រួសារ” គឺជាបុគ្គលម្នាក់ដែលរស់នៅជាមួយនឹងបុគ្គលមានពិការភាពផ្នែកការលូតលាស់ និងអ្នកដែលទទួលខុសត្រូវសម្រាប់ការថែទាំ និងការគ្រប់គ្រងផ្ទាល់ 24ម៉ោង។ [[មាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 54302(a)(29).]] ការសម្រាកលំហែមិនមែនមិនមានការចំណាយនោះទេ ពួកគេត្រូវស្ថិតនៅក្នុងកម្មវិធីចូលរួមចំណាយរៀបរាប់ខាងលើ។
នៅពេលអ្នកផ្តល់សេវាសម្រាកលំហែមកផ្តល់ការថែទាំដល់កូនរបស់អ្នក អ្នកអាចចាកចេញពីផ្ទះ ចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ ឬ គេងថ្ងៃបាន។ អ្នកមិនចាំបាច់ត្រូវចាកចេញពីផ្ទះទេ ប៉ុន្តែចាំបាច់សម្រាកពីការមើលថែទាំកូនរបស់អ្នក។
ប្រសិនបើអ្នកឈឺ ជាប់វិស្សមកាល ឬអ្នកត្រូវការធ្វើដំណើរដើម្បីបំពេញការងារ ពេលនោះមជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់ថ្លៃសម្រាប់ការថែទាំក្រៅផ្ទះសម្រាប់រយៈពេលខ្លីសម្រាប់កូនរបស់អ្នកបាន។ [[ផ្នែក 4212(b).]]
(6.19) តើមណ្ឌលថែទាំកុមារមានពិការភាពផ្នែកការលូតលាស់ ឬ ផ្ទះគ្រួសារចិញ្ចឹមបណ្តោះអាសន្តអាចទទួលបានការសម្រាកលំហែពីម៉ោងថែទាំទេ?
មណ្ឌលថែទាំតាមផ្ទះឬផ្ទះគ្រួសារចិញ្ចឹមបណ្តោះអាសន្ន ដែលមានអាជ្ញាប័ណ្ណ ឬត្រូវបានបញ្ជាក់ ដែលបានទទួលប្រាក់ដើម្បីផ្តល់ការថែទាំនិងការគ្រប់គ្រងទៅដល់ អ្នកមានពិការភាព មិនមានសិទ្ធិទទួលបានសេវាមើលថែសម្រាប់ការសម្រាកលំហែ ទេ។ [[មាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 54302(a)(29).]] ប៉ុន្តែ ឪពុកម្តាយចិញ្ចឹមដែលជាប់សាច់ញាតិ ដែលជាអ្នកកំពុងទទួលបានទឹកប្រាក់សម្រាប់ការបំពេញតួនាទីជាឪពុកម្តាយអាចទទួលបានសេវាសម្រាកលំហែ។
(6.20) តើមជ្ឈមណ្ឌលថ្នាក់តំបន់សម្រេចទៅលើចំនួនសេវាសម្រាកលំហែដែលចាំបាច់ដោយរបៀបណា?
គោលបំណងនៃសេវាសម្រាកលំហែនេះ គឺដើម្បី៖
- ជួយដល់ក្រុមគ្រួសាររក្សាកូននៅផ្ទះ
- ផ្តល់ការថែទាំនិងការគ្រប់គ្រងដោយសុវត្ថិភាពនៅក្នុងពេលអវត្តមានរបស់សមាជិកក្រុមគ្រួសារ
- ផ្តល់ឱ្យគ្រួសារបានសម្រាកពីការទទួលខុសត្រូវដ៏តឹងតែងជាប់ជាប្រចាំនៃការថែទាំ
- ផ្តោតទៅលើតម្រូវការជាមូលដ្ឋានរបស់កុមារ និងសកម្មភាពទាំងឡាយដែល ផ្តល់ជាប្រក្រតីដោយសមាជិកក្រុមគ្រួសារក្នុងអំឡុងម៉ោងទាំងនោះ។ [[ផ្នែក 4690.2(a).]]
ចំនួនម៉ោងនៃការសម្រាកលំហែដែលអ្នកនឹងត្រូវការអាស្រ័យទៅលើស្ថានភាពក្រុមគ្រួសាររបស់អ្នក។ អ្នកអាចនឹងត្រូវការច្រើនម៉ោងបន្ថែមប្រសិនបើចាំបាច់ ដើម្បីជួយដល់កុមារឱ្យបន្តរស់នៅក្នុងផ្ទះ។
(6.21) តើធ្វើដូចម្តេចប្រសិនបើយើងត្រូវការម៉ោងសម្រាកលំហែច្រើនជាងអ្វីដែលមជ្ឈមណ្ឌលថ្នាក់តំបន់គិតថាគ្រួសាររបស់យើងត្រូវការ?
ប្រសិនបើអ្នកត្រូវការចំនួនម៉ោងបន្ថែមច្រើនជាងអ្វីដែលផ្តល់ដោយមជ្ឈមណ្ឌលថ្នាក់តំបន់នោះ អ្នកត្រូវតែពន្យល់ពីមូលហេតុ។ សរសេរចេញនូវកាលវិភាគប្រចាំ សប្តាហ៍និងយកវាមកចូលរួមក្នុងកិច្ចប្រជុំ IPP ។ ដាក់បញ្ចូលនូវសកម្មភាពទាំងឡាយនៃជិវិតរស់នៅផ្ទាល់ខ្លួនរបស់អ្នក និងពេលវេលាអ្នកចំណាយមើលថែទាំកូនរបស់ អ្នក។ កត់សម្គាល់ទៅលើពេលវេលាដែលនៅសល់។
អ្នកអាចសុំសេវាសម្រាកលំហែសម្រាប់ ការមានធុរៈ សកម្មភាពជាមួយនឹងកូនៗ ផ្សេងទៀតរបស់អ្នក ព្រះវិហារ ឬ ពេលទំនេរ។ រាយឈ្មោះតម្រូវការផ្នែកឥរិយាបថឬវេជ្ជសាស្រ្ត (និងភាពញឹកញាប់និងចំនួនម៉ោងដែលពួកគេចូលរួម) ដែលកូនរបស់ អ្នកមានដែលត្រូវការការយកចិត្តទុកដាក់ទាំងស្រុង។ រាយពីតម្រូវការរបស់ខ្លួនអ្នកផ្ទាល់។
(6.22) តើធ្វើដូចម្តេចប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ ហើយនិងខ្ញុំមិនអាចឯកភាពលើចំនួនម៉ោងសម្រាកលំហែដែលគ្រួសាររបស់យើងត្រូវការ?
ប្រសិនបើមជ្ឈមណ្ឌលនឹងមិនផ្តល់ដល់អ្នកនូវចំនួនម៉ោងដែលអ្នកត្រូវការទេ អ្នកអាចប្តឹងជំទាស់ទៅនឹងការសម្រេចចិត្តរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ ប្រើកញ្ចប់ សវនាការសម្រាប់ការសម្រាកលំហែ ដើម្បីជួយអ្នកឲ្យធ្វើការរៀបចំ។ អ្នកត្រូវតែបង្ហាញទៅដល់ចៅក្រមពីមូលហេតុដែលអ្នកត្រូវការការសម្រាកលំហែបន្ថែម។
នៅពេលអ្នកដាក់បណ្តឹងជំទាស់ ចូរត្រៀមភ័ស្តុតាងដែលបង្ហាញថាអ្នកត្រូវការការសម្រាកលំហែបន្ថែម។ អ្នកត្រូវការភ័ស្តុតាងនៃ៖
- ប្រភេទនៃការថែទាំដែលកូនរបស់អ្នកត្រូវការ
- ភាពញឹកញាប់ដែលនរណាម្នាក់ត្រូវស្ថិតនៅជាមួយកូនអ្នក និង
- ក្នុងសប្តាហ៍ទូទៅមួយនៃការថែទាំនិងគ្រប់គ្រងកូនរបស់អ្នកមានលក្ខណៈ ដូចម្តេច។
អ្នកនិងសមាជិកក្រុមគ្រួសារផ្សេងទៀតដែលមើលថែកូនរបស់អ្នកគួរតែទៅចូលរួមសវនាការនិងរៀបរាប់ជូនចៅក្រមពីការថែទាំនិងការគ្រប់គ្រងផ្ទាល់ដែលកូនរបស់អ្នកត្រូវការ។ រៀបរាប់ពីចំនួនតម្រូវការក្នុងមួយសប្តាហ៍ៗដែលកូនរបស់អ្នកត្រូវការប្រភេទនៃការយកចិត្តទុកដាក់នោះ។ រៀបរាប់ពីអ្វីដែលសាលា ការងារ ឬ កាតព្វកិច្ចនិងសកម្មភាពចាំបាច់ផ្សេងទៀត ដែលអ្នកត្រូវផ្តល់ពេលសម្រាប់សប្តាហ៍នីមួយៗ។ ប្រសិនបើពេលដែលត្រូវការដើម្បីមើលថែកូនរបស់អ្នក ថែមទាំងពេលដែលអ្នកត្រូវការសម្រាប់កាតព្វកិច្ចនិងសកម្មភាពផ្សេងៗរបស់អ្នក បន្សល់ពេលទុកតិចតួច ឬ ក៏គ្មានពេលសម្រាប់សម្រាកលំហែផ្ទាល់ខ្លួននោះ វាពិបាកបន្តធ្វើការងារទៅបានណាស់។ វាអាចគំរាមកំហែងដល់សមត្ថភាពរបស់អ្នកដើម្បីរក្សាកូនរបស់អ្នកឱ្យស្នាក់នៅក្នុងផ្ទះ។ នៅក្នុងស្ថានភាពនេះ ការសម្រាកលំហែបន្ថែម ប្រហែលជាត្រូវការដើម្បីសម្រេចគោលដៅដ៏សំខាន់នេះនៃច្បាប់ Lanterman។ ប្រសិនបើសមាជិកម្នាក់ឬច្រើននាក់នៃគ្រួសារមិនអាចចូលរួមសវនាការបានទេ ពួកគេគួរតែសរសេរសេចក្តីថ្លែងជូនដល់ចៅក្រមនិងបញ្ជាក់ថាពួកគេត្រូវនិយាយការពិតនិងត្រឹមត្រូវដែលត្រូវប្រឈមនឹងទោសទណ្ឌនៃការភូតភរតុលាការនិងច្បាប់រដ្ឋកាលីហ្វ័រញ៉ា។
(6.23) តើខ្ញុំត្រូវជ្រើសរើសបុគ្គលិកថែទាំការសម្រាកលំហែដោយរបៀបណា?
