Menu Close

(2.1) តើ​អ្វី​ទៅ​ជា​ពិការភាពផ្នែក​លូត​លាស់?

(2.1) តើ​អ្វី​ទៅ​ជា​ពិការភាពផ្នែក​លូត​លាស់?

ច្បាប់​រដ្ឋកាលីហ្វ័រញ៉ា​​ចែង​ថា ពិការភាពផ្នែក​លូត​លាស់ ចាប់​ផ្ដើម​នៅ​មុន​អាយុ​ 18ឆ្នាំ​ ដោយ​​ត្រូវ​រំពឹង​ថា​នឹង​ត្រូ​វ​​បន្តកើតមាន​ដោយ​គ្មានពេល​កំណត់​ និង​ជា​ “​ពិការភាព​ធ្ងន់ធ្ងរ​”។​ [1]ផ្នែក​ 4512(a)&(l). នៅ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា ​ពិការភាពផ្នែក​លូត​លាស់ មាន​ស្ថានភាព​​​ណាមួយ​ក្នុង​ចំណោម​ស្ថានភាព​ទាំង​ប្រាំ​នេះ៖

  • ពិការភាព​ខួរ​ក្បាល​
  • ជំងឺឆ្កួតជ្រូក
  • ជំងឺ​អូទីស៊ឹម​
  • ពិការភាព​ផ្នែកសតិបញ្ញា
  • និង​​ស្ថានភាព​សុខភាព​​ដទៃ​ទៀត​ដែល​ពាក់ព័ន្ធយ៉ាង​ជិត​ស្និទ្ធ​​ទៅ​នឹង​ពិការភាព​ផ្នែកសតិបញ្ញា ឬ​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ស្រដៀង​គ្នា​នេះ​។ [2]ផ្នែក​ 4512​(​a​)​.​ ពាក្យ​ដែល​ប្រើពីមុន​សម្រាប់​ “ពិការភាព​ផ្នែកសតិបញ្ញា” នៅ​ក្នុង​ ច្បាប់ Lanterman គឺ​ពាក្យ​ “​ការលូតលាស់​យឺត​យ៉ាវ​​ផ្នែក​សតិបញ្ញា”។ ពាក្យ​ថា​ “​ការលូតលាស់យឺត​យ៉ាវ​ផ្នែក​សតិបញ្ញា”​ គឺលែង​​​ប្រើ​នៅ​ក្នុង​​សៀវភៅណែនាំ​ស្ដីពី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ការ​ធ្វើ​ស្ថិតិ​លើ​ជំងឺ​ផ្លូវ​ចិត្ត កំណែប្រែ​ទីប្រាំ ​​របស់​​សមាគមគ្រូពេទ្យ​ផ្លូវ​ចិត្ត​​អាមេរិកាំង​ទៀត​ហើយ ហើយ​​បច្ចុប្បន្ន​នេះ​ ក៏​បាន​ប្រើពាក្យ​ថា​ “​ពិការភា​ព​ផ្នែកសតិបញ្ញា”​ វិញ​ដែរ​។​ បើ​ទោះ​បី​ជា​​ពាក្យ​នេះ​ ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​​នៅក្នុង ច្បាប់ Lanterman និង​នៅ​ក្នុង​អត្ថបទ​វេជ្ជសាស្រ្តរួចហើយក្ដី ក៏​ពាក្យ​ថា​ “ការលូតលាស់យឺត​យ៉ាវ​ផ្នែក​សតិបញ្ញា” នៅ​តែ​មាន​ប្រើនៅ​ក្នុង​បទប្បញ្ញត្តិ​របស់​​នាយកដ្ឋានសេវាសម្រាប់ការលូតលាស់ដដែល​ ដែល​បានកំណត់​និយម​ន័យ​បន្ថែម​​អំពី​ពាក្យ​ “​ការលូតលាស់យឺត​យ៉ាវ​ផ្នែក​សតិបញ្ញា”​ នៅ​ក្នុង​ច្បាប់ Lanterman។ សូមមើល មាត្រា 17 ក្រមស្ដីពីបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 54000។

