ផ្នែកដែលសំខាន់បំផុតនៃពិការភាពផ្នែកសតិបញ្ញា គឺជាបញ្ហាផ្នែកមុខងារផ្លូវចិត្ត និងអាកប្បកិរិយាសម្របសម្រួល។ ប្រសិនបើអ្នកដាក់ពាក្យសុំទៅមជ្ឈមណ្ឌលក្នុងតំបន់ស្ថិតក្រោមប្រភេទនេះ អ្នកត្រូវតែបង្ហាញថាអ្នកមានបញ្ហានៅក្នុងផ្នែកទាំងពីរនេះ។ អ្នកត្រូវតែដឹងពីលក្ខណៈនៃពិការភាពផ្នែកសតិបញ្ញា។ អ្នកត្រូវតែបង្ហាញទៅមជ្ឈមណ្ឌលក្នុងតំបន់ ឬតុលាការថាតើអ្នកមានលក្ខណៈណាមួយ។ អ្នកក៏ត្រូវបង្ហាញថាលក្ខណៈទាំងអស់នេះ បង្កឡើងដោយការចុះខ្សោយផ្លូវចិត្ត និងមិនមែនបង្កឡើងដោយអ្វីផ្សេងទៀតដូចជា ពិការភាពរាងកាយ ពិការភាពផ្នែកសិក្សារៀនសូត្រ ឬពិការភាពផ្លូវចិត្តនោះទេ។ ដោយសារតែការចុះខ្សោយខាងផ្លូវចិត្តរបស់ពួកគេ មនុស្សដែលមានពិការភាពផ្នែកសតិបញ្ញា ជាទូទៅតែងមានបញ្ហា៖
- សិក្សារៀនសូត្រពីបំណិនសិក្សាដូចជា ការអាន ការសរសេរ គណិតវិទ្យា ពេលវេលា និងប្រាក់កាសជាដើម
- ការធ្វើផែនការ ការធ្វើយុទ្ធសាស្រ្ត ការកំណត់អាទិភាព និងការសម្របទៅតាមអ្វីដែលផ្លាស់ប្ដូរ
- ការចងចាំអ្វីៗ
- ការយល់ពីតម្រុយជាពាក្យសម្ដីនិងកាយវិការ
- ការប្រាស្រ័យទាក់ទង (រួមទាំងការប្រាស្រ័យទាក់ទងតាមកាយវិការផង) ការអនុវត្តការសន្ទនាគ្នាទៅវិញទៅមក និងភាសា
- ការគ្រប់គ្រងអារម្មណ៍ និងអាកប្បកិរិយា ក៏ដូចជាមនុស្សនៅអាយុស្របាលពួកគេ
- ទទួលស្គាល់ហានិភ័យក្នុងស្ថានភាពសង្គម អនុវត្តការវិនិច្ឆ័យសង្គមឲ្យបានល្អ និងការចៀសវាងឥទ្ធិពលពីអ្នកដទៃ។
- ទៅទិញអាហារដោយខ្លួនឯង ដើរនៅជុំវិញសហគមន៍ រៀបចំផ្ទះ ញ៉ាំអាហារល្អសម្រាប់សុខភាព គ្រប់គ្រងប្រាក់កាស ធ្វើការថែទាំសុខភាពនិងធ្វើការសម្រេចចិត្តខាងផ្លូវច្បាប់ និងប្រើប្រាស់ពេលកម្សាន្តឲ្យបានល្អ
- ធ្វើការដែលមានភាពប្រកួតប្រជែង និងមានបំណិនការងារត្រឹមត្រូវ។ [1]DSM-5, ពិការភាពផ្នែកសតិបញ្ញា, តារាង 1.
ករណីរបស់ Mason ទល់នឹង ការិយាល័យសវនាការរដ្ឋបាល បានធ្វើការសម្រេចថាតើអ្នកណាម្នាក់ដែលបានដាក់ពាក្យសុំទៅមជ្ឈមណ្ឌលក្នុងតំបន់ មានស្ថានភាពពាក់ព័ន្ធជិតស្និទ្ធទៅនឹងពិការភាពផ្នែកសតិបញ្ញាដែរឬអត់។ [2]89 Cal.App.4th 1119 (2001). តុលាការបានសម្រេចថា ស្ថានភាពមួយដែល “ពាក់ព័ន្ធជិតស្និទ្ធ” ត្រូវតែមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងពិការភាពផ្នែកសតិបញ្ញា។ វាត្រូវតែមានកត្តាដូចគ្នា ឬជិតដូចគ្នាជាច្រើនដែលត្រូវការដើម្បីធ្វើចំណាត់ថ្នាក់មនុស្សម្នាក់ថាមានពិការភាពផ្នែកសតិបញ្ញាឬអត់។ [3]Mason នៅទំព័រ 1129.