ប្រសិនបើអ្នកមិនមានមនុស្សណាម្នាក់ ឬ ច្រើននាក់នៅក្នុងចិត្តដើម្បីផ្តល់នូវការសម្រាកលំហែនោះទេ មជ្ឈមណ្ឌលថ្នាក់តំបន់ជាធម្មតាមានបញ្ជីឈ្មោះរបស់ទីភ្នាក់ងារដែលត្រូវបានអនុម័ត “អ្នកផ្គត់ផ្គង់។” ទីភ្នាក់ងារទាំងនេះ ជួល បណ្តុះបណ្តាល និងគ្រប់គ្រងទៅលើបុគ្គលិកផ្តល់ការសម្រាកលំហែដើម្បីផ្តល់សេវាកម្មទាំងនេះសម្រាប់ក្រុមគ្រួសារ។ អ្នកឬសមាជិកក្រុមគ្រួសារមួយផ្សេងទៀត ដែលអាចក្លាយជា “អ្នកផ្គត់ផ្គង់” នៃមជ្ឈមណ្ឌលថ្នាក់តំបន់ ដើម្បីឱ្យអ្នកអាចជួលបុគ្គលិកសម្រាកលំហែ។ ដើម្បីធ្វើការងារនេះ អ្នកត្រូវតែទទួលបាននូវ “សក្ខីប័ត្រសំណាកទឹកប្រាក់” ពីមជ្ឈមណ្ឌល ថ្នាក់តំបន់។ បន្ទាប់មកយើងអាចជួលនរណាម្នាក់ និងដាក់វិក្កយបត្រទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់។ ប្រសិនបើអ្នកជួលបុគ្គលិកផ្តល់សេវាសម្រាប់ការសម្រាកលំហែ អ្នកត្រូវតែផ្តល់ការបណ្តុះបណ្តាល តាមដាន និងបង់ថ្លៃឱ្យពួកគេតាមរយៈអ្នកផ្តល់សេវាកម្មគ្រប់គ្រងហិរញ្ញវត្ថុ (FMS)។ [[ផ្នែក 4685.7, 4685.8, និង 4688.21.]] FMS ជាសហនិយោជករបស់អ្នកនៃបុគ្គលិកផ្តល់សេវាសម្រាប់ការសម្រាកលំហែដែលអ្នកជួល។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចផ្តល់ដល់អ្នកនូវព័ត៌មានអំពីអ្នកផ្តល់ FMS នៅក្នុងតំបន់របស់អ្នក។
អ្នកផ្គត់ផ្គង់មជ្ឈមណ្ឌលថ្នាក់តំបន់ច្រើនតែអាចជួលបុគ្គលិកផ្តល់សេវាសម្រាប់ការសម្រាកលំហែតាមអ្នកជ្រើសរើសសម្រាប់កូនរបស់អ្នក។ ធ្វើបែបនេះ កូនរបស់អ្នកទទួលបាននូវសេវាសម្រាកលំហែពីនរណាម្នាក់ដែលអ្នកមានភាពកក់ក្តៅជាមួយ ហើយអ្នកផ្គត់ផ្គង់រ៉ាប់រងទៅលើព័ត៌មានលម្អិតពីការបង់ប្រាក់ទៅឱ្យបុគ្គលិកនោះ និងដាក់វិក្កយបត្រទៅមជ្ឈមណ្ឌលថ្នាក់តំបន់។
(6.24) តើសមាជិកក្រុមគ្រួសារក្លាយជាអ្នកផ្គត់ផ្គង់សមាជិកក្រុមគ្រួសារនៃមជ្ឈមណ្ឌលថ្នាក់តំបន់សម្រាប់សេវាសម្រាកលំហែយ៉ាងដូចម្តេច?
ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់សមាជិកគ្រួសារបាន អ្នកត្រូវ៖
- ជាសមាជិករបស់ក្រុមគ្រួសារ
- មិនមែនជាអ្នកផ្តល់ដោយផ្ទាល់នៃសេវាសម្រាកលំហែដោយខ្លួនឯងទេ
- ត្រូវធ្វើឱ្យប្រាកដថា បុគ្គលិកផ្តល់សេវាសម្រាប់ការសម្រាកលំហែដែលអ្នកជួលមានអាយុ 18ឆ្នាំ លើកលែងតែពួកគេបច្ចុប្បន្នមិនកំពុងផ្តល់ការសម្រាកលំហែ ហើយកំពុងស្ថិតក្នុងរយៈពេល 90ថ្ងៃមុនចូលដល់អាយុ 18ឆ្នាំ។
- ត្រូវធ្វើឱ្យប្រាកដថា បុគ្គលិកផ្តល់ការសម្រាកលំហែដែលអ្នកជួលមានជំនាញ ការបណ្តុះបណ្តាល ឬ ការអប់រំចាំបាច់ដើម្បីផ្តល់ការសម្រាកលំហែដល់កូនរបស់ អ្នក ដឹងពីតម្រូវការប្រចាំថ្ងៃរបស់កូនអ្នក និងទទួលបានការបណ្តុះបណ្តាលនៅក្នុងការគាំពារពិសេសណាមួយជាចាំបាច់ [[មាត្រា 17 ក្រមបទបញ្ញត្តិកាលីហ្វ័រញ៉ា ផ្នែក 54355(g)(4).]]
- បញ្ចប់កិច្ចព្រមព្រៀងអ្នកផ្តល់សេវាកម្មតាមលំនៅដ្ឋាននិងសហគមន៍ [[មាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 54310(g).]]
- ប្រើប្រាស់ទម្រង់បែបបទចេញវិក្កយបត្រទូទាត់សេវាសម្រាកលំហែ DS 1811 ដើម្បីប្រគល់សំណើសុំការទូទាត់សង។ [[មាត្រា 17 ក្រមបទបញ្ញត្តិកាលីហ្វ័រញ៉ា ផ្នែក 54355(b)(4).]] អ្នក (ក្នុងនាមជាអ្នកផ្គត់ផ្គង់សេវាដល់សមាជិកគ្រួសារ) និងបុគ្គលិកផ្នែកសម្រាកលំហែ ត្រូវចុះហត្ថលេខាលើទម្រង់បែបបទនោះ។
- រក្សាទុកកំណត់ត្រា រួមទាំង៖
- កាលបរិច្ឆេទ និងម៉ោងនៃសេវាផ្តល់ការសម្រាកលំហែ (ម៉ោងចាប់ផ្តើម និងម៉ោងបញ្ចប់)
- អាសយដ្ឋានដែលជាទីកន្លែងសេវាកម្មត្រូវបានផ្តល់ និង
- ថ្ងៃខែឆ្នាំកំណើត លេខរបបសន្តិសុខសង្គម [[ប្រសិនបើបុគ្គលិកនោះមិនមានលេខសន្តិសុខសង្គមទេ អ្នកផ្គត់ផ្គង់អាចទទួលយកមួយច្បាប់គ្រប់ ឯកសារទាំងឡាយណាដែលរដ្ឋាភិបាលសហព័ន្ធទទួលយកដើម្បីបញ្ជាក់ពីអត្តសញ្ញាណ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការបំពេញការងារ។ អ្នកផ្គត់ផ្គង់ជាសមាជិកគ្រួសារត្រូវតែធៀបទៅនឹងច្បាប់ដើម។ ហើយបុគ្គលិកត្រូវតែប្រកាសក្រោមទោសនៃការស្បថបំពានថា សេចក្តីចម្លងនោះត្រឹមត្រូវនិងពិតប្រាកដ។]] អាសយដ្ឋាននិងលេខទូរសព្ទនៃបុគ្គលិកផ្នែកសម្រាកលំហែ [[មាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក50604(d)(3)(D)&(E).]] (មានផងដែរនៅលើទម្រង់បែបបទចេញវិក្កយបត្រ DS 1811)។
- រក្សាទុកកំណត់ត្រានៃសេវាសម្រាកលំហែសម្រាប់រយៈពេលប្រាំឆ្នាំ។ [[មាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 54355(b)(3).]] មជ្ឈមណ្ឌលថ្នាក់តំបន់អាចធ្វើសវនកម្មអ្នកលក់សេវាដល់សមាជិកគ្រួសារ។ ប្រសិនបើអ្នកមិនទាន់មានកំណត់ត្រាតាមការតម្រូវទេ អ្នកប្រហេលជាអាចត្រូវបង់ថ្លៃសងទៅមជ្ឈមណ្ឌលថ្នាក់តំបន់វិញ។
(6.25) តើអ្នកផ្តល់សេវាសម្រាប់ការសម្រាកលំហែអាចត្រូវបានបណ្តុះបណ្តាលដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកវេជ្ជសាស្រ្តពិសេសរបស់បុគ្គលមានពិការភាពក្នុងអំឡុងម៉ោងផ្តល់សេវាសម្រាកលំហែដែរឬទេ?
ប្រសិនបើពួកគេត្រូវបានបណ្តុះបណ្តាលដោយអ្នកថែទាំសុខភាពអាជីព បុគ្គលិក ផ្តល់សេវាសម្រាកលំហែតាមផ្ទះអាចបំពេញបាននូវសេវាកម្មវេជ្ជសាស្រ្តជំនួស ដែលរួមមាន៖
- សេវាចោះពោះវៀនធំនិងតូចដើម្បីបង្ហូរលាមក៖ ប្តូរថង់លាមកនិងសម្អាតមុខរបួសលើពោះ។
- ការដាក់សុងនោម៖ ចាក់ទឹកនោមនិងប្តូរថង់ទឹកនោម និងការថែទាំកន្លែងសុង
- សេវាវះកាត់ក្រពះ៖ បញ្ចុកអាហារ ទឹក សម្បាតក្រពះ និងបន្ថែមថ្នាំប្រចាំថ្ងៃតាមការបញ្ជារបស់អ្នកថែទាំសុខភាពមានវិជ្ជាជីវៈ
អ្នកផ្តល់សេវាសម្រាប់ការសម្រាកលំហែក៏ត្រូវទទួលការបណ្តុះបណ្តាលក្នុងជំនាញសង្គ្រោះបឋម និង CPR ហើយពួកគេត្រូវទទួលការអប់រំបន្តនៅក្នុងជំនាញទាំងនេះ។ អ្នកផ្តល់សេវាសម្រាប់ការសម្រាកលំហែ ដែលផ្តល់សេវាវេជ្ជសាស្រ្តជំនួសអាចទទួលបាននូវប្រាក់ចំណូលច្រើនជាងបន្តិច។ ជាមួយគ្នានោះដែរ មជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់សងវិញទៅដល់ទីភ្នាក់ងារផ្តល់សេវាសម្រាកលំហែសម្រាប់ការបណ្តុះបណ្តាលបន្ថែមតាមលក្ខខណ្ឌតម្រូវសម្រាប់អ្នកផ្តល់សេវាទាំងនេះ។ [[ផ្នែក 4686.]]
