Menu Close

(6.31) តើ​សេវាសម្រាកលំហែ​និង​សេវាគាំពារ​តាម​ផ្ទះ​ដែល​ផ្តល់​ដោយ​ខោន​ធី​ដំណើរការរួម​គ្នា​យ៉ាង​ដូច​ម្តេច?

(6.31) តើ​សេវាសម្រាកលំហែ​និង​សេវាគាំពារ​តាម​ផ្ទះ​ដែល​ផ្តល់​ដោយ​ខោន​ធី​ដំណើរការរួម​គ្នា​យ៉ាង​ដូច​ម្តេច?

សេវាគាំពារតាមផ្ទះ (IHSS) ជា​សេវាទូទៅ។​ [1]ផ្នែក​ 4648(a)(8). អ្នកផ្តល់សេវា IHS​S​ និង​អ្នកផ្តល់​សេវា​សម្រាកលំហែ​ ផ្តល់សេវា​ផ្សេងៗគ្នា​។

ឧទាហរណ៍៖

IHSS៖ ខោនធី​បង់​ថ្លៃឲ្យ​នរណា​ម្នាក់​ដើម្បី​មើល​ថែ​តាម​តម្រូវ​ការ​កូន​របស់អ្នក ដូ​​ច​ជា​ការ​ងូតទឹក បញ្ចុក​អាហារ និង​ការគ្រប់គ្រង​បង្ការ។​ [2]ក្រម​ស្តីពី​សុខុ​មា​ល​​ភាព​​និង​ស្ថាប័ន​ ផ្នែក​ 12300 … Continue reading បុគ្គលិក IHSS ធ្វើតែ​អ្វី​ដែល​មា​ន​​រាយ​ក្នុង​បញ្ជី​នៅលើ​សន្លឹកការងារ​របស់ IHSS តែ​ប៉ុណ្ណោះ។ អ្នក​ត្រូវ​តែ​ដាក់​ពាក្យ​សុំសេវា IHSS សម្រាប់កូនរបស់អ្នក។​ កូន​របស់អ្នក​ត្រូវ​តែ​បំពេញ​ទៅ​តាម​លក្ខ​ខណ្ឌ​តម្រូវ​ជាក់លាក់​ដើម្បី​អាច​មាន​សិទ្ធិ​ទទួល​បាន។​ សម្រាប់​កុមារ​ទទួលសេវា IHSS ខោនធី​ច្រើន​តែ​កំណត់​ថាឪពុក​ម្តាយ​ជា​អ្នក​ផ្តល់​សេវា IH​S​S​ ដ៏​សមស្រប​​បំផុត។​

ការថែទាំសម្រាប់ការ​​សម្រាកលំហែ៖ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​បង់​ថ្លៃ​សម្រា​ប់​សេវាផ្តល់ការ​សម្រាកលំហែ។ សេវាផ្តល់ការ​សម្រាកលំហែ​ផ្តល់​ដល់អ្នក​និង​សមាជិក​គ្រួសារ​ផ្សេងទៀត​នូវ​ការ​សម្រាក​ពី​ការ​មើល​ថែ​កូន​របស់អ្នក។ អ្នក​ទុក​កូន​របស់អ្នកឲ្យ​នៅ​ជា​មួយ​នឹង​បុគ្គលិក​ផ្តល់ការសម្រាកលំហែ​ ដែល​ទទួ​ល​​ខុស​ត្រូវ​សម្រាប់​ការ​បំពេញ​ទៅ​តាម​តម្រូវការទាំងអស់​​របស់​កូន​អ្នក​ ដោយ​មិន​​មែន​មាន​តែ​អ្វី​ដែល​មាន​រាយ​នៅលើ​បញ្ជី​សន្លឹកការងារ​នោះ​ទេ។​

ពេលខ្លះ​បុគ្គលិក​ផ្តល់​ការសម្រាកលំហែ​ ធ្វើអ្វីៗទាំង​អស់​​ដូចគ្នា។ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​មិន​បង់​ថ្លៃ​សម្រាប់​សេវាកម្ម​ដែល​ជាន់​គ្នា​ទៅ​នឹង​សេវាកម្ម​ដែល​ផ្តល់​ដោយ IHS​S ទេ។ ប៉ុន្តែ ប្រ​សិនបើ​តម្រូវការកូន​របស់អ្នក​សម្រាប់​សេវាកម្ម​ពី IHSS ច្រើន​ជា​ង​ចំនួន​​ម៉ោង​នៃ​សេវាកម្ម​ដែល​មាន​ផ្តល់​ពី IHSS នោះ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាច​បង់​ថ្លៃ​សេវាបន្ថែម​បាន។​ [3] Timothy S. v. Frank D. Lanterman Regional Center ករណី​ OAH លេខ​ 2012050727 ទំព័រ​ 49. សម្រាប់ IHSS រដ្ឋ​កំណត់ថា សេវា​មជ្ឈ​មណ្ឌ​ល​​ថ្នាក់​តំ​បន់​មិន​អាច​ត្រូវ​រាប់​​ដោយ​កម្ម​វិធី IHSS បាន​ថា​ជា​​ប្រភព​ជម្រើស​សម្រាប់​គោល​បំណងនៃ​សិទ្ធិ​ទទួល​បាន​​សេវា IHSS ឡើយ។​ [4]សេវារបស់មជ្ឈមណ្ឌល​ថ្នាក់តំបន់​ មិនអាច​ត្រូវ​បាន​កម្មវិធី​ IHSS … Continue reading

ប្រ​សិន​បើ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​មិន​ផ្តល់​ដល់​អ្នក​នូវ​សេវាសម្រាកលំហែ​រហូត​ដល់​កូន​របស់អ្នក​ទទួល​បាន IHSS ទេ សូម​ទូរស័ព្ទ​ទៅកាន់​​ Disability Rights California ដើម្បី​សុំជំនួយ។

References
1 ផ្នែក​ 4648(a)(8).
2 ក្រម​ស្តីពី​សុខុ​មា​ល​​ភាព​​និង​ស្ថាប័ន​ ផ្នែក​ 12300 និងផ្នែកបន្តបន្ទាប់
3 Timothy S. v. Frank D. Lanterman Regional Center ករណី​ OAH លេខ​ 2012050727 ទំព័រ​ 49.
4 សេវារបស់មជ្ឈមណ្ឌល​ថ្នាក់តំបន់​ មិនអាច​ត្រូវ​បាន​កម្មវិធី​ IHSS ចាត់ទុកថា​ជា​ធនធាន​ជម្រើស​ផ្សេងទៀត​ណាមួយ​ទេ​។ សូមមើលលិខិតរបស់ DSS ទៅកាន់ខោនធីទាំង​អស់​លេខ No. 98-53.