បាទ/ចាស។ ទាំងនេះគឺជាថ្លៃចំណាយដែលឪពុកម្តាយអាចចាំបាច់ត្រូវទូទាត់៖
1. ថ្លៃឈ្នួលចិញ្ចឹមបីបាច់ប្រចាំខែ
ឪពុកម្ដាយដែលមានកូនអាយុក្រោម 18 ឆ្នាំ ដែលទទួលការថែទាំនៅក្រៅផ្ទះ 24 ម៉ោងក្នុងមួយថ្ងៃ អាចត្រូវបង់ប្រាក់ទូទាត់ថ្លៃឈ្នួលមួយចំនួនសម្រាប់ការថែទាំនោះ ដោយផ្អែកទៅលើប្រាក់ចំណូលរបស់ពួកគេ។ ថ្លៃឈ្នួលនោះគឺផ្អែកលើថ្លៃចំណាយបច្ចុប្បន្ននៃការថែទាំសម្រាប់កុមារនៅផ្ទះ ដោយប្រើប្រាស់ព័ត៌មានរបស់រដ្ឋាភិបាលសហព័ន្ធ ដែលបានតម្រូវសម្រាប់អតិផរណា។ [1]ផ្នែក 4784(e). មជ្ឈមណ្ឌលថ្នាក់តំបន់ នឹងពិចារណាទៅលើអ្វីដែលគ្រួសារនោះបានបង់ទូទាត់សម្រាប់សោហ៊ុយចំណាយផ្នែកវេជ្ជសាស្រ្តនិងសោហ៊ុយចំណាយផ្សេងៗទៀត ដូចជាបរិមាណសោហ៊ុយចំណាយលើការធ្វើដំណើរមកសួរសុខទុក្ខអ្នកជាដើម។ សូមមើល ក្រមស្ដីពីបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា., មាត្រា 117 §§ 50201- 50241។ Disability Rights California ជឿថាចំណាយដែលឪពុកម្តាយត្រូវបង់មិនត្រូវបានគិតទេ ប្រសិនបើកុមារទទួលបាន Medi-Cal ហើយកំពុងរស់នៅក្នុងកន្លែងដែល
ផ្តល់មូលនិធិពី Medi-Cal។ ករណីនេះអាចជាមណ្ឌលថែទាំ គិលានដ្ឋានថែទាំសម្រាប់អ្នកមានពិការភាពផ្នែកការលូតលាស់ ឬ មណ្ឌលថែទាំសហគមន៍ផ្តល់មូលនិធិក្រោមការលើកលែងរបស់សហព័ន្ធ។ នេះគឺដោយសារ ច្បាប់ Medicaid របស់រដ្ឋនិងសហព័ន្ធ តម្រូវថា ការបង់ប្រាក់ទូទាត់ ត្រូវធ្វើឡើងដោយកម្មវិធី Medicaid ពោលគឺ Medi-Cal in California នឹងត្រូវចាត់ទុកថាជាការបង់ទូទាត់ពេញលេញ។ (ក្រមស្តីពីស្ថាប័ននិងសុខុមាលភាពនៃរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 14019.3(d); មាត្រា 42 ក្រមរបស់សហព័ន្ធ។ បញ្ញតិ្តសហព័ន្ធ ផ្នែកទី 447.15។) ថ្លៃឈ្នួលចិញ្ចឹមបីបាច់ សម្រាប់កុមារដែលចាំបាច់ត្រូវរស់នៅក្រៅផ្ទះរបស់គ្រួសារ ដើម្បីទទួលបានប្រយោជន៍ពីការអប់រំរបស់ពួកគេ អាចនឹងត្រូវចាត់ទុកថាខុសច្បាប់។ ច្បាប់ស្ដីពីការអប់រំពិសេសរបស់សហព័ន្ធ ចែងថា “[ប្រសិនបើ]ការដាក់បញ្ចូលទៅក្នុងកម្មវិធីលំនៅដ្ឋានសាធារណៈឬឯកជន មានភាពចាំបាច់សម្រាប់ការផ្ដល់ការអប់រំពិសេស និងសេវាពាក់ព័ន្ធនានាដល់កុមារដែលមានពិការភាព កម្មវិធីនោះ ដោយរួមទាំងការថែទាំមិនមែនវេជ្ជសាស្រ្ត និងបន្ទប់ស្នាក់នៅនិងអាហារ មិនត្រូវជាបន្ទុកចំណាយរបស់ឪពុកម្ដាយរបស់កុមារនោះឡើយ។” (មាត្រា 34 ក្រមរបស់សហព័ន្ធ. បញ្ញតិ្តសហព័ន្ធ ផ្នែកទី 300.104។) ប្រសិនបើការដាក់កុមារនៅក្នុងកន្លែងស្នាក់នៅ គឺចាំបាច់សម្រាប់គោលបំណងអប់រំ វាត្រូវតែផ្ដល់ជូនដោយឥតគិតថ្លៃចំពោះឪពុកម្ដាយ។]]
ប្រសិនបើអ្នកមិនយល់ស្របជាមួយថ្លៃឈ្នួលចិញ្ចឹមបីបាច់នេះ អ្នកអាចធ្វើការប្ដឹងឧទ្ធរណ៍បាន។ នីតិវិធីប្ដឹងឧទ្ធរណ៍សម្រាប់ថ្លៃឈ្នួលចិញ្ចឹមបីបាច់ គឺខុសប្លែកពីនីតិវិធីប្ដឹងឧទ្ធរណ៍សម្រាប់សេវានានាដែលអនុលោមតាមច្បាប់ Lanterman។ បណ្ដឹងឧទ្ធរណ៍ត្រូវដាក់ក្នុងរយៈពេល 30 ថ្ងៃក្រោយពេលទទួលលិខិតបញ្ជាក់ថ្លៃឈ្នួលចិញ្ចឹមបីបាច់ ជាលាយលក្ខណ៍អក្សរទៅកាន់នាយកនៃនាយកដ្ឋានសេវាសម្រាប់ការរីកលូតលាស់ ដោយមានហេតុផលសម្រាប់ធ្វើការប្ដឹងឧទ្ធរណ៍។ ប្រធាននាយកដ្ឋាននោះ នឹងចេញសេចក្ដីសម្រេចជាលាយលក្ខណ៍អក្សរមួយក្នុងរយៈពេល 30 ថ្ងៃ ក្រោយពេលទទួលបានទិន្នន័យហិរញ្ញវត្ថុចាំបាច់ទាំងអស់។ [2]ផ្នែក 4784(h).
2. សេវាថែទាំពេលថ្ងៃ
ច្បាប់ចែងថា ឪពុកម្ដាយត្រូវបង់ប្រាក់ក្នុងបរិមាណដូចគ្នាសម្រាប់ការថែទាំប្រចាំថ្ងៃ ដូចដែលពួកគេបង់ទូទាត់សោហ៊ុយចំណាយ សម្រាប់កុមារដែលមិនមានពិការភាព ដូច្នោះដែរ។ មជ្ឈមណ្ឌលថ្នាក់តំបន់បង់ទូទាត់សោហ៊ុយចំណាយ លើសពីសោហ៊ុយចំណាយនៃការថែទាំប្រចាំថ្ងៃធម្មតា។ ប្រសិនបើគ្រួសារមួយ អាចបង្ហាញថាពួកគេមិនមានលទ្ធភាពបង់ប្រាក់ មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងបង់ទូទាត់សោហ៊ុយចំណាយនៃការថែទាំងប្រចាំថ្ងៃទាំងមូល។ [3]ផ្នែក 4685(c)(6).