(6.26) តើសេវាសម្រាកលំហែនិងសេវាគាំពារតាមផ្ទះដែលផ្តល់ដោយខោនធីដំណើរការរួមគ្នាយ៉ាងដូចម្តេច?
សេវាគាំពារតាមផ្ទះ (IHSS) ជាសេវាទូទៅ។ [[ផ្នែក 4648(a)(8).]] អ្នកផ្តល់សេវា IHSS និងអ្នកផ្តល់សេវាសម្រាកលំហែ ផ្តល់សេវាផ្សេងៗគ្នា។ ឧទាហរណ៍៖
- IHSS៖ខោនធីបង់ថ្លៃឱ្យនរណាម្នាក់ដើម្បីមើលថែតាមតម្រូវការកូនរបស់អ្នក ដូចជាការងូតទឹក បញ្ចុកអាហារ និងការគ្រប់គ្រងបង្ការ។ [[ក្រមស្តីពីសុខុមាលភាពនិងស្ថាប័ន ផ្នែក 12300 និងផ្នែកបន្តបន្ទាប់]] បុគ្គលិក IHSS ធ្វើតែអ្វីដែលមានរាយក្នុងបញ្ជីនៅលើសន្លឹកការងាររបស់ IHSS តែប៉ុណ្ណោះ។ អ្អ្នកត្រូវតែដាក់ពាក្យសុំសេវា IHSS សម្រាប់កូនរបស់អ្នក។ កូនរបស់អ្នកត្រូវតែបំពេញទៅតាម លក្ខខណ្ឌតម្រូវជាក់លាក់ដើម្បីអាចមានសិទ្ធិទទួលបាន។ សម្រាប់កុមារទទួលសេវា IHSS ខោនធីច្រើនតែកំណត់ថាឪពុកម្តាយជាអ្នកផ្តល់សេវា IHSS ដ៏សមស្របបំផុត។
- ការថែទាំសម្រាប់ការសម្រាកលំហែ៖ មជ្ឈមណ្ឌលថ្នាក់តំបន់បង់ថ្លៃសម្រាប់សេវាផ្តល់ការសម្រាកលំហែ។ សេវាផ្តល់ការសម្រាកលំហែផ្តល់ដល់អ្នកនិងសមាជិកគ្រួសារផ្សេងទៀតនូវការសម្រាកពីការមើលថែកូនរបស់អ្នក។ អ្នកទុកកូនរបស់អ្នកឱ្យនៅជាមួយនឹងបុគ្គលិកផ្តល់ការសម្រាកលំហែ ដែលទទួលខុសត្រូវសម្រាប់ការបំពេញទៅតាមតម្រូវការទាំងអស់របស់កូនអ្នក ដោយមិនមែនមានតែអ្វីដែលមានរាយនៅលើបញ្ជីសន្លឹកការងារនោះទេ។
ពេលខ្លះបុគ្គលិកផ្តល់ការសម្រាកលំហែ ធ្វើអ្វីៗទាំងអស់ដូចគ្នា។ មជ្ឈមណ្ឌលថ្នាក់តំបន់មិនបង់ថ្លៃសម្រាប់សេវាកម្មដែលជាន់គ្នាទៅនឹងសេវាកម្មដែលផ្តល់ដោយ IHSS ទេ។ ប៉ុន្តែ ប្រសិនបើតម្រូវការកូនរបស់អ្នកសម្រាប់សេវាកម្មពី IHSS ច្រើនជាងចំនួនម៉ោងនៃសេវាកម្មដែលមានផ្តល់ពី IHSS នោះ មជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់ថ្លៃសេវាបន្ថែមបាន។ [[ករណី Timothy S. v. Frank D. Lanterman Regional Center ករណី OAH លេខ 2012050727 ទំព័រ 49.]] សម្រាប់ IHSS រដ្ឋកំណត់ថា សេវា មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចត្រូវរាប់ដោយកម្មវិធី IHSS បានថាជាប្រភពជម្រើសសម្រាប់គោលបំណងនៃសិទ្ធិទទួលបានសេវា IHSS ឡើយ។ [[សេវារបស់មជ្ឈមណ្ឌលក្នុងតំបន់ មិនអាចត្រូវបានកម្មវិធី IHSS ចាត់ទុកថាជាធនធានជម្រើសផ្សេងទៀតណាមួយទេ។ សូមមើលលិខិតរបស់ DSS ទៅកាន់ខោនធីទាំងអស់លេខ No. 98-53។]]
ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនផ្តល់ដល់អ្នកនូវសេវាសម្រាកលំហែរហូតដល់កូនរបស់អ្នកទទួលបាន IHSS ទេ សូមទូរសព្ទទៅកាន់ Disability Rights California ដើម្បីសុំជំនួយ។
(6.27) តើមជ្ឈមណ្ឌលថ្នាក់តំបន់អាចសុំឱ្យក្រុមគ្រួសារប្តូរទៅនឹងសេវាសម្រាកលំហែសម្រាប់សេវាផ្សេងទៀតផ្តល់ដោយ មជ្ឈមណ្ឌលថ្នាក់តំបន់ ដែលក៏នឹងផ្តល់ដល់គ្រួសារនូវការសម្រាកពីការទទួលខុសត្រូវលើការថែទាំបានដែរឬទេ?
មជ្ឈមណ្ឌលថ្នាក់តំបន់មួយចំនួនសួរទៅកាន់ឪពុកម្តាយ ឬ អ្នកអាណាព្យាបាលពីកូនដែលមានពិការភាព ដើម្បីសុំ “ជំនួស” ម៉ោងសេវាសម្រាកលំហែដោយសេវាដទៃផ្សេងទៀត ដូចជាការបណ្តុះបណ្តាលសកម្មភាពចូលរួមសង្គម និងក្រុមជា ដើម។ ទោះជាយ៉ាងណា ធ្វើបែបនេះជាការដាក់កំណត់ដល់សេវាដែលកូនរបស់អ្នកទទួល។ ម៉ោងសេវាសម្រាកលំហែផ្តល់ដល់អ្នកនិងសមាជិកគ្រួសារផ្សេងទៀតនូវការសម្រាកពីការមើលថែកូនរបស់អ្នក។ ត្រូវការរបស់កុមារសម្រាប់ការចូលរួមសង្គមមិនទាក់ទងទៅនឹងតម្រូវការគ្រួសាររបស់អ្នកសម្រាប់ការសម្រាកពីការទទួលខុសត្រូវនៃការមើលថែនិងគ្រប់គ្រងផ្ទាល់នោះទេ។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវពិចារណាតម្រូវការនីមួយៗដាច់ពីគ្នានិងជាលក្ខណៈបុគ្គល។
(6.28) តើការសម្រាកលំហែ និងការថែទាំពេលថ្ងៃជាសេវាតែមួយមែនឬទេ?
សេវាសម្រាកលំហែ និងការថែទាំពេលថ្ងៃជាសេវាដាច់ដោយឡែកពីគ្នា។ ការថែទាំពេលថ្ងៃគឺគ្រាន់តែមានបំណងជួយដល់អ្នកឱ្យទៅធ្វើការ ទៅសាលា ឬ ការបណ្តុះ បណ្តាលតែប៉ុណ្ណោះ។ សេវាសម្រាកលំហែត្រូវផ្តល់ដល់អ្នកនូវការសម្រាកពីការមើលថែកូនរបស់អ្នក។ ធ្វើបែបនេះអនុញ្ញាតឱ្យអ្នកមានពេលសម្រាប់អ្វីផ្សេងដូចជាការងារផ្ទះ ការថែទាំកូនៗផ្សេងទៀត ជួបជាមួយមិត្តភក្តិ ឬ ក្រុមគ្រួសារ សកម្មភាពលំហែកំសាន្ត ឬ ការសម្រាកតែម្តង។ សេវាសម្រាកលំហែកំពុងត្រូវបានជួយសម្រាលពីការទទួលខុសត្រូវក្នុងការថែទាំនៅពេលអ្នកកំពុងបំពេញសកម្មភាពផ្សេងក្រៅពីការងារ ឬ សាលា។
អ្នកអាចស្នើសុំទាំងសេវាសម្រាកលំហែ និងការថែទាំពេលថ្ងៃ ប្រសិនបើអ្នកត្រូវការសេវាកម្មទាំងនេះ ដើម្បីថែទាំកូនរបស់អ្នកនៅផ្ទះ។ សេវាថែទាំពេលថ្ងៃ មើលថែកូនរបស់អ្នកនៅពេលដែលអ្នកទៅធ្វើការ ទៅសាលា ឬ ចូលរួមការបណ្តុះបណ្តាល។ សេវាសម្រាកលំហែផ្តល់អ្នកនូវការសម្រាកពីការមើលថែកូនរបស់អ្នក ដើម្បីឱ្យអ្នកអាចបន្ធូរអារម្មណ៍ ទៅលេងមិត្តភក្តិ ឬ ឈប់សម្រាកបាន។ តាមពិត អ្នកអាចនឹងត្រូវការសេវាសម្រាកលំហែច្រើនជាង ប្រសិនបើអ្នកចេញពីធ្វើការ ទៅមើលថែទាំកូនរបស់អ្នក ហើយត្រឡប់មកធ្វើការវិញនោះ។
ពន្យល់ដល់មជ្ឈមណ្ឌលថ្នាក់តំបន់ពីមូលហេតុនិងពេលវេលាដែលអ្នកត្រូវការទាំងសេវាថែទាំពេលថ្ងៃ និងការសម្រាកលំហែ។ សេវាកម្មទាំងពីរអាចនឹងជួយដល់អ្នកបំពេញបានទៅតាមគោលដៅរួមរបស់ IPP នៃការឱ្យកូនរបស់អ្នកបានស្នាក់នៅក្នុងផ្ទះជាមួយអ្នក។ សេវាថែទាំពេលថ្ងៃជួយដល់អ្នកដើម្បីធ្វើការ ឬ ទៅសាលា ចំណែកឯសេវាការសម្រាកលំហែជួយដល់អ្នកដើម្បីអាចមានការសម្រាកពីការទទួលខុសត្រូវនៃការមើលថែនិងគ្រប់គ្រងជាប់រហូតនោះ។ ករណីទាំងពីរ មជ្ឈមណ្ឌលថ្នាក់ តំបន់ត្រូវតែជួយស្វែងរកអ្នកផ្តល់សេវាដែលអាចមើលថែកូនរបស់អ្នកបានពេញ លេញ។
(6.29) តើមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ ទីភ្នាក់ងារមួយផ្សេងទៀត អាចជួយបង់ថ្លៃសម្រាប់ការចំណាយទៅលើការថែទាំពេលថ្ងៃសម្រាប់កុមារដែលមានពិការភាពផ្នែកការលូតលាស់បានទេ?
