Menu Close

(6.40) តើកម្មវិធី​ជំនួយ​ទទួល​ចិញ្ចឹម​ (AAP) និង​​​​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​​ ផ្តល់​សេវាដល់​កុមារ​​​មាន​ពិការភាព​​ផ្នែក​ខាង​លូត​លាស់​ដូចម្តេច​​?​

(6.40) តើកម្មវិធី​ជំនួយ​ទទួល​ចិញ្ចឹម​ (AAP) និង​​​​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​​ ផ្តល់​សេវាដល់​កុមារ​​​មាន​ពិការភាព​​ផ្នែក​ខាង​លូត​លាស់​ដូចម្តេច​​?​

AAP គឺជា​កម្មវិធី​សហព័ន្ធ​មួយ​ [1]មាត្រា 42 ក្រមសហរដ្ឋអាមេរិក ផ្នែក 670 និង​បន្ត​បន្ទា​ប់ និងមាត្រា 45 … Continue reading ដែល​បាន​អនុវ​ត្ត​​ដោយរដ្ឋ​ [2]មើល​ក្រម​សុខុមាលភាព​និង​ស្ថាប័ន​រដ្ឋ​កាលីហ្វ័រញ៉ា​ ផ្នែក​ 16115.5 … Continue reading ដែលលើកទឹកចិត្ត​ឲ្យ​មនុស្ស​ធ្វើការសុំ​កូន​នៅក្នុង​មណ្ឌលថែទាំ​។ កម្មវិធី​ផ្តល់​ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ​ទៅ​ដល់​ក្រុម​គ្រួសារ​ដែល​បាន​យក​ក្មេង​មក​ចិញ្ចឹ​ម​​។​

អ្នក​ត្រូវតែ​បំពេញ​ទៅ​តាម​​លក្ខ​ខណ្ឌ​តម្រូវ​បីចំណុច ​ដើម្បី​មាន​សិទ្ធិ​ទទួល​បាន AAP៖

  1. កុមារត្រូវ​មាន​អាយុក្រោម 18 ឆ្នាំ​ (ឬ ក្រោមអាយុ 21 ឆ្នាំ ប្រសិន​បើ​កុមារ​មាន​ពិការភាព​ផ្នែក​បញ្ញា ឬ ​រាងកាយ ហើយ​នៅ​តែ​ត្រូវការជំនួយ)។​
  2. កុមារ​​មិន​ទំនង​ជា​ត្រូវ​បាន​យក​មក​ចិញ្ចឹម​​ដោយ​គ្មាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ឡើ​យ​ ពី​​ព្រោះ​អាយុ ពិការភាព បងប្អូន​ប្រុស និង​បងប្អូន​ស្រី ដែល​ត្រូវ​ការ​ស្នាក់​នៅ​​រួម​គ្នា ពូជសាសន៍ ជនជាតិ ឬ​ពណ៌សម្បុរ។​
  3. តុលាការ​ត្រូវ​តែ​ពាក់ព័ន្ធ និង​​កំណត់​ថា ការ​យក​មក​ចិញ្ចឹម​ គឺ​ស្ថិត​ក្នុង​ផ្តល់​ផ​ល​​​​ប្រយោជន៍​ល្អ​បំផុត​សម្រាប់កុមារ។ [3]ក្រម​​ស្តីពីសុខុមាលភាព​ & ​ស្ថាប័​ន​ ផ្នែក​​ 16120.

ការស្មុំកូន​ជាលក្ខណៈ​អន្តរជាតិនិង​ដោយឯករាជ្យ​មិន​មាន​សិទ្ធិ​សម្រាប់​កម្មវិធី AAP ឡើ​យ។ កុមារទាំង​ឡាយ​ដែល​ទទួល​សេវាកម្ម​ពី​មជ្ឈ​មណ្ឌលថ្នាក់តំបន់ ហើយ​ដែល​ទទួល​បានអត្ថប្រយោជន៍​ AAP ផងដែរនោះ ត្រូវបានគេហៅថា “កុមារស្ថិត​ក្រោម​ទីភ្នាក់ងាររួមគ្នាពីរ។” កុមារស្ថិតក្រោមទីភ្នាក់ងាររួមគ្នាពីរក្រុម តម្រូវឲ្យ​មានការថែទាំ​និង​ការ​គ្រប់គ្រង​ហួស​ពី​អ្វី​ដែល​បាន​ផ្តល់​ដល់​កុមារ​ផ្សេង​ទៀត​​នៅក្នុង​សេវាចិញ្ចឹម​បណ្តោះ​អាសន្ត។ [4]ក្រម​សុខុមាលភាព​និង​ស្ថាប័ន​ ផ្នែក​ 11464(a)(1). កុមារ​ដែល​ទទួល​បាន​អត្ថប្រយោជន៍ពី AAP ក៏នៅតែ​មានសិទ្ធិ​ទទួល​បាន​សេវាកម្មពីមជ្ឈ​មណ្ឌល​​ថ្នាក់​តំបន់​ដែល​ស្ថិត​