តាមរយៈករណី Samantha C ទល់នឹង នាយកដ្ឋានសេវាសម្រាប់ការលូតលាស់របស់រដ្ឋ តុលាការបានសម្រេចថា បញ្ហាខាងមុខងារសម្របសម្រួលតែមួយមុខ មិនទាន់គ្រប់គ្រាន់ដើម្បីមានស្ថានភាពពាក់ព័ន្ធជិតស្និទ្ធទៅនឹងពិការភាពផ្នែកសតិបញ្ញាឡើយ។ [4]185 Cal.App.4th 1462 នៅ 1486 (2010).
តុលាការនិងចៅក្រមផ្នែកច្បាប់រដ្ឋបាល បានពិភាក្សាអំពីគោលការណ៍ណែនាំសម្រាប់ការសម្រេចលើ សិទ្ធិទទួលបានប្រភេទទី5 សម្រាប់មជ្ឈមណ្ឌលប្រចាំតំបន់នៃរដ្ឋកាលីហ្វ័រញ៉ា (2002) របស់សមាគមន៍ទីភ្នាក់ងារមជ្ឈមណ្ឌលប្រចាំតំបន់នៅក្នុងការសម្រេចចិត្តនានា។ [5]ករណី Samantha C. ទល់នឹងផ្នែកសេវាកម្មសម្រាប់ការលូតលាស់របស់រដ្ឋ (2010) 185 … Continue reading យើងហៅឯកសារនេះថា “គោលការណ៍ណែនាំ ARCA”។
គោលការណ៍ណែនាំ ARCA មិនមែនជាច្បាប់នោះទេ។ គោលការណ៍ណែនាំនេះ មិនត្រូវបានអ្នកច្បាប់ តុលាការ ឬចៅក្រមណាមួយ ឬនាយកដ្ឋានពិការភាពផ្នែកលូតលាស់ ចាត់ទុកជាគោលការណ៍ផ្លូវការនោះទេ។ គោលការណ៍ណែនាំ ARCA អាចស្វែងរកបាននៅ ទីនេះ។
សម្រាប់មុខងារផ្នែកពុទ្ធិ គោលការណ៍ ARCA ចែងអំពីស្ថានភាពដែលពាក់ព័ន្ធជិតស្និទ្ធទៅនឹងពិការភាពផ្នែកសតិបញ្ញា គឺសំដៅលើពិន្ទុ IQ នៅក្នុងកម្រិតពិន្ទុទាប (70-74)។ គោលការណ៍ណែនាំ ARCA ចែងថា ស្ថានភាពនោះនឹងប៉ះពាល់ដល់ពិការភាព របស់អ្នកក្នុងការដោះស្រាយបញ្ហាការយល់ដឹងស៊ីជម្រៅ ដើម្បីសម្របទៅតាម ស្ថានភាពថ្មី ដើម្បីគិតបែបអរូបី និងដើម្បីបានផលប្រយោជន៍ពីបទពិសោធន៍។ [6]មើលមាត្រា 17 ក្រមបញ្ញត្តិនៃរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 54002. គោលការណ៍ណែនាំ ARCA ចែងថា ស្ថានភាពរបស់អ្នកត្រូវតែមានសភាពនឹងនក្នុងពេលយូរ។ នេះមានន័យថា ស្ថានភាពរបស់អ្នកពុំមានការផ្លាស់ប្ដូរច្រើននោះទេ។ គោលការណ៍ណែនាំ ARCA ចែងថា អ្នកដែលមានពិការភាពផ្នែកសតិបញ្ញា ពុំបង្ហាញនូវភាពខុសគ្នាអ្វីច្រើនរវាងបំណិនពុទ្ធិរបស់ពួកគេឡើយ។ នេះមានន័យថា អ្នកនឹងមិនបង្ហាញបញ្ហាធំផ្នែកបំណិនពុទ្ធិប្រភេទណាមួយឡើយ ដូចជាការនិយាយជាដើម ប៉ុន្តែមានភាពរឹងមាំនៅក្នុងប្រភេទនៃបំណិនពុទ្ធិដទៃផ្សេងទៀត ដូចជាការធ្វើសកម្មភាពជាដើម។ តុលាការបានរកឃើញថា អ្នកដែលមានពិការភាពផ្នែកសតិបញ្ញា ពុំមានការខុសគ្នាច្រើននៅក្នុងបំណិនពុទ្ធិរបស់ពួកគេទេ ប៉ុន្តែមានបញ្ហាច្រើននៅផ្នែកភាគច្រើននៃមុខងារផ្លូវចិត្ត។ [7]អ្នកប្តឹងតវ៉ា ទល់នឹង មជ្ឈមណ្ឌលប្រចាំតំបន់ Inland (2021) ករណី OAH លេខ 2018061194.1, … Continue reading