ប្រសិនបើសេវាថែទាំពេលថ្ងៃសម្រាប់កូនរបស់អ្នកដែលមានពិការភាពមានតម្លៃច្រើនជាងសេវាថែទាំពេលថ្ងៃសម្រាប់កុមារគ្មានពិការភាពនោះ មជ្ឈមណ្ឌលថ្នាក់ តំបន់អាចបង់ចំណែកដែលខុសគ្នានេះបាន។ [[ផ្នែក 4685(c)(6).]]
បើទោះបីជាអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាកម្មថែទាំពេលថ្ងៃពីមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកក៏ដោយ មានជំនួយទ្រទ្រង់ការថែទាំពេល ថ្ងៃដែលអាចជួយបានដែរ។ សួរធនធានផ្នែកថែទាំកុមារក្នុងមូលដ្ឋានអ្នក និងទីភ្នាក់ងារសហព័ន្ធសម្រាប់ជំនួយ។ ដើម្បីស្វែងរកទីភ្នាក់ងារដែលជួយពលរដ្ឋនៅក្នុងខោនធី សូមទាក់ទងមកកាន់បណ្តាញធនធានថែទាំកុមាររដ្ឋកាលីហ្វ័រញ៉ាតាម www.rrnetwork.org ឬទូរសព្ទទៅកាន់លេខ (800) 5437793។
ប្រសិនបើកូនរបស់អ្នកអាយុក្រោម 18ឆ្នាំ ហើយមិនទទួលបានទំហំពេញលេញរបស់ Medi-Calទេ អ្នកអាចនឹងត្រូវបង់ប្រាក់សម្រាប់ផ្នែកនៃចំណាយនៃការថែទាំពេលថ្ងៃ ជាផ្នែកនៃកម្មវិធីចូលរួមចំណាយរបស់ក្រុមគ្រួសារ។ សម្រាប់ព័ត៌មានបន្ថែមអំពីចំណុចនេះ សូមមើល សំណួរ 36។
(6.30) តើអ្នកផ្តល់ការថែទាំពេលថ្ងៃត្រូវតែធ្វើការកែសម្រួលឱ្យសមស្របដើម្បីផ្តល់ការថែទាំដល់កុមារដោយពិការភាពផ្នែកការលូតលាស់ទេ?
កុមារគួរតែត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីថែទាំពេលថ្ងៃរបស់ហគមន៍នៅពេលគ្រប់ពេលដែលអាចធ្វើបាន។ ច្បាប់ស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាព (ADA) ចែងថា អ្នកផ្តល់ការថែទាំពេលថ្ងៃមិនអាចរើសអើងចំពោះកុមារមានពិការភាពបានទេ។ ពួកគេត្រូវតែធ្វើការ “ការកែសម្រួលសមស្រប” (កែប្រែ) ទៅដល់កម្មវិធី ដូចជាជំនួយនិងសេវាបន្ថែម ដើម្បីឱ្យកុមារមានពិការភាពអាចចូលរួមបាន។ ប៉ុន្តែ ប្រសិនបើការកែប្រែ ឬសេវាបន្ថែមដែលអ្នកត្រូវការបង្កើតឡើងនូវ “ការលំបាកដែលមិនអាចធ្វើបាន” ឬ បង្ករឱ្យ “មានការកែប្រែទាំងស្រុងនៅក្នុងកម្មវិធី” នោះ កម្មវិធីមិនត្រូវផ្តល់សេវាបន្ថែមឡើយ។ [[មាត្រា 42 U.S. ក្រមសហរដ្ឋអាមេរិក 12182(b)(2)(A)(ii) និង (iii).]]
នៅក្នុងករណីនោះ អ្នកអាចទទួលបានជំនួយបន្ថែមដែលអ្នកត្រូវការពីមជ្ឈមណ្ឌលថ្នាក់តំបន់។ ឧទាហរណ៍ ប្រសិនបើកម្មវិធីថែទាំពេលថ្ងៃចែងថា កូនរបស់អ្នកត្រូវមានអ្នកជំនួយមួយទល់មួយ ហើយដែលនោះនឹងប្តូរទាំងស្រុងដល់កម្មវិធីនោះ មជ្ឈមណ្ឌលថ្នាក់តំបន់គួរបង់ថ្លៃសម្រាប់ជំនួយនោះ។ មជ្ឈមណ្ឌលថ្នាក់តំបន់ក៏អាចផ្តល់ឱវាទនិងការបណ្តុះបណ្តាលដល់បុគ្គលិកផ្តល់សេវាថែទាំពេលថ្ងៃបានដែរ។
យកលិខិតដែលទទួលបានពីកម្មវិធីដែលពន្យល់ពីការគាំពារដល់តម្រូវការកូនរបស់អ្នកនូវការថែទាំពេលថ្ងៃ។ ឬ សុំឱ្យសមាជិកបុគ្គលិកផ្តល់សេវាមើលថែពេលថ្ងៃទៅចូលរួមក្នុង IPP ជាមួយអ្នក។ ធ្វើបែបនេះ IPP អាចត្រូវបានសរសេរចូលនូវតម្រូវការកូនរបស់អ្នកសម្រាប់ការគាំពារបន្ថែមក្នុងនាមការមើលថែពេលថ្ងៃ និងតួនាទីរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។
ប្រសិនបើអ្នកមានបញ្ហាទទួលបានជំនួយដែលអ្នកត្រូវការ សូមទូរសព្ទមកកាន់ Disability Rights California។ អ្នកក៏អាចទូរសព្ទទៅកាន់ Child Care Law Center តាមលេខ (415) 558-8005 បានដែរ។
(6.31) តើកម្មវិធីអប់រំពិសេសរបស់កូនខ្ញុំនិងមជ្ឈមណ្ឌលថ្នាក់តំបន់ធ្វើការជាមួយគ្នាយ៉ាងដូចម្តេច?
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែធ្វើឱ្យប្រាកដថា កូនរបស់អ្នកទទួលបានសេវាកម្មដែលពួកគេត្រូវការដើម្បីឆ្លើយតបទៅនឹងគោលដៅ IPP បើទោះបីជាកូនរបស់អ្នកកំពុងស្ថិតនៅក្នុងសាលាក៏ដោយ។ សាលាត្រូវផ្តល់នូវសេវាកម្មជាច្រើនដើម្បីធ្វើឱ្យប្រាកដថាសិស្សដែលមានពិការភាពទទួលបាននូវការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ (FAPE)។ ដូច្នេះ សេវាកម្មជាច្រើនរបស់កូនអ្នកបានមកពីមណ្ឌលសិក្សាធិការក្នុងអំឡុងអាយុក្នុងវ័យសិក្សារបស់គេ។
ប៉ុន្តែកុមារដែលមានពិការភាពផ្នែកការលូតលាស់កម្រទទួលបានសេវាកម្មរបស់គេទាំងអស់ពីសាលារបស់គេណាស់។ ពួកគេមានតម្រូវការដែលមិនពាក់ព័ន្ធដល់ការអប់រំ ឬ ដែលមកតែនៅក្នុងពេលដែលពួកគេនៅផ្ទះ។ ទាំងនេះជាសេវាកម្មត្រូវការដែលមជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងត្រូវទទួលខុសត្រូវ។ ឧទាហរណ៍នៃសេវាកម្មរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ ដែលកូនរបស់អ្នកអាចនឹងត្រូវការក្រៅពីកម្មវិធីអប់រំពិសេសរបស់គេនោះ រួមមាន៖
- កម្មវិធីចូលរួមសង្គមនានា។ កូនរបស់អ្នកអាចនឹងត្រូវការកម្មវិធីក្រោយការអប់រំដើម្បីអភវិឌ្ឍជំនាញពិសេសប្រសិនបើពួកគេមានគោលដៅចូលរួមសង្គមមានកំណត់នៅក្នុង IPP របស់គេ ដែលសេវាអប់រំពិសេសមិនបំពេញបាន។ កម្មវិធីចូលរួមសង្គមអាចមានភាពចាំបាច់ដើម្បីជួយដល់កូនរបស់អ្នកអភិវឌ្ឍជំនាញទាំងឡាយដែលចាំបាច់ដើម្បីទំនាក់ទំនងល្អជាមួយនឹងមនុស្សនៅក្នុងសហគមន៍។ កូនរបស់អ្នកអាចនឹងរៀនពីរបៀបចាប់ផ្តើមនូវការសន្ទនាថ្មី របៀបដើរឆ្លងកាត់នៅក្នុងហាងលក់គ្រឿងទេស និងរបៀបធ្វើអ្វីៗដែលមិនត្រូវបានបង្រៀននៅក្នុងថ្នាក់រៀន។
- សេវាទំនាក់ទំនង។ សេវាកម្មទាំងនេះអាចជាឧបករណ៍ទំនាក់ទំនង ដែលកូនរបស់អ្នកប្រើនៅពេលពួកគេមិនស្ថិតនៅក្នុងសាលា ហើយដែលសាលាមិនអនុញ្ញាតឱ្យសិស្សយកវាមកផ្ទះ។ វាក៏អាចជាការបណ្តុះបណ្តាលសម្រាប់អ្នកពីរបៀបប្រើប្រាស់ឧបករណ៍ទំនាក់ទំនងដែលមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ឱ្យនៅក្នុងផ្ទះរបស់អ្នក។
- ការសម្រាកមើលថែ (សូមមើលការសម្រាកមើលថែផ្នែកខាងលើ)។
- ការគាំពារផ្នែកឥរិយាបថ។ បើទោះបីជាកូនរបស់អ្នកទទួលបាននូវសេវាកម្មផ្នែកឥរិយាបថនៅសាលាក៏ដោយ ក៏កូនរបស់អ្នកអាចនឹងត្រូវការសេវាកម្មបន្ថែមទៀតនៅផ្ទះដែរ។ សេវាកម្មសាលាអាចឆ្លើយតបទៅនឹងតម្រូវការផ្នែកឥរិយាបថកូនរបស់អ្នកនៅក្នុងថ្នាក់រៀនតាមលក្ខណៈបានរៀបចំទុកជាមុន។ នៅពេលកូនរបស់អ្នកនៅផ្ទះ ពួកគេអាចនឹងត្រូវការជំនួយផ្នែកឥរិយាបថដើម្បីដោះស្រាយជាមួយនឹងបែបផែនមិនសូវតឹងតែងរបស់គ្រួសារក្នុងអំឡុងពេលល្ងាច ចុងសប្តាហ៍ និងពេលវិស្សមកាល។
- ការថែទាំពេលថ្ងៃក្រោយសាលាបញ្ចប់ (សូមមើលការថែទាំពេលថ្ងៃផ្នែកខាងលើ)។
(6.32) តើមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវបានចូលរួមក្នុងការផ្លាស់ ប្តូររបស់សិស្សដែលទទួលការអប់រំពិសេសពីសាលា ទៅជីវិតក្រោយសាលាទេ?