3. កម្មវិធីការចូលរួមចំណែកថ្លៃចំណាយរបស់គ្រួសារ
ចំពោះសេវាថែទាំលំហែ ការថែទាំប្រចាំថ្ងៃ និងកម្មវិធីបោះជំរំ កម្មវិធីរួមចំណែកបង់ទូទាត់សោហ៊ុយចំណាយរបស់គ្រួសារ នឹងត្រូវយកមកអនុវត្ត។ កម្មវិធីនេះតម្រូវឲ្យគ្រួសារបង់ទូទាត់មួយចំណែកនៃថ្លៃចំណាយទាំងមូល ដោយផ្អែកលើប្រាក់ចំណូល។ [4]ផ្នែក 4783(c). កម្មវិធីនេះ មិនអនុវត្តចំពោះគ្រប់គ្រួសារទាំងអស់នោះឡើយ។ ជាឧទាហរណ៍ ប្រសិនបើកូនរបស់អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាពី Medi-Cal អ្នកមិនចាំបាច់ត្រូវបង់ទូទាត់ចំណែកណាមួយនៃសោហ៊ុយចំណាយនោះឡើយ។ [5]ផ្នែក 4783(a)(1)(E). បើទោះបីជាកូនរបស់អ្នក មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាពី Medi-Cal ដោយមិនគិតទៅដល់ប្រាក់ចំណូលរបស់គ្រួសារ (ដែលត្រូវគេហៅថា “ដែលត្រូវកំណត់ដោយស្ថាប័ន”) ក៏ដោយ ក៏អ្នកមិនចាំបាច់ត្រូវបង់ទូទាត់ចំណែកណាមួយនៃសោហ៊ុយចំណាយនោះឡើយ។
អ្នកគ្រាន់តែត្រូវបង់ប្រាក់សម្រាប់ផ្នែកនៃសេវាថែទាំលំហែ ការថែទាំពេលថ្ងៃ និងសេវាបោះជំរំ ប្រសិនបើ៖
- កុមារមានអាយុចន្លោះពី 0 ទៅ 17 ឆ្នាំ និងរស់នៅក្នុងផ្ទះ
- កុមារមិនមានសិទ្ធិទទួលបានសេវាពី Medi-Cal
- កុមារទទួលបានសេវាថែទាំប្រចាំថ្ងៃ សេវាថែទាំជំនួស និង/ឬសេវាបោះជំរំ និង
- ប្រាក់ចំណូលដុលប្រចាំឆ្នាំរបស់គ្រួសារ យ៉ាងហោចណាស់ មានបរិមាណច្រើនជាង “កម្រិតនៃភាពក្រីក្ររបស់សហព័ន្ធ” ចំនួនបួនដង។ [6]ផ្នែក 4783(a)(1)(A)-(E) និង 4783(b)(1)
ប្រសិនបើគ្រួសាររបស់អ្នកបំពេញតាមលក្ខខណ្ឌទាំងអស់នេះ ថ្លៃចំណាយរួមរបស់អ្នកនឹងស្ថិតនៅក្នុងកម្រិតថ្លៃបង់បញ្ចុះតម្លៃនៅចន្លោះ 5% និង 80% នៃថ្លៃចំណាយ។ មជ្ឈមណ្ឌលថ្នាក់តំបន់ មិនអាចស្នើសុំគ្រួសាររបស់អ្នកឲ្យបង់ទូទាត់ សេវាដទៃទៀតរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ដែលត្រូវបានកត់ត្រានៅក្នុង IPP របស់អ្នកនោះឡើយ ហើយពួកគេមិនអាចបដិសេធមិនផ្ដល់សេវាណាមួយដែលអ្នកត្រូវការ ដោយសារមូលហេតុគ្រួសាររបស់អ្នកមិនមានលទ្ធភាពបង់ប្រាក់នោះឡើយ។
ក្រោយពេលចុះហត្ថលេខា IPP ដែលបានបញ្ចប់របស់អ្នក អ្នកមានរយៈពេល 10 ថ្ងៃដើម្បីផ្តល់ឲ្យមជ្ឈមណ្ឌលថ្នាក់តំបន់នូវព័ត៌មានអំពីប្រាក់ចំណូលរបស់អ្នក (ទម្រង់បែបបទ IRS គំរូ W-2, ការប្រកាសពន្ធប្រាក់ចំណូលកាលពីឆ្នាំមុន កន្ទុយប័ណ្ណបើកប្រាក់ខែ ឬឯកសារបញ្ជាក់ចំណូលដែលអាចទទួលយកបានផ្សេងទៀត [7]ផ្នែក 4783(g)(2).)។ បន្ទាប់មក មជ្ឈមណ្ឌលថ្នាក់តំបន់ មានរយៈពេល 10 ថ្ងៃដើម្បីប្រាប់អ្នកអំពីបរិមាណទឹកប្រាក់ដែលអ្នកត្រូវបង់។ បរិមាណទឹកប្រាក់នោះ ត្រូវគេហៅថា “ការរួមចំណែកបង់ទូទាត់សោហ៊ុយចំណាយ” របស់អ្នក។ [8]ផ្នែក 4783(g)(3). ប្រសិនបើអ្នកមិនផ្ដល់ព័ត៌មានអំពីប្រាក់ចំណូលពេញលេញ អ្នកត្រូវបង់ការរួមចំណែកបង់ទូទាត់សោហ៊ុយចំណាយក្នុងចំនួនអតិបរមា។ [9]ផ្នែក 4783(g)(4). ប្រសិនបើអ្នកមានកូនលើសពីម្នាក់ដែលទទួលសេវារបស់មជ្ឈមណ្ឌលថ្នាក់តំបន់ បរិមាណទឹកប្រាក់ដែលអ្នកត្រូវបង់ នឹងត្រូវកាត់បន្ថយ។ [10]ផ្នែក 4783(d).