ក្រោម​ច្បាប់​ Lanterman ដែរ។ [5]ផ្នែក 4684. ពេលខ្លះ​មជ្ឈ​មណ្ឌល​ថ្នាក់តំបន់​ព្យាយា​ម​​​កំណត់ថា ប្រាក់ពី AAP គួរ​តែ​បង់​សម្រាប់​សេវាកម្ម​ទាំង​ឡាយ​ដូច​ជា​ការសម្រាក​លំហែ​ ឬ​សេវា​ផ្នែក​ឥរិយាបទ។ ប៉ុន្តែ សវនាការផ្នែក​នីតិរដ្ឋបាល​បាន​រកឃើញ​ជា​ដដែ​លថា មូលនិធិ AAP មិន​មែន​ជា​ធន​ធាន​ទូទៅ​ទេ ហើយ​មិន​​ត្រូវ​បាន​យក​ទៅ​ប្រើ​សម្រាប់​សេវាមជ្ឈ​មណ្ឌល​ថ្នាក់​តំបន់ឡើយ។ [6]ករណីដែលបាន​​រក​ឃើញថា​ AA​P មិន​មែនជា​ធនធាន​ទូទៅ​ រួម​មាន​៖ ករណី L.H. v. Valley Mountain … Continue reading

ប្រ​សិន​បើ​ អ្នក​កំពុង​ពិចារណា​យក​កុមារ​ដែល​មាន​ពិការភាព​ផ្នែក​ការលូត​លាស់​មក​ចិញ្ចឹម សូមទាក់ទង​ទៅ​កាន់ Disability Rights California​ សម្រាប់ព័ត៌​មាន​បន្ថែម​អំពី​​ការទទួល​បាន​កម្ម​វិធី AAP។​

References
1 មាត្រា 42 ក្រមសហរដ្ឋអាមេរិក ផ្នែក 670 និង​បន្ត​បន្ទា​ប់ និងមាត្រា 45 ក្រម​បញ្ញត្តិសហព័ន្ធ​ ផ្នែក​ 1356.40 និង​ 1356.41.
2 មើល​ក្រម​សុខុមាលភាព​និង​ស្ថាប័ន​រដ្ឋ​កាលីហ្វ័រញ៉ា​ ផ្នែក​ 16115.5 និង​​ផ្នែកបន្តបន្ទាប់ និង​មាត្រា​ 22 ក្រមបទបញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា ផ្នែក 35000 និង​ផ្នែ​ក​​​​បន្ត​បន្ទាប់​​
3 ក្រម​​ស្តីពីសុខុមាលភាព​ & ​ស្ថាប័​ន​ ផ្នែក​​ 16120.
4 ក្រម​សុខុមាលភាព​និង​ស្ថាប័ន​ ផ្នែក​ 11464(a)(1).
5 ផ្នែក 4684.
6 ករណីដែលបាន​​រក​ឃើញថា​ AA​P មិន​មែនជា​ធនធាន​ទូទៅ​ រួម​មាន​៖ ករណី L.H. v. Valley Mountain Regional Center សំណុំរឿង OAH លេខ​ 2002080370, ករណី​ Rebecca K. v. Regional Center of the East Bay សំណុំរឿង​ OAH លេខ​ 2000030471,​ ករណី​ Breanna W. v. San Andreas Regional Center សំណុំរឿង​ OAH លេខ 2000120046, ករណី T.S., C.S., និង​ J.S. v. San Gabriel/Pomona Regional Center សំណុំរឿង​ OAH លេខ​ 2003050412, 2003050413, និង​ 2003050414, និង​ករណី​ Jareth S. និង​ Candace S. v. North Los Angeles County Regional Center សំណុំរឿង​ OAH លេខ​ 2000010339 និង​ 2000010340.