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវធ្វើការជាមួយនឹងកុមារនិងក្រុមគ្រួសារដើម្បីធានាឱ្យបាននូវការផ្លាស់ប្តូរដោយរលូនមួយចេញពីប្រព័ន្ធសាលាធារណៈ។ តម្រូវការរបស់អ្នកនិងកូនរបស់អ្នក ដើម្បីសម្រេចពីអ្វីដែលត្រូវធ្វើបន្ទាប់ និងអ្វីដែល IPP ត្រូវការដើម្បីដាក់បញ្ចូលឱ្យឈានទៅដល់គោលដៅជីវិតមនុស្សពេញវ័យរបស់កូនអ្នកបាន។ ប៉ុន្តែ សិស្សអាយុ 18-22ឆ្នាំ ដែលមិនបានទទួលសញ្ញាបត្រធម្មតា ឬ វិញ្ញាបនបត្របញ្ចប់ការសិក្សាពីមណ្ឌលសិក្សាធិការទេ អាចនឹងនៅតែត្រូវការប្រើប្រាស់សេវាអប់រំពិសេស។ ពីព្រោះមណ្ឌលសិក្សាធិការនៅតែជាប្រភពទូទៅសម្រាប់ការផ្លាស់ ប្តូរសេវាកម្មសម្រាប់សិស្សដែលមានវ័យចំណាស់ទាំងនេះ ច្បាប់ចែងថាមណ្ឌលសិក្សាធិការមិនអាចបង់ថ្លៃសម្រាប់សេវាកម្មជាក់លាក់ទាំងឡាយបានទេ លើកលែងតែសេវាកម្មទាំងនោះត្រូវបានផ្តល់ដោយមណ្ឌលសិក្សាធិការជាសេវាកម្មជំនួសមិនសមស្រប។ សេវាកម្មទាំងនេះរួមមាន៖
- កម្មវិធីពេលថ្ងៃ
- ការអប់រំវិជ្ជាជីវៈ
- សេវាបំពេញការងារ
- កម្មវិធីការរស់នៅដោយឯករាជ្យ ឬ
- ការបណ្តុះបណ្តាលចល័តភាព និងសេវាដឹកជញ្ជូនដែលពាក់ព័ន្ធ។ [[ផ្នែក 4648.55.]]
សូមអាន ជំពូក 9 ដើម្បីរៀនបន្ថែមពីដំណើរការផ្លាស់ប្តូរ និងរបៀបដើម្បីទទួលបានសេវាកម្មដែលមានរាយដូចខាងលើសម្រាប់អ្នកដែលមានអាយុ 18-22ឆ្នាំ។
(6.33) តើមជ្ឈមណ្ឌលថ្នាក់តំបន់អាចផ្តល់នូវសេវាសង្គ្រោះបន្ទាន់ និងអន្តរាគមន៍ពេលមានវិបត្តិបានទេ?
ច្បាប់ Lanterman ចែងថា មជ្ឈមណ្ឌលថ្នាក់តំបន់អាចផ្តល់សេវាសង្គ្រោះបន្ទាន់និងអន្តរាគមន៍ពេលមានវិបត្តិដើម្បីជួយដល់បុគ្គលដែលស្នាក់នៅក្នុងផ្ទះជាមួយក្រុមគ្រួសារបាន។ សេវាកម្មទាំងនេះរួមមាន សេវាសុខភាពផ្លូវចិត្ត និងការសម្រួលឥរិយាបថនៅក្នុងផ្ទះជាមួយក្រុមគ្រួសារ។ ប្រសិនបើសេវាកម្មមិនទទួលបានជោគជ័យ ទេ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់នូវការស្នាក់នៅបន្ទាន់នៅក្នុងសហគមន៍របស់បុគ្គលនោះ។ ប្រសិនបើបុគ្គលនោះត្រូវប្តូរទៅសហគមន៍ផ្សេង មជ្ឈមណ្ឌលថ្នាក់ តំបន់ត្រូវព្យាយាមប្តូរគេត្រឡប់មកផ្ទះរបស់គេវិញដោយផ្តល់នូវការគាំពារទាំងឡាយដែលគេត្រូវការឱ្យបានឆាប់តាមដែលអាចធ្វើបាន។ [[ផ្នែក 4648(a)(10).]]
មានផ្ទះសម្រាប់កុមារមានវិបត្តិមួយចំនួនក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលផ្តល់នូវការគាំពារផ្នែកឥរិយាបថធ្ងន់ធ្ងរ។ ផ្ទះទាំងនេះជួយដល់កុមារគ្រប់គ្រងឥរិយាបថរបស់គេ ដើម្បីឱ្យគេអាចត្រឡប់ទៅផ្ទះវិញបាន។ គម្រោងអភិវឌ្ឍន៍ធនធានថ្នាក់តំបន់ (RRDPs) ជាធម្មតាណែនាំកុមារបន្តទៅកាន់ផ្ទះទាំងនេះ។
ប្រសិនបើកុមារមានពិការភាពផ្នែកសតិបញ្ញា ហើយទទួលបាននូវ Medi-Cal ពេញលេញ កូនរបស់អ្នកក៏អាចទទួលបាននូវសេវាកម្មព្យាបាលឥរិយាបថ (TBS) ដែរ។ TBS ជាសេវាកម្មមួយទល់មួយ ដែលជួយដល់អ្នកនិងកូនរបស់អ្នកឱ្យរៀននូវរបៀបថ្មីដើម្បីគ្រប់គ្រងបញ្ហារបស់ឥរិយាបថរបស់ខ្លួន និងបង្កើននូវឥរិយាបថដែលអនុញ្ញាតឱ្យកូនរបស់អ្នកសម្រេចជោគជ័យបាន។
(6.34) តើមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ការថែទាំខ្លួនប្រាណបានទេ?
ប្រសិនបើកុមារត្រូវការការថែទាំខ្លួនប្រាណនៅក្នុងផ្ទះរបស់អ្នក ហើយវាអាចត្រូវបានផ្តល់ដោយ Medi-Cal, Medicare, CHAMPUS [[កម្មវិធីវេជ្ជសាស្ត្រ និងសុខភាពពលរដ្ឋសម្រាប់សេវាកម្មដែលមានលក្ខណៈដូចគ្នា]], In-Home Supportive Services, California Children’s Services, ឬធានារ៉ាប់រងនោះ, មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចបង់ថ្លៃសម្រាប់ការថែទាំខ្លួនប្រាណបានទេប្រសិនបើអ្នកជ្រើសរើសមិនបន្តការធានានោះ។ [[ផ្នែក 4659.]] ក្រុមគ្រួសារអាចនឹងពេញចិត្តទទួលយកការថែទាំខ្លួនប្រាណតាមរយៈមជ្ឈមណ្ឌលថ្នាក់តំបន់ ប៉ុន្តែពួកគេត្រូវតែប្រើធនធានសាធារណៈដែលមានជាមុនសិន។ ក្រុមគ្រួសារជាច្រើនប្រើប្រាស់រួមគ្នានៃធនធានដើម្បីបង់ថ្លៃសម្រាប់ការថែទាំខ្លួនប្រាណកុមារ។ ក្រុមហ៊ុនធានារ៉ាប់រងឯកជនភាគច្រើនមានអាយុកាលកំណត់ទៅលើសេវាកម្ម។ ការថែទាំខ្លួនប្រាណអាចមានតម្លៃថ្លៃ និងឆាប់ដល់អាយុកាលដែលត្រូវកំណត់។ ប្រសិនបើកូនរបស់អ្នកមានសិទ្ធិទទួលបាន Medi-Cal ដោយផ្ទាល់ ឬ តាមរយៈការលើកលែងនោះ Medi-Cal អាចផ្តល់ការថែទាំខ្លួនប្រាណសម្រាប់កូនរបស់អ្នកដែលកំពុងរស់នៅក្នុងផ្ទះជាមួយអ្នកបាន។
(6.35) តើកម្មវិធីជំនួយទទួលចិញ្ចឹម (AAP) និងមជ្ឈមណ្ឌលថ្នាក់តំបន់ ផ្តល់សេវាដល់កុមារមានពិការភាពផ្នែកខាងលូតលាស់ដូចម្តេច?