មានករណីលើកលែង។ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗ អាចកែសម្រួលបរិមាណនៃការរួមចំណែកបង់ទូទាត់សោហ៊ុយចំណាយរបស់គ្រួសារ នៅក្នុងស្ថានភាពចំនួនពីរ៖
- នៅពេលដែលគ្រួសារកំពុងជួបប្រទះ “ការបាត់បង់ដ៏ធំធេងដែលមិនអាចចៀសវាងបាន និងដែលមិនត្រូវបានធានារ៉ាប់រង” ដែលជាបណ្ដោះអាសន្នដាក់កំហិតទៅលើលទ្ធភាពបង់ប្រាក់របស់ពួកគេ។ នេះអាចជាគ្រោះធម្មជាតិ ឧប្បត្តិហេតុ របួសធ្ងន់ធ្ងរចំពោះសមាជិកគ្រួសារជិតស្និទ្ធ ឬការចំណាយវេជ្ជសាស្ត្រពិសេស។ [11]មាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 50265(a).
- ពេលដែលអាចនឹងមាន “ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយផ្ទាល់” ប្រសិនបើសោហ៊ុយចំណាយមិនត្រូវកាត់បន្ថយ។ នេះមានន័យថា គ្រួសាររបស់អ្នកអាចនឹងមិនទទួលបានតម្រូវការមូលដ្ឋាន ដូចជាអាហារ ទីជម្រក សម្លៀកបំពាក់ ឬការថែទាំវេជ្ជសាស្ត្រ ប្រសិនបើចាំបាច់ត្រូវទូទាត់ចំនួនទឹកប្រាក់នោះ [12]មាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 50265(b).
អ្នកអាចប្តឹងឧទ្ធរណ៍ទៅលើការរួមចំណែកថ្លៃចំណាយ ប្រសិនបើអ្នកជឿជាក់ថាមជ្ឈមណ្ឌលថ្នាក់តំបន់កំពុងគិតថ្លៃពីអ្នកលើសពីតម្លៃមជ្ឈមណ្ឌលគួរគិតថ្លៃ ពួកគេមានកំហុសក្នុងការគណនា ឬអ្នកមិនយល់ស្របជាមួយនឹងការសម្រេចអំពីករណីលើកលែងណាមួយ។
ដើម្បីប្ដឹងឧទ្ធរណ៍ជំទាស់នឹងការរួមចំណែកទូទាត់ថ្លៃចំណាយរបស់អ្នក ត្រូវផ្ញើលិខិតមួយច្បាប់ទៅកាន់នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ និងពិពណ៌នាអំពីការមិនឯកភាពយល់ស្របរបស់អ្នកក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីដឹងអំពីទឹកប្រាក់ថ្លៃចំណាយរបស់អ្នក។ [13]ផ្នែក 4783(k)(1). ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងការគណនាឡើងវិញរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ អ្នកអាចប្ដឹងឧទ្ធរណ៍ទៅកាន់នាយកនៃនាយកដ្ឋានសេវាសម្រាប់ការលូតលាស់ (DDS)។ អ្នកត្រូវប្តឹងឧទ្ធរណ៍ក្នុងរយៈពេល 15 ថ្ងៃ បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ [14]ផ្នែក 4783(k)(1).
ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងសេចក្ដីសម្រេចរបស់នាយកប្រតិបត្តិស្ដីពីការបាត់បង់ដ៏ធំធេងដែលមិនមានការធានារ៉ាប់រង ដែលមិនអាចចៀសវាងបាន ដែលគ្រួសាររបស់អ្នកជួបប្រទះដែលធ្វើឲ្យអ្នកមិនអាចរួមចំណែកបង់ទូទាត់សោហ៊ុយចំណាយបាន អ្នកអាចប្ដឹងឧទ្ធរណ៍ទៅកាន់ DDS។ អ្នកត្រូវប្តឹងឧទ្ធរណ៍ក្នុងរយៈពេល 15 ថ្ងៃ បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ [15]ផ្នែក 4783(k)(2)&(3).
4. ថ្លៃសេវាសម្រាប់កម្មវិធីគ្រួសារប្រចាំឆ្នាំ
គ្រួសាររបស់អ្នកនឹងមានថ្លៃសេវាប្រចាំឆ្នាំ ប្រសិនបើប្រាក់ចំណូលដុលដែលបានកែតម្រូវរបស់គ្រួសារក្នុងកម្រិត ឬលើសពីបួនដងនៃកម្រិតភាពក្រីក្រសហព័ន្ធ ហើយកូនរបស់អ្នក៖
- មានសិទ្ធិទទួលបានសេវារបស់មជ្ឈមណ្ឌលថ្នាក់តំបន់នៅក្រោមច្បាប់ Lanterman ឬច្បាប់ស្តីពីសេវាអន្តរាគមន៍ដើមដំបូង (Early Intervention Services Act) [16]សម្រាប់កុមារអាយុ 0-2 ឆ្នាំ … Continue reading
- មានអាយុក្រោម 18 ឆ្នាំ
- រស់នៅជាមួយអ្នក (ឪពុកម្តាយ)
- ទទួលបានសេវាលើសពីការវាយតម្លៃលើតម្រូវការ និងការសម្របសម្រួលសេវា
- មិនទទួលបានសេវារបស់ Medi-Cal ឬសេវានៃកម្មវិធីអនុគ្រោះរបស់ Medi-Cal និង
- ទទួលបានសេវានានាក្រៅពីសេវាទាំងបីនៅក្រោមកម្មវិធីការចូលរួមចំណែកទូទាត់ថ្លៃចំណាយសម្រាប់គ្រួសារ (ការសម្រាកលំហែ ការថែទាំពេលថ្ងៃ និងការបោះជំរំ)។ [17]ផ្នែក 4785(a), រួមទាំងថ្លៃចំណាយសម្រាកលំហែ ថ្លៃថែទាំពេលថ្លៃ … Continue reading
ប្រសិនបើប្រាក់ចំណូលដុលដែលត្រូវបានកែសម្រួលរួច មានបរិមាណតិចជាង 4 ដងនៃកម្រិតនៃភាពក្រីក្ររបស់សហព័ន្ធ នោះនឹងមិនមានថ្លៃឈ្នួលនោះឡើយ។ ប្រសិនបើប្រាក់ចំណូលដុលដែលត្រូវបានកែសម្រួលរួច ស្ថិតនៅចន្លោះពី 4 ទៅ 8 ដងនៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ ថ្លៃឈ្នួលគឺ $150 ក្នុងមួយឆ្នាំ។ [18]ផ្នែក 4785(b). ប្រិសិនបើប្រាក់ចំណូលដុលដែលត្រូវបានកែសម្រួលរួច មានបរិមាណច្រើនជាង 8 ដងនៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ ថ្លៃឈ្នួលគឺ $200 ក្នុងមួយឆ្នាំ។
សូមចាំថា៖
- ថ្លៃឈ្នួលទាំងនេះ គឺសម្រាប់មួយគ្រួសារ មិនថាមានអតិថិជនប៉ុន្មាននាក់ របស់មជ្ឈមណ្ឌលថ្នាក់តំបន់នៅក្នុងគ្រួសារនោះក៏ដោយ។
- ប្រាក់ចំណូលដុលរបស់គ្រួសារដែលត្រូវបានកែសម្រួល គឺជាប្រាក់ចំណូលទាំងអស់ដែលបានមកពីឪពុកម្ដាយទាំងពីរនាក់ (ទោះបីជាពួកគេរស់នៅបែកពីគ្នាក៏ដោយ លើកលែងតែមានសាលក្រមតុលាការ។) វាក៏រួមបញ្ចូលចំណែកទ្រព្យសម្បត្តិរួមនៃប្រាក់ចំណូលរបស់ឪពុកឬម្ដាយចុងផងដែរ។
- ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ មិនអាចទទួលបានព័ត៌មានអំពីប្រាក់ចំណូលរបស់ឪពុកឬម្ដាយដែលកូនមិនរស់នៅជាមួយ ប្រាក់ចំណូលនោះនឹងមិនត្រូវរួមបញ្ចូលនោះឡើយ។ [19]ផ្នែក 4785(j).