សម្រាប់បញ្ហាអាកប្បកិរិយាសម្របសម្រួល គោលការណ៍ណែនាំ ARCA សំខាន់សំដៅលើមុខងារនៅក្នុងផ្នែកដូចគ្នានឹងពិការភាពធ្ងន់ធ្ងរ (ការប្រាស្រ័យទាក់ទង ការសិក្សារៀនសូត្រ ការថែទាំខ្លួនឯង ការផ្លាស់ទី ការគ្រប់គ្រងខ្លួនឯង ការរស់នៅដោយឯករាជ្យ និងការឧត្តម្ភខ្លួនឯងខាងផ្នែកសេដ្ឋកិច្ច)។ ពួកគេនិយាយថាត្រូវពិនិត្យ មើលពិន្ទុរបស់អ្នកនៅក្នុងតេស្តអាកប្បកិរិយាសម្របសម្រួល។ ពួកគេក៏និយាយផងដែរថា អ្នកដែលមានពិការភាពផ្នែកសតិបញ្ញា មានបញ្ហាអាកប្បកិរិយាសម្របសម្រួល ដែលមិនកើតចេញពីស្ថានភាពសុខភាពរាងកាយឬផ្លូវចិត្ត បញ្ហាសង្គម- វប្បធម៌ ការជំរុញលើកទឹកចិត្តទាប ការសេពគ្រឿងញៀន ឬបទពិសោធន៍តិចតួចទេ។ [8]ផ្នែក 4512(l)(1). ផ្នែកបំពេញបន្ថែម E ទៅនឹងសៀវភៅណែនាំនេះ មានបញ្ជីអំពីលក្ខណៈនៃពិការភាពផ្នែកសតិបញ្ញា។ លក្ខណៈមួយចំនួនត្រូវបានទទួលស្គាល់ថាជាលក្ខណៈនៃពិការភាពផ្នែកសតិបញ្ញាដោយមជ្ឈមណ្ឌលក្នុងតំបន់ គោលការណ៍ណែនាំ ARCA ចៅក្រមច្បាប់រដ្ឋបាល និងតុលាការ។ ប៉ុន្តែលក្ខណៈខ្លះមិនត្រូវបានគេទទួលស្គាល់ទេ។ មិនថាលក្ខណៈនៃពិការភាពផ្នែកសតិបញ្ញាបែបណាដែលអ្នកមាននោះទេ លក្ខណៈទាំងនោះត្រូវតែបង្កឡើងដោយការចុះខ្សោយខាងសតិបញ្ញារបស់អ្នក និងមិនមែនបង្កឡើងដោយពិការភាព ឬស្ថានភាពដទៃផ្សេងទៀតឡើយ។
↑1 | DSM-5, ពិការភាពផ្នែកសតិបញ្ញា, តារាង 1. |
---|---|
↑2 | 89 Cal.App.4th 1119 (2001). |
↑3 | Mason នៅទំព័រ 1129. |
↑4 | 185 Cal.App.4th 1462 នៅ 1486 (2010). |
↑5 | ករណី Samantha C. ទល់នឹងផ្នែកសេវាកម្មសម្រាប់ការលូតលាស់របស់រដ្ឋ (2010) 185 Cal.App.4th 1462, 1477; ករណី Ronald F. ទល់នឹងផ្នែកសេវាកម្មសម្រាប់ការលូតលាស់របស់រដ្ឋ (2017) 8 Cal.App.5th 84, 95; ភាគីតវ៉ា ទល់នឹងមជ្ឈមណ្ឌលប្រចាំតំបន់ Inland (2021) ករណី OAH លេខ. 2018061194.1, ទំព័រ 19. |
↑6 | មើលមាត្រា 17 ក្រមបញ្ញត្តិនៃរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 54002. |
↑7 | អ្នកប្តឹងតវ៉ា ទល់នឹង មជ្ឈមណ្ឌលប្រចាំតំបន់ Inland (2021) ករណី OAH លេខ 2018061194.1, នៅទំព័រ 44-46. |
↑8 | ផ្នែក 4512(l)(1). |