AAP គឺជាកម្មវិធីសហព័ន្ធមួយ [[មាត្រា 42 ក្រមសហរដ្ឋអាមេរិក ផ្នែក 670 និងបន្តបន្ទាប់ និងមាត្រា 45 ក្រមបញ្ញត្តិសហព័ន្ធ ផ្នែក 1356.40 និង 1356.41.]] ដែលបានអនុវត្តដោយរដ្ឋ [[មើលក្រមសុខុមាលភាពនិងស្ថាប័នរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 16115.5 និងផ្នែកបន្តបន្ទាប់ និងមាត្រា 22 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 35000 និងផ្នែកបន្តបន្ទាប់]] ដែលលើកទឹកចិត្តឲ្យមនុស្សធ្វើការសុំកូននៅក្នុងមណ្ឌលថែទាំ។ កម្មវិធីផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុទៅដល់ក្រុមគ្រួសារដែលបានយកក្មេងមកចិញ្ចឹម។
អ្នកត្រូវតែបំពេញទៅតាមលក្ខខណ្ឌតម្រូវបីដើម្បីមានសិទ្ធិទទួលបាន AAP៖
- កុមារត្រូវមានអាយុក្រោម 18ឆ្នាំ (ឬ ក្រោមអាយុ 21 ឆ្នាំ ប្រសិនបើកុមារមានពិការភាពផ្នែកបញ្ញា ឬរាងកាយ ហើយនៅតែត្រូវការជំនួយ)។
- កុមារមិនទំនងជាត្រូវបានយកមកចិញ្ចឹមដោយគ្មានជំនួយផ្នែកហិរញ្ញវត្ថុឡើយ ពីព្រោះអាយុ ពិការភាព បងប្អូនប្រុស និងបងប្អូនស្រី ដែលត្រូវការស្នាក់នៅរួមគ្នា ពូជសាសន៍ ជនជាតិ ឬពណ៌សម្បុរ។
- តុលាការត្រូវតែពាក់ព័ន្ធ និងកំណត់ថា ការយកមកចិញ្ចឹមគឺស្ថិតក្នុងការផ្តល់ផលប្រយោជន៍ល្អបំផុតសម្រាប់កុមារ។ [[ក្រមស្តីពីសុខុមាលភាព & ស្ថាប័ន ផ្នែក 16120.]]
ការស្មុំកូនជាលក្ខណៈអន្តរជាតិនិងដោយឯករាជ្យមិនមានសិទ្ធិសម្រាប់កម្មវិធី AAP ឡើយ។ កុមារទាំងឡាយដែលទទួលសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់ ហើយដែលទទួលបានអត្ថប្រយោជន៍ AAP ផងដែរនោះ ត្រូវបានគេហៅថា “កុមារស្ថិតក្រោមទីភ្នាក់ងាររួមគ្នាពីរ។” កុមារស្ថិតក្រោមទីភ្នាក់ងាររួមគ្នាពីរ តម្រូវឱ្យមានការថែទាំនិងការគ្រប់គ្រងហួសពីអ្វីដែលបានផ្តល់ដល់កុមារផ្សេងទៀតនៅក្នុងសេវាចិញ្ចឹមបណ្តោះអាសន្ត។ [[ក្រមសុខុមាលភាពនិងស្ថាប័ន ផ្នែក 11464(a)(1).]] កុមារដែលទទួលបានអត្ថប្រយោជន៍ពី AAP ក៏នៅតែមានសិទ្ធិទទួលបានសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់ដែលស្ថិតក្រោមច្បាប់Lanterman ដែរ។ [[ផ្នែក 4684.]] ពេលខ្លះមជ្ឈមណ្ឌលថ្នាក់តំបន់ព្យាយាមកំណត់ថា ប្រាក់ពី AAP គួរតែបង់សម្រាប់សេវាកម្មទាំងឡាយដូចជាការសម្រាកលំហែ ឬសេវាផ្នែកឥរិយាបថ។ ប៉ុន្តែ សវនាការផ្នែកនីតិរដ្ឋបាលបានរកឃើញដដែលជាដដែលថា មូលនិធិ AAP មិនមែនជាធនធានទូទៅទេ ហើយមិនត្រូវបានយកទៅប្រើសម្រាប់សេវាមជ្ឈមណ្ឌលថ្នាក់តំបន់ឡើយ។ [[ករណីដែលបានរកឃើញថា AAP មិនមែនជាធនធានទូទៅ រួមមាន៖ ករណី L.H. v. Valley Mountain Regional Center សំណុំរឿង OAH លេខ 2002080370, ករណី Rebecca K. v. Regional Center of the East Bay សំណុំរឿង OAH លេខ 2000030471, ករណី Breanna W. v. San Andreas Regional Center សំណុំរឿង OAH លេខ 2000120046, ករណី T.S., C.S., និង J.S. v. San Gabriel/Pomona Regional Center សំណុំរឿង OAH លេខ 2003050412, 2003050413, និង 2003050414, និងករណី Jareth S. និង Candace S. v. North Los Angeles County Regional Center សំណុំរឿង OAH លេខ 2000010339 និង 2000010340.]] ប្រសិនបើអ្នកកំពុងពិចារណាយកកុមារដែលមានពិការភាពផ្នែកការលូតលាស់មកចិញ្ចឹម សូមទាក់ទងទៅកាន់ អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា សម្រាប់ព័ត៌មានបន្ថែមអំពីការទទួលបានកម្មវិធី AAP។
(6.36) តើឪពុកម្តាយចាំបាច់ត្រូវបង់ថ្លៃសម្រាប់សេវារបស់មជ្ឈមណ្ឌលក្នុងតំបន់ដែរឬទេ?
បាទ/ចាស។ ទាំងនេះគឺជាថ្លៃចំណាយដែលឪពុកម្តាយអាចចាំបាច់ត្រូវទូទាត់៖
1. ថ្លៃឈ្នួលចិញ្ចឹមបីបាច់ប្រចាំខែ
ឪពុកម្ដាយដែលមានកូនអាយុក្រោម 18 ឆ្នាំ ដែលទទួលការថែទាំនៅក្រៅផ្ទះ 24 ម៉ោងក្នុងមួយថ្ងៃ អាចត្រូវបង់ប្រាក់ទូទាត់ថ្លៃឈ្នួលមួយចំនួនសម្រាប់ការថែទាំនោះ ដោយផ្អែកទៅលើប្រាក់ចំណូលរបស់ពួកគេ។ ថ្លៃឈ្នួលនោះគឺផ្អែកលើថ្លៃចំណាយបច្ចុប្បន្ននៃការថែទាំសម្រាប់កុមារនៅផ្ទះ ដោយប្រើប្រាស់ព័ត៌មានរបស់រដ្ឋាភិបាលសហព័ន្ធ ដែលបានតម្រូវសម្រាប់អតិផរណា។ [[ផ្នែក 4784(e).]] មជ្ឈមណ្ឌលប្រចាំតំបន់ នឹងពិចារណាទៅលើអ្វីដែលគ្រួសារនោះបានបង់ទូទាត់សម្រាប់សោហ៊ុយចំណាយផ្នែកវេជ្ជសាស្រ្តនិងសោហ៊ុយចំណាយផ្សេងៗទៀត ដូចជាបរិមាណសោហ៊ុយចំណាយលើការធ្វើដំណើរមកសួរសុខទុក្ខអ្នកជាដើម។ សូមមើល ក្រមស្ដីពីបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា មាត្រា 17 ផ្នែក 50201-50241 ផងដែរ។ អង្គការ Disability Rights California ជឿជាក់ថាមិនគួរមានថ្លៃឈ្នួលចិញ្ចឹមបីបាច់នោះទេនៅពេលដែលកុមារគឺជាអ្នកទទួលជំនួយគាំទ្រពី Medi-Cal និងកំពុងរស់នៅក្នុងមណ្ឌលថែទាំដែលត្រូវផ្ដល់មូលនិធិដោយ Medi-Cal ដូចជាមណ្ឌលថែទាំវេជ្ជសាស្រ្ត មណ្ឌលថែទាំកម្រិតមធ្យមសម្រាប់បុគ្គលទាំងឡាយ ដែលមានពិការភាពផ្នែកលូតលាស់ មជ្ឈមណ្ឌលសម្រាប់ការលូតលាស់ ឬមណ្ឌលថែទាំនៅក្នុងសហគមន៍ដែលត្រូវបានផ្ដល់មូលនិធិនៅក្រោមកម្មវិធីអនុគ្រោះ HCBS Waiver។ នេះគឺដោយសារ ច្បាប់ Medicaid របស់រដ្ឋនិងសហព័ន្ធ តម្រូវថា ការបង់ប្រាក់ទូទាត់ ត្រូវធ្វើឡើងដោយកម្មវិធី Medicaid ពោលគឺ Medi-Cal in California នឹងត្រូវចាត់ទុកថាជាការបង់ទូទាត់ពេញលេញ។ (ក្រមស្តីពីស្ថាប័ននិងសុខុមាលភាពនៃរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 14019.3(d); មាត្រា 42 ក្រមរបស់សហព័ន្ធ។ បញ្ញតិ្តសហព័ន្ធ ផ្នែកទី 447.15។) ថ្លៃឈ្នួលចិញ្ចឹមបីបាច់សម្រាប់កុមារដែលចាំបាច់ត្រូវរស់នៅក្រៅផ្ទះរបស់គ្រួសារ ដើម្បីទទួលបានប្រយោជន៍ពីការអប់រំរបស់ពួកគេ អាចនឹងត្រូវចាត់ទុកថាខុសច្បាប់។
ច្បាប់ស្ដីពីការអប់រំពិសេសរបស់សហព័ន្ធ ចែងថា “ប្រសិនបើការដាក់បញ្ចូលទៅក្នុងកម្មវិធីលំនៅដ្ឋានសាធារណៈឬឯកជន មានភាពចាំបាច់សម្រាប់ការផ្ដល់ការអប់រំពិសេស និងសេវាពាក់ព័ន្ធនានាដល់កុមារដែលមានពិការភាព កម្មវិធីនោះ ដោយរួមទាំងការថែទាំមិនមែនវេជ្ជសាស្រ្ត និងបន្ទប់ស្នាក់នៅនិងអាហារ មិនត្រូវជាបន្ទុកចំណាយរបស់ឪពុកម្ដាយរបស់កុមារនោះឡើយ។” (មាត្រា 34 ក្រមរបស់សហព័ន្ធ។ បញ្ញតិ្តសហព័ន្ធ ផ្នែកទី 300.104។) ប្រសិនបើការដាក់កុមារនៅក្នុងកន្លែងស្នាក់នៅ គឺចាំបាច់សម្រាប់គោលបំណងអប់រំ វាត្រូវតែផ្ដល់ជូនដោយឥតគិតថ្លៃចំពោះឪពុកម្ដាយ។]]
ប្រសិនបើអ្នកមិនយល់ស្របជាមួយថ្លៃឈ្នួលចិញ្ចឹមបីបាច់នេះ អ្នកអាចធ្វើការប្ដឹងឧទ្ធរណ៍បាន។ នីតិវិធីប្ដឹងឧទ្ធរណ៍សម្រាប់ថ្លៃឈ្នួលចិញ្ចឹមបីបាច់ គឺខុសប្លែកពីនីតិវិធីប្ដឹងឧទ្ធរណ៍សម្រាប់សេវានានាដែលអនុលោមតាមច្បាប់ Lanterman។ បណ្ដឹងឧទ្ធរណ៍ត្រូវដាក់ក្នុងរយៈពេល 30ថ្ងៃក្រោយពេលទទួលលិខិតបញ្ជាក់ថ្លៃឈ្នួលចិញ្ចឹមបីបាច់ ជាលាយលក្ខណ៍អក្សរទៅកាន់នាយកនៃនាយកដ្ឋានសេវាសម្រាប់ការរីកលូតលាស់ ដោយមានហេតុផលសម្រាប់ធ្វើការប្ដឹងឧទ្ធរណ៍។ ប្រធាននាយកដ្ឋាននោះ នឹងចេញសេចក្ដីសម្រេចជាលាយលក្ខណ៍អក្សរមួយក្នុងរយៈពេល 30ថ្ងៃ ក្រោយពេលទទួលបានទិន្នន័យហិរញ្ញវត្ថុចាំបាច់ទាំងអស់។ [[ផ្នែក 4784(h).]]
