បាន។ ពលរដ្ឋអាចដាក់ពាក្យស្នើសុំសេវារបស់មជ្ឈមណ្ឌលក្នុងតំបន់ និងទទួលបានការវាយតម្លៃណាមួយ ប្រសិនបើ៖
- ពួកគេសង្ស័យថាមានពិការភាពផ្នែកលូតលាស់
- ពួកគេមានការប្រឈមខ្ពស់ក្នុងការចិញ្ចឹមបីបាច់កូនដែលមានពិការភាពផ្នែកលូតលាស់។ ឪពុកម្ដាយ និងកូននៅក្នុងក្រុមនេះ អាចទទួលបានសេវាវាយតម្លៃ និងសេវាបង្ការបាន។ [1]ផ្នែក 4642 និង 4644.
- ពួកគេមានអាយុក្រោម 3 ឆ្នាំ និងកំពុងមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនពិការផ្នែកលូតលាស់។ ឪពុកម្តាយនិងទារកទើបកើតនៅក្នុងប្រភេទក្រុមនេះ អាចទទួលបានសេវាវាយតម្លៃ និងសេវាបង្ការ។ [2]ផ្នែក 4642 និង 4644.
- ពួកគេមានអាយុ 3 ឬ 4ឆ្នាំ និងអាចនឹងមាន “សិទ្ធិទទួលបានជាបណ្តោះអាសន្ន”។ នេះមានន័យថាពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មាន “ពិការភាពផ្នែកលូតលាស់”។ ប៉ុន្តែ តាមរយៈសិទ្ធិទទួលបានជាបណ្តោះអាសន្ន ពួកគេអាចទទួលបានសេវានៃមជ្ឈមណ្ឌលក្នុងតំបន់ពេញលេញ ខណៈដែលពួកគេមានអាយុ 3 និង 4ឆ្នាំ។ [3]ផ្នែក 4512(a)(2).