មជ្ឈមណ្ឌលថ្នាក់តំបន់ អាចអនុញ្ញាតឲ្យមានការលើកលែងក្នុងការបង់ថ្លៃឈ្នួលកម្មវិធីគ្រួសារប្រចាំឆ្នាំ ប្រសិនបើអ្នកបង្ហាញថា៖
- អ្នកត្រូវការវាដើម្បីរក្សាទុកកូនរបស់អ្នកនៅផ្ទះ។
- អ្នកមានហេតុការណ៍ដ៏អាក្រក់ដែលប៉ះពាល់ដល់លទ្ធភាពរបស់អ្នកក្នុងការបង់ថ្លៃឈ្នួលរបស់អ្នក ដើម្បីបំពេញតាមតម្រូវការថែទាំនិងគ្រប់គ្រងកូនរបស់អ្នក ឬ
- អ្នកមានការបាត់បង់ដ៏ធំធេង ដែលជាបណ្ដោះអាសន្នដាក់កំហិតលើលទ្ធភាពរបស់អ្នកក្នុងការបង់ថ្លៃឈ្នួលនិងបង្កើតផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយផ្ទាល់ទៅលើគ្រួសារ។ ឧទាហរណ៍៖ គ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់ដែលពាក់ព័ន្ធ ឬរបួសធ្ងន់ធ្ងរចំពោះសមាជិកគ្រួសារ និងការចំណាយលើការព្យាបាលដ៏ច្រើនសន្ធឹកសន្ធាប់។ [20]ផ្នែក 4785(f).
ការមិនបង់ថ្លៃឈ្នួលកម្មវិធីគ្រួសារប្រចាំឆ្នាំ មិនអាចបង្កឲ្យមានការពន្យារពេល ឬការបដិសេធការផ្ដល់សេវានោះឡើយ។ [21]ផ្នែក 4785(g). ប្រសិនបើថ្លៃឈ្នួលមិនត្រូវបានទូទាត់ទេ មជ្ឈមណ្ឌលថ្នាក់តំបន់នឹងផ្ញើលិខិតមួយច្បាប់ស្នើសុំទូទាត់។ ប្រសិនបើថ្លៃឈ្នួលនៅតែមិនត្រូវបង់ទូទាត់ នោះ DDS អាចបន្តការទាមទារការប្រមូលទឹកប្រាក់។ [22]ផ្នែក 4785 (d) និង (e).
↑1 | ផ្នែក 4784(e). |
---|---|
↑2 | ផ្នែក 4784(h). |
↑3 | ផ្នែក 4685(c)(6). |
↑4 | ផ្នែក 4783(c). |
↑5 | ផ្នែក 4783(a)(1)(E). |
↑6 | ផ្នែក 4783(a)(1)(A)-(E) និង 4783(b)(1) |
↑7 | ផ្នែក 4783(g)(2). |
↑8 | ផ្នែក 4783(g)(3). |
↑9 | ផ្នែក 4783(g)(4). |
↑10 | ផ្នែក 4783(d). |
↑11 | មាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 50265(a). |
↑12 | មាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 50265(b). |
↑13, ↑14 | ផ្នែក 4783(k)(1). |
↑15 | ផ្នែក 4783(k)(2)&(3). |
↑16 | សម្រាប់កុមារអាយុ 0-2 ឆ្នាំ ថ្លៃសេវា |
↑17 | ផ្នែក 4785(a), រួមទាំងថ្លៃចំណាយសម្រាកលំហែ ថ្លៃថែទាំពេលថ្លៃ ឬថ្លៃចំណាយលើការបោះជំរំ |
↑18 | ផ្នែក 4785(b). |
↑19 | ផ្នែក 4785(j). |
↑20 | ផ្នែក 4785(f). |
↑21 | ផ្នែក 4785(g). |
↑22 | ផ្នែក 4785 (d) និង (e). |