Skip to Main Content
Skip to sub navigation
(6.29) តើសមាជិកក្រុមគ្រួសារក្លាយជាអ្នកផ្គត់ផ្គង់សមាជិកក្រុមគ្រួសារនៃមជ្ឈមណ្ឌលថ្នាក់តំបន់សម្រាប់សេវាសម្រាកលំហែយ៉ាងដូចម្តេច?
- ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់សមាជិកគ្រួសារបាន អ្នកត្រូវ៖
- ជាសមាជិករបស់ក្រុមគ្រួសារ
- មិនមែនជាអ្នកផ្តល់ដោយផ្ទាល់នៃសេវាសម្រាកលំហែដោយខ្លួនឯងទេ
- ត្រូវប្រាកដថាបុគ្គលិកផ្ដល់ការសម្រាកលំហែដែលអ្នកជួលមកមានអាយុ 18 ឆ្នាំ លុះត្រាណាតែពួកគេកំពុងតែធ្វើការសម្រាកលំហែ ហើយកំពុងតែស្ថិតនៅក្នុងចន្លោះពេល 90 ថ្ងៃមុនពេលដែលពួកគេចូលដល់អាយុ 18 ឆ្នាំ ត្រូវធ្វើឲ្យប្រាកដថា បុគ្គលិកផ្តល់ការសម្រាកលំហែដែលអ្នកជួលមានជំនាញ ការបណ្តុះបណ្តាល ឬ ការអប់រំចាំបាច់ដើម្បីផ្តល់ការសម្រាកលំហែដល់កូនរបស់អ្នក ដឹងពីតម្រូវការប្រចាំថ្ងៃរបស់កូនអ្នក និងទទួលបានការបណ្តុះបណ្តាលនៅក្នុងការគាំពារពិសេសណាមួយជាចាំបាច់
- បញ្ចប់កិច្ចព្រមព្រៀងអ្នកផ្តល់សេវាកម្មតាមលំនៅដ្ឋាននិងសហគមន៍
- ប្រើប្រាស់ទម្រង់បែបបទចេញវិក្កយបត្រទូទាត់សេវាសម្រាកលំហែ DS 1811 ដើម្បីប្រគល់សំណើសុំការទូទាត់សង។ អ្នក (ក្នុងនាមជាអ្នកផ្គត់ផ្គង់សេវាដល់សមាជិកគ្រួសារ) និងបុគ្គលិកផ្នែកសម្រាកលំហែ ត្រូវចុះហត្ថលេខាលើទម្រង់បែបបទនោះ។
- រក្សាទុកកំណត់ត្រា រួមទាំង៖
- កាលបរិច្ឆេទ និងម៉ោងនៃសេវាផ្តល់ការសម្រាកលំហែ (ម៉ោងចាប់ផ្តើម និងម៉ោងបញ្ចប់)
- អាសយដ្ឋានដែលជាទីកន្លែងសេវាកម្មត្រូវបានផ្តល់ និង
- ថ្ងៃខែឆ្នាំកំណើត លេខរបបសន្តិសុខសង្គម អាស័យដ្ឋាននិងលេខទូរស័ព្ទនៃបុគ្គលិកផ្នែកសម្រាកលំហែ (មានផងដែរនៅលើទម្រង់បែបបទចេញវិក្កយបត្រ DS 1811)។
- រក្សាទុកកំណត់ត្រានៃសេវាសម្រាកលំហែសម្រាប់រយៈពេលប្រាំឆ្នាំ។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចធ្វើសវនកម្មអ្នកលក់សេវាដល់សមាជិកគ្រួសារ។ ប្រសិនបើអ្នកមិនទាន់មានកំណត់ត្រាតាមការតម្រូវទេ អ្នកប្រហែលជាអាចត្រូវបង់ថ្លៃសងទៅមជ្ឈមណ្ឌលថ្នាក់តំបន់វិញ។