ពិការភាពខួរក្បាលប៉ះពាល់ដល់ការគ្រប់គ្រងលើចលនា ជំហរដងខ្លួន និងការនិយាយស្ដីរបស់អ្នក។ វាបង្កឡើងដោយបញ្ហានៃការលូតលាស់ ឬការខូចផ្នែកខ្លះរបស់ខួរក្បាលដែលគ្រប់គ្រងលើចលនា ជំហរដងខ្លួន និងការនិយាយស្ដី។ ពិការភាពខួរក្បាល ជាទូទៅ ចាប់ផ្ដើមពីកំណើត ឬនៅក្នុងពេលប៉ុន្មានឆ្នាំដំបូងនៃជីវិត។ សញ្ញាសម្គាល់ដំបូងកើតមាននៅមុនអាយុ 3 ឆ្នាំ។ កុមារតូចដែលមានពិការភាព ខួរក្បាល ជារឿយៗមានភាពយឺតយ៉ាវក្នុងការឈានដល់ចំណុចគោលដៅ ដូចជាការរៀនក្រឡាប់ អង្គុយ វារ ញញឹម ឬដើរជាដើម។
រោគសញ្ញានានាអាចមានការប្រែប្រួលទៅតាមពេលវេលា ប៉ុន្តែ ពិការភាពខួរក្បាលមិនមានការរាលដាលនោះទេ។ នេះមានន័យថា វាពុំកាន់តែធ្ងន់ធ្ងរនោះទេ។ ប្រសិនបើរោគសញ្ញារបស់អ្នកកាន់តែធ្ងន់ធ្ងរទៅ បញ្ហានោះអាចជាបញ្ហាហួសពីពិការភាពខួរក្បាល។ រោគសញ្ញា មានភាពខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។ ជាទូទៅ រោគសញ្ញានោះរួមមាន៖
- បញ្ហាខាងកិច្ចការចលករសិល្បៈ ឬការប្រើប្រាស់កន្ត្រៃ
- បញ្ហាក្នុងការរក្សាលំនឹង ឬការដើរ និង
- ចលនាដែលមិនអាចគ្រប់គ្រងបាន។
មនុស្សខ្លះដែលមានពិការភាពខួរក្បាល អាចមានពិការភាពដទៃផ្សេងទៀត រួមមានអាការៈប្រកាច់ ឬការចុះខ្សោយផ្នែកផ្លូវចិត្ត ប៉ុន្តែ ពិការភាពខួរក្បាលតែមួយមុខ ពុំតែងតែបង្កឲ្យមានពិការភាពធ្ងន់ធ្ងរនោះទេ។ ដើម្បីមានលក្ខណៈសម្បត្តិទទួលបានសេវារបស់មជ្ឈមណ្ឌលក្នុងតំបន់ ដោយសារពិការភាពខួរក្បាលរបស់អ្នក ពិការភាពនោះ ត្រូវតែជាពិការភាពធ្ងន់ធ្ងរចំពោះអ្នក។ សម្រាប់ព័ត៌មានបន្ថែមអំពីពិការភាពខួរក្បាល សូមចុចត្រង់នេះ។