2. សេវាថែទាំពេលថ្ងៃ
ច្បាប់ ចែងថា ឪពុកម្ដាយត្រូវបង់ប្រាក់ក្នុងបរិមាណដូចគ្នាសម្រាប់ការថែទាំប្រចាំថ្ងៃ ដូចដែលពួកគេបង់ទូទាត់សោហ៊ុយចំណាយ សម្រាប់កុមារដែលមិនមានពិការភាព ដូច្នោះដែរ។ មជ្ឈមណ្ឌលប្រចាំតំបន់ បង់ទូទាត់សោហ៊ុយចំណាយ លើសពីសោហ៊ុយចំណាយនៃការថែទាំប្រចាំថ្ងៃធម្មតា។ ប្រសិនបើគ្រួសារមួយ អាចបង្ហាញថាពួកគេមិនមានលទ្ធភាពបង់ប្រាក់ មជ្ឈមណ្ឌលប្រចាំតំបន់អាចនឹងបង់ទូទាត់សោហ៊ុយចំណាយនៃការថែទាំប្រចាំថ្ងៃទាំងមូល។ [[ផ្នែក 4685(c)(6).]]
3. កម្មវិធីការចូលរួមចំណែកថ្លៃចំណាយរបស់គ្រួសារ
ចំពោះសេវាថែទាំលំហែ ការថែទាំប្រចាំថ្ងៃ និងកម្មវិធីបោះជំរំ កម្មវិធីរួមចំណែកបង់ទូទាត់សោហ៊ុយចំណាយរបស់គ្រួសារ នឹងត្រូវយកមកអនុវត្ត។ កម្មវិធីនេះតម្រូវឲ្យគ្រួសារបង់ទូទាត់មួយចំណែកនៃថ្លៃចំណាយទាំងមូល ដោយផ្អែកលើប្រាក់ចំណូល។ [[ផ្នែក 4783(c).]] កម្មវិធីនេះ មិនអនុវត្តចំពោះគ្រប់គ្រួសារទាំងអស់នោះឡើយ។ ជាឧទាហរណ៍ ប្រសិនបើកូនរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាពី Medi-Cal អ្នកមិនចាំបាច់ត្រូវបង់ទូទាត់ចំណែកណាមួយនៃសោហ៊ុយចំណាយនោះឡើយ។ [[ផ្នែក 4783(a)(1)(E).]] បើទោះបីជាកូនរបស់អ្នក មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាពី Medi-Cal ដោយមិនគិតទៅដល់ប្រាក់ចំណូលរបស់គ្រួសារ (ដែលត្រូវគេហៅថា “ដែលត្រូវកំណត់ដោយស្ថាប័ន”) ក៏ដោយ ក៏អ្នកមិនចាំបាច់ត្រូវបង់ទូទាត់ចំណែកណាមួយនៃសោហ៊ុយចំណាយនោះឡើយ។
អ្នកគ្រាន់តែត្រូវបង់ប្រាក់សម្រាប់ផ្នែកនៃសេវាថែទាំលំហែ ការថែទាំពេលថ្ងៃ និងសេវាបោះជំរំ ប្រសិនបើ៖
- កុមារមានអាយុចន្លោះពី 0 ទៅ 17ឆ្នាំ និងរស់នៅក្នុងផ្ទះ
- កុមារមិនមានសិទ្ធិទទួលបានសេវាពី Medi-Cal
- កុមារទទួលបានសេវាថែទាំប្រចាំថ្ងៃ សេវាថែទាំជំនួស និង/ឬសេវាបោះជំរំ និង
- ប្រាក់ចំណូលដុលប្រចាំឆ្នាំរបស់គ្រួសារ យ៉ាងហោចណាស់ មានបរិមាណច្រើនជាង “កម្រិតនៃភាពក្រីក្ររបស់សហព័ន្ធ” ចំនួនបួនដង។ [[ផ្នែក 4783(a)(1)(A)-(E) និង 4783(b)(1).]]
ប្រសិនបើគ្រួសាររបស់អ្នកបំពេញតាមលក្ខខណ្ឌទាំងអស់នេះ ថ្លៃចំណាយរួមរបស់អ្នកនឹងស្ថិតនៅក្នុងកម្រិតថ្លៃបង់បញ្ចុះតម្លៃនៅចន្លោះ 5% និង 80% នៃថ្លៃចំណាយ។
មជ្ឈមណ្ឌលប្រចាំតំបន់ មិនអាចស្នើសុំគ្រួសាររបស់អ្នកឲ្យបង់ទូទាត់ សេវាដទៃទៀតរបស់មជ្ឈមណ្ឌលប្រចាំតំបន់ដែលត្រូវបានកត់ត្រា នៅក្នុង IPP របស់អ្នកនោះឡើយ ហើយពួកគេមិនអាចបដិសេធមិនផ្ដល់សេវាណាមួយដែលអ្នកត្រូវការ ដោយសារមូលហេតុគ្រួសាររបស់អ្នកមិនមានលទ្ធភាពបង់ប្រាក់នោះឡើយ។
ក្រោយពេលចុះហត្ថលេខា IPP ដែលបានបញ្ចប់របស់អ្នក អ្នកមានរយៈពេល 10ថ្ងៃដើម្បីផ្តល់ឲ្យមជ្ឈមណ្ឌលក្នុងតំបន់នូវព័ត៌មានអំពីប្រាក់ចំណូលរបស់អ្នក (ទម្រង់បែបបទ IRS គំរូ W-2, ការប្រកាសពន្ធប្រាក់ចំណូលកាលពីឆ្នាំមុន កន្ទុយប័ណ្ណបើកប្រាក់ខែ ឬឯកសារបញ្ជាក់ចំណូលដែលអាចទទួលយកបានផ្សេងទៀត [[ផ្នែក 4783(g)(2).]])។ បន្ទាប់មក មជ្ឈមណ្ឌលប្រចាំតំបន់ មានរយៈពេល 10ថ្ងៃដើម្បីប្រាប់អ្នកអំពីបរិមាណទឹកប្រាក់ដែលអ្នកត្រូវបង់។ បរិមាណទឹកប្រាក់នោះ ត្រូវគេហៅថា “ការរួមចំណែកបង់ទូទាត់សោហ៊ុយចំណាយ” របស់អ្នក។ [[ផ្នែក 4783(g)(3).]] ប្រសិនបើអ្នកមិនផ្ដល់ព័ត៌មានអំពីប្រាក់ចំណូលពេញលេញ អ្នកត្រូវបង់ការរួមចំណែកបង់ទូទាត់សោហ៊ុយចំណាយក្នុងចំនូនអតិបរមា។ [[ផ្នែក 4783(g)(4).]] ប្រសិនបើអ្នកមានកូនលើសពីម្នាក់ដែលទទួលសេវារបស់មជ្ឈមណ្ឌលប្រចាំតំបន់ បរិមាណទឹកប្រាក់ដែលអ្នកត្រូវបង់ នឹងត្រូវកាត់បន្ថយ។ [[ផ្នែក 4783(d).]]
មានករណីលើកលែង។ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រចាំតំបន់នីមួយៗ អាចកែសម្រួលបរិមាណនៃការរួមចំណែកបង់ទូទាត់សោហ៊ុយចំណាយរបស់គ្រួសារ នៅក្នុងស្ថានភាពចំនួនពីរ៖
- នៅពេលដែលគ្រួសារកំពុងជួបប្រទះ “ការបាត់បង់ដ៏ធំធេងដែលមិនអាចចៀសវាងបាន និងដែលមិនត្រូវបានធានារ៉ាប់រង” ដែលជាបណ្ដោះអាសន្នដាក់កំហិតទៅលើលទ្ធភាពបង់ប្រាក់របស់ពួកគេ។ នេះអាចជាគ្រោះធម្មជាតិ ឧប្បត្តិហេតុ របួសធ្ងន់ធ្ងរចំពោះសមាជិកគ្រួសារជិតស្និទ្ធ ឬការចំណាយវេជ្ជសាស្ត្រពិសេស។ [[មាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 50265(a).]]
- ពេលដែលអាចនឹងមាន “ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយផ្ទាល់” ប្រសិនបើសោហ៊ុយចំណាយមិនត្រូវកាត់បន្ថយ។ នេះមានន័យថា គ្រួសាររបស់អ្នកអាចនឹងមិនទទួលបានតម្រូវការមូលដ្ឋាន ដូចជាអាហារ ទីជម្រក សម្លៀកបំពាក់ ឬការថែទាំវេជ្ជសាស្ត្រ ប្រសិនបើចាំបាច់ត្រូវទូទាត់ចំនួនទឹកប្រាក់នោះ [[មាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 50265(b).]]
