ច្បាប់ Lanterman ចែងថា មជ្ឈមណ្ឌលថ្នាក់តំបន់អាចផ្តល់សេវាសង្គ្រោះបន្ទាន់និងអន្តរាគមន៍ពេលមានវិបត្តិដើម្បីជួយដល់បុគ្គលដែលស្នាក់នៅក្នុងផ្ទះជាមួយក្រុមគ្រួសារបាន។ សេវាកម្មទាំងនេះរួមមាន សេវាសុខភាពផ្លូវចិត្ត និងការសម្រួលឥរិយាបទនៅក្នុងផ្ទះជាមួយក្រុមគ្រួសារ។ ប្រសិនបើសេវាកម្មមិនទទួលបានជោគជ័យទេ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់នូវការស្នាក់នៅបន្ទាន់នៅក្នុងសហគមន៍របស់បុគ្គលនោះ។ ប្រសិនបើបុគ្គលនោះត្រូវប្តូរទៅសហគមន៍ផ្សេង មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវព្យាយាមប្តូរគេត្រឡប់មកផ្ទះរបស់គេវិញដោយផ្តល់នូវការគាំពារទាំងឡាយដែលគេត្រូវការឲ្យបានឆាប់តាមដែលអាចធ្វើបាន។ [1]ផ្នែក 4648(a)(10).
មានផ្ទះសម្រាប់កុមារមានវិបត្តិមួយចំនួនក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលផ្តល់នូវការគាំពារផ្នែកឥរិយាបទធ្ងន់ធ្ងរ។ ផ្ទះទាំងនេះជួយដល់កុមារគ្រប់គ្រងឥរិយាបទរបស់គេ ដើម្បីឲ្យគេអាចត្រឡប់ទៅផ្ទះវិញបាន។ គម្រោងអភិវឌ្ឍន៍ធនធានថ្នាក់តំបន់ (RRDPs) ជាធម្មតាណែនាំកុមារបន្តទៅកាន់ផ្ទះទាំងនេះ។
ប្រសិនបើកុមារមានពិការភាពផ្នែកសតិបញ្ញា ហើយទទួលបាននូវ Medi-Cal ពេញលេញ កូនរបស់អ្នកក៏អាចទទួលបាននូវសេវាកម្មព្យាលឥរិយាបទ (TBS) ដែរ។ TBS ជាសេវាកម្មមួយទល់មួយ ដែលជួយដល់អ្នកនិងកូនរបស់អ្នកឲ្យរៀននូវរបៀបថ្មីដើម្បីគ្រប់គ្រងបញ្ហាឥរិយាបទរបស់ខ្លួន និងបង្កើននូវឥរិយាបទដែលអនុញ្ញាតឲ្យកូនរបស់អ្នកសម្រេចជោគជ័យបាន។
↑1 | ផ្នែក 4648(a)(10). |
---|