“​ពិការភាព​ធ្ងន់​ធ្ងរ​”​ សំដៅលើ​បុគ្គល​ដែល​មាន​បញ្ហា​ធ្ងន់​​​យ៉ាង​តិច​បី​នៅ​ក្នុង​ចំណោម​ផ្នែក​ទាំង​អស់​នេះ៖

  • បំណិន​ប្រាស្រ័យ​ទាក់​ទង​ (ភាសាផ្នែក​អាន​-ស្តាប់ និង​ភាសាផ្នែក​សរសេរ-និយាយ)
  • ការ​សិក្សា​រៀនសូត្រ​
  • ការថែទាំខ្លួនឯង
  • ការ​​ផ្លាស់ទី​
  • ការគ្រប់គ្រងខ្លួន​ឯង​
  • ការ​រស់​នៅ​ដោយ​ឯករាជ្យ
  • ការឧត្តម្ភ​ខ្លួន​ឯង​ខាង​ផ្នែក​សេដ្ឋកិច្ច​

នៅ​​មុន​ថ្ងៃទី​11 ខែ​សីហា​ ឆ្នាំ​2003 ពាក្យថា “ពិការភាព​ធ្ងន់ធ្ងរ​”​ មានន័យថា​ ​អ្នក​គ្រាន់តែ​​ត្រូវ​មាន​​បញ្ហាណា​មួយ​ក្នុង​​ចំណោម​ផ្នែក​ទាំង​ប្រាំ​ពីរ​នេះ​ មិនមែន​មានបញ្ហា​យ៉ាង​​តិច​បី​នោះ​ទេ​។ ប្រសិន​បើ​អ្នក​មាន​សិទ្ធិ​ទទួល​បាន​សេវា​របស់​មជ្ឈមណ្ឌលក្នុងតំបន់ នៅមុនពេល​ច្បាប់​នេះ​បាន​ផ្លាស់ប្ដូរ​ នោះ​មជ្ឈមណ្ឌលក្នុងតំបន់​ត្រូវ​តែ​ប្រើ​និយម​ន័យ​ចាស់​នៃ​ពាក្យ​ពិការភាព​ធ្ងន់ធ្ងរ​សម្រាប់​សិទ្ធិ​ទទួល​បាន​របស់​អ្នក​ក្នុង​ពេល​នេះ។ [3]ផ្នែក​ 4512(l)(2), មាត្រា​ 17 ក្រមស្ដីពីបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក​ 54001 (d). ចំណុច​នេះ​មា​ន​សារៈសំខាន់​ប្រសិន​បើ​​អ្នក​មាន​សិទ្ធិ​ទទួល​បានសេវា​​ស្ថិតក្រោម​និយម​ន័យ​ចាស់​ ប៉ុន្តែ​ពេល​នេះ ​មជ្ឈមណ្ឌលក្នុងតំបន់​និយាយ​ថា​ អ្នក​ពុំ​មាន​សិទ្ធិ​ទទួល​បាន​នោះ​ទេ​។ វាក៏​មាន​សារៈសំខាន់​ផង​ដែរ​ ប្រសិន​បើ​អ្នក​បាន​ទទួល​សេវា​របស់​មជ្ឈមណ្ឌលក្នុងតំបន់ នៅ​មុន​ពេល​ច្បាប់​នេះ​បាន​ផ្លាស់ប្ដូរ​ ប៉ុន្តែ​ករណី​របស់​អ្នក​ បែរ​​ជា​គ្មានដំណើរ​ការ​​ ហើយ​ពេល​នេះ​អ្នក​ចង់​បាន​សេវាកម្ម​សាជាថ្មី​។​

References
1 ផ្នែក​ 4512(a)&(l).
2 ផ្នែក​ 4512​(​a​)​.
3 ផ្នែក​ 4512(l)(2), មាត្រា​ 17 ក្រមស្ដីពីបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក​ 54001 (d).