អ្នកអាចប្តឹងឧទ្ធរណ៍ទៅលើការរួមចំណែកថ្លៃចំណាយ ប្រសិនបើអ្នកជឿជាក់ថាមជ្ឈមណ្ឌលក្នុងតំបន់កំពុងគិតថ្លៃពីអ្នកលើសពីតម្លៃមជ្ឈមណ្ឌលគួរគិតថ្លៃ ពួកគេមានកំហុសក្នុងការគណនា ឬអ្នកមិនយល់ស្របជាមួយនឹងការសម្រេចអំពីករណីលើកលែងណាមួយ។
ដើម្បីប្ដឹងឧទ្ធរណ៍ជំទាស់នឹងការរួមចំណែកទូទាត់ថ្លៃចំណាយរបស់អ្នក ត្រូវផ្ញើលិខិតមួយច្បាប់ទៅកាន់នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលប្រចាំតំបន់ និងពិពណ៌នាអំពីការមិនឯកភាពយល់ស្របរបស់អ្នកក្នុងរយៈពេល 30ថ្ងៃបន្ទាប់ពីដឹងអំពីទឹកប្រាក់ថ្លៃចំណាយរបស់អ្នក។ [[ផ្នែក 4783(k)(1).]] ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងការគណនាឡើងវិញរបស់មជ្ឈមណ្ឌលប្រចាំតំបន់ អ្នកអាចប្ដឹងឧទ្ធរណ៍ទៅកាន់នាយកនៃនាយកដ្ឋានសេវាសម្រាប់ការលូតលាស់ (DDS)។ អ្នកត្រូវប្តឹងឧទ្ធរណ៍ក្នុងរយៈពេល 15ថ្ងៃ បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់មជ្ឈមណ្ឌលប្រចាំ តំបន់។ [[ផ្នែក 4783(k)(1). ]]
ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងសេចក្ដីសម្រេចរបស់នាយកប្រតិបត្តិស្ដីពីការបាត់បង់ដ៏ធំធេងដែលមិនមានការធានារ៉ាប់រង ដែលមិនអាចចៀសវាងបាន ដែលគ្រួសាររបស់អ្នកជួបប្រទះដែលធ្វើឲ្យអ្នកមិនអាចរួមចំណែកបង់ទូទាត់សោហ៊ុយចំណាយបាន អ្នកអាចប្ដឹងឧទ្ធរណ៍ទៅកាន់ DDS។ អ្នកត្រូវប្តឹងឧទ្ធរណ៍ក្នុងរយៈពេល 15ថ្ងៃ បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់មជ្ឈមណ្ឌលប្រចាំតំបន់។ [[ផ្នែក 4783(k)(2)&(3).]]
4. ថ្លៃសេវាសម្រាប់កម្មវិធីគ្រួសារប្រចាំឆ្នាំ
គ្រួសាររបស់អ្នកនឹងមានថ្លៃសេវាប្រចាំឆ្នាំ ប្រសិនបើប្រាក់ចំណូលដុលដែលបានកែតម្រូវរបស់គ្រួសារក្នុងកម្រិត ឬលើសពីបួនដងនៃកម្រិតភាពក្រីក្រសហព័ន្ធ ហើយកូនរបស់អ្នក៖
- មានសិទ្ធិទទួលបានសេវារបស់មជ្ឈមណ្ឌលក្នុងតំបន់នៅក្រោមច្បាប់ Lanterman ឬច្បាប់ស្តីពីសេវាអន្តរាគមន៍ដើមដំបូង (Early Intervention Services Act) [[សម្រាប់កុមារអាយុ 0-2ឆ្នាំ ថ្លៃសេវាគឺអាស្រ័យលើការឯកភាពដោយរដ្ឋាភិបាលសហព័ន្ធ។]]
- មានអាយុក្រោម 18ឆ្នាំ
- រស់នៅជាមួយអ្នក (ឪពុកម្តាយ)
- ទទួលបានសេវាលើសពីការវាយតម្លៃលើតម្រូវការ និងការសម្របសម្រួលសេវា
- មិនទទួលបានសេវារបស់ Medi-Cal ឬសេវានៃកម្មវិធីអនុគ្រោះរបស់ Medi-Cal និង
- ទទួលបានសេវានានាក្រៅពីសេវាទាំងបីនៅក្រោមកម្មវិធីការចូលរួមចំណែកទូទាត់ថ្លៃចំណាយសម្រាប់គ្រូសារ (ការសម្រាកលំហែ ការថែទាំពេលថ្ងៃ និងការបោះជំរំ)។ [[ផ្នែក 4785(a), រួមទាំងថ្លៃចំណាយសម្រាកលំហែ ថ្លៃថែទាំពេលថ្ងៃ ឬថ្លៃចំណាយលើការបោះជំរំ]]
ប្រសិនបើប្រាក់ចំណូលដុលដែលត្រូវបានកែសម្រួលរួច មានបរិមាណតិចជាង 4ដងនៃកម្រិតនៃភាពក្រីក្ររបស់សហព័ន្ធ នោះនឹងមិនមានថ្លៃឈ្នួលនោះឡើយ។ ប្រសិនបើប្រាក់ចំណូលដុលដែលត្រូវបានកែសម្រួលរួច ស្ថិតនៅចន្លោះពី 4 ទៅ 8 ដងនៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ ថ្លៃឈ្នួលគឺ $150 ក្នុងមួយឆ្នាំ។ [[ផ្នែក 4785(b).]]
ប្រសិនបើប្រាក់ចំណូលដុលដែលត្រូវបានកែសម្រួលរួច មានបរិមាណច្រើនជាង 8 ដងនៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ ថ្លៃឈ្នួលគឺ $200 ក្នុងមួយឆ្នាំ។
សូមចាំថា៖
- ថ្លៃឈ្នួលទាំងនេះ គឺសម្រាប់មួយគ្រួសារ មិនថាមានអតិថិជនប៉ុន្មាននាក់ របស់មជ្ឈមណ្ឌលប្រចាំតំបន់នៅក្នុងគ្រួសារនោះក៏ដោយ។
- ប្រាក់ចំណូលដុលរបស់គ្រួសារដែលត្រូវបានកែសម្រួល គឺជាប្រាក់ចំណូលទាំងអស់ដែលបានមកពីឪពុកម្ដាយទាំងពីរនាក់ (ទោះបីជាពួកគេរស់នៅបែកពីគ្នាក៏ដោយ លើកលែងតែមានសាលក្រមតុលាការ។) វាក៏រួមបញ្ចូលចំណែកទ្រព្យសម្បត្តិរួមនៃប្រាក់ចំណូលរបស់ឪពុកឬម្ដាយចុងផងដែរ។
- ប្រសិនបើមជ្ឈមណ្ឌលប្រចាំតំបន់ មិនអាចទទួលបានព័ត៌មានអំពីប្រាក់ចំណូលរបស់ឪពុកឬម្ដាយដែលកូនមិនរស់នៅជាមួយ ប្រាក់ចំណូលនោះនឹងមិនត្រូវរួមបញ្ចូលនោះឡើយ។ [[ផ្នែក 4785(j).]]
មជ្ឈមណ្ឌលប្រចាំតំបន់ អាចអនុញ្ញាតឲ្យមានការលើកលែងក្នុងការបង់ថ្លៃឈ្នួលកម្មវិធីគ្រួសារប្រចាំឆ្នាំ ប្រសិនបើអ្នកបង្ហាញថា៖
- អ្នកត្រូវការវាដើម្បីរក្សាទុកកូនរបស់អ្នកនៅផ្ទះ។
- អ្នកមានហេតុការណ៍ដ៏អាក្រក់ដែលប៉ះពាល់ដល់លទ្ធភាពរបស់អ្នកក្នុងការបង់ថ្លៃឈ្នួលរបស់អ្នក ដើម្បីបំពេញតាមតម្រូវការថែទាំនិងគ្រប់គ្រងកូនរបស់អ្នក ឬ
- អ្នកមានការបាត់បង់ដ៏ធំធេង ដែលជាបណ្ដោះអាសន្នដាក់កំហិតលើលទ្ធភាពរបស់អ្នកក្នុងការបង់ថ្លៃឈ្នួលនិងបង្កើតផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយផ្ទាល់ទៅលើគ្រួសារ។ ឧទាហរណ៍៖ គ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់ដែលពាក់ព័ន្ធ ឬរបួសធ្ងន់ធ្ងរចំពោះសមាជិកគ្រួសារ និងការចំណាយលើការព្យាបាលដ៏ច្រើនសន្ធឹកសន្ធាប់។ [[ផ្នែក 4785(f).]]
ការមិនបង់ថ្លៃឈ្នួលកម្មវិធីគ្រួសារប្រចាំឆ្នាំ មិនអាចបង្កឲ្យមានការពន្យារពេល ឬការបដិសេធការផ្ដល់សេវានោះឡើយ។ [[ផ្នែក 4785(g).]] ប្រសិនបើថ្លៃឈ្នួលមិនត្រូវបានទូទាត់ទេ មជ្ឈមណ្ឌលក្នុងតំបន់នឹងផ្ញើលិខិតមួយច្បាប់ស្នើសុំទូទាត់។ ប្រសិនបើថ្លៃឈ្នួលនៅតែមិនត្រូវបានបង់ទូទាត់ នោះ DDS អាចបន្តការទាមទារការប្រមូលទឹកប្រាក់។ [[ផ្នែក 4785 (d) និង (e).]]
(6.37) តើកូនរបស់ខ្ញុំអាចចូលរួមកម្មវិធីស្វ័យសម្រេចបានដែរឬទេ?
បាទ/ចាស។ កុមារមានសិទ្ធិទទួលបានកម្មវិធីស្វ័យសម្រេច (SDP)។ ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម និងដឹងអំពីការចុះឈ្មោះនៅក្នុង SDP សូមពិភាក្សាជាមួយអ្នកសម្របសម្រួលសេវារបស់កូនអ្នក។ សម្រាប់ព័ត៌មានបន្ថែមស្តីពីការតម្រង់ទិសដែលអ្នកត្រូវចូលរួម សូមទាក់ទងគណៈកម្មាធិការប្រឹក្សាយោបល់នៅក្នុងមូលដ្ឋានស្តីពីស្វ័យសម្រេច។ មើល ជំពូក 3 សម្រាប់ព័ត៌មានស្តីពី SDP។